ប្រទេសជាច្រើនបង្កើនការ “រក្សាគម្លាត” ជាមួយចិន
(VOVWORLD) - ស្ថានភាពជំងឺរាតត្បាតសកល Covid-19 កំពុងញាំងឲ្យប្រទេសលោកខាង លិចនានាដឹកនាំដោយអាមេរិក ស្វែងរកវិធី “រក្សាគម្លាត” ជាមួយចិន។ Covid-19 មិនត្រឹមតែបង្កអន្តរាយដល់អាយុជីវិតនិងខាតបង់សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំង ជាលេសដើម្បីបញ្ឆេះភ្លើងជម្លោះដែលមានស្រាប់រវាងអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនានាជាមួយចិន ព្រមទាំងធ្វើឲ្យផ្ទាំងគំនូរសេដ្ឋកិច្ចនយោបាយសកលលោក មានការផ្លាស់ប្ដូរជាច្រើនផងដែរ។
Covid-19 មិនត្រឹមតែបង្កអន្តរាយដល់អាយុជីវិតនិងខាតបង់សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំង ជាលេសដើម្បីបញ្ឆេះភ្លើងជម្លោះដែលមានស្រាប់រវាងអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនានាជាមួយចិន ព្រមទាំងធ្វើឲ្យផ្ទាំងគំនូរសេដ្ឋកិច្ចនយោបាយសកលលោក មានការផ្លាស់ប្ដូរជាច្រើនផងដែរ។ (រូបថត៖ Xinhua/TTXVN) |
ការប្រឈមមុខដាក់គ្នាខាងនយោបាយរវាងអាមេរិកនិងចិននាពេលកន្លងទៅកំពុងមានសញ្ញាក្ដៅឡើងវិញ ដោយសារការជជែកវែកញែរវាងភាគីទាំងពីរ ពាក់ព័ន្ធដល់ប្រភពដើមនៃវីរុស SARS-CoV-2 ដែលបង្កឡើងជំងឺរាតត្បាតសកល Covid-19។ ជម្លោះនេះថែមទាំងរីករាលដាលពីវិស័យពាណិជ្ជកម្ម សន្តិសុខ ទៅ ដល់វិស័យផ្សេងៗទៀតដូចជាហិរញ្ញវត្ថុនិងបច្ចេកវិទ្យាទៀតផង។ ហើយក្រៅពី អាមេរិក ប្រទេសផ្សេងៗជាច្រើនទៀតក៏កំពុងអនុវត្តគោលនយោបាយដ៏ “ប្រុងប្រយ័ត្ន” ក្នុងទំនាក់ទំនងជាមួយប៉េកាំងផងដែរ។
គ្រោះអាសន្ននៃការរីករាលដាលជម្លោះអាមេរិក-ចិន
ក្រសួងគមនាគមន៍អាមេរិកកាលពីថ្ងៃទី២៣ ឧសភា បានចោទប្រកាន់ចិនពី ទង្វើរារាំងតម្រូវការបើកឡើងវិញនូវជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកចំនួន២ ព្រមទាំងសំណូមពរឲ្យក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៤ត្រូវ ដាក់ជូនកាលវិភាគនិងព័ត៌មានពាក់ព័ន្ធនានា។ នាថ្ងៃទី២២ ឧសភា ក្រសួង ពាណិជ្ជកម្មអាមេរិកជូនដំណឹងថា បានដាក់អង្គធាតុថ្មីចំនួន៩របស់ចិនចូលក្នុង “បញ្ជីឈ្មោះខ្មៅ” សេដ្ឋកិច្ច។ នេះជាការវិវត្តន៍ថ្មីបំផុតទាំង២ក្នុងចំណោមការ វិវត្តន៍ដ៏តានតឹងជាច្រើននៅក្នុងទំនាក់ទំនងរវាងអាមេរិក-ចិននាពេលកន្លងទៅ។
មុននោះ នាដើមខែឧសភា លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកកំពុងពិចារណាស្ដារគោលនយោបាយវាយពន្ធឡើងវិញ ដើម្បីតបតប្រទេសចិនក្នុងរឿងហេតុជំងឺរាតត្បាតសកលនាបច្ចុប្បន្ន ហើយគំរាម កំហែងថា នឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិនជុំទី១ទៀតផង។
ភាពតានតឹងថែមទាំងរីករាលដាលដល់ទៅវិស័យហិរញ្ញវត្ថុនិងបច្ចេកវិទ្យាផ ងដែរ។ នាថ្ងៃទី២៣ ឧសភា សន្ទស្សន៍ Hang Seng របស់ហុងកុងបានធ្លាក់ចុះ ៥,៦% ដែលជាកម្រិតទាបបំផុតក្នុងមួយថ្ងៃជួញដូរភាគហ៊ុននៅហុងកុងក្នុងរយៈ ពេលជិត៥ឆ្នាំកន្លងទៅ។ មូលហេតុគឺស្ដែងចេញពីប្រតិកម្មរបស់វិនិយោគិនបន្ទាប់ ពីប៉េកាំងប្រកាសសេចក្ដីព្រាងច្បាប់សន្តិសុខជាតិសម្រាប់តំបន់រដ្ឋបាលពិសេសនេះ។ នាពេលថ្មីៗនេះ ព្រឹទ្ធសភាអាមេរិកក៏បានអនុម័តលើសេចក្ដីព្រាងច្បាប់ ដែលអាចហាមឃាត់សហគ្រាសចិនចុះបញ្ជីលើទីផ្សារហ៊ុនអាមេរិកឬកៀរគរដើមទុនពីវិនិយោគិនអាមេរិក លើកលែងតែករណីដែលក្រុមហ៊ុននេះគោរពតាមបទ បញ្ញាត្តិនិងស្ដង់ដារសវនកម្មរបស់អាមេរិកតែប៉ុណ្ណោះ។
ម្ព័ន្ធក្រុមហ៊ុន Huawei និងបច្ចេកវិទ្យា 5G។ អាមេរិកបានដាក់កំហិតជា បន្តបន្ទាប់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យានេះដោយសារមូលហេតុសន្តិសុខជាតិ។ កាលពីថ្ងៃទី១៥ ឧសភា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា អ្នកផលិត បន្ទះឈីបបរទេសទាំងអស់ដែលប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក នឹងត្រូវតែ ចុះបញ្ជីអាជ្ញាប័ណ្ណមុនពេលលក់ទំនិញសម្រាប់ Huawei។
Covid-19 ជំរុញឲ្យប្រទេសជាច្រើន “ពិចារណាដោយប្រុងប្រយ័ត្ន” ទំនាក់ទំនងជាមួយចិន
ភាពតានតឹងនៅក្នុងទំនាក់ទំនងអាមេរិក-ចិនក៏បានជំរុញឲ្យសម្ព័ន្ធមិត្តនានា របស់អាមេរិកត្រូវពិចារណាដោយប្រុងប្រយ័ត្នលើទំនាក់ទំនងជាមួយចិន។ ជំងឺ រាតត្បាត Covid-19 ហាក់ដូចជាកាតាលីករដើម្បីឲ្យបណ្ដាសម្ព័ន្ធមិត្តរបស់អាមេរិក បង្ហាញទស្សនៈឲ្យបានច្បាស់លាស់និងប្ដូរផ្ដាច់ជាងមុន។ អង់គ្លេស សម្ព័ន្ធមិត្ត ពិសេសរបស់អាមេរិក ជាប្រទេសមួយក្នុងចំណោមប្រទេសពោលខាងលើ។ កាលពី ខែមេសាឆ្នាំ២០២០ សមាជិកសភាអង់គ្លេសជាច្រើនបានអំពាវនាវឲ្យលោក នាយករដ្ឋមន្រ្តី Boris Johnson វាយតម្លៃឡើងវិញចំពោះទំនាក់ទំនងជាមួយចិន ក្រោយពីជំងឺរាតត្បាត Covid-19 បញ្ចប់។ រដ្ឋាភិបាលអង់គ្លេសកំពុងមានផែន ការគ្រប់គ្រងយ៉ាងតឹងរឹងថែមទៀតចំពោះវិស័យឧស្សាហកម្មយុទ្ធសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់អង់គ្លេស ជាក់ស្ដែងគឺចេញផ្សាយផែនការកាត់បន្ថយការចូលរួម របស់ក្រុមហ៊ុន Huawei ក្នុងការកសាងបណ្ដាញទូរគមនាគមន៍ 5G ក្នុងរយៈពេល ៣ឆ្នាំខាងមុខនៅអង់គ្លេស។ លើសពីនេះទៅទៀត កាលពីថ្ងៃទី២៨ ឧសភា រដ្ឋ មន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab បានប្រកាសពីការបញ្ឈប់ “ទំនាក់ទំនងប្រក្រតី” ជាមួយចិន។
ស្រដៀងគ្នានេះដែរ ទំនាក់ទំនងរវាងចិន-អូស្ត្រាលីក៏កំពុងជាចំណុចក្ដៅមួយ គួរឲ្យយកចិត្តទុកដាក់ក្រោយពីជំងឺឆ្លង។ ប៉េកាំងបានដំឡើងពន្ធលើស្រូវបាឡេ អូស្ត្រាលីឡើងដល់ទៅ៨០%ដូចទៅនឹងការតបតវិញចំពោះការដែលអាជ្ញាធរ Canberra គាំទ្រការស៊ើបអង្កេតដ៏ឯករាជ្យនិងគ្រប់គ្រាន់ជាងអំពីជនដៃដល់ដែល បង្កឡើងជំងឺរាតត្បាត។
ជំងឺរាតត្បាតសកល Covid-19 កំពុងចាក់ឫសជ្រៅចូលក្នុងភាពតានតឹងដែលមាន ស្រាប់រវាងអាមេរិកនិងចិន ហើយវាអាចបំផ្ទុះឡើងសង្គ្រាមត្រជាក់ថ្មីមួយ។ ជំងឺ រាតត្បាតក៏ប៉ះពាល់ដល់ទំនាក់ទំនងរវាងចិនជាមួយដៃគូសំខាន់ៗជាច្រើនផងដែរ។ ការចោទប្រកាន់គ្នាទៅវិញទៅមករវាងបណ្ដាប្រទេសអាចញាំងឲ្យបរិយាកាស អន្តរជាតិដ៏ពោរពេញទៅដោយភាពស្មុគស្មាញបង្កឡើងដោយ Covid-19 កាន់តែ វឹកវរនិងអស្ថិរភាពបន្ថែមទៀត៕