បដិវត្តន៍ខែសីហានិងមេរៀនក្នុងយុគសម័យសមាហរណកម្ម
(VOVWORLD) - ភាពជោគជ័យនៃបដិវត្តន៍ខែសីហាកាលពី៧៥ឆ្នាំមុននេះ (ថ្ងៃទី១៩ សីហា ឆ្នាំ១៩៤៥-ថ្ងៃទី១៩ សីហា ឆ្នាំ២០២០) មិនត្រឹមតែនាំប្រជាជាតិវៀតណាមពីឋានៈ នៃទាសករឲ្យក្លាយទៅជាម្ចាស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុក នូវមេរៀនដ៏មានអត្ថន័យជាច្រើនចំពោះដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិក្រោយមកនេះ ជាពិសេសគឺមេរៀនស្ដីពីការក្ដាប់យកឱកាសក្នុងយុគសម័យសមា ហរណកម្ម។
ពិធីមិទ្ទីញបំផុសឡើងការធ្វើបាតុកម្មដណ្ដើមយកអំណាចនៅទីក្រុងហាណូយនាថ្ងៃទី១៩ សីហា ឆ្នាំ១៩៤៥។ (រូបថតឯកសារ) |
ក្ដាប់យកឱកាសដើម្បីលើកកំពស់ឋានៈអន្តរជាតិ
យោងតាមលោក Vu Quang Vinh អតីតអគ្គនិពន្ធនាយករងនៃទស្សនាវដ្ដី ប្រវត្តិសាស្ត្របក្សចំណុះសភាបណ្ឌិតនយោបាយជាតិហូជីមិញបានចាត់ទុកថា ក្នុងបដិវត្តន៍ខែសីហា បក្សកុម្មុយនិស្តវៀត ណាមបានបង្កើតឱកាសដោយម្ចាស់ ការហើយក្ដាប់យកឱកាសនេះដោយទាន់ពេលវេលាដើម្បីដឹកនាំប្រជា ជនទាំងមូលក្រោកឈរឡើងដណ្ដើមយករដ្ឋអំណាច។ ក្នុងដំណើរការអនុវត្ត ត្រូវតែតាម ដានយ៉ាងដិតដល់នូវស្ថានភាពទាំងក្នុងនិងក្រៅប្រទេស។ ប្រសិនបើបដិវត្តន៍ខែ សីហាប្រព្រឹត្តិទៅក្នុងកាលៈទេសៈនិងពេលវេលាមិនសមស្របនោះ គឺមិនអាច ទទួលជ័យជំនះបានឡើយ។
ដោយអនុវត្តមេរៀនស្ដីពីការក្ដាប់ជាប់និងឆ្លៀតយកឱកាសនៃបដិវត្តន៍ខែ សីហាក្នុងកាលៈទេសៈនា បច្ចុប្បន្ននេះ បក្សកុម្មុយនិស្តវៀតណាមបានធ្វើការ ស្រាវជ្រាវ វិភាគហើយកំណត់ថា ការធ្វើសមាហរណកម្មនិងសកលភាវូបនីយកម្ម គឺជានិន្នាការអភិវឌ្ឍដែលមិនអាចជៀសវាងបានរបស់ពិភពលោក ព្រមទាំងជា ឱកាសដ៏ល្អបំផុតដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែគ្រប់ជ្រុងជ្រោយនិងទំនើប ផងដែរ។
ដោយឈរលើស្មារតីនោះ វៀតណាមបានបង្កើតទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្ត្រនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ។ វៀតណាមក៏បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសជិត២០០លើកម្រិតខុសៗគ្នាផង ដែរ។ វៀតណាមបានសម្រេចប្រកបដោយជោគជ័យនូវតួនាទីជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.បអាណត្តិឆ្នាំ២០០៨-២០០៩ និងជា ប្រធានអាស៊ានឆ្នាំ២០១០ ជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង។ ជាពិសេសគឺ ក្នុងឆ្នាំ២០២០ វៀតណាមទទួលតំណែងជា សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ឆ្នាំ ២០២០-២០២១ និងជាប្រធានអាស៊ានឆ្នាំ២០២០។ នេះជាឱកាសក៏ល្អដើម្បីឲ្យវៀតណាម បង្ហាញឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូត Ngo Quang Xuan ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បអាណត្តិឆ្នាំ១៩៩៣-១៩៩៤និង បណ្ដាអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវចាប់ពីឆ្នាំ២០០២-២០០៨ បានចាត់ទុកថា៖ “ប្រទេសយើងកំពុងអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីប្រកបដោយជោគជ័យ ហើយអាចនិយាយបានថា តួនាទីរបស់យើងមិនត្រឹមតែជាការចូលរួមធម្មតា ប៉ុណ្ណោះទេ ប៉ុន្តែជាតួនាទីដឹកនាំដោយម្ចាស់ការទៀតផង។ ហេតុដូច្នេះ នេះគឺ ជាកិត្តិយសដ៏ធំធេងដែលតំបន់អាស៊ាននិងអ.ស.បបានប្រគល់ជូនយើង។ ខ្ញុំគិតថា ការទទួលកាន់តំណែងដើរទន្ទឹមគ្នាទាំង២ក្នុងឆ្នាំ ២០២០នេះ បានលើកកំពស់ ឋានៈនិងកិត្យានុភាពរបស់វៀតណាម ក៏ដូចជាលើកកំពស់ទំនុកចិត្តរបស់តំបន់ និងសហគមន៍អន្តរជាតិចំពោះវៀតណាមផងដែរ”។
ក្ដាប់យកឱកាសដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច
ដោយឆ្លៀតយកឱកាសនៃស្ថិរភាពនយោបាយនិងទំនាក់ទំនងការទូតដ៏ទូលំទូលាយ វៀតណាមបានជំរុញខ្លាំងក្លាដោយឥតឈប់ឈរនូវដំណើរការសមា ហរណកម្មសេដ្ឋកិច្ច។ នាបច្ចុប្បន្ននេះ វៀតណាមបានចូលរួមអង្គការពាណិជ្ជ កម្មពិភពលោក (WTO) ហើយចូលរួមអនុវត្តយ៉ាងពេញលេញនូវការសន្យានានា ក្នុងសហ គមន៍អាស៊ានក៏ដូចជាបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយអង្គការអន្តរជាតិជាច្រើនទៀតផង។ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយបាន រួមចំណែកនាំវៀតណាមក្លាយទៅជាចំណែកសំខាន់មួយក្នុងប្រព័ន្ធសេដ្ឋកិច្ចដោយមានការចូលរួមរបស់ខឿនសេដ្ឋកិច្ចជួរមុខនានាលើពិភពលោក។ ជាពិសេសគឺ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ វៀតណាមបានចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EVFTA)។ លោក Hoang Quoc Vuong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបាន ចាត់ទុកថា៖ “កិច្ចព្រមព្រៀងទាំងនេះនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមជាមួយដៃគូនានា ហើយឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននិងសហ គ្រាស។ ប៉ុន្តែ កត្តាចម្បងគឺជាកម្លាំងផ្ទៃក្នុងរបស់សហគ្រាសនិងការប្ដេជ្ញាចិត្ត ផ្លាស់ប្ដូរថ្មី។ ជាងពេលណាៗទាំងអស់ សហគ្រាសត្រូវផ្លាស់ប្ដូរការត្រិះរិះ ខិតខំប្រឹងប្រែងលើកកំពស់សមត្ថភាពផលិតកម្មរបស់ខ្លួន និងសមត្ថភាពចូលរួម ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដើម្បីទាញយកឧត្តមភាពដែលកិច្ចព្រមព្រៀងទាំង នេះនាំមកជូន”។
នៅលើកំណាត់ផ្លូវអភិវឌ្ឍនាពេលខាងមុខ វៀតណាមនឹងជួប ឱកាសផងនិង បញ្ហាប្រឈមទៀតផង។ ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នាបច្ចុប្បន្ននេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយ។ ប៉ុន្តែ ប្រជាជនវៀតណាមនៅតែជឿជាក់ថា មេរៀនស្ដីពីការក្ដាប់យកឱកាសនៃបដិវត្តន៍ខែសីហានឹងត្រូវបានអនុវត្តក្នុងដំណើរការសមាហរណកម្មរបស់វៀតណាមជាក់ជាពុំខាន៕