បុព្វបទដ៏​សំខាន់ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេចចិត្ត​នៃ​មហាសន្និបាតលើកទី ១៣ របស់បក្ស

(VOVWORLD) - សេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ជំហានលោតផ្លោះមួយ ក្នុងចំណោមជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង ៣ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិគឺផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្ត លោក នាយករដ្ឋមន្ត្រីបានអនុម័តលើគម្រោងអភិវឌ្ឍន៍ការប្រើប្រាស់ទិន្នន័យប្រជាជន កំណត់អត្តសញ្ញាណអេឡិចត្រូនិក បម្រើការផ្លាស់ប្ដូរឌីជីថលជាតិដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ (ហៅកាត់ថាគម្រោង០៦ )
បុព្វបទដ៏​សំខាន់ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេចចិត្ត​នៃ​មហាសន្និបាតលើកទី ១៣ របស់បក្ស - ảnh 1សន្និសីទទូទាំងប្រទេសតាមអនឡាញ ដើម្បីបូកសរុបឆមាសទី ១ ឆ្នាំ ២០២៣ ស្ដីពីការផ្លាស់ប្តូរឌីជីថលជាតិ និងគម្រោងលេខ ០៦ របស់រដ្ឋាភិបាល

យកប្រជាជន និងសហគ្រាសជាគោលដៅ និងជាម្ចាស់កម្មវត្ថុនៃការអភិវឌ្ឍ

នាបច្ចុប្បន្ន មន្ទីរពេទ្យពហុព្យាបាល Duc Giang ខ័ណ្ឌ Long Bien ទីក្រុងហាណូយ បានទទួលស្វាគមន៍អ្នកជំងឺមកពិនិត្យ និងព្យាបាលជំងឺធានារ៉ាបរងសុខាភិបាលតាមរយៈអត្តសញ្ញាណប័ណ្ណបំពាក់បន្ទះឈីប ឬកម្មវិធី VneID ។ ប្រជាជនទៅពិនិត្យ និងព្យាបាលជំងឺមិនចាំបាច់កាន់ប័ណ្ណធានារ៉ាប់រងសង្គមឡើយ ពោលគឺត្រឹមតែប្រើប្រាស់អត្តសញ្ញាណប័ណ្ណបំពាក់បន្ទះឈីប ស្កែនលេខកូត QR គឺបានចុះឈ្មោះ ពិនិត្យ និងព្យាបាលជំងឺប្រកបដោយជោគជ័យ។ លោក Nguyen Manh Hung ពលរដ្ឋម្នាក់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យពហុព្យាបាល Duc Giang បានចែករំលែកថា៖

“កាលពីមុន បើទៅពិនិត្យសុខភាពគឺត្រូវកាន់តាមប័ណ្ណ ធានារ៉ាប់រងសុខភាព។ ចាប់តាំងពីពេលមានអត្តសញ្ញាណប័ណ្ណបំពាក់បន្ទះឈីប គឺបើទៅណា មកណា ត្រឹមតែកាន់ អត្តសញ្ញាណប័ណ្ណបំពាក់បន្ទះឈីបគឺងាយស្រួលសម្រាប់ការងារពិពិត្យ និងព្យាបាលជំងឺណាស់ ពោលគឺជួយកាត់បន្ថយបែបបទផងដែរ”។

ការផ្លាស់ប្ដូរឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការអនុវត្តន៍សេវាកម្មសាធារណៈបាន និងកំពុងជាជំហានលោតផ្លោះយ៉ាងខ្លាំងក្លា ខណៈពេលដែលសេវាកម្មជាបន្តបន្ទាប់ដែលពីមុនតម្រូវឱ្យធ្វើដំណើរដោយផ្ទាល់ ដូចជាការធ្វើលិខិតឆ្លងដែនអេឡិចត្រូនិច ប័ណ្ណបើកបរ ការរាយការណ៍ពន្ធ ការចុះបញ្ជីអគ្គិសនីហើយនាបច្ចុប្បន្ននេះត្រូវបានផ្តល់តាមបែបផែនអេឡិចត្រូនិក ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ដូចជា៖ ជួយប្រជាជន /អតិថិជនឱ្យមានភាពងាយស្រួល សន្សំសំចៃថ្លៃសេវា និងពេលវេលា ព្រមទាំងមិនចាំបាច់បោះពុម្ព តម្កល់ទុកឯកសារក្រដាសឡើយ។ លោក  Vo Quang Lam អគ្គនាយករងសម្ព័ន្ធក្រុហ៊ុនអគ្គិសនីវៀតណាមបានឲ្យដឹងថា៖

“នេះជាការបោះជំហានទៅមុខដ៏វែងឆ្ងាយក្នុងដំណើរការផ្តល់សេវាកម្មអគ្គិសនីយ៉ាងអំណោយផល ជាពិសេសគឺជួយសន្សំសំចៃការចំណាយលើពេលវេលា និងកម្លាំងជូនប្រជាជន និងសហគ្រាស ដើម្បីទទួលបានកិច្ចសន្យាទិញ និងលក់អគ្គិសនីក្នុងពេលឆាប់ៗបំផុត។ ក្រៅបីការតភ្ជាប់ជាមួយខេត្ត ក្រុងដើម្បីជួយសម្រួលដល់ប្រជាជនអាចប្រើប្រាស់ ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានសេវាសាធារណៈជាតិ យើងខ្ញុំក៏បានតភ្ជាប់ជាមួយដៃគូគឺ ធនាគារ អង្គការអន្តរការី និងអង្គភាពផ្សេងទៀត ដើម្បីអាចតភ្ជាប់មូលដ្ឋានគ្រឹះទាំងនេះ ហើយបង្កើតភាពងាយស្រួលដល់អតិថិជនផងដែរ”។

បង្កើតមូលដ្ឋានដើម្បីផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ

នាបច្ចុប្បន្ន មូលដ្ឋានទិន្នន័យជាតិអំពីប្រជាជនវៀតណាមបានតភ្ជាប់ជាមួយក្រសួង និងស្ថាប័នចំនួន ១៣ សហគ្រាសរដ្ឋចំនួន ១ សហគ្រាសទូរគមនាគមន៍ចំនួន ៣ និងខេត្ត ក្រុងចំនួន ៦៣ ដើម្បីផ្ទៀងផ្ទាត់ដើម្បីបម្រើទិន្នន័យប្រជាជន ជាមួយនិងការចូលប្រើប្រាស់ជាង ១ ពាន់លានលើក ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

បុព្វបទដ៏​សំខាន់ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេចចិត្ត​នៃ​មហាសន្និបាតលើកទី ១៣ របស់បក្ស - ảnh 2លោក  Vo Quang Lam អគ្គនាយករងសម្ព័ន្ធក្រុហ៊ុនអគ្គិសនីវៀតណាម

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានកំណត់ថា ការផ្លាស់ប្តូរឌីជីថលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបី និងជាជំហានលោតផ្លោះ សម្រាប់វៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ក្នុងសន្និសីទទូទាំងប្រទេសតាមអនឡាញ ដើម្បីបូកសរុបឆមាសទី ១ ឆ្នាំ ២០២៣ ស្ដីពីការផ្លាស់ប្តូរឌីជីថលជាតិ និងគម្រោងលេខ ០៦ របស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា៖

“គម្រោងលេខ ០៦ គឺជាភារកិច្ចដ៏សំខាន់មួយ ដូច្នេះហើយចាំបាច់ត្រូវកៀរគរប្រភពកម្លាំងទាំងអស់ និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ប្រជាជន និងសហគមន៍ធុរកិច្ច។ យកប្រជាជន និងសហគ្រាសជាមជ្ឈភាព និងជាម្ចាស់កម្មវត្ថុ។ ជំរុញខ្លាំងការអនុវត្តយន្តការសាកល្បងដ៏សំខាន់ៗមួយចំនួន ដើម្បីពង្រីកនាពេលខាងមុខ។ ស្មារតីគឺត្រូវប្ដូរផ្ដាច់ក្នុងការដឹកនាំ សម្របសម្រួល បង្កើតជំហានលោតផ្លោះយ៉ាងខ្លាំងក្លា ក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថលជាតិ និងការអនុវត្តគម្រោងលេខ០៦ ផងដែរ”។

ពាក់កណ្តាលអាណត្តិនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានកន្លងផុតទៅ ការផ្លាស់ប្តូរឌីជីថលជាតិបាន និងកំពុងបង្កើតជំហានលោតផ្លោះយ៉ាងខ្លាំងក្លាជាមួយ "សរសរស្តម្តទាំង៣" គឺរដ្ឋាភិបាលឌីជីថល - សេដ្ឋកិច្ចឌីជីថល - សង្គមឌីជីថល។ ក្នុងនោះ ការកសាង និងអនុវត្តន៍គម្រោងលេខ០៦ ប្រកបដោយជោគជ័យគឺជាបុព្វបទដ៏សំខាន់ ដើម្បី អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ បន្ទាប់ពីពាក់កណ្តាលអាណត្តិ ថ្វីត្បិតតែនៅមានការលំបាក និងបញ្ហាប្រឈមជាច្រើននៅពេលអនុវត្តគម្រោងលេខ០៦ ក៏ដោយ ប៉ុន្តែដោយមានការចូលរួមយ៉ាងសកម្មនៃប្រព័ន្ធនយោបាយទាំងមូល ការស្រុះចិត្តគំនិតរបស់ប្រជាជន និងសហគ្រាស ការអនុវត្តគម្រោងលេខ០៦ នឹងបន្តជាកម្លាំងចលករដ៏សំខាន់ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋ បង្កលក្ខណៈងាយស្រួលបំផុតដល់ប្រជាជន និងសហគ្រាសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ