បន្តជំរុញការកសាង ការពង្រឹងនិងលើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ស
(VOVWORLD) - នៅថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងសុន្ទរកថាបើកសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣ បានបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈនិងគោលនយោបាយស្តីពីការបន្តកសាងនិងពង្រឹងបក្ស។ ភារកិច្ចនៃការកសាងនិងពង្រឹងបក្សគឺដើម្បីរាំងស្កាត់និងរុញថយក្រោយការធ្លាក់ចុះនៃសតិអារម្មណ៍ យោបាយ សីលធម៌ របៀបរស់នៅ ការបង្ហាញពី “ការប្រែប្រួលដោយខ្លួនឯង” “ការប្រែធាតុដោយខ្លួនឯង” និងការលើកកម្ពស់សមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធប្រឆាំង ការបង្កើតសញ្ញាសម្គាល់ថ្មីរបស់បក្ស របស់ប្រទេសជាតិនិងប្រជាជាតិវៀតណាម។
នាព្រឹកថ្ងៃទី ៤ ខែតុលា សន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១៣ បានបើកនៅទីក្រុងហាណូយ (រូបថត៖ VOV) |
យោងតាមអគ្គលេខាបក្ស លោក Nguyen Phu Trong ការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាកត្តានាំមុខកំណត់រាល់ជ័យជំនះនៃបដិវត្តន៍វៀតណាម។ ការកសាងនិងពង្រឹងបក្សតែងតែជាកិច្ចការសំខាន់ជាពិសេស មានអត្ថន័យស្លាប់រស់ចំពោះបក្សនិងរបប។ មហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញនូវភារកិច្ចជាមូលដ្ឋាន ដើម្បីកសាងបក្សនិងប្រព័ន្ធនយោបាយឱ្យកាន់តែស្អាតរឹងមាំនិងទូលំទូលាយ។ ក្នុងនោះ អះអាងពីការប្តេជ្ញាអនុវត្តន៍ដោយខ្ជាប់ខ្ជួននូវសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ នីតិកាលទី ១១ និងសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ១២ ស្តីពីការកសាងនិងពង្រឹងបក្ស។ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៣ សន្និបាតលើកទី ៤ នេះ នឹងបន្តការពិភាក្សានិងបង្កើតនូវការឯកភាពខ្ពស់ស្តីពីគោលការណ៍ណែនាំ គោលដៅភារកិច្ចនិងដំណោះស្រាយនានា ដើម្បីពង្រឹងការកសាងនិងពង្រឹងបក្ស រុញថយក្រោយការធ្លាក់ចុះនៃសតិអាម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ និងការបង្ហាញពី “ការប្រែប្រួលដោយខ្លួនឯង” “ ការប្រែធាតុដោយខ្លួនឯង”។ លោកអគ្គលេខាបក្សបានលើកច្បាស់ថា៖ “សូមផ្តល់យោបល់លើភាពចាំបាច់និងភាពត្រឹមត្រូវនៃការផ្សព្វផ្សាយសេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈឹមលើកនេះ ស្តីពីការបន្តអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់សន្និបាត គណៈកម្មាធិការមជ្ឈឹមលើកទី ៤ នីតិកាលទី ១២ ដោយមានឈ្មោះថ្មី ប្រធានបទថ្មី និងវិសាលភាពនៃសេចក្តីព្រាងសេចក្តីសន្និដ្ឋាន។ ទន្ទឹមជាមួយគ្នានោះ ត្រូវបង្ហាញពីអ្វីដែលត្រូវការបំពេញបន្ថែមឬកែសម្រួល; តើគួរតែផ្សាភ្ជាប់ការកសាងនិងពង្រឹងបក្សជាមួយនឹងការកសាងប្រព័ន្ធនយោបាយ ស្របតាមស្មារតីនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ។ ពីទីនោះវាយតម្លៃស្ថានភាពនិងមូលហេតុឱ្យបានត្រឹមត្រូវ ដោយកំណត់យ៉ាងច្បាស់នូវគោលបំណង ទស្សនៈដឹកនាំ គំនិត គោលការណ៍ណែនាំនិងវិធានការសមស្របសម្រាប់ខ្លឹមសារនីមួយៗ និងបញ្ហានីមួយៗ ជាពិសេសដំណោះស្រាយមានលក្ខណៈលោតផ្លោះក្នុងអាណត្តិនេះ”។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាបើកសន្និបាត (រូបថត៖ VOV) |
ឈរលើមូលដ្ឋាននៃការបន្តនូវសេចក្តីសម្រេចចិត្តរបស់មជ្ឈឹមមុននេះ ជាពិសេសសេចក្តីសម្រេចរបស់សន្និបាត គណៈកម្មាធិការមជ្ឈឹមបក្សលើកទី ៤ នីតិកាលទី ១១ និងទី ១២ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើគណៈកម្មាធិការមជ្ឈឹមត្រូវសិក្សាបន្ថែមនិងបញ្ជាក់បន្ថែមអំពីតម្រូវការបង្ការនិងប្រយុទ្ធប្រឆាំង មិនត្រឹមតែសម្រាប់អំពើពុករលួយប៉ុណ្ណោះទេ ថែមទាំងអំពើអវិជ្ជមានដទៃទៀតផងដែរ។ លោកអគ្គលេខាបក្សបានផ្តល់មតិជាក់ស្តែងយ៉ាងដូច្នេះថា៖ “បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតនូវសេចក្តីសម្រេចចិត្តរបស់សន្និបាត គណៈកម្មាធិការមជ្ឈឹមលើកទី ៤ នីតិកាលទី ១២។ ទន្ទឹមជាមួយគ្នានោះដែរផ្តោតលើការផ្តល់អាទិភាពដល់ការអនុវត្តក្រុមការងារនិងដំណោះស្រាយសំខាន់ៗទាក់ទងនឹងការបង្កើតក្រុមកម្មាភិបាលនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតយុទ្ធសាស្ត្រនិងថ្នាក់លើដែលមានគុណភាព សមត្ថភាពនិងកិត្យានុភាពគ្រប់គ្រាន់; អំពីបេសកកម្មរបស់ថ្នាក់ដឹកនាំ; អំពីការច្នៃប្រឌិតថ្មីនិងការកែលម្អគុណភាពការងារ សតិអារម្មណ៍នយោបាយនិងអំពីការលើកកម្ពស់តួនាទីនិងការទទួលខុសត្រូវរបស់ស្ថាប័នជាប់ឆ្នោត រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គមនិងប្រជាជនដែលចូលរួមក្នុងការកសាងបក្ស"
ទាក់ទងនឹងការធ្វើវិសោធនកម្មនិងការបំពេញបន្ថែមបទប្បញ្ញត្តិលេខ ៤៧ ចុះថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១១ ស្តីពីប្រការដែលបក្ខជនមិនត្រូវធ្វើ ដើម្បីរួមចំណែកក្នុងការកសាងនិងពង្រឹងបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងថា រាល់ខ្លឹមសារនៃបទប្បញ្ញត្តិរហូតមកដល់ពេលនេះនៅតែមានមូលដ្ឋានពាក់ព័ន្ធនិងបំពេញតម្រូវការនៃការគ្រប់គ្រងការអប់រំនិងការបណ្តុះបណ្តាលជួរកម្មាភិបាល បក្ខជន។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា៖ “ស្នើរឲ្យសមាជិកមជ្ឈឹមបក្សនិងប្រតិភូដែលចូលរួមសន្និបាត ដោយមានបទពិសោធន៍និងការអនុវត្តដ៏សម្បូរបែបនៅតាមមូលដ្ឋាន ទីភ្នាក់ងារនិងអង្គភាពដែលខ្លួនកំពុងបំពេញការងារ ដោយចូលរួមមតិយោបល់ជាក់ស្តែងនិងកែសម្រួលដោយផ្ទាល់ លើសេចក្តីព្រាងនៃបទប្បញ្ញត្តិ អំពីប្រការដែលបក្ខជនមិនគួរធ្វើ រួមចំណែកក្នុងការកែសម្រួលការទទួលយកចំណេះដឹងនិងការប្រព្រឹត្តរបស់កម្មាភិបាល បក្ខជន តាមទិសសកម្ម ត្រឹមត្រូវ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាច្បាស់លាស់ ក្នុងការងារកសាង ពង្រឹងបក្សនាពេលខាងមុខ”។
នៅចុងបញ្ចប់នៃសុន្ទរកថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យមជ្ឈឹម លើកកម្ពស់ស្មារតីទទួលខុសត្រូវ ស្រាវជ្រាវពិភាក្សាយ៉ាងសកម្មនិងរួមចំណែកផ្តល់គំនិតកែលម្អរបាយការណ៍ គម្រោងនិងសេចក្តីព្រាងឯកសារ សេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈឹម ហើយពិចារណានិងផ្តល់សេចក្តីសម្រេចចិត្តនៅចុងបញ្ចប់នៃសម័យប្រជុំដោយបន្សល់ទុកនូវសញ្ញាសំគាល់ថ្មីមួយនៅលើផ្លូវអភិវឌ្ឍរបស់បក្សប្រទេសជាតិនិងប្រជាជនវៀតណាម៕