ប្រកាន់ខ្ជប់ខ្ជួននូវគោលដៅនិងសេចក្តីប្រាថ្នាអំពីប្រទេសជាតិខ្លាំងមាំមួន

(VOVWORLD) -  មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ ព្រឹត្តិការណ៍នេះ  បានគូសសញ្ជានូវកំណាត់ផ្លូវដ៏សំខាន់មួយសម្រាប់ប្រទេសជាតិនិងប្រជាជន ហើយក៏ជាពេលវេលាសម្រាប់ប្រជាជនវៀតណាមទាំងអស់ កំណត់នូវគោលជំហរថ្មី សេចក្តីប្រាថ្នាថ្មី ខណៈដែលឆ្ពោះទៅគោលដៅ ១០០ ឆ្នាំ នៃការចាប់បដិសន្ធិប្រទេសជាតិនិង ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម។

ប្រកាន់ខ្ជប់ខ្ជួននូវគោលដៅនិងសេចក្តីប្រាថ្នាអំពីប្រទេសជាតិខ្លាំងមាំមួន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងសន្ទរកថានៅមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម 

សមិទ្ធិផលដែលប្រទេសជាតិនិងប្រជាជាតិទទួលបាន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីគោលមាគ៌ា ឆ្ពោះទៅរកសង្គមនិយម ដែលបក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញនិងប្រជាជនវៀតណាមបានជ្រើសរើស គឺត្រឹមត្រូវទាំងស្រុង ស្របតាមក្រិតក្រមអភិវឌ្ឍន៍របស់មនុស្សជាតិ។ ហេតុដូច្នេះ ការប្រកាន់ខ្ជាប់ខ្ជួននិងភាពច្នៃប្រឌិតគឺជាមធ្យោបាយដែលប្រជាជនវៀតណាមទាំងមូល ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម នឹងបន្តប្រតិបត្តិក្នុងដំណើរការឆ្ពោះទៅមុខ។

ប្រកាន់ខ្ជាប់ខ្ជួនគោលដៅដឹកនាំប្រទេសចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី

មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមដែលបានប្រារព្ធធ្វើឡើងម្តងៗ សុទ្ធតែផ្សាភ្ជាប់ជាមួយសញ្ញាណនៃការផ្លាស់ប្តូរថ្មីមួយនិងចក្ខុវិស័យថ្មីមួយដើម្បីដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លាជាងទៀត។ ក្នុងនាមជាអ្នកចង្អុលបង្ហាញផ្លូវ បក្សកុម្មុយនិស្តវៀតណាមបានកសាង ហើយកំពុងពិភាក្សា នឹងឈានដល់ការឯកភាពលើទិសដៅធំៗ លើគោលមាគ៌ានាំប្រទេសវៀតណាមឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ទាំងនេះគឺជា ចក្ខុវិស័យក្នុងការបូកសរុបរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី; រយៈពេល ៣០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយកសាងប្រទេសជាតិ ក្នុងដំណាក់កាលអន្តរកាល ឈានឡើងសង្គមនិយម (១៩៩១); រយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយ ឆ្នាំ ២០១១ (បំពេញបន្ថែមនិងអភិវឌ្ឍន៍) និងជាងនេះទៅទៀត គឺជាចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៣០ (ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយ និស្តវៀតណាម) ដល់ឆ្នាំ ២០៤៥ (ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ ឥឡូវនេះគឺសាធារណរដ្ឋសង្គមនិយមវៀតណាម)  ទស្សនៈទាំងនេះ ដូចលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្វេបក្នុងពាក្យថា “ការប្រកាន់ខ្ជាប់ខ្ជួននិងភាពច្នៃប្រឌិត”។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា៖ គំនិតដឹកនាំរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូល មានការប្រកាន់ខ្ជាប់ខ្ជួន ការប្រើប្រាស់និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត ម៉ាក្សនិយម - លេនីននិយម សតិអារម្មណ៍ហូជីមិញ; ប្រកាន់ខ្ជាប់ខ្ជួនគោលដៅឯករាជ្យភាពនិងសង្គមនិយមរបស់ប្រទេសជាតិ។ ជាពិសេស ប្រកាន់ខ្ជាប់ខ្ជួននូវគោលនមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្ស ដើម្បីកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។ នេះជាបញ្ហាដែលមានសារៈសំខាន់ចំពោះរបបហើយនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយគ្មាននរណាម្នាក់ត្រូវងាករេឡើយ។

ប្រកាន់ខ្ជប់ខ្ជួននូវគោលដៅនិងសេចក្តីប្រាថ្នាអំពីប្រទេសជាតិខ្លាំងមាំមួន - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទរកថាបើកមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម 

សេចក្តីប្រាថ្នាផ្សាភ្ជាប់នឹងស្ថានភាពជាក់ស្តែង

នៅក្នុងពាក្យគន្លឹះនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមលក្ខណៈលេចធ្លោនៅពេលនេះ គឺស្ថិតក្នុងពាក្យថា “សេចក្តីប្រាថ្នា”។ ទំនងថា នេះជាលើកដំបូងនៅក្នុងឯកសាររបស់បក្សកុម្មុយនិស្ត វៀតណាម ពាក្យ "សេចក្តីប្រាថ្នា" ត្រូវបានលើកឡើងយ៉ាងច្រើនដូច្នេះ។  ក្នុងដំណាក់កាល ២០២១-២០៣០ ជាពេលវេលាដែលបក្សនិងប្រជាជនវៀតណាម ឆ្ពោះទៅរកសេចក្តីប្រាថ្នានៃការអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព។

ការប្រកាន់ខ្ជាប់ខ្ជួនសមស្របជាមួយស្ថានភាពជាក់ស្តែងនិងតម្រូវការផ្លាស់ប្តូរថ្មី

ស្ថានភាពជាក់ស្តែងបានបង្ហាញថា សំណើរនិងអនុសាសន៍សម្រាប់ការកែលម្អនិងអភិវឌ្ឍន៍ប្រទេសវៀត ណាម តែងតែបានបក្សកុម្មុយនិស្តវៀតណាមផ្តោតការយកចិត្តទុកដាក់ពិសេស  ពោលគឺ អស់រយៈពេលជាង ៣៥ ឆ្នាំមកហើយ ដែលនេះក៏ជាដំណើរការ ៣៥ ឆ្នាំដែលវៀតណាមធ្វើការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។  ក្រឡេកមើលឡើងវិញរយៈពេល ៣៥ ឆ្នាំ ដែលវៀតណាមអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មី និងរយៈពេល ៣០ ឆ្នាំ នៃការអនុវត្តកម្មវិធីនយោបាយកសាងប្រទេសជាតិពីសម័យអន្តរកាលឈានឡើងសង្គមនិយមនោះ ទ្រឹស្តីលើមាគ៌ានៃការផ្លាស់ប្តូរថ្មី អំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាមកាន់តែបានកំណត់និងបានអនុវត្តន៍ជាក់ស្តែង។ ប្រទេសវៀតណាមមិនដែលមាន បុព្វហេតុ សក្តានុពល ឋានៈនិងកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះទេ។ នេះគឺជាមោទនភាពដែលជាកម្លាំងជំរុញនិងជាធនធានដ៏សំខាន់ សម្រាប់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូល ជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានា និងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ានៃការច្នៃប្រឌិតថ្មីដែលធ្វើសមកាលកម្ម អភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ