បន្តពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម

(VOVWORLD) - គុណតម្លៃស្នូលមួយនៃនីតិរដ្ឋសង្គមនិយមនៅវៀតណាមគឺ “អំណាចទាំងអស់ជារបស់ប្រជាជន”។ នេះគឺជាប្រភពដើម ចរិតលក្ខណៈ ហើយជាកម្លាំងពលំរបស់នីតិរដ្ឋសង្គមនិយមវៀតណាម។ វៀតណាមកំពុងបន្តលើកត្រដែតសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនក្នុងដំណើរការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមផងដែរ។
បន្តពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម - ảnh 1ដោះស្រាយនីតិវិធីរដ្ឋបាលជូនប្រជាពលរដ្ឋនៅផ្នែកច្រកចេញចូលតែមួយនៃគណៈកម្មាធិការប្រជាជនស្រុក Hai Ba Trung (រូបថត៖ Thanh Nguyen)

ទស្សនៈ និងការយល់ដឹងរបស់បក្សកុម្មុយនិស្តវៀតណាមអំពីអធិបតេយ្យភាពរបស់ប្រជាជន សិទ្ធិអំណាចរដ្ឋគឺជារបស់ប្រជាជន ហើយតួនាទីជាកម្មវត្ថុរបស់ប្រជាជនត្រូវបានបំពេញបន្ថែម សុក្រិត និងអភិវឌ្ឍន៍ក្នុងដំណើរការណ៍អនុវត្តន៍គោលការណ៍កសាងនីតិរដ្ឋសង្គមនិយម នៅវៀតណាម។ តាមនោះ បណ្ដាមហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្សកុម្មុយនិស្តវៀតណាមសុទ្ធតែបានអះអាងថា ភារកិច្ចកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម ធានា “ការពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន” ធានានូវគោលការណ៏ថារាល់សិទ្ធអំណាចរបស់រដ្ឋគឺជារបស់ប្រជាជន។ បណ្ដាមហាសន្និបាតរបស់បក្សកាន់តែបានបំភ្លឺយ៉ាងច្បាស់លាស់ជាងពីការយល់ដឹងអំពីនីតិរដ្ឋសង្គមនិយមក្នុងទំនាក់ទំនងរវាងរដ្ឋ និងប្រជាពលរដ្ឋ ដោយផ្តោតលើបញ្ហាគ្រប់គ្រងសិទ្ធិអំណាចរដ្ឋ ក្នុងនោះមានការឃ្លាំមើលសិទ្ធអំណាចរដ្ឋរបស់ប្រជាជន។ ជាពិសេស នៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ បក្សកុម្មុយនិស្តវៀតណាមបានតម្រង់ទិសដៅកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមយ៉ាងស្អាតស្អំ ខ្លាំងរឹងមាំ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើប្រជាជន និងដើម្បីការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាល ២០២១-២០៣០ ។ នាពេលថ្មីៗនេះ នៅក្នុងសម័យប្រជុំជាមួយស្ថាប័នមានសមត្ថកិច្ចស្ដីពីគម្រោងកសាងនីតិរដ្ឋសង្គមនិយាមវៀតណាម ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “ឯកសារនៃមហាសន្និបាតបក្សលើកទី១៣ បានអះអាងថា “ការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដើម្បីប្រជាជនដឹកនាំដោយបក្ស គឺជាភារកិច្ចស្នូលនៃការផ្លាស់ប្ដូរថ្មីប្រព័ន្ធនយោបាយ”។ ហើយនេះជាការបញ្ជាក់ម្តងទៀតនូវគោលការដ៏ត្រឹមត្រូវទាំងស្រុង សមស្របតាមនិន្នាការនៃសម័យកាល និងតម្រូវការជាក់ស្តែង ហើយសមស្របតាមគោលដៅកសាងប្រទេសជាតិដ៏សម្បូរធូធារ និងខ្លាំងរឹងមាំ នាំមកនូវភាពរុងរឿង និងសុភមង្គលជូនប្រជាពលរដ្ឋ ដែលបក្សបានដាក់ចេញ ហើយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនក្នុងដំណើរការបដិវត្តន៍វៀតណាមទាំងមូលផងដែរ”។

បន្តពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ qdnd.vn)

ទន្ទឹមនឹងទស្សនៈ ការយល់ដឹងថ្មីអំពីអធិបតេយ្យភាពរបស់ប្រជាជនក្នុងគោលមាគ៌ាកសាងនីតិរដ្ឋសង្គមនិយមវៀតណាមរបស់បក្សនោះ ការរៀបចំអនុវត្តន៍ជាក់ស្ដែងត្រូវបានផ្លាស់ប្ដូរ និងពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមនោះ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានតាក់តែងជាច្បាប់នូវរាល់ទស្សនៈរបស់បក្សស្ដីពីការលើកត្រដែតអធិបតេយ្យភាពរបស់ប្រជាជនក្នុងការកសាងនីតិរដ្ឋសង្គមនិយមគឺជារបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន ដោយកត់សម្គាល់ថា “ប្រជាជនវៀតណាមកសាង បង្កើត អនុវត្តន៍ និងការពាររដ្ឋធម្មនុញ្ញនេះ”។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ចំណុចសំខាន់ដែលកំណត់ជោគជ័យ ឬបរាជ័យនៃនីតិរដ្ឋ គឺជាកម្រិតចូលរួម និងសំឡេងរបស់ប្រជាពលរដ្ឋក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់ប្រទេសជាតិ របស់ក្បាលម៉ាស៊ីនរដ្ឋ។ ដូច្នេះអាចនិយាយបានថា ជំហានលោតផ្លោះដ៏សំខាន់បំផុតក្នុងការកសាងនីតិរដ្ឋសង្គមនិយម គឺការរំដោះប្រភពធនធានមនុស្ស ពង្រីកប្រភពធនធាននេះឲ្យបានល្អបំផុតនឹងបង្កើតបុព្វបទ មូលដ្ឋានគ្រឹះសម្រាប់ការរំដោះរាល់ប្រភពធនធាន បង្កើតកម្លាំងពលំ នាំប្រទេសជាតិ និងប្រជាជាតិឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៤៥ អំពីប្រទេសវៀតណាមដ៏ខ្លាំងមាំមួន និងវិបុលភាព”។

រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមមិនត្រឹមតែបានបញ្ជាក់ពីឋានៈនិងតួនាទីដឹកនាំប៉ុណ្ណោះទេ ថែមទាំងសង្តក់ធ្ងន់ពីការទទួលខុសត្រូវរបស់បក្សគឺ បម្រើប្រជាជន ក្រោមការឃ្លាំមើលរបស់ប្រជាជន និងការទទួលខុសត្រូវចំពោះប្រជាជនក្នុងការសម្រេចចិត្តរបស់ខ្លួន។ នារយៈពេលខាងមុខ គោលដៅនៃការបន្តពង្រីកអធិបតេយ្យភាពរបស់ប្រជាជនរបស់វៀតណាមគឺឈរលើមូលដ្ឋានលើកកម្ពស់ការយល់ដឹង រៀបចំអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ជាងនូវសិទ្ធិអធិបតេយ្យភាពរបស់ប្រជាជន និងតួនាទីជាកម្មវត្ថុរបស់ប្រជាជនក្នុងដំណើរការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ