(VOVworld)-លោកអ្នកនាងជាទីមេត្រី! ច្បាប់ការពារ ថែទាំងនិងអប់រំកុមារ
(ធ្វើវិសោធនកម្ម) បំពេញបន្ថែមសិទ្ធិចូលរួមរបស់កុមារក្នុងបណ្តាបញ្ហាទាក់ទិន
ដល់កុមារ ត្រូវបាន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យនៅក្នុងសម័យ
ប្រជុំដែលកំពុងប្រា រព្វឡើងនៅទីក្រុងហាណូយ។ ការពិនិត្យដើម្បីឈាន
ទៅដល់ការអនុម័តលើសេចក្តីព្រាងច្បាប់ ក្នុងឆ្នាំ២០១៥នេះគឺមានអត្ថន័យ
ដ៏ធំធេងដោយ បានគូសសញ្ញា រយៈពេល២៥ឆ្នាំ វៀតណាមចូលរួមអនុសញ្ញា
អ.ស.បស្តីពីសិទ្ធិមនុស្ស។
|
រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Pham Thi
Hai Chuyen ប្រគល់ទឹកដោះគោឲ្យកូនសិស្សនៅស្រុក Ba Tri ខេត្ត Ben Tre (រូបថតៈ ឯកសារ) |
សេចក្តីព្រាងច្បាប់ការពារថែទាំនិងអប់រំកុមារ (ធ្វើវិសោធនកម្ម) បំពេញ បន្ថែមសិទ្ធិចូលរួមរបស់កុមារ ដើម្បីបញ្ចេញមតិយោបល់និងបំណងប្រាថ្នារបស់
ខ្លួន ដើម្បីស្ថាប័នមានសមត្ថកិច្ចនានាអាចយកមកពិគ្រោះយោបល់ចំពោះរាល់ បញ្ហាទាក់ទិនដល់កុមារ។ ដើម្បីឆ្ពោះទៅការកសាងសេចក្តីព្រាងច្បាប់នេះ វៀត
ណាមកំពុងសរឲ្យឃើញថា បានបំពេញល្អកិច្ចការពារ ថែទាំនិងអប់រំកុមារនា
រយៈ បណ្តាឆ្នាំកន្លងទៅផងដែរ។
ការបោះជំហានថ្មីក្នុងការងារជម្រុញនិងធានាសិទ្ធិមនុស្ស
ក្នុងអំឡុង២៥ឆ្នាំកន្លងទៅ វៀតណាមទទួលបានសមិទ្ធិសំខាន់ជាច្រើន
អំពីការជម្រុញនិងធានាសិទ្ធិមនុស្ស ជាពិសេស ការងារកែលំអ ប្រព័ន្ធច្បាប់។ តាំងពីពេលអនុម័តនិងចូលរួមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស នាឆ្នាំ១៩៩៥
មក វៀតណាមបានកសាងកម្មវិធីសកម្មភាពជាតិ ដើម្បីកុមារ និង ខិតខំប្រឹង
ប្រែងអនុវត្តរាល់សកម្មភាពផ្សព្វផ្សាយ សំដៅលើកកំពស់មនសិការ របស់
សហគមន៍អំពីសិទ្ធិមនុស្ស។ លោក Dao Trong Thi ប្រធានគណៈកម្មាធិការ
វប្បធម៌ អប់រំយុវជន កុមារជំទង់នៃរដ្ឋសភាបានឲ្យដឹងថា៖
“អាចអះអាងបានថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំកុមារ។ វៀតណាមបានផ្សព្វផ្សាយច្បាប់ការពារ ថែទាំនិងអប់រំកុមារ។យើងក៏មានកម្ម
វិធី ជាតិជាច្រើន ដើម្បីអនុវត្តសិទ្ធិរបស់កុមារ តាមនោះកុមារបានថែទាំ បាន
អបំរំ និងបានការពារ”។
ស្តីពីបញ្ហានេះ លោក Jesper Moller អនុប្រធានមូលនិធិកុមារអ.ស.ប
(UNICEF) ប្រចាំនៅវៀតណាមបានអះអាងថា UNICEF បានវាយតម្លៃខ្ពស់ ចំពោះរាល់ការខំប្រឹងប្រែង និងការប្តេជ្ញារបស់វៀតណាម តាមរយៈការអនុម័ត លើមូលដ្ឋានគតិយុត្តិដ៏សែនសំខាន់គឺច្បាប់ការពារថែទាំនិងអប់រំកុមានាឆ្នាំ
២០០៤ កន្លងទៅ។លើសពីនេះទៅទៀត រដ្ឋាភិបាលវៀតណាម ក៏មានការ
សន្យាសំខាន់ៗ មួយចំនួនទៀត សំដៅការពារសិទ្ធិអាហាររូបត្ថម្ភរបស់កុមារ
សិទ្ធិបានទៅសាលា និងសិទ្ធិបានទាក់ទងផ្ទាល់មានលក្ខណៈអនាម័យល្អ
ជាង។ នេះជារាល់ការខិតខំ ប្រឹងប្រែងដ៏ធំធេងរបស់វៀតណាម ដើម្បីធានា
ឲ្យប្អូនៗកុមារបានធំដឹងក្តីរស់នៅក្នុងបរិយា កាសស្អាតស្អំនិងសុវត្ថភាព។
បំពេញបន្ថែមសិទ្ធិសម្រាប់កុមារ
ដោយសារទទួលបានការយកចិត្តទុកដាក់ជាច្រើនអំពីគោលនយោ
បាយ សរឲ្យឃើញថា កុមារជាច្រើនមានជីវភាពរស់នៅល្អប្រសើជាងពីមួយ
ថ្ងៃទៅមួយ ថ្ងៃ។ គោលដៅដែលបានរដ្ឋាភិបាលដាក់ចេញគឺ កុមារវៀតណាម
ទាំងអស់ ជាពិសេសកុមារនៅតំបន់ជនបទព្រៃភ្នំនិងកុមារជាជនជាតិភាគតិច
ទទួលបាន សមភាពក្នុងការទាក់ទងផ្ទាល់នឹងសេវាកម្មសុខាភិបាល និងអប់រំ
កាត់បន្ថយអត្រាស្លាប់របស់កុមាក្រោមអាយុ៥ឆ្នាំ និងអត្រាកុមារកង្វះអាហា
រូបត្ថម្ភចុះត្រឹម ០%។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏បានយក
ចិត្តទុកដាក់ដល់ តំរូវការ ក៏ដូចជាភាពចាំបាច់នៃការផ្ទៀងស្តាប់កុមារបញ្ចេញ
មតិផង។ ស្តីអំពី បញ្ហានេះ លោក Dao Trong Thi បានលើកច្បាស់ថា៖
“រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ បាននិយាយជាផ្លូវការ ដល់សិទ្ធិរបស់កុមាររួម
ទាំងសិទ្ធិជាច្រើនទៀត។ដូច្នេះ ច្បាប់ការពារ ថែទាំនិងអប់រំកុមារដែលយើង
ខ្ញុំបានដាក់ បញ្ចូនក្នុងរបៀបវារៈនៃរដ្ឋសភា ត្រៀមរៀបចំធ្វើវិសោធនកម្ម
ដោយគ្រោងយក ឈ្មោះថា ច្បាប់របស់កុមារ។ ច្បាប់នេះ បានសង្កត់ទៅ
លើការអនុវត្តសិទ្ធិគ្រាប់ គ្រាន់ចំនួន៤ ក្នុងនោះសិទ្ធិចូលរួមជាសិទ្ធិថ្មីថ្មោង
មួយដែរ”។
កុមារមានសិទ្ធិបញ្ចេញមតិ សម្តែងនូវតម្រូវការ និងរាល់បញ្ហាទាក់ទិន
ដល់ អនាគត់របស់ខ្លួន។ បន្ថែមសិទ្ធិសម្រាប់កុមារក្នុងបណ្តាសេចក្តីព្រាង
ច្បាប់ជាការ បោះជំហានមួយក្នុងការសម្រេចរាល់គោលមយោបាយធានា
សិទ្ធិមនុស្សនៅ វៀតណាម៕