បុណ្យតេតនៃការតបស្នងសងគុណពោរពេញទៅដោយមនោសញ្ចេតនា
(VOVWORLD) - បុណ្យតេតប្រពៃណីរបស់ប្រជាជាតិវៀតណាមកំពុង ខិតជិតមកដល់ហើយ។ នេះជាពិធីបុណ្យដ៏ធំបំផុតក្នុងមួយឆ្នាំ ជាពេលសម្រាប់គ្រួសារជួបជុំគ្នា បង្កប់នូវអត្ថន័យ ខាងស្មារតីដ៏សំខាន់ក្នុងជីវភាពរបស់ប្រជាជនវៀតណាម។ ដើម្បីឲ្យប្រជាជន គ្រួសារ គ្រប់គ្នា សុទ្ធតែមានបុណ្យតេត ក្នុងប៉ុន្មានថ្ងៃនេះ ពីមជ្ឈឹមដល់មូលដ្ឋាន កំពុងប្រព្រឹត្ត ទៅបណ្ដាសកម្មភាពជួយឧបត្ថម្ភ សួរសុខទុក្ខ ប្រគល់អំណោជូនដល់គ្រួសារក្រីក្រ គ្រួសារ គោលនយោបាយ។
លោក Nguyen The Manh អគ្គនាយកធានារ៉ាប់រងសង្គមវៀតណាមប្រគល់អំណោយជូនអ្នកជម្ងឺដែលមានស្ថានភាពលំបាក។ (រូបថត៖ baophapluat.vn) |
ការយកចិត្តទុកដាក់ពីមជ្ឈឹមដល់មូលដ្ឋាន
នាប៉ុន្មានរាល់ថ្ងៃកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល រដ្ឋសភា ស្ថាប័នមជ្ឈឹមនានា សុទ្ធតែ រៀបចំក្រុមការងារចុះសួរសុខទុក្ខ លើកទឹកចិត្តគ្រួសារគោលនយោបាយដែលមាន ស្ថានភាពលំបាននៅតាមខេត្ត ក្រុងជាច្រើនក្នុងទូទាំងប្រទេស។ នៅតាមកន្លែងនីមួយៗ ថ្នាក់ដឹកនាំសុទ្ធតែតម្រូវឲ្យអាជ្ញាធរមូលដ្ឋានត្រូវផ្ដោតការ យកចិត្តទុកដាក់ថែមទៀត ដល់គ្រួសារក្រីក្រ អនុវត្តន៍ គោលនយោបាយសន្តិសុខសង្គមដោយទាន់ពេលវេលា ដើម្បីឲ្យគ្រួសារ មនុស្សគ្រប់គ្នាសុទ្ធតែមានតេត។
សម្រាប់ខាងបណ្ដាក្រសួង ស្ថាប័នវិញ ធានារ៉ាប់រងសង្គមវៀតណាមបានបើក ដំណើរការកម្មវិធី “ជូនសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខភាព ប្រគល់ អំណោយ-នាំយកបុណ្យតេតដ៏កក់ក្ដៅជូនដល់ជនក្រីក្រ” នៅតាមខេត្ត ក្រុងទាំង៦៣។ សហព័ន្ធសហជីពពលករវៀតណាមបានចំណាយថវិកាចំនួន២.៤០០ពាន់លានដុងសម្រាប់ផ្ដល់ជំនួយបុណ្យតេតដល់កម្មករ ហើយកៀរគរទឹកប្រាក់ជិត១៨ពាន់លានដុងបន្ថែម ទៀតសម្រាប់សកម្មភាពសួរសុខទុក្ខ ប្រគល់អំណោយជូនកម្មករ ពលករដែលមាន ស្ថានភាពលំបាក។ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បានចំណាយថវិកា ជាង៤៣០ពាន់លានដុងសម្រាប់ផ្ដល់អំណោយដល់ជនមានគុណូបការៈ។ អគ្គនាយក ដ្ឋានបម្រុងជាតិបានផ្ទេរអង្ករចំនួនជិត១៤ពាន់តោនពីប្រភពបម្រុងជាតិដល់ខេត្ត ចំនួន៩។
រួមជាមួយមជ្ឈឹមដែរ ខេត្ត ក្រុងជាច្រើនក៏មានភាពម្ចាស់ការលើប្រភពថវិការសម្រាប់ជួយឧបត្ថម្ភប្រជាជនមូលដ្ឋានផងដែរ ក្នុងនោះ ទីក្រុងហូជីមិញបាន ចំណាយថវិកាច្រើនជាងគេដោយឡើងរហូតដល់ចំនួន៩០០ពាន់លានដុង បន្ទាប់នោះគឺ ទីក្រុងហាណូយ ទីក្រុងហាយហ្វុង និងខេត្ត ប៊ិញយឿង។
លើសពីនេះទៅទៀត សហព័ន្ធពលករទីក្រុងហូជីមិញ ក៏បានរៀបចំកម្មវិធី “គ្រួសារកម្មករ ពលករ សាទរបុណ្យតេតនៅទីក្រុង” កម្មវិធី “បុណ្យតេតនៃការជួបជុំគ្នា” ដែលប្រមូលផ្ដុំគ្រួសារកម្មករ សមាជិកសហជីពចំនួន១ម៉ឺនគ្រួសារ ដែលមានស្ថានភាព លំបាក មិនមានលក្ខណៈដើម្បីវិល ត្រឡប់មកផ្ទះវិញទទួលអំណរបុណ្យតេតនោះ ឡើយ។ ក្រៅពីនោះ នៅមានកម្មវិធី “ផ្សារណាត់កម្មករតាមអនឡាញ” “ទិវាបុណ្យ កម្មករ - ផ្សារណាត់មេត្តាធម៌” និង “សំបុត្រមេត្តាធម៌” ដើម្បីជូនកម្មករវិលត្រឡប់មក ផ្ទះជួបជុំជាមួយគ្រួសារ និងកម្មវិធីជួយទំនុកបម្រុងកុមារកំព្រាដោយសារជម្ងឺ រាតត្បាតចំនួនជិត១០០០នាក់ផងដែរ។
នៅក្នុងដំណើរទស្សនកិច្ច ជូនពរបុណ្យតេតនៅទីក្រុងដាណាំងនាពេលថ្មីៗនេះ ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ស្មារតីខ្លួនទីពឹងខ្លួនរបស់ប្រជាជនវៀតណាមបន្តត្រូវបានបញ្ជាក់ក្នុងបុណ្យតេតនេះ ទន្ទឹមនឹងការជួយឧបត្ថម្ភរបស់រដ្ឋផងដែរ។ មានតែស្មារតីនោះទើបជួយជំនះពុះពារ លើការលំបាក។ មិនត្រឹមតែមជ្ឈឹមនិងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ខ័ណ្ឌ ស្រុក សង្កាត់ ឃុំនិងគ្រួសារ វង្សត្រកូលនីមួយៗ សុទ្ធតែយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដើម្បីឲ្យ មនុស្សគ្រប់គ្នាសុទ្ធតែមានតេត”។
កម្មវិធី "ផ្សារណាត់កម្មករតាមអន់ឡាញ"។ (រូបថត៖ laodong.vn) |
យល់ច្បាស់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរនិងសហគមន៍
ការយកចិត្តទុកដាក់របស់អាជ្ញាធរ ស្ថាប័ន និងអង្គការមហាជន បានជួយជន ក្រីក្រ មុខសញ្ញាដែលជួបការលំបាក មានលទ្ធភាពទទួលបុណ្យតេតយ៉ាងកក់ក្ដៅ។ ពួកគេយល់ ច្បាស់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរនិងសហគមន៍។ លោកស្រី Bui Thi Cam Thu កម្មការិនីនៃក្រុមហ៊ុនវាយនភណ្ឌ Thanh Cong (ខេត្ត Vinh Long) បានចែក រំលែកថា៖ “ឆ្នាំនេះទោះបីជាជួបការលំបាកដោយសារស្ថានភាពជម្ងឺរាតត្បាតក៏ដោយ ប៉ុន្តែ ក្រុមហ៊ុននៅតែធានាការងារធ្វើសម្រាប់កម្មករ ផ្ដល់អំណោយបុណ្យតេត ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភដល់កម្មករដែលជួបការលំបាក ដើម្បីទទួលអំណរបុណ្យតេតបាន យ៉ាងគ្រប់គ្រាន់ជាង”។
លោក Tranh Thanh នៅខេត្ត Quang Ngai បាននិយាយដោយការរំភើបចិត្ត យ៉ាងដូច្នេះថា៖ “ឆ្នាំមុន ប្រាក់ចំណូលរបស់ខ្ញុំត្រូវកាត់បន្ថយយ៉ាងខ្លាំង។ ទទួលបានកញ្ចប់អំណោយ នេះ ក្ដីទុក្ខព្រួយរបស់ខ្ញុំហាក់ដូចជារលាយបន្តិចហើយ កូនចៅក៏សប្បាយដែរ។ នៅប៉ុន្មានថ្ងៃចុងឆ្នាំនេះ ប៉ុន្តែទទួល បានជំនួយរបស់សហព័ន្ធពលករ និងបងប្អូននៅជុំវិញ ខ្ញុំសប្បាយចិត្តយ៉ាង ក្រៃលែង”។
លោកស្រី Nguyen Thi Sam នៅស្រុក Hoa Vang (ទីក្រុងដាណាំង) ដែលមាន ស្ថានភាពលំបាកពិសេស បានសម្ដែងអារម្មណ៍ថា៖ “យើងក្រីក្រហើយលំបាកទៀត ប៉ុន្តែឥឡូវនេះទទួលបានជំនួយឧបត្ថម្ភរបស់រដ្ឋ បានជាគ្រួសារខ្ញុំ ធ្វើបានផ្ទះថ្មីដ៏ស្អាតបាត។ បុណ្យតេតឆ្នាំនេះ ពិតជាសប្បាយរីករាយយ៉ាងក្រៃលែង។ មិនត្រូវបារម្ភដូចកាលពីមុន ផ្ទះមិនរងទឹកជំនាន់ហើយមិនសូវជួបការលំបាកទៀតឡើយ។ អាជ្ញាធរមូលដ្ឋានក៏បានយកចិត្តទុកដាក់ផ្ដល់អំណោយទៀតផង”។
ឆ្នាំ២០២១ជាឆ្នាំមួយពោរពេញទៅដោយការលំបាកសាកល្បង ប៉ុន្តែការចែក រំលែក ការរួមដៃគ្នារបស់គ្រប់ថ្នាក់ ផ្នែកទាំងអស់ និងសង្គមទាំងមូលបានជួយឲ្យ គ្រួសារគ្រប់គ្នាទទួលអំណរបុណ្យ តេតយ៉ាងកក់ក្ដៅ៕