“ប្រជាជនជាឫសគល់” - មូលដ្ឋានគ្រឹះក្នុងសកម្មភាពរបស់កម្មាភិបាលបំពេញការងាររណសិរ្ស

(VOVWORLD) - គោលគំនិត “ប្រជាជនជាឫសគល់” ជាគ្រឹះស្នូលក្នុងសកម្មភាពកម្មាភិបាលបំពេញការងាររណសិរ្ស។ ពាក្យពេជ្រមួយឃ្លានេះជាការអះអាងរបស់អគ្គលេខាបក្ស លោកNguyen Phu Trong ក្នុងជំនួបជាមួយតំណាងចំនួន ៦៣ ចូលរួមសន្និសីទលើកតម្កើង ប្រធានរណសិរ្សមាតុភូមិថ្នាក់ឃុំ និងប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការរណសិរ្សទូទាំងប្រទេស ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានចង្អុលបង្ហាញអំពីតម្រូវការដ៏ធំធេងសម្រាប់ការពង្រឹង និងពង្រីកកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ក្នុងដំណាក់កាលសមាហរណកម្មដ៏រឹងមាំរបស់វៀតណាមទៅក្នុងសហគមន៍អន្តរជាតិ។

“ប្រជាជនជាឫសគល់” - មូលដ្ឋានគ្រឹះក្នុងសកម្មភាពរបស់កម្មាភិបាលបំពេញការងាររណសិរ្ស - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូដែលចូលរួមសន្និសីទលើកតម្កើងប្រធានរណសិរ្សមាតុភូមិនៅថ្នាក់ឃុំ និងប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សតំណាងទូទាំងប្រទេស (រូបថត៖ VOV)

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ស្ថានភាពពិភពលោក និងតំបន់បាននិងកំពុងជួបប្រទះការវិវឌ្ឍយ៉ាងរហ័ស ស្មុគ្រស្មាញ និងពិបាកព្យាករណ៍ ដោយមានទាំងឱកាស គុណសម្បត្តិ និងការលំបាក និងបញ្ហាប្រឈមដែលលាយឡំនឹងគ្នា។  ក្នុងបរិបទនោះ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស បានវាយតម្លៃដោយបរានុម័តពីស្ថានភាពរបស់បក្ស និងប្រទេសជាតិ ព្រមទាំងបានអះអាងថា កិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិទទួលបានសមិទ្ធិផលធំធេង និងសំខាន់ៗជាច្រើន; ហើយសេដ្ឋកិច្ច នយោបាយ សង្គម និងជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ប្រទេសវៀតណាមមិនដែលមានឱកាស សក្តានុពល មុខតំណែង និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ។ សមិទ្ធិផលទាំងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រួមទាំងការរួមចំណែកយ៉ាងសំខាន់របស់រណសិរ្សមាតុភូមិវៀតណាម។ យោងតាមលោកអគ្គលេខាបក្ស កម្មាភិបាលបំពេញការងាររណសិរ្ស គឺជាកត្តាស្នូលដ៏សំខាន់ក្នុងការកសាង ពង្រឹងនិងពង្រីកកម្លាំងពលំនៃផែនមហាសាមគ្គីជនជាតិទាំងមូល  ក្នុងគ្រប់ដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាពិសេសក្នុងសម័យកាលបច្ចុប្បន្ន។ លោកអគ្គលេខាបក្សបានបញ្ជាក់ច្បាស់ថា៖

“ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា កត្តាស្នូលសម្រេចនូវកម្លាំងពលំរបស់ប្រទេសជាតិយើង គឺការរួបរួមសហគម ជាភក្តីភាពជាសមមិត្ត ទឹកចិត្តមេត្តាករុណាជាជនរួមជាតិ ដែលជាស្មារតីនៃសាមគ្គីភាព សន្តិភាព និងមិត្តភាពដ៏ខ្ពង់ខ្ពស់ដោយឆន្ទៈ "គ្មានអ្វីមានតម្លៃជាងឯករាជ្យភាព និងសេរីភាព"  ជានិច្ចកាលមានប្រាថ្នា ចង់កសាងប្រទេសមួយឱ្យរីកចម្រើន ដែលប្រជាជនអាចរស់នៅដោយឯករាជ្យ សេរីភាព និងសុភមង្គល។ ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំនៃការកសាង និងការពារជាតិ ស្មារតីនោះតែងតែត្រូវបាន មរតក និងលើកតម្កើង ក្លាយជាមាគ៌ាយុទ្ធសាស្ត្រនៃបដិវត្តន៍វៀតណាម ជាកម្លាំងជំរុញ និងធនធានដ៏សម្បើមរបស់ប្រទេសជាតិ ហើយត្រូវបានបំផុសយ៉ាងខ្លាំងក្លានូវស្មារតីស្នេហាជាតិ ឆន្ទៈនៃភាពខ្លួនទីពឹងខ្លួន ភាពជឿជាក់លើខ្លួនឯង កម្លាំងមហាសាមគ្គីជនជាតិទាំងមូល របស់ប្រជាជនវៀតណាមជិតមួយរយលាននាក់ ក្នុងបុព្វហេតុផ្លាស់ប្តូរជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងរយៈពេលជាង ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ រណសិរ្សបានបំពេញល្អនូវតួនាទីរបស់ខ្លួន ជាមូលដ្ឋាននយោបាយរបស់អាជ្ញាធរ ជាតំណាង ជាអ្នកការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន; ប្រមូលផ្តុំ និងពង្រីកកម្លាំងពលំនៃមហាសាមគ្គីជនជាតិទាំងមូល  អនុវត្តលទ្ធិប្រជាធិបតេយ្យ បង្កើនការស្រុះចិត្តគំនិត ការឃ្លាំមើល ការបដិវាទសង្គម; ចូលរួមក្នុងការកសាងបក្ស រដ្ឋ និងកិច្ចការបរទេសរបស់ប្រជាជន។ សមិទ្ធិផលដែលរណសិរ្សមាតុភូមិវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានរួមវិភាគទានជាមួយបក្សទាំងមូល និងប្រជាជនទាំងមូលក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់បក្ស; អះអាងនូវតួនាទីស្នូលរបស់រណសិរ្សមាតុភូមិវៀតណាម និងផែនមហាសាមគ្កីជនជាតិទាំងមូល។ លោកអគ្គលេខាបក្ស បានគូសបញ្ជាក់ថា ការបន្តយកគំនិត “ប្រជាជនជាឫស” ជាគ្រឹះស្នូលសម្រាប់សកម្មភាពរបស់កម្មាភិបាលបំពេញការងាររណសិរ្សនៅគ្រប់ជាន់ថ្នាក់ក្នុងដំណាក់កាលបច្ចុប្បន្ន។

“ប្រជាជនជាឫសគល់” - មូលដ្ឋានគ្រឹះក្នុងសកម្មភាពរបស់កម្មាភិបាលបំពេញការងាររណសិរ្ស - ảnh 2លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

“ខ្ញុំមានបំណង និងសំណូមពរឱ្យរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ កម្មាភិបាលបំពេញការងាររណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ កម្មាភិបាលបំពេញការងាររណសិរ្សនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បន្តខិតជិតដល់មូលដ្ឋាន ចាប់យកគំនិត សេចក្តីប្រាថ្នា និងស្ថានភាពរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់ប្រឹក្សានិងអនុសាសន៍ឱ្យបានទាន់ពេលវេលា និងពេញលេញ ជូនចំពោះ គណៈកម្មាធិការបក្ស និងអាជ្ញាធរ។ យ៉ាងណាមិញ ត្រូវអនុវត្តន៍យ៉ាងប្រញាប់ប្រញាល់ ម៉ឺងម៉ាត់ ប្រកបដោយទំនួលខុសត្រូវ នូវគោលមាគឥា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ស្តីពីការងារមហាសាមគ្គីជនជាតិទាំងមូល ជាពិសេស យុទ្ធនាការ និងចលនាប្រឡងប្រណាំង ស្នេហាជាតិ កម្មវិធីគោលដៅជាតិចំនួន៣ ការយកចិត្តទុកដាក់ និងថែទាំដល់ប្រជាពលរដ្ឋដែលជួបការលំបាក មុខសញ្ញាងាយរងគ្រោះក្នុងសង្គម។ ទន្ទឹមនឹងនោះ ត្រូវចូលរួមយ៉ាងសកម្មក្នុងការកសាងបក្ស និងប្រព័ន្ធនយោបាយរបស់យើងឱ្យមានភាពបរិសុទ្ធ និងរឹងមាំ គឺជាកត្តាស្នូលសកម្មក្នុងការតស៊ូ ស្វែងរក ទប់ស្កាត់ និងបណ្តឹងចំពោះករណីកេងបន្លំ អំពើពុករលួយ និងភាពអវិជ្ជមាននៅក្នុងមូលដ្ឋាន”។

លោកអគ្គលេខាបក្ស Nguyen Phu Trong មានបំណងចង់ឲ្យ កម្មាភិបាលបំពេញការងាររណសិរ្សនៅមូលដ្ឋាននឹងធ្វើបានល្អជាងក្នុងការឃោសនា និងអប់រំប្រជាជន ពង្រឹងការត្រួតពិនិត្យ និងបដិវាទសង្គមសម្រាប់រាល់គោលនយោបាយសំខាន់ៗដែលបក្ស រដ្ឋបាននិងកំពុងអនុវត្តន៍ជាក់ស្តែងតាមមូលដ្ឋាន។ កម្មាភិបាលបំពេញការងាររណសិរ្សមូលដ្ឋានក៏ត្រូវបណ្ដុះបណ្ដាល និងលើកតម្កើងចរិយាសម្បត្តិយ៉ាងល្អប្រសើ ច្បាស់លាស់ ស្មារតីជាគំរូ   ជំនឿខ្ជាប់ខ្ជួន និងដឹងពីរបៀបពឹងផ្អែកលើប្រជាជន ដើម្បីលើកកំពស់កម្លាំងពលំនៃនៃផែនមហាសាមគ្គីជនជាតិវៀតណាមទាំងមូលក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ