បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់-កិច្ចព្រមព្រៀង១ពិបាកសម្រេចបាន។

Vovworld-នេះជាការចរចារថ្នាក់ជាន់ខ្ពស់ដំបូងរវាង អ៊ីរ៉ង់​និង​ក្រុមប្រទេស​​៥+១តាំងពី
ពេលភាគីទាំង២ចុះហត្ថចលេខាលើ កិច្ចព្រមព្រៀងនាថ្ងៃទី២៤វិច្ឆិកាឆ្នាំទៅមិញ។វង់
ចរចារនេះនឹងធ្វើឡើងក្នុងប៉ុន្មានថ្ងៃក្រោមអធិបតីភាពរបស់លោកស្រី Catherine Ashton ដំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុប(EU)។

ការព្រួយបារម្មណ៍គ្របដណ្តប់លើការចរចារ។

មុន​ការចរចារ​​​​ភាគីពាក់ព័ន្ឋនានាបាននាំចេញការពិនិត្យសង្ស័យអំពីលទ្ឋផលសកម្ម១
សំដៅបន្ឋូបន្ថយការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិចំពោះកាដែល អ៊ីរ៉ង់កំពុង
រិះរុកវិធានការពង្រីកអាវុធ នុយក្លេអ៊ែរ​​។មន្រ្តីជាន់ខ្ពស់អាមេរិក១នាក់ទទួលស្គាល់ថា៖ដំណើរការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងយូរអង្វែង១ស្តីពី បញ្ហានុយក្លេអ៊ែររបស់ អ៊ីរ៉ង់ជាប្រការមិនងាយស្រួលទេ។ព្រមជាមួយនោះមេដឹកនាំស្មារតីអ៊ីរ៉ង់សម្តេចព្រះសង្ប
រាជ Ali Khameneiព្យាករណ៍ថា៖ការចរចារនេះនឹងមិនដល់ទីបញ្ចប់បានឡើយ។សម្តេច
ព្រះសង្បរាជ Ali Khameneiនៅចាត់ទុកដែរថា៖បញ្ហានុយក្លេអ៊ែររបស់ អ៊ីរ៉ង់គ្រាន់តែជា
លេសរបស់អាមេរិកតែប៉ុណ្ណោះនិងវ៉ាស៊ីនតោនមិនបញ្ឈប់ការគំនុំគំគួនសំរាប់ Tehran ទេ។
ឯរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mahammad Jawad Zarif ចាត់ទុកថា៖ការសាកល្បងធំ
បំផុតគឺជាកង្វះទំនុកទុកចិត្តរវាងភាគីនានា។

​​​​​​​​​​                

បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់-កិច្ចព្រមព្រៀង១ពិបាកសម្រេចបាន។ - ảnh 1

ការខ្វែងគំនិតខាងទស្សនះបញ្ហាគន្លឹះដែលជះឥទ្ឋិពលទៅលើ​ការចរចារ
ការខ្វែងគំនិតរវាង Tehranជាមួយប្រទេសលោកខាងលិចជាការគំរាមកំហែងដែលអាច
ផ្ទុះឡើងមិនថាពេលណាឡើរក្នុងដំណើរការចរចារ។តាមលោកHamid Baeedinejad
ដំណាងចរចាររបស់អ៊ីរ៉ង់ថា៖ខ្លឹមសារនៃការចរចារលើក​នេះ ប្រមូលផ្តុំទៅលើបញ្ហាម៉ាស៊ីន
បែកស្នូលធាតុសសៃកាបោនជឿនលឿននិងរ៉េអាក់ទ័រទឹកធ្ងន់។ប្រទេសលោកខាងលិច
ព្រួយបារម្មណ៍ថា៖ដោយរ៉េអាក់ទ័រទឹកធ្ងន់អ៊ីរ៉ង់អាចផលិតបានគ្រាប់បែក នុយក្លេអ៊ែរ។ប៉ុន្តែ លោក Hamid Baeedinejadអះអាងថា៖ប្រទេសនេះមិនយល់ព្រមការលុបចោលឬជំនួស
ម៉ាស៊ីនបែកស្នូលធាតុសសៃកាបោនដែលមានស្រាប់ដោយម៉ាស៊ីនថ្មីនិងទំនើបបានឡើយ។
ក្នុងពេលនោះបណ្តាប្រទេសលោកខាងលិចហាក់ដូចជាគ្មានគំនិតផ្លាស់ប្តូរទស្សនះដែល
ថា៖អ៊ីរ៉ង់ ត្រូវលុបចោលផ្នែកដ៍គ្រោះថ្នាក់នានាក្នុងកម្មវិធី នុយក្លេអ៊ែរ​​។ចំពោះមុខការខ្វែង
គំនិតដ៍ជ្រាលជ្រៅពោលខាងលើរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mahammad Jawad Zarif
បានអំពាវនាវឲ្យភាគីទាំងឡាយស្តែងចេញការប្តេជ្ញានយោបាយដើម្បីជោគជ័យនៃការ
ចរចារ។
ការខ្វែងគំនិតដ៍ជ្រាលជ្រៅរវាង អ៊ីរ៉ង់ជាមួយបណ្តាប្រទេសលោកខាងលិចជះឥទ្ឋិពល
អសកម្មទៅលើលទ្ឋផលនសការចរចារជាពិតប្រាកដ។ដោយហេតុនេះកិច្ចព្រមព្រៀង១
លើគ្រប់ជ្រុងជ្រោយនៅជាប្រការពិបាកទទួលបានខណះដែលភាគីទាំងឡាយមិ​នយល់ព្រមផ្លាស់ប្តូររបៀបជិតដិតប​ញ្ហានិងមិនយល់ព្រមធ្វើសម្បទាននៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ