ប្រថ្នូលអាក្រកសំរាប់វិប័ត្តប្រាក់បំណុលសាធារណះនៅទ្វីបអឺរុប
(VOV WORLD) /  
Vovworld- បណ្តាពត៏មានអវិជ្ជមានស្តីអំពីវិប័ត្តប្រាក់បំណុលសាធារណះ នៅតំ បន់ចាយប្រាក់អឺរ៉ូ (Eurozone)បែជាបានផ្សាយជាបន្តបន្ទាប់លើបណ្តាញផ្សព្វផ្សាយ ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមក ។សញ្ញានេះសរឲ្យឃើញថា៖វិប័ត្តនៅដីគោក ចាស់ នេះកំពុងអាក្រកទៅៗ។ត្ថបទសរសេររបស់អ្នកយកពត៏មាននៃវិទ្យុសម្លេងវៀតណាម ក្រោមចំណងជើងថា៖ប្រថ្នូលអាក្រកសំរាប់ វិប័ត្តប្រាក់បំណុលសាធារណះនៅទ្វីប
អឺរុប។
ប្រទេសដែលទើបនឹងបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសទទួលរងផលប៉ះពាល់ពី
វិប័ត្តប្រាក់បំណុលគឺជាសាធារណះរដ្ឋសហព័ន្ធអាលឺម៉ង់។តាមការប៉ាន់ស្មានរបស់ ក្រសួងសេដ្ឋកិច្ចអាលឺម៉ង់ថា៖តំលៃប្រាក់នាំចេញដែលជាសរសរទ្រូងនៃខឿនសេដ្ឋ
កិច្ចអាលឺម៉ង់បានធ្លាក់ចុះ៣,៤%ក្នុងខែកញ្ញាកន្លងទៅ។អង្គភាពអាជីវកម្មធំ១ចំនួន បាន ចាប់ផ្តើមបណ្តេញកម្មករ។បណ្តាអ្នកផលិតរថយន្តក៏បានលក់ផលិតផលរបស់ខ្លួន
ដោយតំលៃថោកដើម្បីរក្សាទុកប្រាក់ចំណូលអាជីវកម្ម។ក្រសួងសេដ្ឋកិច្ចអាលឺម៉ង់
ព្រមានថា៖កំរិតកំណើនរបស់ប្រទេសនេះនឹងអាកខានក្នុងត្រីទី៤ ហើយនិងអូស
បន្លាយក្នុង ត្រីមាសទី១នៃឆ្នាំ២០១៣ទៀត។ក្នុងពេលនោះសេដ្ឋកិច្ចបារាំងក៏កំពុង
ប្រឈម មុខនឹងគ្រោះថ្នាក់ធ្លាក់ទៅក្នុងជ្រោះវិប័ត្តហិរញ្ញវត្ថុ ពេលដែលធនាគារបារាំង
ប៉ាន់ស្មានថា៖កំណើនសេដ្ឋកិច្ចប្រទេសនេះក្នុងត្រីមាសទី៤នឹងបន្តធ្លាក់ចុះ០,១%ដូច
ជាត្រីមាសទី៣។
|
ប្រថ្នូលអាក្រកសំរាប់វិប័ត្តប្រាក់បំណុលសាធារណះនៅទ្វីបអឺរុប(internet) |
ក្នុងស្ថានភាពអាប់អួរនោះ របាយការណ៍ វាយតំលៃអំពីស្ថានភាពសេដ្ឋកិច្ចទ្វីប អឺរ៉ូប ដែលគណះកម្មាការទ្វីបអឺរ៉ូប (EC) ទើបនឹងប្រកាស បានបង្កើនបន្ថែមពរណ៍ប្រ
ផេះ ចូលក្នុងគំនូរសេដ្ឋកិច្ចទ្វីបអឺរ៉ូប។ តាមការព្យាករណ៍របស់EC សេដ្ឋកិច្ច Eurozone រួមមានសមាជិកចំនួន១៧ នឹងថយចុះ ០,៤% ក្នុងឆ្នាំ២០១២ ដោយសារវិបត្តិបំណុល
សាធារណះ។ តាមការព្យាករណ៍ របស់EC ក៏បានអោយដឹងថា៖ ការខ្វះថវិការបស់ អេ ស្ប៉ាញ់ អាចកើនឡើង ៦,៤% GDP នាឆ្នាំ ២០១៤ ។ អាលឺម៉ង់ក៏ទទួលកំរិតកំណើន
បាន ២% នាឆ្នាំ ២០១៤។ នោះគឺជាកំរិតឱនលំទោនជាច្រើន បើប្រៀងទៅនឹងការព្យា
ករណ៍ ដែល EC បាននាំចេញមុននោះ។
បើក្រឡេកមើលលើតួលេខខាងលើ សមាជិកសេដ្ឋកិច្ច EU លោក Oli Rehn ត្រូវ ទទួលស្គាល់ថា សព្វថ្ងៃមិនទាន់មានចម្លើយណាមួយងាយ ស្រួលសម្រាប់បញ្ហារបស់
អឺរ៉ូបឡើយ។វិបត្តិបំណុលសាធារណៈ មិនត្រឹមតែជះឥទ្ធិពលទៅលើប្រទេសជា សមា
ជិកeurozone ប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលផ្ទាល់ដល់ការខាតបង់ក្នុងការ បំពេញ
បន្ថែម ថវិការសម្រាប់សហភាពអឺរ៉ុបទៀតផង។ ភ័ស្តុតាងថ្មីបំផុត គឺកិច្ចចរចារ ដើម្បី ព្រមព្រៀងអំពីថវិការរបស់សហភាពអឺរ៉ុប សម្រាប់ឆ្នាំ២០១៣ បានបរាជ័យ បន្ទាប់ពី
ប្រទេស មួយចំនួនគំាទ្រការផ្តួចផ្តើមគំនិតរឹតត្បិតថវិការ បានបដិសេធបំពេញការខាត
បង់ក្នុងបណ្តាមូលនីធិសម្រាប់ប្រទេសក្រ ជាង។ EC និងសភាអឺរ៉ុប (EP)សុទ្ធតែអះអាង
ថា ត្រូវមានប្រាក់បន្ថែម ដើម្បីជម្រុញកំណើនរបស់អឺរ៉ុប១ ដែលកំពុងធ្លាក់ទៅក្នុងឧន
ភាព។
-VOV WORLD