បំផ្លាញចោលរាល់ទឡ្ហីករណ៍ខុសឆ្គង អំពីការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម

(VOVWORLD) - សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានអះអាងថា៖ “ការបន្តកសាងនិងសុក្រិតនូវនីតិរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយបក្ស គឺជាភារកិច្ចស្នូលនៃកំណែទម្រង់ប្រព័ន្ធនយោបាយ…” ទន្ទឹមនឹងនោះ កំណត់ចក្ខុវិស័យនិងទិសដៅយុទ្ធសាស្ត្រក្នុងនោះ “ការស្រាវជ្រាវនិងផ្សព្វផ្សាយយុទ្ធសាស្ត្រកសាងនិងសុក្រិតនូវនីតិរដ្ឋសង្គមនិយមវៀតណាមដល់ ឆ្នាំ ២០៣០ នឹងទិសដៅដល់ឆ្នាំ២០៤៥”។ ឆ្លៀតយកប្រយោជន៍ពីបញ្ហានេះ កម្លាំងអរិភាព និងឱកាសនយោបាយបានដាក់ចេញនូវទស្សនៈ និងទឡ្ហីករណ៍ជាច្រើន ដើម្បីរិះគន់ និងបដិសេធតួនាទី និងនីតិរដ្ឋរបស់រដ្ឋសង្គមនិយមវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រជាធិបតេយ្យដ៏ជ្រាលជ្រៅនិងខ្ជាប់ខ្ជួននៃនីតិរដ្ឋសង្គមនិយមដែលវៀតណាមបាននិងកំពុងកសាង និងបោះជំហានទៅយកគឺជាភស្តុតាងពិតប្រាកដ បំផ្លាញចោលរាល់ល្បិចកលខុសឆ្គងរបស់មេកម្លាំងអរិភាពទាំងនេះ។

បំផ្លាញចោលរាល់ទឡ្ហីករណ៍ខុសឆ្គង អំពីការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម - ảnh 1អង្គប្រជុំបានបោះឆ្នោត និងអនុម័តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ (រូបថត៖TTXVN)

កម្លាំងអរិភាពនិងអ្នកឆ្លៀតឱកាសនយោបាយចាត់ទុកថា នីតិរដ្ឋគឺជាតម្លៃរីកចម្រើន ដែលត្រូវបានបណ្តាប្រទេសមូលធននិយមកសាងនិងអនុវត្តន៍តាំងពីយូរយារណាស់មកហើយ ហើយពេលនេះវៀតណាមបានលើកឡើងវិញនូវបញ្ហាកសាង សុក្រិតរដ្ឋនីតិរដ្ឋ  គឺដើរតាមគន្លងមូលធននិយម។  ពួកគេនិយាយមូលបង្កាចអំពីនីតិរដ្ឋសង្គមនិយមនៅវៀតណាម ដែលគ្មានសេរីភាព ប្រជាធិបតេយ្យ និងគ្មានសិទ្ធិមនុស្ស។ កម្លាំងអរិភាព ឱកាសនយោបាយបានផ្សព្វផ្សាយទឡ្ហីករណ៍ខុសឆ្គង វាយប្រហារទៅលើតួនាទីនៃនីតិរដ្ឋសង្គមនិយមនៅវៀតណាម ហើយពួកគេហាក់ដូចជាបានបំភ្លេចចោលទាំងស្រុងនូវអ្វីដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាម តាមរយៈសម័យកាលជានីតិរដ្ឋសង្គមនិយម គឺ រដ្ឋរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន។ លោកប្រធានហូជីមិញធ្លាប់បានសង្កត់ធ្ងន់ថា៖ “វៀតណាមជាប្រទេសប្រជាធិបតេយ្យ ឋានៈខ្ពង់ខ្ពស់បំផុតគឺប្រជាជន ព្រោះប្រជាជនគឺជាម្ចាស់”។  ក្នុងរដ្ឋសង្គមនិយមនីតិរដ្ឋនៃប្រទេសវៀតណាម ច្បាប់មិនមែនមានន័យថា សម្រាប់ដាក់ទោសលើមនុស្សទេ ប៉ុន្តែជាឧបករណ៍សម្រាប់ការពារ និងសម្រេចផលប្រយោជន៍របស់មនុស្ស។

កម្លាំងអរិភាពនិងឱកាសនយោបាយបានបំភ្លេចចោលដោយចេតនាថា ចាប់តាំងពីបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥) បានទទួលជោគជ័យ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋកម្មករ-កសិករដំបូងគេនៅអាស៊ីអាគ្នេយ៍បានចាប់កំណើតរហូតមកដល់បច្ចុប្បន្ន បក្សកុម្មុយនិស្តវៀតណាមតែងតែស្រូបយក និងទទួលបាននូវគំនិតរីកចម្រើនរបស់មនុស្សជាតិ ហើយបានអភិវឌ្ឍន៍និងសុក្រិត នូវទ្រឹស្តី ទស្សនៈ និងគោលការណ៍ណែនាំស្តីពីនីតិរដ្ឋសង្គមនិយមវៀតណាម។ ទស្សនៈនិងគោលមាគ៌ាទាំងនោះត្រូវបាន រដ្ឋអនុវត្តន៍ជាក់ស្តែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ ឆ្នាំ ១៩៥៩ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩២ និងឆ្នាំ ២០១៣។ ជាពិសេសនៅក្នុងកម្មវិធីនយោបាយសម្រាប់ការកសាងប្រទេសក្នុងសម័យអន្តរកាលឈានឡើងសង្គមនិយមក្នុងឆ្នាំ ១៩៩១ (បំពេញបន្ថែមក្នុងឆ្នាំ ២០១១) និងរដ្ឋធម្មនុញ្ញ (២០១៣) ) បក្សនិងរដ្ឋវៀតណាមតែងតែបញ្ជាក់ថា លក្ខណៈមួយនៃរបបនេះគឺ “កសាងរដ្ឋនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន”។ កម្មវិធីនយោបាយនេះបានចែងយ៉ាងច្បាស់ថា៖ “រដ្ឋវៀតណាមគឺជារដ្ឋនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន។ អំណាចរដ្ឋទាំងអស់ជារបស់ប្រជាជន ដែលមូលដ្ឋានគ្រឹះគឺសម្ព័ន្ធភាពរវាងវណ្ណៈកម្មករ និងវណ្ណៈកសិករ និងបញ្ញាវ័ន្ត ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម”។

គួរបញ្ជាក់ដែរថា រដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម ជារដ្ឋមួយឆ្ពោះទៅរកវឌ្ឍនភាព និងតម្លៃមនុស្សធម៌ ដោយឈរលើផលប្រយោជន៍រួមរបស់សង្គមជាតិទាំងមូល ដោយសុខដុមរមនាជាមួយនឹងផលប្រយោជន៍ស្របច្បាប់របស់មនុស្ស ដោយមានលក្ខណៈជាមូលដ្ឋានខុសពីសង្គមដែលប្រកួតប្រជែងដើម្បីផលប្រយោជន៍ឯកជនរវាងបុគ្គល និងក្រុម។ ក្នុងប្រព័ន្ធនយោបាយសង្គមនិយម ទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជន គឺជាទំនាក់ទំនងរវាងម្ចាស់កម្មវត្ថុឯកភាពលើគោលដៅ និងផលប្រយោជន៍ គោលមាគ៌ាទាំងអស់របស់បក្ស គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ សកម្មភាពរបស់រដ្ឋគឺដើម្បីផលប្រយោជន៍របស់ប្រជាជន យកសេចក្តីសុខរបស់ប្រជាជនជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង។ យ៉ាងណាមិញ ប្រជាធិបតេយ្យគឺជាខ្លឹមសារនៃរបបសង្គមនិយម ទាំងគោលដៅ និងកម្លាំងជំរុញនៃការកសាងសង្គមនិយម។ ការកសាងប្រជាធិបតេយ្យសង្គមនិយម និងធានាថា អំណាចពិតជារបស់ប្រជាជន គឺជាកិច្ចការសំខាន់ និងយូរអង្វែងរបស់វៀតណាម។

ចាប់តាំងពីរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ រហូតមកដល់ពេលនេះ ការកសាង និងការសុក្រិដ្ឋនីតិរដ្ឋសង្គមនិយម គឺជាបញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងថ្មី ដែលមិនទាន់មានទម្លាប់ពីមុនមក ទាមទារឱ្យមានការយល់ដឹងពីទ្រឹស្តីវិទ្យាសាស្ត្រ និងបដិវត្តន៍។ ថ្វីត្បិតដូច្នេះ បក្ស រដ្ឋ នៅតែរក្សាបាននូវទិសដៅសង្គមនិយម ក្នុងការកសាង និងសុក្រិដ្ឋនូវនីតិរដ្ឋ សង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន បំពេញតាមតម្រូវការ នាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ការលើកហេតុផលថា “ការកសាងរដ្ឋដែលគ្រប់គ្រងដោយច្បាប់គឺដើរតាមគន្លងមូលធននិយម” ឬ “សង្គមនិយមនីតិរដ្ឋនៅប្រទេសវៀតណាម មិនមែនជាគំរូ  ជាការរីកចម្រើនអំពីសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”នោះទេ តាមពិតជាការមូលបង្កាចពីលក្ខណៈជាក់ស្តែងនៃនីតិរដ្ឋសង្គមនិយមរបស់រដ្ឋវៀតណាម ដូចជាគោលដៅដែល “យុទ្ធសាស្ត្រកសាងនិងសុក្រិដ្ឋរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ២០៣០ មានទិសដៅដល់ឆ្នាំ២០៤៥”។ សមិទ្ធិផលនិងគោលដៅនៃដំណើរការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម ចាប់តាំងពីការបង្កើតរដ្ឋ ក្រោយបដិវត្តខែសីហា ឆ្នាំ១៩៤៥ រហូតមកដល់បច្ចុប្បន្ន គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លា បំផ្លាញចោលរាល់ទឡ្ហីករណ៍មូលបង្កាចអំពីសាធារណរដ្ឋសង្គមនិយមវៀតណាម។   ទោះបីនៅទីនេះ និងប្រើប្រាស់ទឡ្ហីករណ៍ណាមួយក៏ដោយ គឺទឡ្ហីករណ៍ទាំងនេះ មិនអាចបំភ្លៃពីធម្មជាតិ និងឧត្តមភាពនៃប្រព័ន្ធសង្គម ហើយមិនអាចបន្ថយពីកិត្យានុភាព និងជំហររបស់រដ្ឋ នីតិរដ្ឋសង្គមនិយមនៅវៀតណាមក្នុងឆាកអន្តរជាតិនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ