បង្កលក្ខណៈងាយស្រួលសម្រាប់តំណាងជនជាតិភាគតិចចូលរួមរដ្ឋសភា

(VOVWORLD) - នាថ្ងៃទី២៣ ខែឧសភា នៅប្រទេសវៀតណាម នឹងប្រព្រឹត្តទៅការបោះឆ្នោត ជ្រើសរើសសមាជិកសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ២០២១- ២០២៦។ ដើម្បីធានាបរិមាណនិងគុណភាពរបស់បេក្ខជន ជាជនជាតិភាគតិចនៅក្នុងរដ្ឋសភានីតិកាលទី១៥ ស្ថាប័នមានសមត្ថកិច្ចរបស់វៀត ណាមបាននិងកំពុងបង្កលក្ខណៈងាយស្រួលសម្រាប់បេក្ខជនក្នុងដំណើរការឈរឈ្មោះ ក៏ដូចជាពង្រីកសមត្ថភាពក្នុងការចលនាបោះឆ្នោតផងដែរ។

ធានាបរិមាណតំណាងជាជនជាតិភាគតិចក្នុងរដ្ឋសភានីតិកាលទី១៥
រដ្ឋសភានីតិកាលទី១៥ ដាក់ចេញគោលដៅមានតំណាងចំនួន១៨% ជាជនជាតិ ភាគតិច។ តាមពិតទៅ ចាប់តាំងពីរដ្ឋសភានីតិកាលទី១ ក្នុងបញ្ជីឈ្មោះតំណាងជាប់ ឆ្នោតមានជនជាតិភាគតិចចំនួន៣៤នាក់ហើយ។ បរិមាណនេះបន្តកើនឡើងតាមនីតិកាល នីមួយៗ។ រហូតដល់រដ្ឋសភានីតិកាលទី១៤ មានតំណាងចំនួន៨៦នាក់ជាជនជាតិ ភាគតិច។ ចាប់តាំងពីនីតិកាលទី១ដល់នីតិកាលទី១៤ មាន ៤៩/៥៣ ជនជាតិភាគតិច បានមានតំណាងចូលរួមរដ្ឋសភា។
បង្កលក្ខណៈងាយស្រួលសម្រាប់តំណាងជនជាតិភាគតិចចូលរួមរដ្ឋសភា - ảnh 1 លោក Quang Van Huong អនុប្រធានក្រុមប្រឹក្សា ជនជាតិរបស់រដ្ឋសភា។ (រូបថត៖ quochoi.vn)
អត្រាសមាជិកសភាជាជនជាតិភាគតិច បន្តត្រូវបានយកចិត្តទុកដាក់ក្នុងការបោះ ឆ្នោតរដ្ឋសភានីតិកាលទី១៥ សំដៅធានាសមភាពរវាងបណ្ដាជនជាតិ។ គោលដៅមួយ ទៀតដែលត្រូវបានដាក់ចេញក្នុងការរៀបចំរចនាសម្ព័ន្ធសមាជិកសភាជាជនជាតិភាគ តិចសម្រាប់នីតិកាលទី១៥នោះ គឺខិតខំមានការចូលរួមរបស់ជនជាតិភាគតិចចំនួន៤ ដែលមិនធ្លាប់មានតំណាងចូលរួមរដ្ឋសភានៅទាំង១៤នីតិកាលតាំងពីមុនមក នោះគឺជន ជាតិ Ơ Đu Rơ Măm Lự និង Ngái។ លោក Quang Van Huong អនុប្រធានក្រុមប្រឹក្សា ជនជាតិរបស់រដ្ឋសភា បានលើកមតិថា៖ “អត្រាសមាជិកសភាចំនួន១៨%ជាបងប្អូនជនជាតិភាគតិច ប្រៀបធៀបនឹងអត្រា ១៥%នៃចំនួនជនជាតិភាគតិចនៅក្នុងសហគមន៍បណ្ដាជនជាតិវៀតណាមនោះ បាន បង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះបងប្អូនជនជាតិភាគតិច ដើម្បីធ្វើយ៉ាងណា គ្រប់ជនជាតិវៀតណាមទាំងអស់ សុទ្ធតែមានតំណាងក្នុងរដ្ឋសភា។ យើងអាចសម្រេចបានគោលដៅនេះប្រសិនបើមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ក្នុង ការចាត់តាំងកម្មាភិបាល ដើម្បីជ្រើសរើសបេក្ខជនដ៏ឆ្នើមបំផុត ហើយនៅពេលឈរ ឈ្មោះនឹងបញ្ចុះបញ្ចូលម្ចាស់ឆ្នោតបាន”។
ផ្ដោតសំខាន់ទៅលើគុណភាព
ការបោះឆ្នោតជ្រើសរើសបាននូវសមាជិកសភាជាជនជាតិភាគតិច ដែលមាន សមត្ថភាព ការប្ដេជ្ញាចិត្ត ការទទួលខុសត្រូវយ៉ាងពិតប្រាកដ នឹងចូលរួមចំណែកក្នុង ការកសាងនិងរៀបចំអនុវត្តយ៉ាងល្អនូវគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ។ បើ តាមអនុប្រធានក្រុមប្រឹក្សាជនជាតិ លោក Nguyen Lam Thanh ថា ដើម្បីលើកកំពស់ គុណភាពរបស់បេក្ខជន គួរតែបង្កើតបរិយាកាសអំណោយផលដើម្បីជួយបេក្ខជន បង្ហាញសកម្មភាពរបស់ខ្លួន ហើយទទួលបានទំនុកទុកចិត្តរបស់ម្ចាស់ឆ្នោត។
បង្កលក្ខណៈងាយស្រួលសម្រាប់តំណាងជនជាតិភាគតិចចូលរួមរដ្ឋសភា - ảnh 2អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិ លោកស្រី Hoang Thi Hanh។

ចែករំលែកអំពីការជ្រើសរើសតំណាងជនជាតិភាគតិច ចូលរួមរដ្ឋសភានីតិ កាលទី១៥ អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិ លោកស្រី Hoang Thi Hanh ចាត់ទុកថា ក្រៅពីការបណ្ដុះបណ្ដាលយ៉ាងញឹកញាប់ចំពោះសមាជិកសភាលើ គ្រប់វិស័យនោះ ក៏ត្រូវការជួយគេមានជំនាញ វិធីសាស្ត្រឃ្លាំមើលការពិតជាក់ស្ដែងឲ្យ បានគ្រប់គ្រាន់ជាង និងចំខ្លឹមសារចាំបាច់ក្នុងវិស័យផ្សេងៗគ្នា ដោយសារការឃ្លាំមើល របស់សមាជិកសភាជាជនជាតិភាគតិចគឺសំដៅប្រមូលផ្ដុំតម្រូវការជាក់ស្ដែងនិងការផ្លាស់ប្ដូរចាំបាច់នានា សម្រាប់អភិវឌ្ឍតំបន់ជនជាតិភាគតិច។ លោកស្រីអនុរដ្ឋមន្រ្តី Hoang Thi Hanh ឲ្យដឹងថែមទៀតថា៖ “ការរកឃើញយ៉ាងពេញលេញនិងត្រឹមត្រូវចំពោះអ្នកដែលត្រូវបានទំនុកទុកចិត្តក្នុងសហគមន៍គឺចាំបាច់ណាស់។ ទីពីរគឺ ត្រូវមានលំហរដើម្បីបុគ្គលទាំងនេះ បង្ហាញខ្លួន បង្ហាញពីសម្លេង ពីសេចក្ដីប្រាថ្នាធ្វើសកម្មភាពរបស់ខ្លួន”។

សមាជិកសភាមិនត្រឹមតែតំណាងឲ្យជនជាតិតែមួយ តំបន់តែមួយប៉ុណ្ណោះទេ ថែមទាំងជាតំណាងឲ្យម្ចាស់ឆ្នោតលើទូទាំងប្រទេសទៀតផង។ រដ្ឋសភាក៏មិនត្រឹមតែ ចូលរួមការសម្រេចគោលនយោបាយជនជាតិប៉ុណ្ណោះទេ ប៉ុន្តែសម្រេចលើបញ្ហា សំខាន់ៗទាំងអស់របស់ប្រទេសជាតិ។ ហេតុដូច្នេះ ការបង្កលក្ខណៈងាយស្រួល សម្រាប់តំណាងជនជាតិភាគតិចចូលរួមរដ្ឋសភា ការធានារចនាសម្ព័ន្ធនិងគុណភាព នឹងចូលរួមចំណែកក្នុងការតាក់តែងគោលនយោបាយឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់រៀងៗខ្លួន ក៏ដូច ជានៃប្រទេសជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ