(VOV)_ក្នុងឱកាសនិទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧ អគ្គលេខាបក្ស លោក
Nguyen Phu Trong បានឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន ដោយលើកច្បាស់នូវសមិទ្ធិ
ផលលេចធ្លោរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៦កន្លងទៅ និងសង្កត់ធ្ងន់ទៅលើគោល
ដៅផ្លាស់ប្តូរថ្មី រូបសណ្ឋានកំណើនដើម្បីជំរុញប្រទេសអភិវឌ្ឍន៍។ អគ្គលេខាបក្សក៏បាន
អះអាងថា៖ត្រូវអនុវត្តភារកិច្ចកសាងបក្សផង អភិវឌ្ឍន៍សេដ្ឋកិច្ចផង និងអំពាវនាវ
អោយជំរុញចំណងសាមគ្គីភាពក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំង
មូលដើម្បីកសាងបក្សកាន់តែស្អាតស្អ រឹងមាំ ប្រទេសជាតិកាន់តែអភិវឌ្ឍន៍ខ្លាំងមាំមួន។
|
អគ្គលេខាបក្ស លោក Nguyen Phu Trong |
តាមអគ្គលេខាបក្ស លោក Nguyen Phu Trong ថា៖ឆ្នាំ ២០១៦ ស្ថានភាពក្នុងប្រ
ទេសនិងពិភពលោក ទន្ទឹមមានលក្ខណះងាយស្រួល ក៏មានឧបសគ្គជាច្រើនដែរ។ ក្នុង
សភាពការណ៍នោះ ដោយមានការឯកភាពជាធ្លុងមួយ សាមគ្គីភាព ការប្តេជ្ញាចិត្តខ្ពស់
របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល វៀតណាមបានរៀបចំ
ព្រឹត្តិការណ៍សំខាន់ជាច្រើន រួមចំណែកសំខាន់ចំពោះការអភិវឌ្ឍន៍យូរអង្វែងរបស់ប្រ
ទេសជាតិ។
លទ្ធផលឆ្នាំ២០១៦បង្កើតកម្លាំងចលករសំរាប់ប្រទេសជាតិឈានចូលដំណាក់
កាលអភិវឌ្ឍន៍ថ្មី
ព្រឹត្តិការណ៍នយោបាយលេចធ្លោក្នុងឆ្នាំ ២០១៦ដែលបានលោកអគ្គលេខាបក្ស
លើកឡើងដើមដំបូង នោះគឺមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១២ និងការ
បោះឆ្នោតសមាជិកសភានីតិកាលទី១៤ សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១។ បន្ទាប់នោះ វៀតណាមបានសុក្រិតការងារកម្មាភិបាល
សមាជិកក្នុងក្បាលម៉ាស៊ីនរដ្ឋ រក្សាស្ថិរភាព និងជំរុញការអនុវត្តភារកិច្ច គោលដៅ
ដែលបានដាក់ចេញ។ ដូច្នេះ ក្នុងឆ្នាំ២០១៦ កំណើនផលិតផលសរុបក្នុងស្រុក (GDP)
ទទួលបាន៦,៦២% ម៉ាក្រូសេដ្ឋកិច្ចបន្តស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង។ ការ
ងារកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិបានស៊ីជំរៅបន្តអនុវត្តយ៉ាង
ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយ តាមនោះលើកកំពស់តួនាទី ឋានះរបស់វៀតណាមក្នុង
តំបន់និងឆាកអន្តរជាតិ។
ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បីអភិវឌ្ឍន៍លឿននិងចីរភាព
ក្នុងបទឆ្លើយសម្ភាសន៍ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់
ធ្ងន់ទៅលើលទ្ធផលមហាសន្និបាត លើកទី១២ របស់បក្ស។នៅមហាសន្និបាត បក្សកុម្មុយនីស្តវៀតណាម បានកំណត់ភារកិច្ចមួយ ក្នុងភារកិច្ចស្នូលចំនួន៦ ក្នុងអាណត្តិ
ទាំងមូល នោះគឺ៖ប្រមូលផ្តុំអនុវត្តដំណោះស្រាយលើកកំពស់គុណភាពកំណើន ទិន្ន
ផលពលកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។
តាមលោកអគ្គលេខាបក្សថា៖ គោលដៅរបស់ការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន
គឺលើកកំពស់គុណភាពកំណើន អភិវឌ្ឍន៍លឿននិងចីរភាពលើគ្រប់វិស័យ ទាំងសេដ្ឋ
កិច្ច សង្គមកិច្ច បរិស្ថាន។ ទន្ទឹមនឹងនោះ ក៏ត្រូវយកចិត្តទុកដាក់ចំពោះការងារកែ
លំអរជីវភាពរស់នៅរបស់ប្រជាជន ធានាថាប្រជាជនគ្រប់រូបទទួលបានអត្ថប្រ
យោជន៍ពីកំណើន។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា៖ ការផ្លាស់ប្តូរថ្មី
រូបសណ្ឋានកំណើនដោយតភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញ គឺត្រូវផ្អែកទៅលើសក្ដានុភាព ឧត្តមភាពរបស់តំបន់និមួយៗ។ ក្នុងដំណើរការ
អភិវឌ្ឍន៍ តំបន់និមួយៗក៏ត្រូវកែលំអបរិយាកាសវិនិយោគ អាជីវកម្ម បង្កលក្ខណះ
ងាយស្រួល លើកទឹកចិត្តអង្គភាពអាជីវកម្មអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ ត្រូវជំរុញខ្លាំង
ថែមទៀតការតភ្ជាប់តំបន់ ដើម្បីពង្រីកសក្ដានុភាព ឧត្តមភាពរបស់តំបន់និមួយៗ
លើកកំពស់ប្រសិទ្ធភាពការបោះទុនវិនិយោគ ជំរុញកំណើនលឿននិងនិរន្តរភាពក្នុង
តំបន់និងទូទាំងប្រទេស។
ភារកិច្ចការសាងបក្សត្រូវបានអនុវត្តព្រមៗគ្នាជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច
ស្ដីអំពីការកសាង និងកែលំអបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
អោយដឹងថា៖នេះជាភារកិច្ចគន្លឹះ សំខាន់និងយូរអង្វែង។ សេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈឹម លើកទិ៤ (នីតិកាលទី១២) បានលើកច្បាស់ និងគ្រប់គ្រាន់ក្រុមដំណោះស្រាយ
ស្ដីអំពីយន្តការ គោលនយោបាយ លើកកំពស់ស្មារតីនិងគោរពច្បាប់ បទបញ្ញត្តិ។
លោកអគ្គលេខាបក្ស ក៏បានចាត់ទុកថា៖ទោះបីជាការកសាង កែលំអរបក្សជា
ភារកិច្ចពិបាក ស្មុគ្រស្មាញក្តី ប៉ុន្តែមិនអាចមិនធ្វើបានឡើយ។ បញ្ហាដែលកើតមាន
ឡើងគឺត្រូវធ្វើអ្វី ដើម្បីអង្គភាពបក្ស ក្បាលម៉ាស៊ីនរដ្ឋស្អាតស្អំ រឹងមាំ អភិវឌ្ឍន៍សេដ្ឋ
កិច្ច ស្ថិរភាពសង្គម។ដូច្នេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ភារកិច្ច
កសាងបក្សជាគន្លឹះ ត្រូវអនុវត្តព្រមៗគ្នាជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច។សេចក្ដីសម្រេចចិត្ត មជ្ឈឹម លើកទី៤ នីតិកាលទី១២ ស្ដីអំពីការកសាងបក្ស ត្រូវអនុវត្តជាមួយសេច
ក្ដីសម្រេចចិត្តផ្សេងៗ របស់មជ្ឈឹម រដ្ឋសភា រដ្ឋាភិបាល បង្កើតឡើងការផ្លាស់ប្តូរថ្មីលើ
គ្រប់វិស័យ។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ បក្សទាំងមូល
ប្រជាជនទាំងមូល និងកងទ័ពទាំងមូលត្រូវបង្កើនចំណងសាមគ្គីភាព រួមកម្លាំង
កាយចិត្ត ខំប្រឹងប្រែងនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១២ ចូល
ក្នុងជីវភាពរស់នៅ ប្តេជ្ញាកសាងបក្សកាន់តែស្អាតស្អំ រឹងមាំ ប្រទេសជាតិកាន់តែ
អភិវឌ្ឍន៍ សម្បូររុងរឿង ប្រជាជនសុខសាន្តត្រាណ សុភមង្គល៕