បណ្ដាប្រទេសប្រឆាំងជំទាស់សកម្មភាពយោធាភាវូបនីយកម្មនៅសមុទ្រខាងកើតនៅវេទិកាសន្ទនាShangri-La

           (VOV)_ក្នុងរយៈពេល៤ថ្ងៃប្រជុំ (ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥មិថុនា) នៅសិង្ហបុរី 
ស្ថានភាពនៅលើសមុទ្រខាងកើត ត្រូវបានចាត់ទុកជាបញ្ហាទទួលបានការយកចិត្ត
​ទុកដាក់ជាពិសេស និងបានលើកយកមកពិភាក្សាពីថ្ងៃប្រជុំដើមដំបូងដល់ច្ងៃចុង
ក្រោយនៃវេទិកាសន្ទនា Shangri-La ។ សហគមន៍អន្តរជាតិបានប្រឆាំងជំទាស់ជាថ្មី
ម្តង​ទៀត សកម្មភាពពូនជ្រុំ និងយោធាភាវូបនីយកម្មនៅសមុទ្រខាងកើត ហើយ​
សង្កត់ធ្ងន់ទៅលើការចាំបាច់រក្សាសេរីភាពនាវាចរណ៍ អាកាសចរណ៍ ក៏ដូចជាការដោះ
ស្រាយជំលោះនៅលើសមុទ្រដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។ 

បណ្ដាប្រទេសប្រឆាំងជំទាស់សកម្មភាពយោធាភាវូបនីយកម្មនៅសមុទ្រខាងកើតនៅវេទិកាសន្ទនាShangri-La - ảnh 1
បណ្ដាប្រទេសប្រឆាំងជំទាស់សកម្មភាពយោធាភាវូបនីយកម្មនៅសមុទ្រខាងកើតនៅវេទិកាសន្ទនាShangri-La

ត្រូវបានបើកនាថ្ងៃទី៣មិថុនា នៅសិង្ហបុរី វេទិកាសន្ទនា Shangri-La ​លើកទី១៥​
បានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ​(IISS) ​ដោយមានការ
ចូលរួមរបស់អ្នកដំណាងចំនួនរាប់រយនាក់ ជាបណ្ដារដ្ឋមន្ត្រី​ក្រសួងការបរទេស រដ្ឋ
មន្ត្រីក្រសួងការពារជាតិ មន្ត្រីសន្តិសុខជាន់ខ្ពស់ និងអ្នក​ជំនាញការនានាពីប្រទេសផ្សេងៗ។

          ប្រឆាំងសំណូមពរអធិបតេយ្យភាពគ្មានយុត្តិធម៌របស់ចិននៅសមុទ្រខាងកើត

        គ្មានខ្លឹមសារណាមួយដែលបានប្រមូលផ្តុំពិភាក្សានិងផ្តល់មតិច្រើន នៅក្នុងវេទិ
កាសន្ទនា Shangri-La លើកនេះ ដូចជាបញ្ហាសមុទ្រខាងកើត។ ការយកចិត្ត​ទុកដាក់
ចំពោះបញ្ហាសមុទ្រខាងកើតត្រូវបានកើនឡើងខ្លាំងក្លាដោយសារចិន​កំពុងបង្កើន
សកម្មភាពពូនជ្រុំនិងកសាងកោះសប្បនិមិត្តដោយខុសច្បាប់។ ក្នុង​រយពេលមួយឆ្នាំ
 ចិនបានជំរុញខ្លាំងសកម្មភាពយាមល្បាតតាមសមុទ្រ និង​កសាងមូលដ្ឋានយោធា
នានានៅសមុទ្រខាងកើត។ ក្នុងវេទិកាលើកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រ
ទេសផ្សេងៗ ដែលក្នុងនោះមានអាមេរិក បារាំង អង់​គ្លេស និងឥណ្ឌា បានរួមគ្នាអំ
ពាវនាវអោយប៉េកាំងត្រូវគោរពច្បាប់អន្តរជាតិ និងគាំទ្រសេរីភាពនាវាចរណ៍ និង
អាកាសចរណ៍នៅសមុទ្រខាងកើត។

          ក្នុងបទថ្លែងមតិបើកវេទិកា នាយករដ្ឋមន្ត្រីថៃលោក Chan O Cha បានដាក់​
ជូនបញ្ហាជំលោះនៅសមុទ្រខាងកើត ឈរលំដាប់ថ្នាក់ជួរមុខ ក្នុងចំណោមការ​ព្រួយ
បារម្ភអំពីសន្តិសុខចំនួន៧នៅអាស៊ី-ប់ាស៊ីហ្វីក។លោកបានចាត់ទុកថា៖​តំបន់និង
ពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពបាត់តុល្យភាពអំពីសន្តិសុខ ​ហើយដើម្បី
ស្ដាឡើងវិញ គឺភាគីទាំងឡាយត្រូវកសាងទំនុកទុកចិត្តគ្នា គោរពគ្នាទៅវិញទៅមក
 និងរួមគ្នាទទួលផលប្រយោជន៍។ ចំពោះបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី
ថៃបានចាត់ទុកថា៖ បណ្ដាប្រទេសដែលកំពុងមានជំលោះ គប្បី៖ប្រកាសអធិប
តេយ្យភាពតាមទិសកាត់បន្ថយចរិតលក្ខណះជាតិ ហើយត្រូវយក​ចិត្តទុកដាក់ថែម
ទៀតចំពោះផលប្រយោជន៍រួម។ នាពេលជាមួយគ្នានោះ ក្នុងកិច្ចប្រជុំពេញអង្គ
លើកដំបូង នាថ្ងៃទី៤មិថុនា ដោយប្រធានបទ៖ ដោះស្រាយការ​លំបាកសាកល្បង
អំពីសន្តិសុខស្មុគ្រស្មាញនៅទ្វីបអាស៊ី រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក 
Ashton Carter ក៏បានសម្ដែងនូវការព្រួយបារម្ភ​អំពី​សកម្មភាពនានារបស់ចិននៅ
សមុទ្រខាងកើត។ 

          ថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២ នៃវេទិកាសន្ទនា Shangri-La
 ​នាព្រឹកថ្ងៃទី៤ មិថុនា ដោយប្រធានបទ៖ គ្រប់គ្រងការប្រកួតប្រជែងយោធានៅ
​ទ្វីបអាស៊ីរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani ក៏បានចាត់ទុក​
ថា៖ សកម្មភាពរបស់ចិនបានបង្កឡើងការលំបាកសាកល្បងមួយចំពោះស្ថានភាព
ដើមនៅក្នុងតំបន់ និងសណ្ដាប់ធ្នាប់អន្តរជាតិ។លោកក៏បានអះអាងដែរថា៖គ្មាន
ប្រទេសណាមួយឈរនៅខាងក្រៅបញ្ហានៅសមុទ្រខាងកើតទេ ដោយសារ​វាទាក់
ទិនដល់សុវត្ថិភាព និងសេរីភាពនាវាចរណ៍។ 

          លើកកំពស់ការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការជំនួសអោយការ
​ប្រឈមមុខគ្នា

        ចំពោះអង្គសន្និសីទរាប់រយនាក់មកពីបណ្ដាប្រទេសអាស៊ាន ទ្វីបអាស៊ី ទ្វីប​អឺ
រ៉ុប ចិននិងអាមេរិក នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan O Cha បាន​អំពាវនាវ
អោយប្រទេសទាំងឡាយដែលមានការជំលោះដែនដីនៅសមុទ្រខាងកើតត្រូវជ្រើស
រើសកិច្ចសហប្រតិបត្តិការ ជំនួសអោយការប្រឈមមុខគ្នា។ ថៃគាំទ្រ​ដំណោះស្រាយ
ដោយសន្តិវិធីសំរាប់ជំលោះទាំងឡាយ ត្រូវគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា
អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២។ អ្នកប្រមុខរដ្ឋាភិបាលថៃក៏
បានចាត់ទុកថា៖ អាស៊ានត្រូវសាមគ្គីភាព និងលើកកំពស់តួនាទី​របស់ច្បាប់អន្តរ
ជាតិ ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត។ 

          រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានអំពាវនាវ​អោយ
​ប្រទេសទាំងឡាយត្រូវអនុវត្តយ៉ាងម៉ត់ចត់ សេចក្ដីថ្លែងការណ៍ស្ដីអំពីប្រតិបត្តិសំ​
រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) គោរពសេរីភាពនាវាចរណ៍ និងដោះ
​ស្រាយជំលោះដោយសន្តិវិធី គោរពសេចក្ដីសម្រេចចិត្តរបស់សហគមន៍អន្តរជាតិ។ 

          វេទិកាសន្ទនា Shangri-La លើកទី១៥ត្រូវបានបិទបញ្ចប់។បញ្ហាសមុទ្រខាង​
កើត​បន្តជាខ្លឹមសារមួយត្រូវបានយកមកពិភាក្សានៅវេទិកាសន្តិសុខនេះ បាន
សរ​អោយឃើញនូវការយកចិត្តទុកដាក់ជាពិសេសរបស់សហគមន៍អន្តរជាតិ។ ជា
ថ្មី​ម្តងទៀត ស្មារតីសហប្រតិបត្តិការ តស៊ូប្រឆាំង ត្រូវផ្អែកទៅលើស្មារតីសមភាព 
គោរពគោលការណ៍ ច្បាប់អន្តរជាតិបន្តបានលើកកំពស់។ នេះក៏គឺជាបទដ្ឋាន​
ដើម្បីភាគីទាក់ទិននានាដោះស្រាយជំលោះ ការខ្វែងគំនិត កាត់បន្ថយជំលោះ 
ស្វែងរកដំណោះស្រាយអោយសមស្របជាមួយច្បាប់អន្តរជាតិ រួមចំណែករក្សា​ស្ថិរ
ភាពនៅក្នុងតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ