បទសម្ភាសន៍របស់វិទ្យុសម្លេងវៀតណាមជាមួយអនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Minh Vu ស្ដីពីសមិទ្ធិផលផ្នែកការទូតដ៏សំខាន់ៗរបស់វៀតណាមក្នុងឆ្នាំ២០២០

(VOVWORLD) - វៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថ ភាពរបស់ខ្លួនក្នុងការអនុវត្តភារកិច្ចទាំង៣នេះ ហើយសម្រេចបានលទ្ធផលហួសពីការរំពឹង ទុក ជាពិសេសគឺក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្នុងឆ្នាំ២០២០ ដូចជា ជម្ងឺរាតត្បាត Covid-19 ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្ដាប្រទេសជាមហា អំណាចពិភពលោក ឬវិបត្តិសេដ្ឋកិច្ចសកលផងដែរ។
បទសម្ភាសន៍របស់វិទ្យុសម្លេងវៀតណាមជាមួយអនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Minh Vu ស្ដីពីសមិទ្ធិផលផ្នែកការទូតដ៏សំខាន់ៗរបស់វៀតណាមក្នុងឆ្នាំ២០២០ - ảnh 1អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Minh Vu។

ជម្រាបសួរឯកឧត្តមតើឯកឧត្តមអនុរដ្ឋមន្រ្តីវាយតម្លៃយ៉ាងដូចម្ដ៉េចចំពោះជោគជ័យរបស់វៀតណាម ក្នុងការអនុវត្តភារកិច្ច ២ ដើរទន្ទឹមគ្នានោះ គឺជាប្រធានអាស៊ានឆ្នាំ២០២០និងជា សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណត្តិ ២០២០-២០២១ នៅក្នុង បរិបទដ៏លំបាកនៃឆ្នាំ២០២០?

        សូមជម្រាបថា នៅឆ្នាំកន្លងទៅ យើងបានអនុវត្តភារកិច្ចដ៏សំខាន់ចំនួន៣៖ ប្រធានអាស៊ាន ឆ្នាំ២០២០ ប្រធាន AIPA ៤១ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.បអាណត្តិ ២០២០-២០២១។ វៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថ ភាពរបស់ខ្លួនក្នុងការអនុវត្តភារកិច្ចទាំង៣នេះ ហើយសម្រេចបានលទ្ធផលហួសពីការរំពឹង ទុក ជាពិសេសគឺក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្នុងឆ្នាំ២០២០ដូចជា ជម្ងឺរាតត្បាត Covid-19 ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្ដាប្រទេសជាមហា អំណាចពិភពលោក ឬវិបត្តិសេដ្ឋកិច្ចសកលផងដែរ។ ក្នុងបរិបទនោះ មិត្តភក្តិអន្តរ ជាតិសុទ្ធតែវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងនិង លទ្ធផលរបស់យើង។

សូមឯកឧត្តមឲ្យយើងខ្ញុំបានជ្រាបថា សញ្ញាសម្គាល់ដ៏លេចធ្លោរបស់វៀតណាម ក្នុងការអនុវត្តភារកិច្ចទាំងនេះគឺអ្វី?

        នោះគឺសញ្ញាសម្គាល់ក្នុងការរៀបចំនិងខ្លឹមសារ។ ចំពោះការរៀបចំ យើង បានបន្សាំយ៉ាងឆាប់រហ័សនឹងស្ថានភាពនៃជម្ងឺ Covid-19 ហើយមានភាពបត់បែន តាមកាលៈទេសៈក្នុងការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវិដេអូប្រកបដោយលទ្ធផលល្អប្រសើរ។ កិច្ចប្រជុំទាំងអស់តាមការគ្រោងទុកពីមុន សុទ្ធតែត្រូវបានប្រារព្ធធ្វើ ឡើង។ ចំពោះខ្លឹមសារវិញ វៀតណាមមានការរួមវិភាគទានជាក់ស្ដែងដោយ តភ្ជាប់ផលប្រយជន៍របស់បណ្ដាប្រទេសជាសមាជិកជាមួយគ្នា។ គំនិតផ្ដួចផ្ដើម ជាច្រើនរបស់វៀត ណាមបានក្លាយទៅជាទ្រព្យសម្បត្តិរួមរបស់អាស៊ាន ដូចជា គំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជម្ងឺ Covid-19 ឃ្លាំងផ្ទុកបម្រុងសម្ភារៈបរិក្ខារពេទ្យសម្រាប់ទប់ស្កាត់ជម្ងឺ Covid-19 ការកសាងនីតិ វិធីស្ដីពីការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លើសពីនេះទៅទៀត វៀត ណាមក៏ បានលើកឡើងវិធានការជាច្រើនសំដៅជំរុញដំណើរការកសាងសហគមន៍ អាស៊ាន ព្រមទាំងតាក់តែងឡើងចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ដែលត្រូវ បានប្រទេសជាសមាជិកទាំងអស់គាំទ្រនិងអនុម័តផងដែរ។ ក្នុងនាមជាសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ វៀតណាមមានការរួមវិភាគទានជាក់ស្ដែង សម្រាប់សន្តិភាពនិងសន្តិសុខ។ ដោយឈរលើគំនិតផ្ដួចផ្ដើមរបស់វៀតណាម អ.ស.បជាលើកដំបូងបានប្រារព្ធធ្វើឡើងកិច្ចពិភាក្សាបើកចំហស្ដីពីការគោរពធម្មនុញ្ញអ.ស.ប ព្រមទាំងចេញសេចក្ដីថ្លែងការណ៍ជាលើកដំបូងស្ដីពីបញ្ហានេះផងដែរ។

តាមការវាយតម្លៃរបស់ឯកឧត្តម រាល់សមិទ្ធិផលទាំងនេះបានជួយកំណត់តួនាទី របស់វៀត ណាម លើឆាកអន្តរជាតិយ៉ាងដូចម្ដ៉េច?

        រាល់ការរួមវិភាគទានរបស់វៀតណាមបានជួយវៀតណាមមានឋានៈកាន់តែសំខាន់។ ការរួមវិភាគទានរបស់យើងនាពេលកន្លងមក ត្រូវបានធ្វើឡើងដោយ ទាន់ពេលវេលា ហើយមានអត្ថន័យក្នុងការលើកកំពស់សារសំខាន់នៃធម្មនុញ្ញ អ.ស.ប ការដាក់ចេញដំណោះស្រាយចំពោះបញ្ហាសន្តិភាពនិងសន្តិសុខ ក៏ដូច ជាការដោះស្រាយបញ្ហាបន្ទាន់នានាដូចជាការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។

        សូមអរគុណឯកឧត្តមអនុរដ្ឋមន្រ្តី។

ប្រតិកម្មទៅវិញ

ផ្សេងៗ