បដិវត្តន៍ខែសីហា៖ បដិវត្តន៍របស់ប្រជាជន
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនៃរដូវស្លឹកឈើជ្រុះខែសីហាមុននេះរយៈពេល៧៣ឆ្នាំ ពីតំបន់ រំដោះ Tan Trao បទបញ្ជាក្រោកឈរឡើងជាទូទៅបានផ្សាយទៅក្នុងទូទាំង ប្រទេស។ ប្រជាជនវៀតណាមប្រមាណជាង២០លាននាក់បានក្រោកឈរឡើង តស៊ូ បង្កើតជ័យជំនះដ៏មហិមារនៃបដិវត្តន៍ខែសីហា ដោយដណ្ដើមយករដ្ឋ អំណាចមកជូនប្រជាជនវិញ។ ជ័យជំនះមហិមារនៃបដិវត្តន៍ខែសីហានោះ បានបង្ហាញនូវកម្លាំងរបស់ប្រជាជនទាំងមូល របស់ផែនមហាសាមគ្គីជាតិ។ មេរៀននេះបន្តត្រូវបានឆ្លៀតប្រើប្រាស់ក្នុងការតស៊ូប្រឆាំងអាណានិគមនិយម បារាំង ចក្រពត្តិអាមេរិកនិងក្នុងការកសាងប្រទេសជាតិក្នុងដំណាក់កាលផ្លាស់ប្ដូរ ថ្មីនិងធ្វើសមាហរណកម្ម។ ក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាបដិវត្តន៍ខែសីហា សម្រេចប្រកបដោយជោគជ័យ (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨) អ្នកនិពន្ធវិទ្យុសម្លេងវៀតណាមមានអត្ថបទក្រោមចំណងជើងថា “បដិវត្តន៍ខែសីហា បដិវត្តន៍ របស់ប្រជាជន”។
ពិធីមិទ្ទីញនៅរោងល្ខោនហាណូយសំដៅអំពាវនាវឲ្យប្រជាជនក្រោកឈរឡើងដណ្ដើមយករដ្ឋអំណាច (រូបថត៖ qdnd.vn) |
រយៈពេល៧៣ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែក្នុងដួងចិត្តរបស់លោក Hoang Ngoc ពលរដ្ឋមួយរូបនៅភូមិ Tan Lap ឃុំ Tan Trao ខេត្ត Tuyen Quang ភាគ ខាងជើងវៀតណាមនោះ គឺអនុស្សាវរីយ៍នៃថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៤៥ នៅតែ ថិតជាប់ដដែល។ នោះគឺថ្ងៃដែលលោកប្រធានហូជីមិញបានមកដល់ Tuyen Quang ដើម្បីបញ្ជាណែនាំចលនាបដិវត្តន៍ក្នុងទូទាំងប្រទេស។ លោកបានជ្រើស រើសឃុំ Tan Trao ស្រុក Son Duong ធ្វើជាទីស្នាក់ការតំបន់រំដោះ ជាគ្រឹះដ្ឋាននៃ ចលនាបដិវត្តន៍។
ក្នុងការចងចាំរបស់កុមារាអាយុតែ១០ឆ្នាំនាគ្រានោះ បណ្ដាកម្មា ភិបាលដែលមកចូលរួមមហាសន្និបាតតំណាងប្រជាជន បានស្នាក់នៅផ្ទះរបស់ លោកនិងគ្រួសារផ្សេងៗមួយចំនួនទៀត។
“ប្រជាជននៅទីនេះគឺជនជាតិ Tay។ នាគ្រានោះត្រូវរស់នៅក្រោមការគា បសង្កត់របស់ពួកអាណានិគមនិយមគឺជួបការលំបាកលំបិនច្រើនណាស់។ ប៉ុន្តែ ក្រោយពីបដិវត្តន៍មកដល់ ហើយត្រូវបានបក្សនិងលោកអ៊ុំហូអប់រំស្មារតីបដិវត្តន៍ គឺប្រជាជនគ្រប់រូបសុទ្ធតែសប្បាយយ៉ាងក្រៃលែង។ មនុស្សទាំងអស់គ្នាបានជួយ ឧបត្ថម្ភគាំទ្របដិវត្តន៍អស់ពីកម្លាំងកាយចិត្ត”។
ដោយមានជំនឿចិត្តដ៏ជ្រាលជ្រៅទៅលើបក្ស ប្រជាជន Tan Trao បាន ចិញ្ចឹមបីបាច់បដិវត្តន៍ ព្រៃភ្នំ Tan Trao បានក្លាយទៅជាទីជម្រកសម្រាប់បដិវត្តន៍ ការពារ សុវត្ថិភាពសម្រាប់បក្ស សម្រាប់លោកអ៊ុំហូ។ ទីនេះជាបញ្ជាការដ្ឋាននៃចលនាក្រោក ឈរឡើងទូទៅក្នុងទូទាំងប្រទេស ដែលរួមវិភាគទានសំខាន់ទៅក្នុងជោគជ័យនៃ បដិវត្តន៍ខែសីហាដ៏មហិមាររបស់ប្រជាជាតិវៀតណាម។ សាស្ត្រាចារ្យ បណ្ឌិត Mach Quang Thang នៃវិទ្យាស្ថាននយោបាយជាតិហូជីមិញបាន បញ្ជាក់ថា ដើម្បីទៅដល់បដិវត្តន៍ខែសីហានោះ គឺបក្សកុម្មុយនិស្តវៀតណាមបាន ត្រៀមរៀបចំយ៉ាងហ្មត់ចត់ក្នុងអំឡុង១៥ឆ្នាំ៖
“យើងបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ណាស់ អំពីគោលមាគ៌ា អំពីការបង្កើត របស់បក្សនាឆ្នាំ១៩៣០ កំពូលនៃចលនាបដិវត្តន៍សូវៀត-ងេទិញ ការស្ដារឡើង វិញនៃចលនាបដិវត្តន៍ក្នុងដំណាក់កាលពីឆ្នាំ១៩៣១ដល់ឆ្នាំ១៩៣៥ ដំណាក់កាល កំពូលពីឆ្នាំ១៩៣៦ដល់ឆ្នាំ១៩៣៩ ហើយពិសេសគឺដំណាក់កាលពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥។ យើងបានក្ដាប់ជាប់ឱកាស បំផុសចលនា ហើយគួបផ្សំកម្លាំង ជាតិជាមួយកម្លាំងអន្តរជាតិ”។
ពី Tan Trao បទបញ្ជាក្រោកឈរឡើងទូទៅត្រូវបានបញ្ជូនទៅទូទាំង ប្រទេសហើយត្រូវបានប្រជាជនទាំងមូលជួយជ្រោមជ្រែង។ នាព្រឹកថ្ងៃទី១៩ ខែសីហា ប្រជាជនរាប់ហ្មឺននាក់បានដើរដង្ហែក្បួនទៅកាន់ទីលានរោងល្ខោន ហាណូយ។ ការដើរដង្ហែក្បួនបានក្លាយទៅជាបាតុកម្មប្រដាប់អាវុធវាយយក ទីស្នាក់ការនិងមូលដ្ឋាននានារបស់រដ្ឋាភិបាលអាយ៉ង ហើយគូសសញ្ញា សម្គាល់ជាប្រវត្តិសាស្ត្រនៃចលនាក្រោកឈរឡើងទូទៅបដិវត្តន៍ខែសីហា។ បណ្ឌិត Nhi Le អគ្គនិពន្ធនាយករងទស្សនាវដ្ដីកុម្មុយនិស្តបានអះអាងថា បដិវត្តន៍ ខែសីហាបានបង្កើតឡើងចលនាបដិវត្តន៍ដ៏ទូលំទូលាយដែលមិនធ្លាប់មានតាំងពីមុនមក ដោយមានការចូលរួមរបស់កម្លាំងជាច្រើនលើសលុប ដែលមិនប្រកាន់ ជាតិសាសន៍ ជំនឿសាសនា និងវណ្ណៈទេ។
“ប្រជាជនទាំងមូលនៅតំបន់ទាំង៣ភាគក្នុងទូទាំងប្រទេសសុទ្ធតែក្រោក ឈរឡើង ដណ្ដើមយករដ្ឋអំណាច។ កម្លាំងរបស់ប្រជាជនគឺកម្លាំងជើងឯក។ មុននេះ៦០០ឆ្នាំ លោកកវី Nguyen Trai បាននិយាយថា៖ “ធ្វើទូកលិចទើបដឹងថា កម្លាំងប្រជាជនខ្លាំងដូចកម្លាំងទឹក”។ ហើយ៥០០ឆ្នាំក្រោយនោះ លោកប្រធាន ហូជីមិញក៏មានប្រសាសន៍ថា៖ “ក្រោមមេឃគ្មានអ្វីដែលថ្លៃថ្លាដូចប្រជាជនទេ។ ក្នុងអវកាសគ្មានអ្វីដែលស្មើរនឹងកម្លាំងប្រជាជនដែរ”។ នេះជាបដិវត្តន៍របស់ ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន”។
រយៈពេល៧៣ឆ្នាំបានកន្លងផុតទៅ ជោគជ័យនៃបដិវត្តន៍ខែសីហាបាន សរឲ្យឃើញនូវមេរៀនស្ដីពីសាមគ្គីភាពដោយយកប្រជាជនជាស្នូល មានអត្ថន័យ ដ៏ជ្រាលជ្រៅយ៉ាងដូចម្ដ៉េច៕