(VOVWORLD) -ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការខំប្រឹងប្រែងជាច្រើន តាម រយៈគោលនយោបាយនិងដំណោះស្រាយជាច្រើនបក្សនិងរដ្ឋវៀតណាមយកចិត្តទុក ដាក់ជាច្រើនចំពោះការកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រនៅក្នុងសង្គម។ខិតខំប្រឹងប្រែងកសាងសង្គមយុត្តិធម៌មួយដែលក្នុងនោះមនុស្សគ្រប់រូបមានសិទ្ធិរួមវិភាគទាននិងទទួលផលប្រយោជន៍ នោះជាគោលដៅរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ ថ្មី។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការខំប្រឹងប្រែងជាច្រើន តាមរយៈគោល នយោបាយនិងដំណោះស្រាយជាច្រើន បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់ ជាច្រើនចំពោះការកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រនៅក្នុងសង្គម។ខិតខំ ប្រឹងប្រែងកសាងសង្គមយុត្តិធម៌មួយដែលក្នុងនោះ មនុស្សគ្រប់រូបមានសិទ្ធិរួម វិភាគ ទាន និងទទួលផលប្រយោជន៍ នោះជាគោលដៅរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ ថ្មី។
បង្រួមគម្លាតរវាងអ្នកមាននិងអ្នកក្រ-គោលដៅរបស់វៀតណាមក្នុងការអភិវឌ្ឍថ្មី
|
ក្នុងរយៈពេល 30 ឆ្នាំអនុវត្តកំណែទម្រង់ ផ្លាស់ប្តូរថ្មីសមិទ្ធិផលដ៏ធំធេងរបស់ វៀត ណាមគឺការកាត់បន្ថយភាពក្រីក្រលឿននិងចីរភាព។ យោងតាមការស្ថិតិ របស់ នាយកដ្ឋានស្ថិតិថា៖ក្នុងរយៈពេល ៣0 ឆ្នាំកន្លងទៅដោយសារមានកំណើនឆាប់រហ័សបានជាប្រទេសវៀតណាមជួយអោយប្រជាពលរដ្ឋចំនួន៣0 លាននាក់រួចផុតពីភាពក្រីក្រដោយអត្រាភាពក្រីក្រធ្លាក់ចុះយ៉ាងខ្លាំងពី 58,1% ក្នុងឆ្នាំ 1993 ដល់ 14 , 5% នៅឆ្នាំ 2008 និងតិចជាង 5% នៅឆ្នាំ 2015. នៅឆ្នាំ 2016 ប្រទេសវៀតណាមបានអនុវត្តបទដ្ឋានក្រីក្រពហុវិមាត្រថ្មីដែលបានធ្លាក់ចុះដល់ 4% នៅទូទាំងប្រទេស។
នៅមានគម្លាតអំពីប្រាក់ចំណូលរវាងក្រុមប្រជាជននានា
ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងដំណើរការនៃការអភិវឌ្ឍន៍ ដោយសារ មូលហេតុជាច្រើនគម្លាតរវាងអ្នកមាននិងអ្នកក្រនៅក្នុងសង្គមមិនត្រូវបានថយចុះ តាម ការរំពឹងទុកឡើយ។ តាមការសិក្សាស្រាវជ្រាវអំពីវិសមភាពនៅវៀតណាមដោយអង្គការ Oxfam រៀបចំឡើងបានបង្ហាញថា៖ប្រាក់ចំណូលមួយឆ្នាំ របស់ អ្នកមានស្ដុកស្ដម្ភចំនួន 210 នាក់នៅក្នុងប្រទេសវៀតណាមគឺគ្រប់គ្រាន់ ដើម្បី លើកកម្ពស់ជីវភាពរស់នៅមនុស្សជាងបីលាននាក់រួចផុតពីភាពក្រីក្រ។ វិស្វករ Bui Cong Khe សហភាពវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយបានចាត់ទុកថា៖
“នៅក្នុងផ្នែកសុខាភិបាលមានភាពខុសគ្នាច្បាស់លាស់។ ប្រជាជនក្រីក្រកំពុងរង់ចាំការជួយឧបត្ថម្ភពីរដ្ឋ និងមិនអាចមានលទ្ធភាពចំណាយប្រាក់ច្រើនលើការព្យាបាលដែលមានគុណភាពខ្ពស់នោះទេ។ មានគ្រួសារក្រីក្រពេកការធានា រ៉ាប់រងសុខភាពមិនទូទាត់ ឬជួយឧបត្ថម្ភ គឺគេត្រូវលក់ផ្ទះទាំងមូលដោយសារតែ ជំងឺ។ នោះគឺជាក្តីទុក្ខវេទនារបស់អ្នកក្រ។ ប៉ុន្តែសម្រាប់អ្នកមានដែលមាន លក្ខណៈ សម្បត្តិគ្រប់គ្រាន់ គេមានគ្រប់លក្ខណះដើម្បីទទួលបានសេវាកម្មខ្ពស់”។
វឌ្ឍនភាពនៃយុត្តិធម៌សង្គមភ្ជាប់ទៅនឹងកំណើនសេដ្ឋកិច្ច
គម្លាតរវាងអ្នកមាននិងអ្នកក្រគឺជៀសមិនរួចនៅក្នុងខឿនសេដ្ឋកិច្ចទីផ្សារ ប៉ុន្តែគម្លាតរវាងអ្នកមាននិងអ្នកក្រនៅកំរិតណាដើម្បីធានាបានសុខុមាលភាពសង្គមនិងស្ថិរភាពសង្គម។ រួមចំណែកក្នុងកិច្ចការខំប្រឹងប្រែងរួមគ្នានេះមូលនិធិ”ដើម្បីប្រជាជនក្រីក្រ”ដោយគណៈកម្មាធិការមជ្ឈិមរណៈសិរ្សមាតុភូមិវៀតណាមមានគោល បំណង មិនត្រឹមតែជួយកសាងផ្ទះសំរាប់ជនក្រីក្រប៉ុណ្ណោះទេថែមទាំងផ្តល់ជំនួយផងដែរ។ ផ្តល់ឱ្យប្រជាជនក្រីក្រនូវលទ្ធភាពទទួលបាននូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា ព័ត៌មានសង្គមនិងជីវភាពរស់នៅដើម្បីឱ្យពួកគេចេះធ្វើការរក ស៊ី និងមានកម្លាំងឈានទៅមុខ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
យោងតាមលោក Bui Sy Loi អនុប្រធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមកិច្ចនៃរដ្ឋសភាវៀតណាមបានឱ្យដឹងថា៖ អនុវត្តវឌ្ឍនភាព យុត្តិធម៌ សង្គមគឺត្រូវមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគោលនយោបាយកំណើន សេដ្ឋកិច្ចនិងគោលនយោបាយសង្គម។ ទន្ទឹមនឹងនេះដែរ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវរួមគ្នាជាមួយការធានានិងលើកស្ទួយគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឱ្យប្រជាជនបានទទួលអត្ថប្រយោជន៍ពីបុព្វហេតុផ្លាស់ប្តូរថ្មី កសាង សង្គមនិយម។
“អនុវត្តឱកាសសមភាព ដើម្បីដោះស្រាយបញ្ហានៃការងារធ្វើ និងប្រាក់ ចំណូលសម្រាប់ពលករ ដើម្បីបង្កើតឱកាសសម្រាប់មនុស្សគ្រប់រូបបានសិក្សា រៀនសូត្រនិងរកប្រាក់ចំណូលសមហេតុផល ត្រឹមត្រូវ។ ធានាបាននូវលក្ខខណ្ឌ ធ្វើការប្រកបដោយសុវត្ថិភាពនិងយកចិត្តទុកដាក់បង្កើតការងារសំរាប់ ប្រជាកសិករ។ ទាំងអស់នេះគឺយើងត្រូវផ្តោតជាចម្បងលើការដោះស្រាយ ភាព ក្រីក្រ ជំរុញកំណើននិងកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ខ្ញុំគិតថានេះ គឺជា ដំណោះស្រាយសំខាន់មួយ។”
ប្រទេសវៀតណាមកំពុងអនុវត្តគោលនយោបាយសុខុមាលភាពសង្គមឱ្យ កាន់តែប្រសើរឡើង កាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ។ កាត់បន្ថយគម្លាត រវាងអ្នកមាននិងអ្នកក្រ ធានាឱ្យបាននូវយុត្តិធម៌សង្គមក៏ជាឫសគល់ នៃការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខ៕