បដិវត្តន៍ខែតុលារុស្ស៊ីបន្សល់ទុកនូវមេរៀនដ៏មានតម្លៃសម្រាប់កិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម
VOV5 -  
(VOVWORLD) -នាថ្ងៃទី៧វិច្ឆិកា ក្រោមការដឹក នាំរបស់បក្សកុម្មុយនិស្តរុស្ស៊ី ដឹកនាំដោយអគ្គមគ្គុទេស Vladimir Ilyich Lenin វណ្ណៈកម្មករនិងប្រជាកសិករុស្ស៊ីបានបង្កើតឡើង បដិវត្តន៍ខែតុលាមហិមាមួយ។ សតវត្សបានកន្លងផុតទៅ ប៉ុន្តែតម្លៃសម័យកាលនៃបដិវត្តន៍ខែតុលារុស្ស៊ីនៅភ្លឺចែងចាំង ជាប្រភពកម្លាំងពលំបំផុសស្មារតីបដិវត្តន៍ របស់ប្រជាជនជឿនលឿន លើ សកលលោកទាំងមូល ក្នុងនោះមានប្រជាជន វៀតណាមបក្សកុម្មុយនិស្តវៀតណាម ដែលកំពុងស្ថិតលើកំណាត់ផ្លូវផ្លាស់ប្តូរថ្មីប្រទេស ជាតិ ជម្រុញឧស្សាភាវូបនីយកម្ម ទំនើបភាវូប នីយកម្មនិងធ្វើសមាហរណកម្មប្រទេសជាតិ។
អគ្គមគ្គុទេស V.I. លេនីនពីប្រទេសហ្វាំងឡង់ត្រឡប់មកប្រទេសវិញដឹកនាំបដិវត្តន៍ខែតុលាដែលប្រកបដោយជោគជ័យ (រូបថតៈ History Conflicts) |
វាយតម្លៃអំពីតួនាទីនិងអត្ថន័យនៃបដិវត្តន៍ខែតុលារុស្ស៊ី លោកប្រធានហូជី មិញបានអះអាងថា “ដូចជាព្រះអាទិត្យបញ្ចាំហកាំរស្មីដ៏ត្រចះត្រចង់អញ្ជឹង បដិវត្តន៍ខែតុលាបាន បញ្ជាំងពន្លឺលើគ្រប់ទិសទី ពញ្ញាក់អារម្មណ៍របស់មនុស្សរាប់លាននាក់ដែលត្រូវគេ ជិះជាន់និងកេងប្រវ័ញ្ចនៅលើផែនដី។ ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក មិន ដែលមានបដិវត្តន៍ណាមានអត្ថន័យដ៏អស្ចារ្យនិងជ្រាលជ្រៅដូច្នេះឡើយ” ហើយ “មហាជ័យជម្នះនៃបដិវត្តន៍ខែតុលា បានបង្រៀនឲ្យវណ្ណកម្មកម្មករ ប្រជាកសិកម្ម និងជនជាតិត្រូវការជិះជាន់លើទូទាំងពិភពលោកនូវមេរៀនដ៏មានតម្លៃ ធានាឲ្យ បុព្វហេតុរំដោះឲ្យបានដាច់ខាតជូនវណ្ណកម្មកម្មករនិងរបស់មនុស្សលោកទាំងមូល”។
បដិវត្តន៍ខែតុលាភ្លឺចញ្ចែងចញ្ចាចសម្រាប់ជ័យជម្នះរបស់បដិវត្តន៍វៀតណាម
យោងតាមសេចក្តីអំពាវនាវរបស់បដិវត្តន៍ខែតុលារុស្ស៊ី ក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាម ដោយលោកប្រធានហូជីមិញជាស្ថាបនិកនោះ បដិវត្តន៍វៀតណាមបានដើរតាមគន្លងនៃលទ្ធិសង្គមនិយម។ ក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តនាឆ្នាំ១៩៨៦ វៀតណាម បានអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីនិង អភិវឌ្ឍន៍ប្រទេសជាតិតាមទិសដៅសង្គមនិយម។
ពីជោគជ័យនៃបដិវត្តន៍ខែតុលារុស្ស៊ី វៀតណាមបន្តបូកសរុបការស្រាវជ្រាវ ទ្រឹស្តីជាក់ស្តែង សំដៅបំភ្លឺច្បាស់នូវក្រិត្យក្រមនិងគោលការ ណ៍អភិវឌ្ឍន៍សមស្របនឹងស្ថានភាពជាក់ស្តែងនៅវៀតណាម។
សាស្ត្រាចារ្យ បណ្ឌិត Ta Ngoc Tan អនុប្រធានក្រុមប្រឹក្សាទឹ្រស្តីមជ្ឈឹមបាន ចាតុទុកថា៖
“អត្ថន័យនៃបដិវត្តន៍ខែតុលាគឺអស្ចារ្យណាស់ និងបើកចេញសម័យកាលថ្មី សម្រាប់មនុស្សលោក។ សម័យកាលថ្មីដែលមិនត្រឹមតែឈានឡើងលទ្ធិសង្គមនិយម ប៉ុណ្ណោះទេ ថែមទាំងជាសម័យកាលផ្លាស់ប្តូរជីវភាពនិងផ្នតគំនិតរស់នៅរបស់ពិភព លោកទាំងមូល ដែលក្នុងនោះរួមទាំងប្រទេសមូលធននិយមទៀតផង។ ក៏ដោយសមិទ្ធិធំ ធេងនៃបដិ វត្តន៍ខែតុលារុស្ស៊ី បានប្រែក្លាយទៅជាមេរៀនសម្រាប់វៀតណាមធ្វើអនុវត្តន៍តាម ឈានឡើងកសាងសង្គមនិយម”។
វៀតណាមស្វិតស្វាញនឹងគោលមាគ៌ាឈានឡើងសង្គមនិយម
ទទួលយកយ៉ាងជ្រាលជ្រៅនូវមូលហេតុនិងបទពិសោធន៍បន្ទាប់ពីព្រឹត្តិការណ៍នយោបាយកើតមានឡើងនៅប្រទេសសូវៀតនិងបណ្តាប្រ ទេសអឺរ៉ុបខាងកើត នោះ បក្សកុម្មុយនិស្តវៀតណាមបានជំនះពុះពារនូវការខ្វះខាតក្នុងដំណើការ កសាងសង្គមនិយនៅវៀតណាម។ ក្នុងកាលៈ ទេសៈណាក៏ដោយ បក្សកុម្មុយនិស្ត វៀតណាមនៅមិនឃ្លេងឃ្លោងចំ ពោះគោលដៅដែលជាជម្រើស នោះគឺអនុវត្តជាក់ ស្តែង គោលមាគ៌ាដែលលោកប្រធានហូជីមិញជ្រើសរើស-គោលមាគ៌ាបដិវត្តន៍ខែ តុលា រុស្ស៊ី។ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា ៖
“ប្តេជ្ញាតស៊ូការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាព ទឹកដីរបស់មាតុប្រទេស បំផ្លាញចោលរាល់ឧបាយកល “បម្រែបម្រួលសន្តិភាព” របស់អានុភាពអមិត្ត ប្រតិកិរិយា រក្សាបរិយា កាសសន្តិភាព ស្ថិរភាព រក្សាសណ្តាប់ ធ្នាប់ សុវត្ថិភាពសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ បើកទូលាយនិងអភិវឌ្ឍន៍ យ៉ាងជ្រាលជ្រៅនូវទំនាក់ទំនងកិច្ចការបរទេស ជាពិសេស អនុវត្តប្រកបដោយ ប្រសិទ្ធភាពការធ្វើសមាហរណកម្មអន្តរជាតិនិងបន្តលើកកំពស់ឋានៈនិងកិត្យានុ ភាពរបស់វៀតណាមលើឆាកអន្តរជាតិ”។
ជ័យជម្នះដ៏មហិមាក្នុងបុព្វហេតុតស៊ូរំដោះជាតិនិងកសាងសង្គមនិយមវៀត ណាមរបស់វៀតណាម ជាពិសេសក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ដែលបានរួម ចំណែកអះអាងនូវអត្ថន័យប្រវត្តិសាស្ត្រនិងអត្ថន័យសម័យកាលរបស់បដិវត្តន៍ខែ តុលា សម្រាប់បដិវត្តន៍ពិភព លោកនិយាយរួមនិងបដិវត្តន៍វៀតណាមនិយាយ ដោយឡែក។ ទន្ទឹមជាមួយគ្នានោះ ជាសក្ខីភាពរស់រវើកអំពីភាពត្រឹមត្រូវនៃ គោលមាគ៌ាបដិវត្តន៍ដែលជាជម្រើសរបស់បក្សកុម្មុយនិស្តវៀតណាម លោកប្រ ធានហូជីមិញនិងប្រជាជនវៀតណាមផងដែរ៕
VOV5