បន្តផ្លាស់ប្ដូរថ្មីក្នុងការងារកម្មាភិបាលរបស់បក្ស

(VOVWORLD) - សន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១២ បានបិទបញ្ចប់នាថ្ងៃទី២៦ ខែធ្នូ បន្ទាប់ពីរយៈពេល២នៃការប្រជុំ។ អញ្ជើញថ្លែងនៅក្នុងពិធីបិទ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់ខ្លឹមសារនៃសន្និបាតលើកនេះមានអត្ថន័យដ៏ សំខាន់ក្នុងការត្រៀមរៀបចំនិងកសាងជួរបុគ្គលិកជាន់ខ្ពស់របស់បក្សនាពេលខាងមុខ។
បន្តផ្លាស់ប្ដូរថ្មីក្នុងការងារកម្មាភិបាលរបស់បក្ស - ảnh 1 ទិដ្ឋភាពនៃសន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ 


 
សន្និបាតលើកទី៩បានពិភាក្សាអំពីរបាយការណ៍ ឯកសារពាក់ព័ន្ធនានានិងការឧទ្ទេសនាមបុគ្គលិកចូលក្នុងផែនការមេគណៈកម្មាធិការមជ្ឈឹមអាណត្តិ២០២១-២០២៦ រៀបចំការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តចំពោះសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា ហើយពិចារណាលើរបាយការណ៍ពិនិត្យការដឹកនាំនិងបញ្ជាណែនាំរបស់ការិយាល័យនយោបាយនិងគណៈលេខាក្នុងឆ្នាំ២០១៨ផងដែរ។

        កម្មាភិបាលនិងការងារកម្មាភិបាលមានតួនាទីសំខាន់ជួរមុខ

        ចំពោះការរៀបចំផែនការមេគណៈកម្មាធិការមជ្ឈឹមបក្សអាណត្តិ២០២១-២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានចាត់ទុកថា គណៈកម្មាធិការមជ្ឈឹមបានស្រាវជ្រាវនិងពិភាក្សាយ៉ាងហ្មត់ចត់ហើយឯកភាពគ្នាលើរបាយការណ៍និងឯកសារពាក់ព័ន្ធនានាដែលការិយាល័យនយោបាយដាក់ជូនឡើងមជ្ឈឹម។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកឡើងយ៉ាងច្បាស់ថា៖

        “មជ្ឈឹមអះអាងជាថ្មីម្ដងទៀតថា កម្មាភិបាលនិងការងារកម្មាភិបាលមានតួនាទីសំខាន់ជួរមុខ ដូច្នេះហើយត្រូវអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន ញឹកញាប់ និងប្រកបដោយប្រសិទ្ធភាព សំដៅកសាងជួរកម្មាភិបាលអោយមានចរិយាសម្បត្តិ សមត្ថភាព កិត្យានុភាពដ៏សក្តិសមទៅនឹងភារកិច្ចដែលត្រូវបានប្រគល់ជូន។ កម្មាភិបាល ជាពិសេសគឺកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រជាកត្តាដែលសម្រេចលើភាពជោគជ័យនៃបដិវត្តន៍។ ក្នុងការងារកម្មាភិបាលនោះ គឺការរៀបចំផែនការមេកម្មាភិបាលជាជំហានដំបូងប៉ុន្តែមានអត្ថន័យដ៏សំខាន់ពិសេស ព្រោះថាវាធានាអោយការងារកម្មាភិបាលមានរបៀបរៀបរយ មានទស្សនៈវិស័យវែងឆ្ងាយ ព្រមទាំងឆ្លើយតបទៅនឹងសំណូមពរក្នុងរយៈពេលទាំងខ្លីនិងយូរអង្វែងផងដែរ”។

        នៅក្នុងសន្និបាតលើកនេះ មជ្ឈឹមបានបោះឆ្នោតសម្ងាត់ដើម្បីឧទ្ទេសនាមកម្មាភិបាលចូលក្នុងផែនការមេគណៈកម្មាធិការមជ្ឈឹមអាណត្តិ២០២១-២០២៦។

        សាមគ្គីនិងឯកភាពគ្នាក្នុងការវាយតម្លៃនិងកសាងជួរកម្មាភិបាល

        ចំពោះការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តរបស់មជ្ឈឹមចំពោះសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈលេខានោះ គឺគណៈកម្មាធិការមជ្ឈឹមបានអះអាងថា នេះជាការវាយតម្លៃ ការកត់សម្គាល់របស់គណៈកម្មាធិការមជ្ឈឹមចំពោះការខិតខំប្រឹងប្រែងនិងលទ្ធផលដែលទទួលបានចាប់តាំងពីដើមអាណត្តិមករបស់សមាជិកការិយាល័យនិងសមាជិកគណៈលេខាម្នាក់ៗ ព្រមទាំងជួយអោយពួកគេចេះពិនិត្យលើខ្លួនឯងដើម្បីបន្តហាត់ពត់លត់ដំ ខិតខំប្រឹងប្រែងលើកកំពស់សមត្ថភាព ការទទួលខុសត្រូវនិងប្រសិទ្ធភាពការងារ ផងដែរ។ ការផ្ដល់ទំនុកទុកចិត្តនេះ គឺជាកាណាល់ព័ត៌មានដ៏សំខាន់មួយដើម្បីជួយការិយាល័យនយោបាយអាចវាយតម្លៃ រៀបចំ និងប្រើប្រាស់កម្មាភិបាល រួមចំណែកកសាងជួរកម្មាភិបាលជាន់ខ្ពស់របស់បក្សនិងរដ្ឋអោយបានកាន់តែស្មោះសរ រឹងមាំ ឆ្លើយតបទៅនឹងសំណូមពរកសាងនិងការពារមាតុភូមិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា៖

        “តាមរយៈលទ្ធផលដែលត្រូវបានប្រកាសបានសរអោយឃើញនូវស្មារតី ការទទួលខុសត្រូវ ក៏ដូចជាអាកប្បកិរិយាសត្យានុម័តក្នុងការវាយតម្លៃនិងផ្ដល់ទំនុកទុកចិត្តរបស់មជ្ឈឹមចំពោះសមាជិកការិយាល័យនយោបាយនិងគណៈលេខា។ លទ្ធផលនោះ ក៏បានបង្ហាញនូវសាមគ្គីភាពនិងឯកភាពក្នុងមជ្ឈឹមផងដែរ។ សមាជិកការិយាល័យនយោបាយនិងគណៈលេខាម្នាក់ៗត្រូវចាត់ទុកនេះជាឱកាសដើម្បីក្រឡេកមើលឡើងវិញលើខ្លួនឯង ពង្រីកគុណសម្បត្តិ ជំនះពុះពារលើគុណវិបត្តិ សំដៅសម្រេចភារកិច្ចដែលត្រូវបានប្រគល់ជូនអោយបានល្អថែមទៀត សក្តិសមទៅនឹងជំនឿទុកចិត្តនិងក្ដីសង្ឃឹមរបស់គណៈកម្មាធិការមជ្ឈឹម របស់បក្សទាំងមូលនិងប្រជាជនទាំងមូល”។

        គណៈកម្មាធិការមជ្ឈឹមបានអះអាងថា ការិយាល័យនយោបាយនិងគណៈលេខាគឺសមូហភាពដឹកនាំដែលសាមគ្គីគ្នា មានឬទ្ធានុភាពរឹងមាំ ប្រកាន់យ៉ាងខ្ជាប់ខ្លួននូវគោលដៅនិងឧត្តមគតិរបស់បក្ស របស់លទ្ធិម៉ាក្សឡេនីននិយម សតិអារម្មណ៍ហូជីមិញ ការពារបក្ស ការពាររបប ការពារឯករាជ្យជាតិនិងអធិបតេយ្យភាពជាតិជាដាច់ខាត។ គណៈកម្មាធិការមជ្ឈឹមបានសំណូមពរអោយការិយាល័យនយោបាយនិងគណៈលេខាទទួលយកមតិដ៏ត្រឹមត្រូវរបស់មជ្ឈឹមដើម្បីចាត់វិធានការយ៉ាងខ្លាំងក្លាថែមទៀតសំដៅដឹកនាំនិងបញ្ជាណែនាំការអនុវត្តភារកិច្ចនានាក្នុងឆ្នាំក្រោយៗទៀត ជាពិសេសគឺភារកិច្ចស្នូលទាំង៩ក្នុងឆ្នាំ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ