ប្រកាន់យ៉ាងខ្ជាប់តាមគោលមាគ៌ាជាសារវ័ន្តនៃបដិវត្តន៍វៀតណាម
(VOVWORLD) - ការប្រកាន់យ៉ាងខ្ជាប់នូវគោលដៅ ឧត្តមគតិឯករាជ្យជាតិដែលផ្សាភ្ជាប់នឹង លទ្ធិសង្គមនិយមដោយឈរលើមូលដ្ឋានគ្រឹះនៃលទ្ធិម៉ាក្ស-លេនីននិយមនិងសតិ អារម្មណ៍ហូជីមិញនោះ គឺស្មារតីដែលត្រូវបានការិយាល័យនយោបាយ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបញ្ជាក់យ៉ាងមុតមាំនៅក្នុងសារាចរណ៍លេខ៣៥-CT/TW កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សំដៅត្រៀមរៀបចំសម្រាប់មហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស។
ការប្រកាន់យ៉ាងខ្ជាប់នូវ បញ្ហានានាដែលមានលក្ខណៈជាគោលការណ៍នៅក្នុងកម្មវិធីនយោបាយ គោល មាគ៌ា និងគោលជំហររបស់បក្សនោះ គឺជាវិធីសាស្ត្រដែលជនកុម្មុយនិស្តវៀត ណាមបង្ហាញពីឫទ្ធានុភាពរបស់ខ្លួន ចំពោះមុខការវាយប្រហារ ការមួលបង្កាច់ របស់អានុភាពអមិត្តនានាដែលចង់បំផ្លាញគោលដៅ ឧត្តមគតិនិងមាគ៌ាឈាន ឡើងលទ្ធិសង្គមនិយមរបស់វៀតណាម។
ចាប់តាំងពីមុនមក ក្នុងឱកាសដែលប្រទេសជាតិត្រៀមរៀបចំមាន ព្រឹត្តិការណ៍សំខាន់ម្ដងៗនោះ គឺបណ្ដាអានុភាពអមិត្តតែងតែជំរុញសកម្មភាពវាយ ប្រហារសំដៅបំផ្លិចបំផ្លាញបដិវត្តន៍វៀតណាម។ គោលដៅនៃល្បិចកលទាំងនេះ គឺចង់លុបបំបាត់លទ្ធិសង្គមនិយម ផ្លាស់ប្ដូររបបនយោបាយ ធ្វើអោយប្រជាជន មានមន្ទិលសង្ស័យ ធ្លាក់ចុះជំនឿជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងមាគ៌ាឈាន ឡើងលទ្ធិសង្គមនិយមដែលបក្សនិងប្រជាជនបានជ្រើសរើស។
ជម្រើសរបស់ប្រជាជាតិវៀតណាម
ប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា ឯករាជ្យជាតិដែលផ្សាភ្ជាប់នឹងលទ្ធិ សង្គមនិយមគឺជាជម្រើសដ៏ត្រឹមត្រូវហើយតែមួយគត់របស់ប្រជាជាតិវៀតណាម។ គួរបញ្ជាក់ថា ក្នុងពាក់កណ្ដាលចុងក្រោយនៃសតវត្សទី១៩និងពាក់កណ្ដាលដើម សតវត្សទី២០ នៅពេលដែលបដិវត្តន៍វៀតណាមជួបប្រទះនឹងវិបត្តិខាងមាគ៌ា រំដោះប្រជាជាតិនោះ គឺអគ្គមគ្គុទ្ទេសលោក Nguyen Ai Quoc បាននាំទ្រឹស្ដីនៃ លទ្ធិម៉ាក្ស-លេនីននិយមដែលជាពន្លឺនៃបដិវត្តន៍ខែតុលានិងបដិវត្តន៍អធនមក វៀតណាម។ ហើយបក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងដើម្បីនាំ បដិវត្តន៍វៀតណាមដណ្ដើមយកបានពីជ័យជំនះនេះទៅដល់ជ័យជំនះផ្សេង នាំប្រទេសជាតិ ដណ្ដើមយកបានឯករាជ្យ ឯកភាព លទ្ធិសង្គមនិយម ដើម្បីគោលដៅ “ប្រជាជនសម្បូរ ធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព អរិយ្យធម៌”។ ប្រការនេះ បានសរអោយឃើញថា មាគ៌ាបដិវត្តន៍អធនដ៏ជឿនលឿននោះ គឺមាគ៌ាសមស្រប ទៅនឹងកាលៈទេសៈប្រវត្តិសាស្ត្រជាក់លាក់ ហើយលទ្ធិសង្គមនិយមជាជម្រើសនៃ ប្រវត្តិសាស្ត្រជាតិវៀតណាម។
ការពិតជាក់ស្ដែងក៏បានសរអោយឃើញថា ឯករាជ្យជាតិដោយផ្សាភ្ជាប់នឹង លទ្ធិសង្គមនិយមគឺជាជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាជនវៀតណាមផងដែរ។ ប្រជាជនជាប្រភពកម្លាំង ជាកត្តាស្នូលដែលសម្រេចកំណត់លើជោគវាសនារបស់ ប្រជាជាតិនិងទឹកដីប្រទេសជាតិ។ បក្សកុម្មុយនិស្តវៀតណាមបម្រើប្រជាជន បម្រើមាតុប្រទេសអស់ពីចិត្តពីថ្លើមដោយឥតងាករេ។ ក្រៅពីផលប្រយោជន៍របស់ ប្រជាជាតិនិងប្រជាជន បក្សមិនមានផលប្រយោជន៍ណាផ្សេងទៀតឡើយ។ ដោយហេតុនេះ ប្រជាជនបានប្ដេជ្ញាដើរតាមបក្សដោយឥតរេចិត្តផងដែរ។ ឧត្តមគតិ របស់បក្សជាជម្រើសរបស់ប្រជាជន។ ការប្រកាន់យ៉ាងខ្ជាប់នូវមាគ៌ាឈានឡើង លទ្ធិសង្គមនិយមជាការប្រកាន់យ៉ាងខ្ជាប់នូវមាគ៌ាពិតជាក់ស្ដែងដែលប្រជាជន កំពុងដើរ ជាការប្រកាន់យ៉ាងខ្ជាប់នូវគោលដៅដែលប្រជាជនកំពុងឆ្ពោះទៅរក ព្រមទាំងជាការមរតកសមិទ្ធបដិវត្តន៍របស់ប្រជាជនហើយលើកឡើងកំពស់ថ្មី អោយបានសមស្របនឹងលក្ខណៈប្រវត្តិសាស្ត្រផងដែរ។
បក្សប្រកាន់យ៉ាងខ្ជាប់នូវមាគ៌ាដែលប្រជាជនបានជ្រើសរើស
លទ្ធិសង្គមនិយមជាកម្រិតថ្មីក្នុងការអភិវឌ្ឍរបស់មនុស្សលោក។ វាមិនមែន ជាមាគ៌ាដែលមានស្រាប់នោះទេ ប៉ុន្តែទាមទារអោយបក្សកុម្មុយនិស្តវៀតណាម ពឹងផ្អែកលើមូលដ្ឋាននៃលទ្ធិម៉ាក្ស-លេនីននិយម ដើម្បីច្នៃប្រឌិតដោយឥតឈប់ ឈរ ក្ដាប់ជាប់នូវស្ថានភាពជាក់ស្ដែងរបស់ប្រជាជាតិនិងសម័យកាល សំដៅ កសាងលទ្ធិសង្គមនិយម ព្រមទាំងបំពេញទ្រឹស្ដីស្ដីពីលទ្ធិសង្គមនិយមផងដែរ។ រាល់សមិទ្ធិដ៏ធំធេងក្នុងអំឡុងពេលជាង៣០ឆ្នាំផ្លាស់ប្ដូរថ្មីកន្លងទៅដែលប្រជាជនវៀតណាមទទួលបាននោះ គឺជាសាក្ខីភាពយ៉ាងពិតប្រាកដអំពីការដែលបក្ស កុម្មុយនិស្តវៀតណាមបានក្ដាប់ជាប់នូវស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិ ប្រតិបត្តិខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ទំនើបនិងសមាហរណកម្ម អន្តរជាតិ ឆ្ពោះទៅរកគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន។
ក្នុងអំឡុងពេលដំណើរការបដិវត្តន៍វៀតណាមនោះ បក្សកុម្មុយនិស្តវៀត ណាមបានជ្រើសរើសមាគ៌ាដែលប្រជាជនបានជ្រើសរើសនោះគឺឯករាជ្យជាតិនិងលទ្ធិសង្គមនិយម។ មាគ៌ានោះ ត្រូវបានបក្សកុម្មុយនិស្តវៀត ណាមបន្តអះអាងនៅក្នុងឯកសារមហាសន្និបាតលើកទី១២របស់បក្ស គឺសម ស្របនឹងការពិតជាក់ស្ដែងនៅវៀតណាមនិងនិន្នាការអភិវឌ្ឍនៃប្រវត្តិសាស្ត្រ។ បក្សបានកំណត់បន្តប្រកាន់យ៉ាងខ្ជាប់នូវមាគ៌ាឈានឡើងលទ្ធិសង្គមនិយម តាម ទិសស្លោក “យកផលប្រយោជន៍ជាតិនិងប្រជាជាតិធ្វើជាគោលដៅខ្ពង់ខ្ពស់បំផុត”។ បក្សក៏បានកំណត់កាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃនូវមាគ៌ាឈានឡើងលទ្ធិសង្គមនិយមតាមរយៈការកំណត់ដំណើរការឧស្សាហូបនីយកម្មនិងគំរូអភិវឌ្ឍសេដ្ឋកិច្ច សំដៅឆ្ពោះទៅរកគោលដៅអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព តភ្ជាប់យ៉ាងស្អិតរមួតរវាងគោលនយោបាយសេដ្ឋកិច្ចជាមួយគោលនយោបាយ សង្គមកិច្ច ព្រមទាំងអនុវត្តភាពជឿនលឿននិងសមភាពសង្គមផងដែរ។ ប្រការ នេះបានអះអាងនូវមនសិការក៏ដូចជាការប្ដេជ្ញានយោបាយនិងសកម្មភាពពិតៗ សំដៅអនុវត្តគោលដៅទូទៅនៃលទ្ធិសង្គមនិយមនោះគឺ “ប្រជាជន សម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព អរិយ្យធម៌” ដែលបក្សនិង ប្រជាជនវៀតណាមកំពុងកសាងជាជំហានៗ៕