បន្តការផ្លាស់ប្តូរថ្មី លើកកម្ពស់ប្រជាធិបតេយ្យ និងបញ្ញាឈ្លាសវៃក្នុងដំណើរការពិភាក្សា និងសម្រេចចិត្តលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ

(VOVWORLD) - សន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានបើកជាផ្លូវការនាថ្ងៃទី ៣ ខែតុលា ហើយបានប្រព្រឹត្តទៅក្នុងរយៈពេល ៩ ថ្ងៃ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។ សន្និបាតលើកនេះ មានអត្ថន័យផ្តោតសំខាន់លើការពិភាក្សានិងផ្តល់យោបល់ លើរបាយការណ៍ និងគម្រោងមួយចំនួន ទាក់ទងនឹងបញ្ហាសំខាន់ៗ មួយចំនួនរបស់ប្រទេសជាតិ។

បន្តការផ្លាស់ប្តូរថ្មី លើកកម្ពស់ប្រជាធិបតេយ្យ និងបញ្ញាឈ្លាសវៃក្នុងដំណើរការពិភាក្សា និងសម្រេចចិត្តលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ - ảnh 1នាព្រឹកថ្ងៃទី ៣ តុលា សន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ (រូបថត៖ Trong Phu/VOV)

ក្នុងសម័យបើកនោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឡើង បញ្ហាចំនួន ៥ សម្រាប់គណៈកម្មាធិការមជ្ឈិមធ្វើការពិភាក្សា និងផ្តល់យោបល់ ជាពិសេស ពិចារណាលើស្ថានភាពសេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងឆ្នាំ ២០២២; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ថវិការដ្ឋ ឆ្នាំ ២០២៣។

អញ្ជើញវិភាគលើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគ្រស្មាញ និងមិនអាចព្យាករណ៍ជាមុនបាន នៃស្ថានភាពពិភពលោក ដែលប៉ះពាល់ដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើថា សន្និបាតបានបំភ្លឺច្បាស់អំពីលទ្ធផលដែលសម្រេចបាន; កំហិតនៅសេសសល់ ការលំបាក និងឧបសគ្គដែល ត្រូវដោះស្រាយ ការព្យាករណ៍អំពីលទ្ធភាពនាពេលខាងមុខ ជាដំបូងគឺចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ ២០២២ និង ២០២៣ ក្នុងស្មារតីយុត្តិធម៌ បរានុម័ត វិទ្យាសាស្ត្រនិងទូលំទូលាយ៖

“នាពេលខាងមុខ យើងនៅតែត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលធំជាងឱកាស ហើយអំណោយផលសម្រាប់ការអភិវឌ្ឍ។ នៅក្នុងវិស័យរូបិយវត្ថុ តម្លៃ ពាណិជ្ជកម្ម និងការវិនិយោគ បានដាក់សម្ពាធយ៉ាងខ្លាំងលើសេដ្ឋកិច្ចរបស់យើង ទាំងក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ យើងត្រូវបន្តដោះស្រាយផលប៉ះពាល់អវិជ្ជមានពីខាងក្រៅ ទន្ទឹមនឹងការជំរុញដំណើរការនៃការដោះស្រាយរាល់កំហិតនៅសេសសល់ ភាពទន់ខ្សោយ និងការលំបាកផ្ទៃក្នុង ក៏ដូចជា បញ្ហាប្រឈមនៃសេដ្ឋកិច្ច។ សម្ពាធអតិផរណា អត្រាការប្រាក់ អត្រាប្តូរប្រាក់ និងហានិភ័យនៃឧិនភាពសេដ្ឋកិច្ចពិភពលោក នៅតែជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ភារកិច្ចស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានានូវតុល្យភាពសំខាន់ៗ នៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ”។

ទាក់ទងទៅនឹងការកំណត់ទិសដៅផែនការមេជាតិ ដំណាក់កាល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “នេះជាកិច្ចការដំបូងដែលយើងបានប្រតិបត្តិ ថ្មីថ្មោង ពិបាកខ្លាំង គ្មានបទពិសោធន៍ ប៉ុន្តែសំខាន់ និងបន្ទាន់ខ្លាំង ហើយមូលដ្ឋាននានាកំពុងទន្ទឹមរងចាំ។ អាស្រ័យហេតុនេះ គប្បីផ្តោតការយកចិត្តទុកដាក់សិក្សាលើឯកសារប្រកបដោយការយកចិត្តទុកដាក់ ពិភាក្សាលើបញ្ហាដែលបានលើកឡើងក្នុងរបាយការណ៍របស់ គណៈអភិបាលកិច្ចការបក្សរដ្ឋាភិបាល បង្កើតការឯកភាពខ្ពស់លើសេចក្តីព្រាងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម ស្តីពីទិសដៅផែនការមេជាតិសម្រាប់ដំណាក់កាល ២០២១ - ២០៣០ រួមចំណែកជាក់ស្តែងដល់ការដឹកនាំប្រកបដោយប្រសិទ្ធភាព និងទិសដៅនៃការបង្កើត ការផ្សព្វផ្សាយ និងការរៀបចំការអនុវត្តឲ្យបានល្អនូវផែនការមេជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និយាយដោយឡែក និងផែនការអភិវឌ្ឍន៍របស់ក្រសួង ស្ថាប័ននិងតំបន់នានាទូទាំងប្រទេសនិយាយរួម”។

ទាក់ទងនឹងការផ្តល់មតិលើគ្រោងការណ៍បន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ក្នុងរយៈពេល ៣៥ ឆ្នាំនៃដំណើរការផ្លាស់ប្តូរថ្មី ជាពិសេសក្នុងរយៈពេល ១០ ឆ្នាំកន្លងមក បើទោះបីជាដំណើរការនៃឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងអត្រាខ្ពស់ ឈានដល់ជាមធ្យម ៦,១៧% ក្នុងមួយឆ្នាំក៏ដោយ ប៉ុន្តែ វៀតណាមនៅមិនទាន់សម្រេចបាននូវគោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០២០នៅឡើយ។ តាមនោះ លោកអគ្គលេខាបក្សបានស្នើថា ដោយផ្អែកលើការអនុវត្ត និងការពិភាក្សា ចាំបាច់ត្រូវវាយតម្លៃប្រកបដោយបរានុម័ត និងវិទ្យាសាស្រ្ត អំពីការបង្កើត ការផ្សព្វផ្សាយ និងការអនុវត្តគោលការណ៍ណែនាំគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីការជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បំភ្លឺច្បាស់លាស់ និងបង្កើតការឯកភាពខ្ពស់លើទស្សនៈ ការណែនាំ ការដឹកនាំ គោលដៅ  ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដែលចាំបាច់ត្រូវអនុវត្ត ដើម្បីលើកកម្ពស់ នូវបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ អនុវត្តន៍ដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលមហាសន្និបាតលើកទី១៣របស់បក្សបានដាក់ចេញ រហូតដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។

ទាក់ទងខ្លឹមសារនៃការបន្តកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា៖ “នេះគឺជាបញ្ហាជាមូលដ្ឋាន ទូលំទូលាយ ស្មុគស្មាញ រសើប និងសំខាន់ ដែលទាក់ទងនឹងការរស់រានមានជីវិតនៃរបបនេះ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។ យ៉ាងណាមិញ អង្គសន្និបាតត្រូវសិក្សាស្រាវជ្រាវដោយប្រុងប្រយ័ត្ន   ដោយផ្តោតការពិភាក្សាបំភ្លឺច្បាស់លាស់នូវគោលដៅ  ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដែលចាំបាច់ត្រូវអនុវត្តន៍យ៉ាងហ្មត់ចត់ ក៏ដូចជាបញ្ហាសំខាន់ៗ ត្រូវជ្រួតជ្រាប ដើម្បីបង្កើតការផ្លាស់ប្តូរកាន់តែខ្លាំងក្នុងការសាងសង់ ការសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយម ដោយយកចិត្តទុកដាក់លើការធ្វើសមកាលកម្ម និងពេញលេញនៃប្រព័ន្ធច្បាប់ ប្រតិបត្តិការរលូន និងការឯកភាពក្នុងក្របខ័ណ្ឌក្បាលម៉ាស៊ីនរដ្ឋ និងវិស័យនៃជីវភាពសង្គម; បង្កើនការគ្រប់គ្រងអំណាច; ជំរុញកំណែទម្រង់រដ្ឋបាល កំណែទម្រង់ប្រព័ន្ធច្បាប់; ការកសាងជួរកម្មាភិបាល បុគ្គលិក ប្រកបដោយតម្លាភាព និងសុចរិតភាព”។

បន្តការផ្លាស់ប្តូរថ្មី លើកកម្ពស់ប្រជាធិបតេយ្យ និងបញ្ញាឈ្លាសវៃក្នុងដំណើរការពិភាក្សា និងសម្រេចចិត្តលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសន្និបាត  (រូបថត៖ Trong Phu/VOV)

ជាចុងក្រោយ ខ្លឹមសារសំខាន់នៃកិច្ចការកសាងបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ និងគ្រប់ជ្រុងជ្រោយ ដែលមហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញ  ត្រូវបានគណៈកម្មាធិការមជ្ឈិមធ្វើការពិភាក្សា និងផ្តល់យោបល់ ក្នុងអង្គប្រជុំលើកនេះ ជាការបូកសរុបរយៈពេល ១៥ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៥ នីតិកាលទី ១០ ស្តីពីការបន្តការផ្លាស់ប្តូរថ្មីនូវវិធីសាស្រ្តដឹកនាំរបស់បក្ស ចំពោះសកម្មភាពរបស់ប្រព័ន្ធនយោបាយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឱ្យអង្គសន្និបាតត្រូវផ្តោតសំខាន់លើការសិក្សា   ដោយមានមតិឯកភាពខ្ពស់លើការវាយតម្លៃអំពីស្ថានភាពអនុវត្តន៍សេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ៥ នីតិកាលទី ១០ និងទស្សនៈសំខាន់ៗ គោលដៅ ភារកិច្ច និងដំណោះស្រាយដែលបានស្នើឡើងដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ