(VOVworld)-ក្រោយរយៈពេល៣ឆ្នាំដំណើរការចរចារជាផ្លូវការចំនួន១៤មក នាថ្ងៃ
ទី៤សីហា វៀតណាមនិងសហភាពអឺរ៉ុប (EU) បានប្រកាសបញ្ចប់រាល់ ការចរចារ
ទាំងស្រុងជាផ្លូវនៃកិច្ចព្រព្រៀង។ ប្រការនេះ បានបើកចេញយថា ទស្សន៍សហប្រ
តិបត្តិការ អភិវឌ្ឍន៍ថ្មីចំពោះវៀតណាមនិង EU ។
នាថ្ងៃទី២៦មិថុនាឆ្នាំ២០១២ វង់ចរចារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមជាមួយសហភាពអ៊ឺរ៉ុប(EVFTA) បានចាប់ផ្តើមជាផ្លូវការ។ ដោយស្មារតី
សកម្ម និងរវៀសរវៃទាំង EUនិងវៀតណាម បណ្តាវង់ចរចារមាន វិវឌ្ឍន៍យ៉ាងឆាប់
រហ័ស។ ក្រោយកិច្ចចរចារលើកទី១៤ ដែលប្រព្រឹត្តទៅក្នុងថ្ងៃទី ១៣និង១៤កក្កដា
ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang និងឧត្តមស្នងការពាណិជ្ជកម្ម EU លោកស្រី Cecilia Malmstrom បានឯកភាពបញ្ចប់
ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមជាមួយ EU (FTA)ជា
សារវ័ន្ត។ FTAជាកិច្ចព្រមព្រៀងមួយក្នុងចំណោម កិច្ចព្រមព្រៀងមានគុណភាព
ខ្ពស់បំផុតរបស់វៀតណាមនិង EU ដែលគ្រោងនឹង នាំមកនូវអត្ថប្រយោជន៍ដ៏ល្អ
ប្រសើរសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មនៃ ប្រទេសទាំងពីរ។
|
មុខទំនិញតម្បាញកាត់ដេទទួលបានផលប្រយោជន៍ជាច្រើនខណៈ
ដែល FTA វៀតណាម-EU ទទួលបានការអនុម័ត (រូបថតៈ http://enternews.vn/) |
ឱកាសបង្កើនការផ្លាស់ប្តូរទំនិញបើកទូលាយទីផ្សាររវាងវៀតណាម
និង EU
ឧត្តមស្នងការពាណិជ្ជកម្ម EU លោកស្រី Malstromបានវាយតម្លៃថា កិច្ចព្រម
ព្រៀង FTA ជាមួយវៀតណាមមានលក្ខណៈល្អប្រសើជាងបើប្រៀបនឹងកិច្ចព្រម
ព្រៀង FTA នានាដែល EU បានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃ។ ក្រោយពេលបានចុះហត្ថលេខា កិច្ចព្រមព្រៀងនេះ មានសុពលភាពភ្លាមមួយរំពេច ហើយទំនិញនាំចេញរបស់វៀតណាមចំនួន៦៥% ចូលតំបន់នេះមិនត្រូវបង់ពន្ធ ក្នុងថ្ងៃចុះហត្ថលេខាដំបូងផងដែរ។ ទន្ទឹមនឹងការលុបចោលពន្ធដា វៀតណាមនិង
EU បានលុបចោលសឹងតែទាំងស្រុង រាល់ប្រភេទពន្ធនាំចេញ បង្កើតឱកាសទាក់
ទង ផ្ទាល់នឹងទីផ្សាថ្មីលើវិស័យសេវាកម្មនិងវិនិយោគ។ រដ្ឋមន្ត្រីក្រសួងឧស្សាហ
-ពាណិជ្ជកម្មវៀតណាម Vu Huy Hoang បានលើកត្រដែតថា៖
“លក្ខណៈជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងកិច្ចព្រមព្រៀងនេះគឺសំខាន់
ណាស់។ EVFTA ដែលបានចុះហត្ថលេខានេះ នឹងបន្តជាឱកាសងាយស្រួល ដើម្បីភាគីទាំងពីរបង្កើនទ្រង់ទ្រាយសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម
វិនិយោគ និងការ នាំចេញនាំចូល។ លើវិស័យកសិកម្ម គឺមុខទំនិញកសិកម្មរបស់ វៀតណាមនឹងទទួលបានអាទិភាពរបស់ EU ភាគីវៀតណាមនឹងបង្កលក្ខណៈ ងាយស្រួលដើម្បីក្រុមហ៊ុន អ្នកនាំចេញរបស់ EU អាចនាំផលិតផលរបស់ខ្លួន
ចូល វៀតណាម”។
FTA មានតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀត
ណាម-EU
កិច្ចព្រមព្រៀង FTA នឹងជួយជម្រុញទុនវិនិយោគមានគុណភាពខ្ពស់របស់
EU និងដៃគូផ្សេងៗទៀតចូលមកវៀតណាម។ ប្រការនេះ នឹងជម្រុញដំណើរការ
ផ្ទេប្តូរ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិសវិជ្ជមាន
របស់ វៀតណាម។ ក្នុងដំណើរការចរចារកិច្ចព្រមព្រៀង EVFTA វៀតណាមនិង
EU បានឯកភាពនូវក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការនិងលើកកំពស់សមត្ថ
ភាព លើបណ្តាវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោក
Vu Huy Hoang បានអះអាងថែមទៀតថា៖
“ដោយប្រៀបខ្លាំងនិងផលប្រយោជន៍របស់ FTA ដែលវៀតណាមនិង EU
បានចុះហត្ថលេខា នឹងរួមចំណែកសំខាន់ចំពោះវៀតណាម ក្នុងដំណើការធ្វើ សមាហរណកម្មអន្តរជាតិ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដោយ ផ្សាភ្ចាប់ជាមួយរូបសណ្ឋានកំណើននិងនាំវៀតណាមកាន់តែមានតួនាទីសំខាន់ អំពីពាណិជ្ជកម្មនិងវិនិយោគលើពិភពលោក”។
|
ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកម្មសហភាពអឺរ៉ុប ប្រចាំនៅ
វៀតណាម Franz Jessen (រូបថតៈBáo Công Thương )
|
ពេល FTA បានចុះហត្ថលេខា នឹងធានាបរិយាកាសវិនិយោគបើកទូលាយ
ជាងទៀត។ ដូច្នេះ វៀតណាមនឹងមានឱកាសទាក់ទាញរាល់គំរោងការវិនិយោគមាន ទ្រង់ទ្រាយធំៗផងដែរ។ ស្តីពីអត្ថន័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀត ណាមជាមួយសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកម្មសហភាពអឺរ៉ុប ប្រចាំនៅវៀតណាម Franz Jessen បានឲ្យដឹងថា៖
“កិច្ចព្រមព្រៀងនេះបានគូសសញ្ញាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ពាណិជ្ជ
កម្មរវាង EU និង អាស៊ាន។ ក្រោយពេលបានសម្រេចកិច្ច FTA ជាមួយ សឹង្ហបុរីមក
នេះជា FTA ទី២រវាង EU ជាមួយប្រទេសអាស៊ាន១។ កិច្ចព្រមព្រៀងនេះបានបង្កើត
ឡើងបទដ្ឋានថ្មី ល្អជាង ទំនើបជាងបើប្រៀបនឹង FTA រវាង EU ជាមួយបណ្តា
ប្រទេសកំពុងអភិវឌ្ឍន៍”។
ក្រោយជំហានលោតផ្លោះក្នុងដំណើការចរចារកិច្ចព្រមព្រៀង FTA ក្រុមចរចា
វៀតណាមនិង EU នឹងបន្តដំណើការដោះស្រាយរាល់បញ្ហាបច្ចេកទេសនៅសេស
សល់ ព្រមទាំងកែសម្រួលឯកសារនៃកិច្ចព្រមព្រៀងនេះ។ ពេលបំពេញរួចរាល់
ហើយ កិច្ចព្រមព្រៀងនេះនឹងត្រូវបានក្រុមប្រឹក្សានិងសភាអឺរ៉ុបអនុម័ត។ ភាគីទាំង
ពីរ គ្រោងនឹងបញ្ចប់ដំណើរការនេះ នឹងឈានដល់ការចុះហត្ថលេខានាចុងឆ្នាំ
២០១៥ នេះ៕