បោះឆ្នោតទំនុកទុកចិត្តដើម្បីអនុវត្តសិទ្ធិឃ្លាំមើលកំពុលរបស់រដ្ឋសភា

(VOV)_​នាថ្ងៃទី១០ មិថុនា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររដ្ឋសភាវៀតណាមអនុ
វត្ត​ការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន៤៧រូប បោះឆ្នោតរដ្ឋសភា​ដែលក្នុង នោះមាន÷ប្រធានរដ្ឋ អនុប្រធានរដ្ឋ ​ប្រធានរដ្ឋសភា បណ្ដាអនុប្រធានរដ្ឋសភានាយក រដ្ឋមន្ត្រី បណ្ដាឧបនាយករដ្ឋ​មន្ត្រី នេះគឺជាជីវភាពនយោបាយដ៏សែនសំខាន់  ជាការ
បោះ ជំហានថ្មី ក្នុងសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា ទន្ទឹមនឹងនោះ លើកកំបស់គំនិត ទទួលខុសត្រូវ របស់សមាជិក សមាជិកាសភាម្នាក់ៗ ក្នុងការជ្រើសតាំងអ្នកមានទេព
កោសលសំរាប់ប្រទេសជាតិ។ ​

បោះឆ្នោតទំនុកទុកចិត្តដើម្បីអនុវត្តសិទ្ធិឃ្លាំមើលកំពុលរបស់រដ្ឋសភា - ảnh 1
សម័យប្រជុំ លើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣(TTXVN)

គោលដៅនៃការបោះឆ្នោតទំនុកទុកចិត្តគឺសមដៅលើកកំពស់ប្រសិទ្ធិភាព​ឃ្លាំ មើលរបស់រដ្ឋសភា ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភាបោះឆ្នោត​ជ្រើសរើស ឬ  អនុម័ត្ត ជួយអោយគេឃើញនូវកំរិតទំនុកទុកចិត្ត ដើម្បីខំប្រឹងប្រែង លើកកំពស់ការ
ទទួលខុសត្រូវ និងប្រសិទ្ធិភាពនៃសកម្មភាពរបស់ខ្លួន។ លោក ​Dinh Xuan Thao ស
មា ជិកសភា មណ្ឌលទីក្រុងហាណូយ បានអោយដឹងថា÷​​នេះជាការងារដ៏សែនសំ
ខាន់ ​ក្នុងជីវភាពនយោបាយ របស់ប្រទេសជាតិ÷

          “ ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ និងក្នុងច្បាប់ឃ្លាំមើលឆ្នាំ២០០៣ បានកំ​ណត់​ថា÷​រដ្ឋសភាមានសិទ្ធិរៀបចំការបោះឆ្នោត ទំនុកទុកចិត្តចំពោះ ដំណែងដោយរដ្ឋ​សភា បោះឆ្នោតជ្រើសរើស ឬ អនុម័ត្ត ប៉ុន្តែក្នងុស្ថានភាពជាក់ស្ដែង មិនទាន់អនុ​វត្តបាន។ ​នេះគឺជាសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា ទាមទាសមាជិក​ម្នាក់ៗ ត្រូវបង្ហាញអស់ តួនាទី ភារកិច្ចរបស់ខ្លួនចំពោះអ្នកបោះ​ឆ្នោតក្នុងទូទាំង​ប្រទេស។”

          នេះ ជាលើកដំបូង ដែលរដ្ឋសភារៀបចំការបើឆ្នោតទំនុកទូកចិត្ត ដូច្នេះ​រដ្ឋ សភាត្រូវរៀបចំយ៉ាងម៉ត់ចត់ ប្រតិបត្តិតាមដំណើការ បទដ្ឋាននានា។ លោក 
Nguyen Hanh Phuc ប្រធានខុទ្ធកាល័យរដ្ឋសភា បានអោយដឹងថា÷

          “ នេះគឺជាលើកដំបូង ដែលយើង​អនុវត្តដំណើការនេះ។ យើងខ្ញុំយក​​ចិត្តទុក
ដាក់ចំ​ពោះ​បញ្ហា÷ បោះឆ្នោតទំនុកទុកចិត្តដោយមរានុម័ត្ត ស្មោះត្រង់។ រដ្ឋសភាក៏
បានស្នើថា÷​ចំពោះគ្រប់មុខដំណែងដែលត្រូវបានរៀបចំការបោះឆ្នោតទំនុកទុកចិត្ត ​ត្រូវផ្ញើរបាយការណ៍ ​អំពីលទ្ធផលនៃការងារ អំពីសិលធម៌ រចនាបទ​របស់ខ្លួន។ក្រៅ ពីរបាយការណ៍ បណ្ដាដំណាងក៏ផ្អែកទៅលើលទ្ធផលនៃការ​ឃ្លាំមើល របស់ក្រុម
ប្រឹក្សារជនជាតិ  បណ្ដាគណកម្មាធិការរដ្ឋសភា…ជាដើម។​”

រួមជាមួយការត្រៀមរៀបចំរបស់បណ្ដាស្ថាប័នមានសមត្ថភាព សមាជិកសមា
ជិកាសភាម្នាក់ៗក៏បានម្ចាស់ការស្រាវជ្រាវ ដើម្បីអនុវត្តភារកិច្ចជាអ្នកដំណាងអោយ
អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។ លោកDuong Hoang Huong សមាជិកសភា ​មណ្ឌល​
Phu Tho បានអោយដឹងថា÷

          “ សមាជិក សមាជិកាសភា ទទួលបានព័ត័មានជាច្រើន ក្នុងនោះមានព័ត៍មាន ផ្តល់ដោយបណ្ដា​ស្ថាប័នមានសមត្ថកិច្ច ដូចជា÷ គណះកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា 
បណ្ដាស្ថាប័ន​របស់រដ្ឋសភា ស្ថាប័នរដ្ឋាភិបាល …។ល។ ខ្ញុំត្រូវខំប្រឹងប្រែងសម្ដែង នូវការទទួលខុសត្រូវរបស់ខ្លួន ដើម្បីវិភាគ ជ្រើសរើស​បណ្ដាព័ត៍មានដើម្បីមាន​ការ
វាយតំលៃ​ត្រឹមត្រូវបំផុត។”

          ការបោះឆ្នោតទំនុកទុកចិត្តមិនគ្រាន់តែសមដៅលើកកំពស់ប្រសិទ្ធិភាពក្នុង
ការឃ្លាំ​មើលរបស់ដំណាងរដ្ឋសភាដោយជ្រើសតាំង ឬអនុម័តទេ ថែមទាំងឆ្លើយ​តប់
នឹង​គោលបំណងរបស់អ្នកបោះឆ្នោតទៀតផង។       នេះគឺជាលើកដំបូងក្រោយរយះពេលជាង៦០ឆ្នាំបង្កើត រដ្ឋសភាវៀតណាម
ដោយដំណើការបោះឆ្នោតទំនុកទុកចិត្ត ចំពោះដំណែងចំនួន៤៧ ដោយរដ្ឋសភា
ជ្រើសតាំង ឬអនុម័ត បានបើកចេញទំព័រថ្មីក្នុងសកម្មភាពនយោបាយ។ ទន្ទឹមនឹង នោះ បានសរអោយឃើញនូវការប្តេជ្ញាចិត្តរបស់រដ្ឋ ក្នុងការកសាងជួរកម្មាភិបាល 
ថ្នាក់ដឹកនាំមានសមត្ថភាពនិងទំនុកទុកចិត្តទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ