(VOVworld)- ឆ្លៀតយកឱកាសឆ្លងផុតពីការលំបាកក្នុងពិភពលោកដែលកំពុងមាន
ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស បន្តការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យនិងព្រមៗគ្នា មានការ
អភិវឌ្ឍន៍ច្នៃប្រឌិត ដើម្បី នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិស
ទំនើបនោះ ជាខ្លឹមសារនៃអត្ថបទសរសេរ របស់ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang ចុះផ្សាយលើបណ្តាកាសែតរបស់វៀតណាមនាថ្ងៃទី២៩កក្កដា។
|
លោកប្រធានរដ្ឋវៀតណាម TRuong Tan Sang |
ក្នុងអត្ថបទសរសេរនេះ លោកប្រធានរដ្ឋបានអះអាងថា រយៈពេល៣០ឆ្នាំផ្លាស់
ប្តូរថ្មី ជា ដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ វាយតម្លៃ
ខ្ពស់ចំពោះរាល់ សមិទ្ធិដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រនៃកិច្ចការផ្លាស់ប្តូរថ្មីនេះ
លោក Truong Tan Sang បានសង្កត់ធ្ងន់ថា នេះជាពេលវេលាល្អបំផុតដើម្បីវៀត
ណាមផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាការត្រិះរិះ អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សាតាមទិសសង្គមនិយម ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ និង ជម្រុញការធ្វើឧស្សាហូបនីយកម្មនិង
ទំនើបភាវូបនីយកម្មប្រទេសជាតិ។
ផ្លាស់ប្តូរថ្មីការត្រិះរិះនិងបែបផែនជម្រុញឧស្សាហូបនីយកម្មនិងទំនើប
ភាវូបនីយកម្ម
លោកប្រធានរដ្ឋបានអះអាងថា វៀតណាមត្រូវការត្រិះរិះថ្មីមួយ ច្នៃប្រឌិតអំពី
ឧស្សា ហូបនីយកម្មនិងទំនើបភាវូបនីយកម្ម ដោយឈរលើទឡ្ហីករណ៍វិទ្យាសាស្រ្ត
ឲ្យសមស្របនឹង ពិភពលោកមួយដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ឧស្សាហូបនីយកម្មនិងទំនើប ភាវូបនីយកម្មរបស់វៀតណាមក្នុងដំណាក់កាលខាង
មុខ នឹងមានការតភ្ជាប់ជិតស្និទ្ធជាមួយ នឹងការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សា និងធ្វើសមាហរណកម្មអន្តរជាតិ ដោយយកវិទ្យា សាស្ត្រ បច្ចេកវិទ្យា ចំណេះដឹង និងប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ធ្វើជាកម្លាំង ចលករចាំបាច់។ ដោយ
ឈរលើគ្រឹះស្ថាននៃការត្រិះរិះនេះ ទិសដៅយុទ្ធសាស្រ្តសម្រាប់ដំណើការឧស្សាហូប
នីយកម្មនិងទំនើបភាវូបនីយកម្មនៅវៀតណាមគឺ បន្តអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម
ប្រើប្រាស់ប្រជាពលករច្រើនបំផុតឲ្យសមស្រប អភិវឌ្ឍន៍ខ្លាំងរាល់ផ្នែកសេវ៉ាកម្ម
មានលក្ខណៈផ្សាភ្ជាប់ ឬជម្រុញដំណើរការឧស្សាហូបនីយកម្មនិងទំនើបភាវូបនី
យកម្មកសិកម្មនិង ជនបទជាដើម។
ធ្វើសុក្រិដ្ឋនូវរបៀបរបប អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គម
និយម
តាមលោកប្រធានរដ្ឋថា ដំណើរការជម្រុញឧស្សាហូបនីយកម្មនិងទំនើបភា
វូបនីយកម្ម របស់វៀតណាម ដោយផ្សារភ្ជាប់ជាមួយការកសាងខឿនសេដ្ឋកិច្ចទី
ផ្សារតាមទិសសង្គម និយម។ ដូច្នេះ ត្រូវផ្លាស់ប្តូរថ្មី សុក្រិដ្ឋប្រព័ន្ធច្បាប់ យន្តការ
គោលនយោបាយលើកទឹកចិត្ត ការអភិវឌ្ឍន៍និងបង្កបរិយាកាសប្រគួតប្រជែង
សមភាពសម្រាប់បណ្តាក្រុមហ៊ុនគ្រប់សមា សភាព កសាងនិងអភិវឌ្ឍន៍ដោយ
ព្រមៗគ្នានូវទីផ្សារគ្រប់ប្រភេទ ព្រមទាំងអនុវត្តគ្រប់គ្រាន់តួនាទីរបស់ទីផ្សារក្នុង
ការប្រមូលផ្តុំនិងបែបចែករាល់ប្រភពកម្លាំង សំដៅបង្ករកម្លាំងចលករ អភិវឌ្ឍន៍
សម្រាប់អង្គភាពអាជីវកម្ម។ រដ្ឋបង្កើតបរិយាកាសច្បាប់ តម្លាភាព និងកំណត់ទិសដៅអភិវឌ្ឍន៍នៅផ្នែក តំបន់មួយចំនួន។ ការសម្របសម្រួលរវាងរដ្ឋនិងទីផ្សារជា
កត្តាសំខាន់ ដើម្បីបង្រួញគំលាតនៃដំណើការឧស្សាហូបនីយកម្មនិងទំនើប
ភាវូបនីយកម្មប្រទេសជាតិ។
ចំណុចលោតផ្លោះអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាប្រភពធនធាន
មនុស្សមានគុណភាពខ្ពស់
លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា ត្រូវធ្វើឲ្យផ្នែកវិទ្យា
សាស្ត្របច្ចេក វិទ្យា និងអប់រំបណ្តុះបណ្តាល ជាគោលនយោបាយចំបង និងជាកម្លាំងចលករសំខាន់បំផុត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចំណេះដឹង លើក
កំពស់ទិនផល គុណភាព ប្រសិទ្ធិភាព និងការ ប្រកួតប្រជែងនៃខឿនសេដ្ឋ
កិច្ច។ ត្រូវកសាងប្រព័ន្ធផ្លាស់ប្តូរថ្មីដោយមានការច្នៃប្រឌិត ដោយ ផ្អែកលើការ
ពង្រីកសមត្ថភាពរបស់បុគ្គលគ្រប់រូប ក្រុមហ៊ុននិងអង្គការនានា ដើម្បីមានយន្ត ការពិសេសដោយឡែក ដើម្បីអភិវឌ្ឍន៍មូលដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តជាតិតាម
រូបសណ្ឋាន ទំនើប។ រួមជាមួយគ្នានោះ លើកទឹកចិត្តអ្នកវិទ្យាសាស្ត្រជាជន
វៀតណាមនៅឯបរទេសនិង ជនបរទេសចូលរួមរាល់សកម្មភាពវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យានៅវៀតណាម។
ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ លើកកំពស់លទ្ធភាពប្រគួប្រ
ជែងជាតិ
លោកប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា គប្បីបង្កើនរាល់ការ
ចរចារ និងចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិង
ពហុភាគី ដើម្បីជម្រុញការនាំចេញទំនិញ សេវាកម្ម និងការវិនិយោគរបស់វៀត
ណាមទៅកាន់បរទេស រួមទាំងទាក់ ទាញប្រភពកម្លាំងអំពីទុន វិទ្យាសាស្ត្របច្ចេក
វិទ្យាខ្ពស់ពីបរទេស ដើម្បីជម្រុញឧស្សាហូបនី យកម្មនិងទំនើបភាវូបនីយកម្មប្រ
ទេសជាតិ។ កត្តាសម្រេចគឹត្រូវលើកកំពស់កម្លាំងពលំផ្ទៃក្នុង នៃប្រទេស។ ត្រូវមាន
យុទ្ធសាស្ត្រប្រគួតប្រជែង ដោយឈរលើសសរសំខាន់ៗគឹវិទ្យាសាស្ត្រ បច្ចេកទេស ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ផងដែរ។
តាមលោកប្រធានរដ្ឋ Truong Tan Sang គឺវៀតណាមគប្បីបន្តផ្លាស់ប្តូរថ្មីការ
ត្រិះរិះ និង របៀបអនុវត្តផ្លាស់ប្តូរថ្មីក្បាលម៉ាស៊ីនរដ្ឋ ដើម្បីឆ្ពោះទៅការលើកកំពស់
ការគ្រប់គ្រង់រដ្ឋក្នុង កាលៈទេសៈអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារនិងធ្វើសមាហរណកម្ម
អន្តរជាតិ។ នេះជាគ្រឹះស្ថាន សំខាន់សម្រាប់ដំណើរការជម្រុញឧស្សាហូបនីយកម្ម
និងទំនើបភាវូបនីយកម្មប្រទេសជាតិ ក្នុងលក្ខណៈថ្មី៕