បណ្ដាការសាកល្បងនៅកិច្ចប្រជុំកំពូល G20
(VOVWORLD) - នាថ្ងៃទី២៨ ខែមិថុនា កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ទាំង២០ (G20) បានប្រារព្ធឡើងនៅទីក្រុង Osaka ប្រទេសជប៉ុន។ កិច្ចប្រជុំឆ្នាំ នេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលជម្លោះ ផលប្រយោជន៍កំពុងកើតមានឡើង កាន់តែច្រើននៅលើពិភពលោក។ នោះគឺការលេចឡើងនៃលទ្ធិគាំពារពាណិជ្ជ កម្មនិយម ខណៈដែលនិន្នាការពាណិជ្ជកម្មសេរីកំពុងរីករាលដាល។ រាល់បញ្ហា ទាំងនេះបានជះឥទ្ធិពលទៅលើលទ្ធផលនៃកិច្ចប្រជុំ G20 មិនតិចតួចឡើយ។
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែមិថុនា កិច្ចប្រជុំកំពូល G20 ឆ្នាំ នេះមានសារសំខាន់មិនត្រឹមតែដោយសារគម្រប់ខួបរយៈពេល២០ឆ្នាំនៃការ បង្កើត G20 ប៉ុណ្ណោះទេ ថែមទាំងដោយសារប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល ពិភពលោកកំពុងប្រឈមនឹងការសាកល្បងធ្ងន់ធ្ងរបំផុតក្នុងអំឡុងពេល១០ឆ្នាំ កន្លងទៅផងដែរ ដូចជាបញ្ហាជម្លោះពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ បរិស្ថាននិងថាមពល ជាដើម។
ពិភាក្សាអំពីបញ្ហាក្ដៅគគុក
ដោយមានគោលដៅស្នូលនោះគឺ “កំណើនខ្លាំងក្លា ចីរភាព តុល្យភាព និង គ្រប់ជ្រុងជ្រោយ” នោះ កិច្ចប្រជុំ G20 ឆ្នាំ២០១៩មានសម័យពិភាក្សាសំខាន់ចំនួន ៤ស្ដីពីបញ្ហាសេដ្ឋកិច្ចសកល ពាណិជ្ជកម្មនិងវិនិយោគ ការច្នៃប្រឌិតនិងសេដ្ឋកិច្ច ឌីជីថល បរិស្ថាន ថាមពលនិងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍដោយចីរ ភាព ការងារធ្វើ នារីនិងសុខាភិបាល។
តាមនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានចាត់ទុកថា កិច្ចសហប្រតិ បតិ្តការដើម្បីរក្សានិងពង្រឹងសណ្ដាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិបើកចំហរនិងសេរីភាពនោះ គឺការសាកល្បងសំខាន់បំផុតនាបច្ចុប្បន្ននេះ។ ថ្នាក់ដឹកនាំ G20 នឹង វាយតម្លៃចំពោះហានិភ័យនៃសេដ្ឋកិច្ចសកល នាពេលដែលធនាគារកណ្ដាលធំៗ កំពុងអនុវត្តន៍វិធានការបន្ធូរស្រាលគោលនយោបាយរូបិយវត្ថុ ព្រមទាំងអះអាង សារជាថ្មីនូវការប្ដេជ្ញាចិត្តធានាកំណើនប្រកបដោយបរិយាប័ន្ននិងចីរភាព។
ប្រធានបទមួយទៀតដែលជាអាទិភាពរបស់ប្រទេសម្ចាស់ផ្ទះនោះគឺការ កសាងគោលការណ៍អន្តរជាតិដើម្បីទាញយកសក្ដានុភាពនៃសេដ្ឋកិច្ចឌីជីថល ហើយធានាសេរីភាពខាងបញ្ជូនទិន្នន័យឆ្លងដែនតាមរយៈការកសាងយន្តការអន្តរជាតិមួយ។ ទីក្រុងតូក្យូចាត់ទុកថា ការដោះដូរទិន្នន័យឆ្លងដែនកំពុងក្លាយទៅជា វិស័យអាជីវកម្មប្រកបដោយប្រជាប្រិយភាពលើពិភពលោក ហើយអាចក្លាយទៅ ជាកម្លាំងចលករមួយចំពោះកំណើនសេដ្ឋកិច្ចនាអនាគត។ ដោយហេតុនេះ ជប៉ុន មានគោលបំណងចង់បំផុសដំណើរការនោះនៅកិច្ចប្រជុំ G20 លើកនេះតែម្ដង។
ប៉ុន្តែ អាទិភាពចម្បងទាំងពីរពោលខាងលើ (ពាណិជ្ជកម្មនិងទិន្នន័យ) គឺមិន អាចកាត់ផ្ដាច់ចេញពីការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាន ឡើយ។ ត្រូវធ្វើយ៉ាងណាដើម្បីអោយ WTO ស្របផងក្នុងនាមជាអង្គការការពារ ពាណិជ្ជកម្មអន្តរជាតិប្រកបដោយសេរីភាពនិងសមភាព។ ទោះជាយ៉ាងណាក៏ ដោយ បណ្ដាសមាជិក G20 កំពុងមានទស្សនៈខុសពីគ្នាអំពីវិធីកែទម្រង់ WTO។
បញ្ហាទីបីនៅកិច្ចប្រជុំកំពូល G20 លើកនេះគឺសារសំខាន់នៃការច្នៃប្រឌិតក្នុង ការដោះស្រាយការសាកល្បងខាងបរិស្ថានសកល។ ជប៉ុនចង់អោយ G20 បញ្ជាក់លើសារសំខាន់នៃការច្នៃប្រឌិតនោះ។
រាល់ការសាកល្បង
កិច្ចប្រជុំកំពូល G20 បានក្លាយទៅជាវេទិកាមួយក្នុងចំណោមវេទិកាអន្តរ ជាតិជាប្រចាំឆ្នាំដ៏សំខាន់បំផុតលើពិភពលោក។ ប៉ុន្តែ អ្វីៗដែលកំពុងកើតមាន ឡើងបានសរអោយឃើញថា មិនងាយស្រួលដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង មានលក្ខណៈលោតផ្លោះនោះឡើយ។
មុនបង្អស់ កិច្ចប្រជុំ G20 លើកនេះត្រូវរងផលប៉ះពាល់ដោយសង្គ្រាមពន្ធដារ កាន់តែកើនឡើងៗរវាងអាមេរិកនិងចិន។ អង្គការពហុភាគីនានាដូចជាអង្គការ សហប្រជាជាតិនិងអង្គការ WTO កំពុងប្រឈមនឹងការសាកល្បងផ្ទៃក្នុងដែលមិន ធ្លាប់កើតមានតាំងពីមុនមក ជាពិសេសគឺកម្មវិធីសកម្មភាព “ប្រទេសអាមេរិកជា ចម្បង” របស់ប្រធានាធិបតីលោក Donald Trump។ អង្គប្រជុំឆ្នាំនេះស្ទើរតែមិន អាចធ្វើឡើងការសន្យា ស្ដីពីការប្រឆាំងនឹងលទ្ធិគាំពារនិយមណាមួយឡើយ ដោយសារតែវ៉ាស៊ីនតោននឹងប្រឆាំងជំទាស់នឹងការសន្យាយ៉ាងដូច្នេះជាដាច់ខាតដូចទៅនឹងកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីនកាលពីឆ្នាំមុន។
ទាក់ទិនដល់បញ្ហាផ្សេងៗទៀត មុននឹងការប្រារព្ធឡើងកិច្ចប្រជុំ G20 ឆ្នាំនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា នឹងមិនចុះហត្ថ លេខាលើសេចក្ដីថ្លែងការណ៍រួមនៃអង្គប្រជុំ ប្រសិនបើឯកសារនេះមិននិយាយ យ៉ាងច្បាស់លាស់អំពីបញ្ហាបម្រែបម្រួលអាកាសធាតុនោះទេ។ ភាគីបារាំងព្រួយ បារម្ភថា កិច្ចប្រជុំ G20 ឆ្នាំនេះនឹងមើលងាយលើបញ្ហាទប់ទល់នឹងបម្រែបម្រួល អាកាសធាតុជាថ្មីម្ដងទៀត ដូចកិច្ចប្រជុំកាលពីឆ្នាំទៅមិញនៅអាហ្សង់ទីន។
អាចនិយាយបានថា បណ្ដាជម្លោះនិងការខ្វែងគំនិតកាន់តែកើនឡើងៗរវាង ប្រទេសមួយចំនួន នឹងជះឥទ្ធិពលគួរអោយកត់សម្គាក់ទៅលើលទ្ធផលនៃ “វេទិកា ជួរមុខដើម្បីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិ” នេះ៕