បញ្ហាសមុទ្រខាងកើតក្នុងបណ្តារបៀបវារៈសន្នសីទកំពូលអន្តរជាតិ
THU HOA -  
(VOV) /  
(VOVworld)-តាមរបៀបវារៈ សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតបាន
ប្រព្រឹត្ត ទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧និង១៨វិច្ឆិកានៅទីក្រុង Da Nang ភាគ កណ្តាលវៀតណាម។ ដោយប្រធានបទ “សមុទ្រខាងកើត៖ សហប្រតិបត្តិការ
ដើម្បីសន្តិសុខនិងអភិវឌ្ឍន៍” សិក្ខាសាលានេះ សំដៅបង្កើនការតភ្ជាប់ការខិត
ខំប្រឹងប្រែងផ្លាស់ប្តូរ ស្វែងយល់ពីទស្សនរបស់អ្នកវិទូនិងពិគ្រោះយោបល់គោល
នយោបាយក្នុង និងក្រៅតំបន់ដែលទាក់ទិនដល់បញ្ហាសមុទ្រខាងកើត។ មុន
នោះបញ្ហាសមុទ្រខាងកើតបានធ្វើឲ្យឡើងកំដៅនៅសន្និសីទកំពូលអាស៊ានទី២៥
និងសន្និសីទទាក់ទិននានា ព្រមទាំងត្រូវបានលោកប្រធានរដ្ឋវៀតណាម Truong
Tan Sang លើកឡើងក្នុងសន្និសីទកំពូល APECលើកទី២២។
|
នាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិនៅសន្និសីទកំពូល
អាស៊ានលើកទី២៥ (រូបថតៈ tienphong) |
រក្សាស្ថិរភាពនៅសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់តំបន់ទាំងមូល
រក្សាសន្តិភាពនិងស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍
និងអាកាសចរណ៍នៅសមុទ្រខាងកើតជាខ្លឹមសារដែលទាក់ទាញការយកចិត្តទុក
ដាក់និងទទួលបានការស្រុះចិត្តគំនិតពីបណ្តាថ្នាក់ដឹកនាំមិនគ្រាន់តែនៅ សន្និសីទ
កំពូលអាស៊ានទី២៥ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសន្និសីទអាស៊ាន +1 ជាមួយ
បណ្តាដៃគូនានាដូចជា ចិន ឥណ្ឌា ជប៉ុន អាមេរិក អ.ស.បក៏ដូចជានៅ សន្និសីទ
អាស៊ាន+3 និងសន្និសីទកំពូលអាស៊ីបូព៌ាផងដែរ។ ថ្លែងមតិនៅទី នេះ នាយករដ្ឋ
មន្ត្រីវៀតណាម លោក Nguyen Tan Dungបានអះអាងថា៖
“អាស៊ានត្រូវម្ចាស់ការ និងមានការទទួលខុសត្រូវខ្ពស់ជាងទៀត ក្នុងការរក្សា
សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ យើងបន្តសំណូមពរភាគីទាក់ទិន នា
នា គោរពនិងអនុវត្តយ៉ាងពេញលេញនូវ រាល់ការកំណត់នៃ សេចក្តីថ្លែងការស្តីពី
ការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ មុនបង្អស់គឺ មាត្រា
ទី៥នៃសេចក្តីថ្លែងការណ៍ពីអនុវត្តន៍ការអត់ធ្មត់ មិនបើកទូលាយឬបង្កើនបន្ថែម
ភាពតានតឹង មិនទុកឲ្យស្ថានភាពកើតស្មុគ្រស្មាញថែមទៀត មិនប្រើប្រាស់ ឬគំ
រាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះស្រាយជំលោះដោយ សន្តិវិធី គោរពច្បាប់
អន្តរជាតិ ទន្ទឹមនឹងនោះ ឈានចូលកិច្ចចរចារជាក់ ស្តែង ដើម្បីសម្រេចបានក្រម
ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)យ៉ាង ឆាប់ៗ”។
|
អ្នកវិទូនិងជំនាញការអន្តរជាតិចូលរូមសន្និសីទស្តីពីសមុទ្រ
ខាងកើតនៅទីក្រុង Da Nang (រូបថតៈ thanhnien) |
ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិក្នុងសម័យពិភាគ្សាពេញអង្គលើកទី២
ស្តីអំពីការ “អភិវឌ្ឍន៍ការច្នៃប្រឌិត កំណែទម្រង់ និងកំណើនសេដ្ឋកិច្ច”នៅក្នុង
សន្និសីទកំពូល APEC លើកទី២២នៅទីក្រុងប៉េកាំងរបស់ចិន លោក Truong Tan
Sang បានសង្កត់ធ្ងន់ថា “ចំពោះមុខរាល់ការសាកល្បង និងនិន្នាការ អស្ថិរភាពនា
បច្ចុប្បន្ន អំពីបរិយាកាសសន្តិសុខ និងអភិវឌ្ឍន៍ក្នុងតំបន់ បញ្ហា ស្នូល គឺចំាបាច់
ត្រូវជម្រុញការសន្ទនា គោរពច្បាប់អន្តរជាតិនិងក្រមប្រតិបត្តិតំបន់ នានា រួមគ្នា
សហប្រតិបត្តិការអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានតំបន់អាស៊ី
អាគ្នេយ៍និងសមុទ្រខាកើត។
វៀតណាមសម្តែងការទទួលខុសត្រូវចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់
នៅបណ្តាសន្និសីទអន្តរជាតិ វៀតណាមសុទ្ធតែសម្តែងស្មារតីស្ថាបនា មាន
ការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ទស្សនដោះ
ស្រាយបញ្ហាសមុទ្រខាងកើតរបស់វៀតណាមមិនគ្រាន់តែបាន ជាក់ស្តែងបនី
យកម្មក្នុងសេចក្តីប្រកាសប្រធានកំពូលអាស៊ានទី២៥ ប៉ុណ្ណោះទេ ថែមទាំងត្រូវ
បានបណ្ដាដៃគូរបស់អាស៊ាន ដូចជា ប្រធានាធិបតីអាមេរិកលោក Barack Obama
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony
Abbott រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Kimoonសុទ្ធតែ
គាំទ្រពេញទំហឹង។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang
Vinh ប្រធាន SOM VIET NAM បានអោយដឹងថា៖
“ ក្នុងក្របខ័ណ្ឌជំនួបសន្ទនាអាស៊ាន-ចិន ភាគីទាំងពីរសុទ្ធតែសង្កត់ធ្ងន់ទៅ
លើបណ្ដាគោលការណ៍ ដូចជា៖ គោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រ
ជាជាតិ ស្ដីពីច្បាប់សមុទ្រ …លៗ។ ភាគីទាំងពីរបានឯកភាពដំណើការចរចារ
ដើម្បីជំរុញការអនុវត្តមាត្រាទី៥នៃ DOC និងការអនុវត្តបណ្ដាវិធានការដើម្បីក
សាងទំនុកទុកចិត្ត មិនទុកអោយស្ថានភាពកើតស្មុគ្រស្មាញថែមទៀត។ ភាគីទាំង
ពីរក៏បានព្រមព្រៀងអំពីការបន្តជំរុញខ្លាំង បណ្ដាកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីកសាង COC ផងដែរ។”
ដូច្នេះ បញ្ហាសមុទ្រខាងកើត ត្រូវបានយកមកពិភាក្សាជាបន្តបន្ទាប់នៅក្នុង
សន្និសីទអន្តរជាតិទាំង៣ នាប៉ុន្មានថ្ងៃកន្លងទៅ។ គោលការណ៍ដើម្បីដោះស្រាយ
រាល់ជំលោះ នោះគឺត្រូវផ្អែកទៅលើដំណេះស្រាយដោយសន្តិវិធីឈរមូលដ្ឋាន
ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ គោរព DOC និងឈានទៅដល់ការកសាង COC មិនអនុវត្តសកម្មភាព
ដែលធ្វើអោយស្ថានភាពស្មុគ្រស្មាញថែមទៀត បានក្លាយទៅជាសម្លេងនិងការ
ទាមទាររួមរបស់សហគមន៍អន្តរជាតិ ចំពោះភាគីទាំក់ទិននានា នៅសមុទ្រខាង
កើត។ ស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគ្រស្មាញ សហគមន៍អន្តរជាតិ
ត្រូវខំប្រឹងប្រែងយ៉ាងច្រើន ដើម្បីបង្កើតបណ្ដាយន្តការត្រួតពិនិត្យជំលោះប្រកប
ដោយប្រសិទ្ធិភាព រាំងស្កាត់ជំលោះនៅសមុទ្រខាងកើត៕
THU HOA
-VOV