ប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើម្បីប្រទេសវៀតណាមមួយ “ឯករាជ្យ - សេរីភាព - សុភមង្គល”

(VOVWORLD) - ឯករាជ្យ - សេរីភាព - សុភមង្គល គឺជាសិទ្ធិមនុស្សដ៏ខ្ពង់ខ្ពស់បំផុត យោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ប៉ុន្តែសិទ្ធិទាំងនោះអាចអនុវត្តន៍បានតែក្នុងប្រទេសឯករាជ្យប៉ុណ្ណោះ។ ដោយសារគុណតម្លៃដ៏ខ្ពង់ខ្ពស់ទាំងនោះ ប្រវត្តិសាស្ត្រ មនុស្សជាតិរីកចម្រើនជឿនលឿន ក្នុងនោះមានប្រជាជនវៀតណាម មិនខ្លាចឧបស័គ្គ  លះបង់ និងតស៊ូដើម្បីដណ្តើមឲ្យបាន។ ចាប់តាំងពីថ្ងៃបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ មក បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែប្រកាន់ខ្ជាប់ខ្ជួនដើម្បីគោលដៅដ៏ខ្ពង់ខ្ពស់នេះ។

ប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើម្បីប្រទេសវៀតណាមមួយ “ឯករាជ្យ - សេរីភាព - សុភមង្គល” - ảnh 1(ប្រភព៖  tuyengiao.vn)

ដោយគោរពតម្លៃឯករាជ្យ និងសេរីភាពដែលប្រជាជាតិដណ្តើមបាននោះ មិនយូរប៉ុន្មានបន្ទាប់ពីការប្រកាសបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញបានចុះហត្ថលេខាលើក្រឹត្យលេខ ៤៩ ស្តីពីប្រធានបទ៖ ឆ្នាំទី១ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម; នៅខាងក្រោមគឺ ឯករាជ្យ - សេរីភាព - សុភមង្គល នៅលើឯកសារផ្លូវការ ទូរលេខ តេឡេក្រាម សារលិខិត សំបុត្រ កាសែត មង្គលកថា...។ ពាក្យដ៏មានតម្លៃគឺ ឯករាជ្យ - សេរីភាព - សុភមង្គល ដែលសរសេរក្រោមឈ្មោះប្រទេសជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាមបង្កប់នូវសេចក្តីប្រាថ្នារបស់ប្រជាជាតិវៀតណាមទាំងមូល; គឺជាការអនុវត្តន៍ជាក់ស្តែងនូវបំណងប្រាថ្នានិងសុឆន្ទៈរបស់លោក “សេរីភាពសម្រាប់ជនរួមជាតិរបស់ខ្ញុំ ឯករាជ្យ សម្រាប់មាតុភូមិរបស់ខ្ញុំ”។ ក្រោមការដឹកនាំរបស់បក្ស កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យ ឯកភាពប្រទេសជាតិដែលអូសបន្លាយជាច្រើនទស្សវត្តន៍ គឺដើម្បីធានាថា ប្រជាជនវៀតណាមទាំងអស់ទទួលបាននូវសិទ្ធិមនុស្សយ៉ាងពេញលេញរួមទាំងសិទ្ធិរស់នៅក្នុងសន្តិភាព ឯករាជ្យ សេរីភាពនិងការសម្រេច ដោយខ្លួនឯងរបស់ប្រជាជាតិ-សម្រេចជោគវាសនានិងមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន។

ក្នុងសម័យហូជីមិញ ឯករាជ្យ - សេរីភាព - សុភមង្គលមិនត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយក្លាយជាហេតុផលសម្រាប់ជីវិត ឧត្តមគតិនៃការតស៊ូ និងការលះបង់ដែលលោកប្រធានហូជីមិញ  បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ឧត្តមគតិនោះ ហេតុផល និងជំនឿលើការរស់នៅ ឯករាជ្យ-សេរីភាព-សុភមង្គល ក្នុងប្រទេសវៀតណាមសន្តិភាព ឯករាជ្យ និងឯកភាព បានក្លាយជាកម្លាំងចលករសម្រាប់ប្រជាជនវៀតណាម សុ្រះចិត្តគំនិតដើរតាមបក្ស បង្កើតឡើងជ័យជម្នះនៃបដិវត្តន៍ខែសីហា ១៩៤៥ នៃការតស៊ូពីរប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ និងបន្តដំណើរឆ្ពោះទៅរកសង្គមនិយម កសាង ការពារ និងអភិវឌ្ឍន៍នាពេលក្រោយមក។

ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបណ្តាំរបស់លោកប្រធានហូជីមិញ៖ “ប្រសិនបើប្រទេសមានឯករាជ្យ ប៉ុន្តែប្រជាជនមិនទទួលបានសេរីភាព និងសុភមង្គលទេនោះឯករាជ្យក៏គ្មានន័យអ្វីឡើយ”។ របបនយោបាយរបស់ប្រទេសជាតិក៏ដូចជា របស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦និង ១៩៥៩ បានបង្ហាញថា នៅក្នុងស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ រដ្ឋសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបានខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍សិទ្ធិមនុស្សស្របតាមច្បាប់។ បន្ទាប់ពីជ័យជំនះនៃការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៧៥ ប្រទេសជាតិមានសន្តិភាព ឯករាជ្យ និងឯកភាពជាតិ រួមគ្នាឈានឡើងសង្គមនិយម ប្រជាជនទូទាំងប្រទេស បន្តសមគ្គីភាព ស្រុះចិត្តគំនិតក្រោមការដឹកនាំរបស់បក្ស រួមគ្នាជំនះពុះពាររាល់ការលំបាក ដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច អនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ។  ក្នុងសន្តិភាព ប្រជាជនវៀតណាមគ្រប់រូបមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីតម្លៃនៃឯករាជ្យភាព សេរីភាព ភាពសប្បាយរីករាយក្នុងការរស់នៅក្នុងឯករាជ្យ - សេរីភាព - សុភមង្គល ដូច្នេះរាល់ថ្ងៃយើងអាចរួមចំណែកកិច្ចប្រឹងប្រែងនិងការទទួលខុសត្រូវដើម្បីប្រទេស វៀតណាមសង្គមនិយមមួយ ឯករាជ្យ  - សេរីភាព - សុភមង្គល។

ប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើម្បីប្រទេសវៀតណាមមួយ “ឯករាជ្យ - សេរីភាព - សុភមង្គល” - ảnh 2ក្រិត្យលេខ ៥០ ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ១៩៤៥ ឯកសារច្បាប់ទី១ បានចែងបាវចនាថា “ឯករាជ្យ-សេរីភាព-សុភមង្គល  (ប្រភព៖  tuyengiao.vn)

អស់រយៈពេលជាង ៩២ ឆ្នាំបន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាមបានចាប់បដិសន្ធិ ហើយចំទៅនឹង ៧៧ ឆ្នាំបន្ទាប់ពីលោកប្រធានហូជីមិញបានប្រកាសវៀតណាមឯករាជ្យ  បង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម   ជាពិសេសបន្ទាប់ពីរយៈពេល ៣៧ ឆ្នាំនៃការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី   និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ សមិទ្ធិផលក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ និងការពារជាតិ ... បានរួមចំណែកក្នុងការបង្កើតមុខមាត់ថ្មីរបស់វៀតណាម គោលជំហរថ្មីរបស់វៀតណាមក្នុងឆាកអន្តរជាតិ។ ក្នុងដំណើរនោះ បក្ស និងរដ្ឋវៀតណាមបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីប្រជាពលរដ្ឋម្នាក់ៗទទួលបានសិទ្ធិជាមូលដ្ឋាន សិទ្ធិពលរដ្ឋ និងសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនយ៉ាងពេញលេញ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋានសមភាព ការគោរព និងការយល់ដឹងក្នុងចំណោមប្រទេសនានា រួមទាំងការអនុវត្តបានល្អនូវការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមបានចូលជាសមាជិក។

ឯករាជ្យ សេរីភាព និងសុភមង្គលជាសេចក្តីប្រាថ្នា ហើយទន្ទឹមនឹងនោះសិទ្ធិរបស់មនុស្សម្នាក់ៗ និងប្រទេសជាតិនីមួយៗ ក្នុងលំហូរនៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងឆ្លងកាត់រាប់ពាន់ឆ្នាំនៃការសាងសង់ផ្សារភ្ជាប់ជាមួយនឹងការការពារទឹកដីរបស់វៀតណាម ឯករាជ្យ - សេរីភាព - សុភមង្គល តែងតែជាសេចក្តីប្រាថ្នា ជាការខិតខំប្រឹងប្រែង និងការលះបង់ចំណេះដឹងជាច្រើនជំនាន់របស់ជនជាតិវៀតណាម។ ពេលវេលាជាប្រវត្តិសាស្ត្របានបន្លឺឡើងនៅលើទីលានប្រវត្តិសាស្ត្រ Ba Dinh នៅពេលដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យចាប់បដិសន្ធិវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ រហូតមកដល់បច្ចុប្បន្ន ប្រាំមួយពាក្យ ឯករាជ្យ - សេរីភាព - សុភមង្គលតែងតែលេចឡើងជាមួយឈ្មោះជាតិរបស់វៀតណាមបានអះអាងនូវតម្លៃដ៏មហិមា និងអត្ថន័យយូរអង្វែងក្នុងដំណើរការបដិវត្តន៍ ការកសាងប្រទេសជាតិ និងការអភិវឌ្ឍរបស់បក្ស និងប្រជាជនវៀតណាមនាពេលបច្ចុប្បន្ន និងទៅអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ