ប្រទេសអាមេរិកឆ្នាំ២០១៣៖ក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរ

ប្រទេសអាមេរិកឆ្នាំ២០១៣៖ក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama


        VOV-ក្រឡេកមើលលើឆ្នាំកន្លងទៅ ទោះបីមិនទាន់ពេញចិត្តចំពោះអ្វី​ដែល​ប្រទេសអាមេរិកទទួលបានក្តី ប៉ុន្តែប្រជាជនអាមេរិកបានមានក្តីសង្ឃឹមមួយ។ សន្លឹកឆ្នោតផ្ញើទំនុកទុកចិត្តទៅលើលោក Barack Obama បាននិយាយឡើង​
ប្រការ​ជាច្រើន។

        ប្រជាជនអាមេរិកតែងតែល្បីឈ្មោះថាអ្វីៗគឺពិតប្រាកដ។ ដូច្នេះក្នុងការ
ចលនាប្រជែងរកសម្លេង​ឆ្នោតដំណែងប្រធានាធិបតី កត្តាសេដ្ឋកិច្ចជានិច្ចកាល
ដើរតួនាទីសម្រេច​កំណត់ការឈ្នះ-ចាញ់។ ក្នុងការចលនាបោះឆ្នោតនាឆ្នាំ
កន្លងទៅទោះបីមិនដណ្ដើមបានប្រៀបខ្លាំងជាមួយ បក្ខជន Mitt Romney តាំង
ពីដើមដំបូងមកក្តី ប៉ុន្តែប្រធានាធិបតី Barack Obama នៅទទួលបានជ័យជំនះ។ ប្រការនោះងាយយល់ណាស់ ពីព្រោះប្រជាជននៃ​ប្រទេសនេះមិនអាចផ្ញើរ
វាសនារបស់ខ្លួនដោយមូលហេតុស្រពិចស្រពិលនោះឡើយ។

ប្រទេសអាមេរិកឆ្នាំ២០១៣៖ក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរ - ảnh 2
ក្នុងការចលនាបោះឆ្នោតនាឆ្នាំកន្លងទៅទោះបីមិនដណ្ដើមបានប្រៀបខ្លាំងជាមួយ បក្ខជន Mitt Romney តាំងពីដើមដំបូងមកក្តី ប៉ុន្តែប្រធានាធិបតី Barack Obama នៅទទួលបានជ័យជំនះ។

         អាមេរិកត្រូវបានភ្ញាក់ខ្លួនជាច្រើនលើកច្រើនសារដោយការព្រមានអំពី
ស្ថានភាពអន់ខ្សោយរបស់ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនេះ។ រលក
បាតុកម្ម÷ ដណ្ដើម​វិថី Wall នៅជាមេរៀន១ចំពោះការសម្រេចចិត្តណាមួយ 
របស់អ្នកបោះឆ្នោត​អាមេរិក​ ក្នុងឆ្នាំកន្លងទៅ។ ដូច្នេះ ការជ្រើសរើសរបស់គេ 
ក៏គឺ​គោលដៅចំពោះ​អនាគតរបស់អាមេរិកដែរ។

           មុនបង្អស់ ទោះបីជាមិនទាន់មានការបោះជំហានខ្លាំងក្លាក្តី ប៉ុន្តែ បណ្ដា
វិធានការរបស់លោក Barack Obama ក្នុងឆ្នាំ ២០១២ ត្រូវបានចាត់ទុកជាការជំរុញ​សន្សឹមៗ ចំពោះខឿនសេដ្ឋកិច្ចអាមេរិក។ ​ប្រធានាធិបតីរូបនេះ បានឈរខាងវណ្ណ​ពលករក្នុងសង្គម យកចិត្តទុកដាក់ដល់បណ្ដាគោលនយោបាយសុខាភិបាល
បញ្ហានារី និងសមភាពភេទ…ជាដើម។ ក្នុងឆ្នាំកន្លងទៅ លោក  Barack Obama ​បានមានកាយវិការខ្លាំងក្លា ដើម្បីជំរុញខឿនសេដ្ឋកិច្ច។ ការជោគជ័យធំបំផុតគឺ 
ការសង្គ្រោះផ្នែកផលិតថយន្ត នៅរដ្ឋOhio បណ្ដាវិធានការ​ដាស់តឿន​រដ្ឋ​សភា​អាមេរិក កែទម្រងច្បាប់ពន្ធថ្មី…ជាដើម។ ក្នុងរយះពេលប៉ុន្មានថ្ងៃចុងឆ្នាំ ២០១២ 
តាមប្រភពព័ត៍មានពីក្រសួងការងារអាមេរិកថា÷​អត្រាបាត់អាជីពនៅអាមេរិក ​ត្រូវបានថយចុះ៧,៧% ក្នុងខែវិច្ឆិកា ដែលជាកំរិតទាបបំផុតក្នុងរយះពេល ៤ឆ្នាំ
កន្លងទៅនៅប្រទេសនេះ។ នេះគឺជាការជោកជ័យដែលមិនងាយស្រួលដណ្ដើម
យកបាន​។

        ត្រឡបមកវិញរយះពេល ៤ឆ្នាំមុន នាពេលលោក Barack Obama ទើប​ឈានជើងចូលក្នុងសេតវិមាន ប្រធានាធិបតីរូបនេះ  បានសន្យាថានឹងសាមគ្គី​ភាព ផ្សះផ្សាប្រទេសជាតិ។ និងរយះពេល៤ឆ្នាំកន្លងផុតទៅហើយ និងស្ថាន
ភាពជាក់ស្ដែងបានសរអោយឃើញថា÷ ការផ្លាស់ប្តូរបានកើតមានឡើងនៅ
អាមេរិក។ ទន្ទឹមនឹងនោះ ក្នុងគោលនយោបាយកិច្ចការបរទេស លោក Barack
Obama ​ទទួលបានជោគជ័យជាច្រើន ក្នុងពេលរាំងស្កាត់បានការបង្កើនកំលាំង
យោធានៅ​សមរភូមិ​មិនចាំបាច់មួយចំនួន ដូចជានៅ Afganistan អ៊ីរ៉ាក់…ជាដើម។​ចំណុចផ្លាស់ប្តូធំមួយទៀតក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិក
ក្នុងឆ្នាំ២០១២គឺងាកមករកដំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះជាពិសេសបង្កើន
ទំនាក់​ទំនងជាមួយឥណ្ឌា រឹតបន្តឹងទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយជប៉ុននិងកូរ៉េ
ខាងត្បូង អនុវត្តជាបន្តបន្ទាប់ការធ្វើសមយុទ្ធជាមួយប្រទេសអាស៊ីបូព៌ា។​ការ
ដែលលោក Obama ជ្រើសរើសអាស៊ី-អាគ្នេយ៍ជាកន្លែងមកបំពេញទស្សនកិច្ច
ដើមដំបូង​ក្រោយ​ពេលជាប់ឆ្នោតជាថ្មីម្ដងទៀត ក៏ជាភ័ស្តុតាងបង្ហាញការប្តេជ្ញា
ចិត្តយ៉ាងខ្លាំងក្លារបស់​អាមេរិកគឺបង្កើនឥទ្ធពលនៅដំបន់នេះ។

ប្រទេសអាមេរិកឆ្នាំ២០១៣៖ក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរ - ảnh 3
ចំណុចផ្លាស់ប្តូធំមួយទៀតក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកក្នុងឆ្នាំ២០១២
គឺងាកមករកដំបន់អាស៊ី-ប៉ាស៊ីហ្វិក

        ជាច្បាស់ណាស់ថា ប្រជាជនអាមេរិកត្រូវការលោក Obama ជាប់ឆ្នោត​
អាណាត្តិ​ទី២។ គេចង់ឲ្យអ្នកប្រមុខនៃប្រទេសអាមេរិកនឹងជាក់ស្ដែងបនីយកម្ម​
រាល់​កិច្ចសន្យារបស់ខ្លួនចំពោះអ្នកបោះឆ្នោត។ តាំងពីពេលជាប់ឆ្នោតជាថ្មីម្ដង
ទៀត លោក Obama បានកំណត់សេដ្ឋកិច្ចនៅជាចំណុចស្នូល ទន្ទឹមនឹងនោះ
ជំរុញ​សមាជិក​សភារបស់គណៈបក្សសាធារណៈរដ្ឋនៅរដ្ឋសភាបង្រួញគំលាត
ខ្វែង​គំនិត​ដើម្បីដោះស្រាយបណ្ដាបញ្ហាបន្ទាន់ដែលកំពុងដាក់ចេញចំពោះ
ប្រទេសអាមេរិក។ លោកបានសន្យាបង្កការងារធ្វើថ្មីរាប់លានបង្កើនជាពីរដង
ការនាំចេញ អភិវឌ្ឍន៍ថាមពលបៃតងជាដើម។

        ឆ្នាំ២០១៣​អ្នកបោះឆ្នោតអាមេរិកជាថ្មីម្ដងទៀតជឿជាក់ផ្ញើរក្តីសង្ឃឹមទៅ
លើ​ប្រធានាធិបតី Barack Obama នឹងកាច់ចង្កូតនាវាប្រទេសអាមេរិកចូលចត់ដ៏
ជោគជ័យ នាំប្រទេសអាមេរិកត្រឡប់មកតួនាទីជាមហាអំណាចលេខ១លើ
ពិភពលោកវិញ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ