ប្តេជ្ញាចិត្តបង្កើតការផ្លាស់ប្តូរក្នុងការងារកសាងនិងកែទម្រង់បក្សឲ្យកាន់តែប្រសើរឡើង

(VOVWORLD) - បក្សកុម្មុយនិស្តវៀតណាមបានបង្កើតនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ គឺជារបត់ដ៍មហិមារនៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម ដែលនាំបដិវត្តន៍ វៀតណាមពីជ័យជំនះមួយទៅជ័យជំនះមួយទៀត។ ក្នុងរយៈពេល៩៣ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍មក បក្សតែង តែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារកសាង និង កែទម្រង់បក្ស ហើយខ្ជាប់ខ្ជួននឹងការទទួលមរតក និងអនុវត្តន៍គោលមាគ៌ា និងគោលនយោបាយសមស្របទៅតាមសម័យកាលនីមួយៗ ជាពិសេសក្នុងរយៈពេលថ្មីៗនេះ។  ជាមួយនឹងការបំពេញបន្ថែម ការទទួលមរតក និងការកែលម្អគោលការណ៍ណែនាំស្តីពីការកសាង និងកែទម្រង់បក្ស បក្សកុម្មុយនិស្តវៀតណាមបានអះអាងកាន់តែខ្លាំងឡើងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតការផ្លាស់ប្តូរថ្មីនៅក្នុងការងារនេះ។

ប្តេជ្ញាចិត្តបង្កើតការផ្លាស់ប្តូរក្នុងការងារកសាងនិងកែទម្រង់បក្សឲ្យកាន់តែប្រសើរឡើង - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំលើកទី ២៣ នៃគណៈកម្មាធិការមជ្ឈឹម ស្តីពីការប្រឆាំងអំពើពុករលួយ និងការខ្ជះខ្ជាយ  (រូបថត៖ TTXVN)

មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ៣ របស់បក្សនៅឆ្នាំ១៩៦០ បានកំណត់ភារកិច្ចកសាងបក្សតាមសសរស្តម្ភបីគឺ សតិអារម្មណ៍ នយោបាយ និងការចាត់តាំង។ រចនាសម្ព័ននេះបានផ្លាស់ប្តូរនៅឆ្នាំ ២០១៦ នៅពេលដែលមហាសន្និបាតបក្សលើកទី ១២បានដាក់បញ្ចូលការកសាងបក្សប្រកបដោយសិលធម៌ជាកត្តាសំខាន់ក្នុងការកសាងបក្ស ដើម្បីបំពេញតាមតម្រូវការនៃស្ថានភាពថ្មី។

បំពេញសេចក្តីណែនាំស្តីពីការងារកសាងបក្ស

ជាមួយនឹងការបំពេញបន្ថែមលើប្រភេទក្រមសីលធម៌ មហាសន្និបាតបក្សលើកទី១២ បានកំណត់ថា ការងារកសាងបក្សត្រូវឆ្លុះបញ្ចាំងពីសសរស្តម្ភចំនួនបួន៖ នយោបាយ សតិអារម្មណ៍ ការចាត់តាំង និងសីលធម៌។ នៅមហាសន្និបាតលើកទី១៣ បក្សកុម្មុយនិស្តវៀតណាមបានចាត់ទុកការងាររៀបចំកម្មាភិបាលជាកកត្តាសំខាន់ និងជាមូលដ្ឋានគ្រឹះក្នុងការងារកសាងបក្ស។ ដូច្នេះ រចនាសម្ព័ន្ធនៃការងារកសាងបក្សរបស់បក្សកុម្មុយនិស្តវៀតណាមនាពេលនេះ រួមមានសសរស្តម្ភជាមូលដ្ឋានចំនួនប្រាំគឺ នយោបាយ សតិអារម្មណ៍ សីលធម៌ ការចាត់តាំង និងកម្មាភិបាល។ លោក Nguyen Duc Ha អតីតប្រធានគណៈចាត់តាំងមជ្ឈឹមបានសង្កត់ធ្ងន់ថា៖ “តម្រូវការបច្ចុប្បន្នសម្រាប់កម្មាភិបាលគឺត្រូវមានភាពសកម្ម ការច្នៃប្រឌិត មិនអកម្ម និងមិនត្រឹមតែទន្ទឹងរង់ចាំប៉ុណ្ណោះ។  ពោលគឺ ត្រូវឈរលើមូលដ្ឋាននៃមុខងារនិងភារកិច្ចរបស់ខ្លួន ទើបដឹងថាខ្លួនត្រូវធ្វើអ្វីខ្លះ? ធ្វើយ៉ាងម៉េច? ហើយអ្វីដែលសំខាន់បំផុតពេលនេះត្រូវតែមកពីគោលបំណង ពីឆន្ទៈរបស់ប្រជាជន។ លោកអគ្គលេខាបក្សបានរំលឹកម្តងហើយម្តងទៀតថា ត្រូវតែដើម្បីប្រទេសជាតិ ដើម្បីប្រជាជន ដើម្បីប្រយោជន៍រួម។ បើដើម្បីប្រយោជន៍រួម ដើម្បីបក្ស ដើម្បីប្រទេសជាតិ និងប្រជាជន យើងអាចជម្នះរាល់ការលំបាកបានជាពុំខាន”។

ចាប់តាំងពីចូលដំណើរការកិច្ចការផ្លាស់ប្តូថ្មី  (Doi moi) ក្នុងឆ្នាំ ១៩៨៦ មក បក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីសម្រេចចិត្តជាច្រើនស្តីពីការកសាង និងកែទម្រង់បក្ស។ គិតត្រឹមរយៈពេល ១០ ឆ្នាំកន្លងមកនេះ រាល់សន្និសីទលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមសុទ្ធតែបានចេញនូវសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងបទប្បញ្ញត្តិសំខាន់ៗ និងតឹងរឹងបំផុតស្តីពីការកសាង និងកែទម្រង់បក្ស។ ដោយទទួលមរតក បំពេញបន្ថែម និងអភិវឌ្ឍន៍ខ្លឹមសារសំខាន់ៗជាច្រើននៃសេចក្តីសម្រេចចិត្តមជ្ឈិមមុនៗនេះ  សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ បានលើកឡើងនូវខ្លឹមសារថ្មីៗជាច្រើន។

លេចធ្លោគឺទស្សនៈចាត់ទុក “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការខ្ជះខ្ជាយគឺជាកិច្ចការសំខាន់ជាពិសេស" និង "ប្រឆាំងអំពើពុករលួយ និងខ្ជះខ្ជាយយ៉ាងម៉ឺងម៉ាត់ដោយមានការប្តេជ្ញាចិត្តនយោបាយខ្ពស់ ចាត់វិធានការឱ្យកាន់តែរឹងមាំ ហ្មត់ចត់ និងមានប្រសិទ្ធភាពជាង" ដើម្បីពង្រឹងការងារកសាង និងកែទម្រង់បក្ស; កសាង និងពង្រឹងប្រព័ន្ធនយោបាយ; កសាង និងពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល។

កត្តាសំខាន់ បង្កើតកម្លាំងពលំសម្រាប់ជំរុញប្រព័ន្ធទាំងមូល

អនុវត្តន៍ល្អនៃការងារកសាងនិងកែទម្រង់បក្សគឺជាកត្តាសំខាន់បង្កើតកម្លាំងចលករសម្រាប់កសាងប្រព័ន្ធនយោបាយ។ ផ្ទុយទៅវិញ ការកសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ប្រសិទ្ធភាព នឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ពង្រឹងតួនាទីដឹកនាំរបស់បក្សចំពោះប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ ដូច្នេះ សន្និបាតពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម/នីតិកាលទី ១៣ បានបន្តចេញសេចក្តីសន្និដ្ឋានលេខ ២១-KL/TW ស្តីពីការងារកសាង និងកែទម្រង់បក្ស និងប្រព័ន្ធនយោបាយ។ សេចក្តីសន្និដ្ឋាននេះបញ្ជាក់ពីគោលដៅ៖ ជំរុញការងារកសាង និងកែទម្រង់បក្ស និងប្រព័ន្ធនយោបាយ ដើម្បីលើកកំពស់សមត្ថភាពដឹកនាំ សមត្ថភាពដឹកនាំនិង កម្លាំងតស៊ូប្រយុទ្ធរបស់បក្ស។ បញ្ហាស្នូលនៃការងារកសាងបក្សគឺការលើកកំពស់ការដឹកនាំរបស់បក្សកាន់អំណាចក្នុងបរិបទបន្តកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម។ សាស្ត្រាចារ្យបណ្ឌិត Le Minh Thong សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានសង្កត់ធ្ងន់ថា៖ “ក្នុងរដ្ឋនីតិរដ្ឋ បក្សត្រូវកាន់អំណាចប្រាំយ៉ាង៖ ទីមួយគឺកាន់អំណាចដើម្បីប្រជាជន។ ទី២ កាន់អំណាចតាមច្បាប់បក្ស។ នីតិរដ្ឋ មានន័យថា បក្សត្រូវគ្រប់គ្រងតាមច្បាប់។ ទី៣ បក្សកាន់អំណាចប្រកបដោយប្រជាធិបតេយ្យ ។ ទី៤ បក្សកាន់អំណាចប្រកបដោយវិទ្យាសាស្ត្រ។ ទី៥ បក្សកាន់អំណាចដោយសុចរិតភាព។ ចំណូច ៥ យ៉ាងដែលពង្រឹងការដឹកនាំរបស់បក្ស ពង្រឹងសមត្ថភាពនោះ គឺដើម្បីបង្ហាញពីសិទ្ធិកាន់អំណាចរបស់ខ្លួនក្នុងនីតិរដ្ឋ”។

ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបុគ្គលនិយម ទប់ស្កាត់ បណ្តេញចេញ និងចាត់ចែងយ៉ាងតឹងរ៉ឹងសម្រាប់កម្មាភិបាល និងបក្ខជនដែលធ្លាក់ចុះសតិអារម្មណ៍ ដោយមានការ និងចុះសម្រុងគ្នាការងារ “កសាង”  និង “ប្រឆាំង” ហើយការងា “កសាង” ជាមូលដ្ឋានគ្រឹះ ជាយុទ្ធសាស្ត្រ ជាការងាររយៈពេលវែង ការ “ប្រឆាំង” គឺជាកិច្ចការសំខាន់ បន្ទាន់ និងត្រូវបានអនុវត្តន៍ជាប្រចាំក្នុងការងារកសាងបក្សបច្ចុប្បន្នរបស់បក្សកុម្មុយនិស្តវៀតណាម។ គោលបំណងគឺដើម្បីបង្កើតជំហានអភិវឌ្ឍន៍ថ្មីរបស់បក្សទាក់ទងនឹងបញ្ញា ឬទ្ធានុភាពនយោបាយ សីលធម៌ពិតប្រាកដ ជាអរិយធម៌ និងកាន់តែជិតស្និទ្ធជាមួយប្រជាជន កាន់តែទទួលបានទំនុកចិត្តពីប្រជាជន។ ជាពិសេស កិត្យានុភាព និងសមត្ថភាពដឹកនាំគ្រប់គ្រាន់ ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងបុព្វហេតុកសាង និងការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ