ប្រជាជនទាំងមូលស្រុះចិត្តគំនិតយកឈ្នះលើជំងឺរាតត្បាត

(VOVWORLD) - ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងរីករាលដាលទូទាំងពិភពលោក ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើន ក្នុងនោះមានវៀតណាមផង នាថ្ងៃទី៣០ មីនា អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានចេញសេចក្ដីអំពាវនាវឲ្យប្រជាជនវៀត ណាមទាំងក្នុងនិងក្រៅប្រទេសសាមគ្គីគ្នាជាធ្លុងមួយ ឯកភាពឆន្ទៈនិងសកម្មភាព អនុវត្តយ៉ាងប្ដូរផ្ដាច់និងប្រកបដោយប្រសិទ្ធភាពនូវគោលជំហររបស់បក្សនិងរដ្ឋ ក៏ដូចជាការដឹកនាំនិងការប្រតិបត្តិរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលផងដែរ។
ប្រជាជនទាំងមូលស្រុះចិត្តគំនិតយកឈ្នះលើជំងឺរាតត្បាត - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ៖ “ប្រជាជាតិវៀតណាមទាំងមូលសូមរួមដៃរួមកម្លាំងជំនះពុះពារ លើគ្រប់ការលំបាក សាកល្បងដើម្បីយកឈ្នះលើជំងឺរាតត្បាត Covid-19!” (រូបថត៖ VTV)

  ប្រជាជនជឿជាក់ គាំទ្រចំពោះការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

        តាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានចាត់ទុកថា នាពេលកន្លងទៅ ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ ការដឹកនាំ ការប្រតិបត្តិរបស់ រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល គណៈកម្មការជាតិដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គ្រប់ក្រសួង ស្ថាប័ន តំបន់ និងប្រព័ន្ធនយោបាយ ទាំងមូលបានសាមគ្គីគ្នាអនុវត្តវិធានការជាច្រើនយ៉ាងប្ដូរផ្ដាច់ ដើម្បីរាំងខ្ទប់ បន្ថយ ល្បឿនរីករាលដាលនៃជំងឺផង ព្រមទាំងធានាភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ សុវត្ថិភាពសង្គមទៀតផង។ ការងារនេះទទួលបានលទ្ធផលដំបូង ដ៏វិជ្ជមាន ដែលបានបង្ហាញពីកម្លាំងនៃសាមគ្គីភាពជាតិ ការប្ដេជ្ញាចិត្តរបស់បក្សទាំង មូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺហើយ ត្រូវបានពិភពលោកកត់សម្គាល់និងវាយតម្លៃខ្ពស់។

        តាងនាមបក្សនិងរដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានកោតសរសើរការ ចូលរួមរបស់គណៈកម្មាធិការ អង្គការបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរពីមជ្ឈឹមរហូតដល់ មូលដ្ឋានកោតសរសើរកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយណាយរបស់ផ្នែកសុខា ភិបាល កងទ័ព នគរបាល និងក្រសួង ស្ថាប័នមជ្ឈឹម ដោយមានការចូលរួមទាន់ពេលវេលា របស់រណសិរ្សមាតុភូមិវៀតណាម សមូហភាព សហគមន៍ សហគ្រាសនិង ទីភ្នាក់ងារសារព័ត៌មាននានា។ ជាពិសេសគឺ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបាន ថ្លែងអំណរគុណចំពោះជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេសនិងអាណិក ជនវៀតណាមនៅឯបរទេសដែលបានជឿជាក់ គាំទ្រនិងជួយជ្រោមជ្រែងយ៉ាង សកម្មនូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺផងដែរ។

ប្រជាជនទាំងមូលស្រុះចិត្តគំនិតយកឈ្នះលើជំងឺរាតត្បាត - ảnh 2បណ្ដាវេជ្ជបណ្ឌិតនៅមន្ទីរពេត្យពហុវិជ្ជា Ba Ria - Vung Tau ថតវីដេអូឃ្លីបណែនាំរបៀបលាងដៃហើយផ្ញើរសារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ TTXVN) 

       សាមគ្គីជាធ្លុងមួយជាមូលដ្ឋានដើម្បីយកឈ្នះលើជំងឺរាតត្បាត

        អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា នា បច្ចុប្បន្ន វៀតណាមកំពុងប្រឈមមុខនឹងគ្រោះអាសន្នកាន់តែធំ នៃការរីករាល ដាលជំងឺក្នុងសហគមន៍ ហេតុដូច្នេះ ប្រព័ន្ធនយោបាយទាំងមូលត្រូវផ្ដោត អារម្មណ៍ដើម្បីបន្តរាំងខ្ទប់ដោយម្ចាស់ការនិងគ្រប់គ្រងជំងឺឲ្យមានប្រសិទ្ធភាព។ កុំឲ្យមើលស្រាលជាដាច់ខាត ត្រូវតែតាមដានស្ថានភាពឲ្យបានដិតដល់ ព្យាករណ៍ករណីអាក្រក់បំផុត ដើម្បីចាត់វិធានការទប់ទល់ឲ្យបានទាន់ពេលវេលា។ ស្ថាប័ន អង្គភាព អង្គការនិងតំបន់នីមួយៗត្រូវការសហការយ៉ាងស្អិតរមួតដើម្បី អនុវត្តការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ ដោយប្រមូលផ្ដុំប្រភពធនធាន ពេល វេលា និងកម្លាំងសម្រាប់ការងារដ៏សំខាន់នេះ។

        សង្កត់ធ្ងន់ទៅលើប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម នៅពេល ប្រទេសជាតិជួបប្រទះការលំបាកនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានចាត់ទុកថា ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺក្នុងពេលវេលាដ៏សំខាន់ពិសេសនេះ វិធានការមួយចំនួននឹងប៉ះពាល់ដល់សកម្មភាពរបស់អង្គការ បុគ្គល ក៏ដូចជាជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិ។ ប៉ុន្តែ ដោយស្មារតីយកសុខភាពនិងអាយុ ជីវិតរបស់មនុស្សជាចម្បងនោះ លោក Nguyen Phu Trong បានអំពាវនាវឲ្យ ជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេស ជនរួមជាតិវៀតណាមនៅឯបរទេស សូម សាមគ្គីគ្នាជាធ្លុងមួយ ឯកភាពឆន្ទៈនិងសកម្មភាព អនុវត្តយ៉ាងប្ដូរផ្ដាច់និងប្រកប ដោយប្រសិទ្ធភាពនូវគោលជំហររបស់បក្សនិងរដ្ឋ ការដឹកនាំនិងប្រតិបត្តិរបស់រដ្ឋា ភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ ប្រជាជនម្នាក់ៗគឺជាយុទ្ធជនមួយរូបនៅលើ សមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

        ចំពោះពិភពលោកវិញ ក្នុងឋានៈជាសមាជិកដ៏សកម្មនិងមានការទទួលខុស ត្រូវមួយនៃសហគមន៍អន្តរជាតិ វៀតណាមសម្ដែងនូវការយកចិត្តទុកដាក់ ការ ចែករំលែក និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅ ហើយកំពុងខិតខំប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីសហប្រតិបត្តិការជាមួយប្រទេសដទៃ ជាពិសេសគឺបណ្ដា ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺ Covid-19។ លោកអគ្គលេខា បក្ស ប្រធានរដ្ឋ Nguyen Phu Trong បានចាត់ទុកថា ក្នុងស្ថានភាពនាបច្ចុប្បន្ន សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការសកលជាមូលដ្ឋានដើម្បីធានាយ៉ាងមុតមាំចំពោះជ័យជំនះចុងក្រោយបំផុតរបស់ពិភពលោកលើជំងឺរាតត្បាតសកលលើកនេះ។

        បញ្ចប់សេចក្ដីអំពាវនាវ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ប្រជាជាតិវៀតណាមទាំងមូលសូមរួមដៃរួមកម្លាំងជំនះពុះពារ លើគ្រប់ការលំបាក សាកល្បងដើម្បីយកឈ្នះលើជំងឺរាតត្បាត Covid-19!”

ប្រតិកម្មទៅវិញ

ផ្សេងៗ