ប្រែក្លាយគោលដៅទៅជាការពិត “ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿង នាឆ្នាំ២០៤៥”

(VOVWORLD) - នៅ “កិច្ចសន្ទនា ២០៤៥” ដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីរសៀលថ្ងៃទី៦ មីនា នៅទីក្រុងហូជីមិញ មានសហគ្រាស សម្ព័ន្ធក្រុមហ៊ុនធំៗរបស់វៀតណាមបានបង្ហាញ នូវឆន្ទៈនិងសេចក្ដីប្រាថ្នារួម ដោយខិតខំប្រឹងប្រែងដោយឥតឈប់ឈរសំដៅ “នាំវៀត ណាមក្លាយទៅជាប្រទេសអភិវឌ្ឍសម្បូររុងរឿងនាឆ្នាំ២០៤៥”។

ប្រែក្លាយគោលដៅទៅជាការពិត “ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿង នាឆ្នាំ២០៤៥”  - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅ
"កិច្ចសន្ទនា ២០៤៥"។ (រូបថត៖ baochinhphu.vn)
នៅកិច្ចសន្ទនានេះ តំណាងនៃសហគ្រាស សម្ព័ន្ធក្រុមហ៊ុនធំៗចំនួន៥០ និង បញ្ញាវ័ន្តជាច្រើនទៀត បានលើកឡើងមតិយោបល់យ៉ាងស្មោះសរ ដូចដែល ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីថា “នោះគឺការរួមគ្នាធ្វើសកម្មភាព រួមគ្នាអនុវត្តន៍ ពាក្យបណ្ដាំរបស់លោកប្រធានហូជីមិញអំពីប្រទេសវៀតណាមដ៏ខ្លាំងមាំមួន សម្បូររុងរឿង ប្រកៀកស្មាជាមួយប្រទេសមហាអំណាចលើទូទាំងពិភពលោកនាឆ្នាំ២០៤៥ ដូចដែល ស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣”។
ប្រែក្លាយគោលដៅទៅជាការពិត “ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿង នាឆ្នាំ២០៤៥”  - ảnh 2លោក Truong Gia Binh ប្រធានសម្ព័ន្ធក្រុមហ៊ុន FPT។
លោក Truong Gia Binh ប្រធានសម្ព័ន្ធក្រុមហ៊ុន FPT ប្រធានគណៈស្រាវជ្រាវ អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជននៃក្រុមប្រឹក្សាពិគ្រោះយោបល់ការកែទម្រង់បែបបទរដ្ឋបាល របស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជាងពេលណាៗទាំងអស់ ប្រជាជនវៀតណាមត្រូវ មានសេចក្ដីប្រាថ្នារួមមួយ នោះគឺនាំប្រទេសជាតិក្លាយទៅជាប្រទេសខ្លាំងមាំមួននិង សម្បូររុងរឿង ហើយនោះត្រូវតែជាសេចក្ដីប្រាថ្នាធំរបស់ប្រជាជាតិទាំងមូល មិនមែនជារបស់ បុគ្គលនរណាម្នាក់ឡើយ។ ដើម្បីសម្រេចបានសេចក្ដីប្រាថ្នានោះ ត្រូវ មាន “ជំនឿជាក់ ធំធេង” រវាងរដ្ឋាភិបាលនិងសហគ្រាសក៏ដូចជារវាងសហគ្រាសនិងរដ្ឋាភិបាលវិញដែរ។ លោក Truong Gia Binh បានលើកមតិថា៖ “សហគ្រាសមានគោលបំណងថា រដ្ឋាភិបាលនឹងតាក់តែងគោលនយោបាយ ធ្វើការងារធំៗ ចំណែកឯការងារនៅសេសសល់ទុកឲ្យសហគ្រាសធ្វើ។ យើងខ្ញុំក៏មាន បំណងថា រដ្ឋាភិបាលនឹងជាយាយម៉បសម្រាប់គំនិតផ្ដួចផ្ដើមទាំងអស់របស់សហគ្រាស ផងដែរ។ ប្រសិនបើ ល្អសម្រាប់ប្រទេសជាតិ ល្អសម្រាប់ប្រជាជន ល្អសម្រាប់សេដ្ឋកិច្ច គឺអាចធ្វើបាន”។
តាមលោកបណ្ឌិត Do Thien Anh Tuan គ្រូបង្រៀននៃសាកលវិទ្យាល័យ Fulbright បានចាត់ទុកថា វៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានល្បឿនកំណើនដ៏ខ្លាំងក្លា ដោយកម្រិត៧%ក្នុងមួយឆ្នាំ ហើយប្រសិនបើរក្សាបាន នូវល្បឿនកំណើននេះ គឺដល់ឆ្នាំ២០៤៥ វៀតណាមនឹងឈានដល់កម្រិតប្រាក់ចំណូល ខ្ពស់របស់ពិភពលោក។ ដើម្បីធ្វើបានយ៉ាងដូច្នេះ រដ្ឋាភិបាលមានតួនាទីដ៏សែនសំខាន់ ក្នុងការស្ថាបនា ជួយគាំទ្រ និងជំរុញដោយគោលនយោបាយ។ លោកបណ្ឌិត Anh Tuan បានចាត់ទុកថា៖ “រដ្ឋាភិបាលមានតួនាទីដ៏សែនសំខាន់ក្នុងការស្ថាបនា ជំរុញ និងជួយគាំទ្រតាម រយៈគោលនយោបាយជាច្រើនដែលផ្ដោតសំខាន់ទៅលើការបម្រើប្រជាជន។ ខ្ញុំ ជឿជាក់ថា វៀតណាមនឹងមានថ្នាក់ដឹកនាំឆ្នើមៗកាន់តែច្រើន ដែលមានស្មារតីហ៊ាន គិតហ៊ានធ្វើ ប្ដេជ្ញាចិត្តធ្វើសកម្មភាព បម្រើមាតុភូមិនិងប្រជាជន ព្រមទាំងមានទំនួល ខុសត្រូវ-កិត្តិយស-សម្បជញ្ញៈ”។
ប្រែក្លាយគោលដៅទៅជាការពិត “ដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿង នាឆ្នាំ២០៤៥”  - ảnh 3លោកស្រី Nguyen Thi Phuong Thao ប្រធានសម្ព័ន្ធក្រុមហ៊ុន Sovico អគ្គ នាយិការក្រុមហ៊ុន Vietjet Air។
លោកស្រី Nguyen Thi Phuong Thao ប្រធានសម្ព័ន្ធក្រុមហ៊ុន Sovico អគ្គ នាយិការក្រុមហ៊ុន Vietjet Air និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល HDBank បានអះអាងថា “កិច្ចសន្ទនា ២០៤៥” បាននាំមកនូវការលើកទឹកចិត្តខាងផ្នែកស្មារតីដ៏ធំធេងចំពោះមជ្ឈដ្ឋានធុរជន អ្នកប្រាជ្ញានិងបញ្ញាវ័ន្ត។ ការនាំវៀតណាមក្លាយ ទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥ ក្នុងឱកាសរំលឹកខួប លើកទី១០០ទិវាបង្កើតប្រទេសជាតិនោះ គឺជាបញ្ហាសាកល្បងមួយ ប៉ុន្តែ វៀតណាមមាន ប្រភពធនធាន មានមូលដ្ឋាននិងកម្លាំងចលករជាច្រើនដើម្បីប្រែក្លាយបំណងប្រាថ្នានេះ ទៅជាការពិត។ លោកស្រី Nguyen Thi Phuong Thao បានឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំមានគោលបំណងថា រដ្ឋាភិបាលបន្តជឿជាក់លើសេដ្ឋកិច្ចឯកជន លើសហគ្រាស ដើម្បីផ្ដោតសំខាន់ទៅលើការអភិវឌ្ឍតំបន់ឯកជន។ ក្នុងនោះ ជួយគាំទ្រដល់ ការបង្កើតសម្ព័ន្ធក្រុមហ៊ុនឯកជនដោយមានកម្លាំងនិងពាណិជ្ជសញ្ញាជាតិ អន្តរជាតិ ព្រមទាំង ជំរុញការអភិវឌ្ឍនៃសហគ្រាសខ្នាតតូចនិងមធ្យម តំបន់កសិកម្មជនបទនិងក្រុមហ៊ុន ចាប់ផ្ដើមអាជីវកម្មផងដែរ”។
ចំណែកឯលោក Do Minh Phu ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ TPBank និង ជាប្រធានក្រុមប្រឹក្សាស្ថាបនាសម្ព័ន្ធក្រុមហ៊ុន DOJI បានវាយតម្លៃថា នាបច្ចុប្បន្ន បក្ស និងរដ្ឋ បានដាក់សេដ្ឋកិច្ចឯកជននៅចំទីតាំងនិងតួនាទីរបស់ខ្លួន។ តាមរបាយការណ៍ របស់ក្រសួងផែនការ-វិនិយោគនាចុងឆ្នាំ២០១៩ បានឲ្យដឹងថា សេដ្ឋកិច្ចឯកជនស្រូប យក ៤២% នៃ GDP ហើយរួមវិភាគទាន ៣០% ដល់ចំណូលថវិការដ្ឋ។ សំខាន់ជាងទៀត សេដ្ឋកិច្ចឯកជនបានបង្កើតឡើង ៨៥% នៃចំនួនការងារធ្វើសរុបសម្រាប់ខឿនសេដ្ឋ កិច្ច។ ហើយតាមការព្យាករណ៍ថា ដល់ឆ្នាំ២០៣០ សេដ្ឋកិច្ចឯកជននឹងស្រូបយក ៦០% នៃ GDP ជាតិ។
អញ្ជើញថ្លែងមតិសន្និដ្ឋាននៅកិច្ចសន្ទនា ២០៤៥ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងចង់ឲ្យសហគ្រាសទាំងអស់រួមដៃគ្នា នាំ ប្រទេសវៀតណាមឲ្យកាន់តែខ្លាំងមាំមួន សម្បូររុងរឿង ព្រមទាំងជាទីកន្លែងដែលបញ្ញាវ័ន្ត អ្នកមានទេពកោសល្យទាំងឡាយ មានឱកាសដើម្បីបម្រើ ក៏ដូចជាមានសហគ្រាស ជាច្រើនក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនសកលផងដែរ។ លោកនាយករដ្ឋមន្រ្តីបានអះអាង ថា វៀតណាម ២០៤៥ ជាផ្ទាំងគំនូរស្អាតដែលប្រជាជនវៀតណាមគ្រប់រូប រួមទាំង ជំនាន់នាបច្ចុប្បន្នងៃនិងជំនាន់អនាគតសុទ្ធតែមានឱកាសដើម្បីចូលរួមចំណែកគូឡើងផ្ទាំងគំនូរនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ