(VOV)_ទន្ទឹមនឹងភារកិច្ចឈានទៅមុខ បើកផ្លូវ បង្កើតទំនាក់ទំនងការទូត
ផ្នែកការទូតវៀតណាមនៅមានភារកិច្ចធំធេងមួយទៀត នោះគឺរួមចំណែកសំខាន់
ការពារឯករាជ្យអធិបតេយ្យភាព ឯកភាព និងបូរភាពដែនដី រក្សាបរិយាកាសសន្តិ
ភាព ស្ថិរភាព ដើម្បីប្រទេសជាតិអភិវឌ្ឍន៍។ គោលមាគា៍កិច្ចការបរទេសនេះត្រូវបាន
លើកច្បាស់នៅក្នុងឯកសារមហាសន្និបាតបក្ស លើកទី១២ និងត្រូវបានសង្គត់ធ្ងន់
អះអាងជាថ្មីម្តងទៀត នៅសន្និសីទកិច្ចការបរទេសលើកទី២៩ដែលកំពុងប្រព្រឹត្តទៅ
នៅទីក្រុងហាណូយ។
|
ប្តេជ្ញាចិត្តការពារអធិបតេយ្យភាពប្រទេសជាតិដោយសន្តិវិធី |
សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សហប្រតិបត្តិការនិងអភិវឌ្ឍន៍ នៅជាគោល
មាគា៍កិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់វៀតណាម នាបច្ចុប្បន្ន។ ក៏ប៉ុន្តែស្ថាន
ភាពនយោបាយ សន្តិសុខលើពិភពលោកមានបំរ៉ែបំរួលលឿន និងពិបាកព្យាករណ៍។
នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងអាស៊ីអាគ្នេយ៍ ក៏កំពុងមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញ។ក្នុង
នោះ មានបញ្ហានៅសមុទ្រខាងកើត ដែលកំពុងទទួលបានការយកចិត្តទុកដាក់ជាច្រើន ពីសាធារណមតិនៅក្នុងតំបន់និងអន្តរជាតិ។
ចំពោះបំរ៉ែបំរួលនេះ ទស្សនះរបស់វៀតណាម អំពីបញ្ហាអធិបតេយ្យភាព និងសិទ្ធិ
អធិបតេយ្យភាព កោះសមុទ្រ នោះគឺរក្សា ប្តេជ្ញាចិត្តការពារឯករាជ្យ អធិបតេយ្យភាព
បូរភាពដែនដី មាតុប្រទេស ការពារផលប្រយោជណ៍ជាតិរក្សាបរិយាកាសសន្តិភាព
និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍។
បណ្ដាបញ្ហាត្រូវដោះស្រាយដោយសន្តិវិធី
បញ្ហាសមុទ្រខាងកើត ពីយូរណាស់មកហើយ បានក្លាយទៅជាតំបន់ក្តៅគគុក
នៅក្នុងតំបន់ និងកាន់តែកើនឡើង ក្នុងរយពេលនាពេលថ្មីៗនេះ ដោយជំលោះដែន
ដី អធិបតេយ្យភាព និងការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងប្រទេសធំៗ បានបង្កើត
ឡើងស្ថានភាពអស្ថិរភាព។ ដោយមានទីតាំងភូមិសាស្ត្រ មានឆ្នេរសមុទ្រប្រវែងជាង
៣ពាន់គីឡូម៉ែត្រ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសរងការជះឥទ្ធិពលជា
ច្រើន ពីស្ថានភាពសន្តិសុខនៅសមុទ្រខាងកើត។ តាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ថា៖
“ ទស្សនះរបស់វៀតណាមគឺត្រូវធានាអធិបតេយ្យភាពរបស់កោះទាំងឡាយដែល
វៀតណាមកំពុងគ្រប់គ្រង រក្សាអធិបតេយ្យភាពតាមច្បាប់អន្តរជាតិ។ យើងត្រូវធានា
អធិបតេយ្យភាពរបស់យើង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ២០០ម៉ាយ តាមច្បាប់អន្តរ
ជាតិ។ បណ្ដាបញ្ហាដែលទាក់ទិនដល់ជំលោះរវាងប្រទេសទាំងពីរគឺប្រទេសទាំងពីរពិ
ភាក្សាជាមួយគ្នា។ ជំលោះជាមួយប្រទេសជាច្រើន គឺត្រូវពិភាក្សារួមជាមួយគ្នា។ ខ្ញុំសូម
អះអាងជាថ្មីម្តងទៀតថា៖វៀតណាមការពារអធិបតេយ្យភាពដោយសន្តិវិធី ផ្អែកទៅ
លើការគោរពច្បាប់អន្តរជាតិ និងស្នើអោយប្រទេសផ្សេងៗក៏ត្រូវគោរពច្បាប់អន្តរជាតិ
ដែរ។នេះគឺជាគោលការណ៍របស់វៀតណាម។”
បរិយាកាសសន្តិភាព ស្ថិរភាពជាផលប្រយោជន៍រួម
ចំពោះបណ្ដាការព្រួយបារម្ភណ៍អំពីការដែលប្រទេសធំកំពុងឡើងជណ្ដើរនៅសមុទ្រ
ខាងកើតនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh បានចាត់ទុកថា៖ បញ្ហាសមុទ្រខាងកើត មិនមែនជាបញ្ហារបស់តំ
បន់ទេ។ ប្រទេសនៅក្នុងនិងក្រៅតំបន់ ត្រូវមានការទទួលខុសត្រូវរួម ដើម្បីធានាសន្តិ
សុខ សុវត្ថិភាពនាវាចរណ៍។ ប្រទេសកាន់តែធំគឺត្រូវមានការទទួលខុសត្រូវកាន់តែច្រើន
ក្នុងការធានា រក្សាសន្តិភាព ស្ថិរភាព។ប្រការត្រូវបានអះអាងនាបច្ចុប្បន្ននេះគឺ ភាគី
ទាំងឡាយនៅក្នុងតំបន់សុទ្ធតែមានគោលបំណងកសាងបរិយាកាសសន្តិភាព ស្ថិរភាព
ដើម្បីអភិវឌ្ឍន៍។ មានទស្សនះដូច្នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក
Dang Minh Khoi បានអោយដឹងថា៖
“ ទោះបីជាស្ថានភាពនៅសមុទ្រខាងកើត កំពុងមានបំរ៉ែបំរួលស្មុគ្រស្មាញក្តី
ប៉ុន្តែខ្ញុំនៅមានសុទិដ្ឋនិយម។នាបច្ចុប្បន្ន ចិនជាប្រទេសធំមួយ កំពុងប្រមូលផ្តុំកម្លាំង
នៅលើគ្រប់តំបន់លើពិភពលោកក្តី ប៉ុន្តែ ប្រទេសធំៗទាំងឡាយសុទ្ធតែមានគោលបំ
ណងរក្សាទំនាក់ទំនងសន្តិភាព។ តំបន់អាស៊ី-ប៉ាស៊ីហ្វីកសន្តិភាព និងស្ថិរភាព ជា
ផលប្រយោជន៍របស់ចិន។ខ្ញុំមិនដែលលឺថា៖មានប្រទេសណាមួយស្ដីអំពីសង្គ្រាមទេ។
ប្រការនេះបានសរអោយឃើញថា៖ វៀតណាមនិងប្រទេសផ្សេងៗសុទ្ធតែមានគោល
បំណងអំពីបរិយាកាសមួយប្រកបដោយសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។”
បន្ថយការខ្វែងគំនិត បង្ការទប់ទល់នឹងជំលោះ បង្កើនកិច្ចសហប្រតិបត្តិការ
ថ្លែងមតិបើកសន្និសីទកិច្ចការបរទេស លើកទី២៩ នាថ្ងៃទី២២សីហា អគ្គលេខា
បក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថាក្នុងពិភព
លោកមួយពោរពេញទៅដោយបំរ៉ែបំរួលនេះ សកម្មភាពរបស់ផ្នែកកិច្ចការបរទេសដូច
ជាដំណោះស្រាយមួយអំពីសន្តិភាព និងប្រសិទ្ធិភាព កាត់បន្ថយការខ្វែងគំនិតបង្ការ
និងទប់ទល់ជំលោះ បង្កើនកិច្ចសហប្រតិបត្តិការ បើកផ្លូវអោយដំណោះស្រាយផ្សេងៗ។
ជ្រួតជ្រាបគោលមាគា៍នេះ ផ្នែកការទូតវៀតណាមកំពុងក្តាប់ជាប់ការបញ្ជាណែនាំនា
នា ស្ដីអំពីទំនាក់ទំនងសហប្រតិបត្តិការ និងតស៊ូ ស្វិតស្វាញរក្សាគោលការណ៍ មាន
យុទ្ធនាការបត់បែន ធានា និងរក្សារឹងមាំអធិបតេយ្យភាពជាតិ រក្សាបរិយាកាស
សន្តិភាពសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕