(VOV)_នាថ្ងៃទី ៩ កញ្ញា លោក Manmoon Hussain បានទទួលដំណែងជាប្រធានាធិ
បតីថ្មីរបស់ប៉ាគីស្ថាន ក្រោយពីពេលដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតនាដើម
ខែកក្កដា កន្លងទៅ។ លោក Manmoon Hussain ជាប្រធានាធិបតីទី ១២របស់ប៉ាគី
ស្ថាន ឡើងកាន់អំណាចក្នុងកាលៈទេសៈដែល ប្រទេសជាតិកំពុងប្រឈមមុខនឹង
ការ សាកល្បងជាច្រើន ពីសេដ្ឋកិច្ច ដល់នយោបាយ ដោះស្រាយបញ្ហាលំបាក
ទាំងនេះពុំមែនជាងាស្រួលឡើយ។
|
ប្រធានាធិបតីថ្មីរបស់ប៉ាគីស្ថានលោក Mamnoon Hussain
(រូបថតៈAFP/TTXVN) |
ភារកិច្ចសុះខាន់ចំនួន៣ដែល លោក Mamnoon Hussain ត្រូវបំពេញក្នុង
អាណត្តិ ប្រធានាធិបតី នោះគឺ÷ស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ទប់ទល់ នឹងសកម្ម
ភាពងើបឡើងវិញរបស់តាលីបង់ និងដោះស្រាយបញ្ហាវិបត្តិថាមពល។
លើវិស័យាសេដ្ឋកិច្ច÷ ប៉ាគីស្ថានមានខឿនសេដ្ឋកិច្ចអន់ ខ្សោយ។ ប្រការនេះ
ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ ជាប្រទេសមាន កំណើនទាប។ តាមការព្យាករណ៍
ថា÷ GDP ក្នុងឆ្នាំ ២០១៣គឺ ៣,៥% ទាបជាង GDP ក្នុងឆ្នាំ ២០១២ គឺ ៣,៧%។ ទន្ទឹមនឹងនោះ ប៉ាគីស្ថានក៏ត្រូវប្រឈមមុខនឹង វិបត្តិជញ្ជីងទូទាត់ផងដែរ។
អំពីវិស័យថាមពល ប៉ាគីស្ថានកំពុងជាប់កាំងចូលក្នុងវិបត្តិថាមពល ដែល
អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។ សភាពការណ៌ខ្វះអគ្គីសនីយ៉ាងធ្ងន់ធ្ង និងខ្វះឧស្ម័ន្ធ
ដុតនាំឲ្យប៉ាគីស្ថានធ្លាក់ក្នុងស្ថានភាពចលាចល និងបង្ក ឧបសគ្គធំសម្រាប់កំ
ណើនសេដ្ឋកិច្ច។
ក្នុងពេលនោះបញ្ហាសន្តិសុខក៏ជាការលំបាកសាកល្បងដ៏ធំ ចំពោះប្រធានា
ធិបតីថ្មី Hussain ដែរ។រាល់ការវាយប្រហារភេរវកម្មដោយតាលីបង់និងជន Al- Qaeda
នៅកើតមានឡើងជារឿយៗ។ នាពេលថ្មីៗនេះ ប៉ាគីស្ថានបានសម្រេចចិត្តបង្កើត
គណៈកម្មាធិការពិសេស១ ដោយមានការចូលរួមរបស់សមាជិកជាមន្ត្រីសន្តិសុខ
ជាន់ ខ្ពស់មួយចំនួននិងស្ថាប័នចារកម្មសំដៅស្វែងរកដំណោះស្រាយទប់ស្កាត់
អំពើហឹង្សា រក្សាសន្តិភាពនៅ Karachi។
ភារកិច្ច១ទៀតដែលថ្នាក់ដឹកនាំថ្មីរបស់ប៉ាគីស្ថានត្រូវប្រឈមមុខគឺ ដោះស្រាយទំនាក់ទំនងដ៏ស្មុគ្រស្មាញជាមួយបណ្តាប្រទេសជិតខាង និងអាមេរិក។ ចំពោះប្រទេសឥណ្ឌានិងអាហ្វហ្គានីស្ថានសុទ្ធតែជាជំលោះ ជុំវិញ បញ្ហាព្រំដែន ។ ចំពោះអាមេរិកជាទំនាក់ទំនងដៃគូសន្តិសុខដ៏ស្តួចស្តើង។ទំនាក់ទំនងទាំងអស់
នេះត្រូវ ដោះស្រាយដោយមានការប្រុងប្រយ័ត្ននិងមានពេលវេលា។ប្រធានា
ធិបតីថ្មីរបស់ប៉ាគីស្ថានធ្លាប់សន្យាថា÷នឹងជាប្រធានាធិបតី១រូបដើម្បី
ប្រជាជនទាំងមូល ប៉ុន្តែពិតប្រកដថា÷ផ្លូវខាងមុខរបស់
លោក Mamnoon Hussain នៅមានការលំបាកសាកល្បងជាច្រើន។ ពេលវេលាជា
ចំឡើយ ចំពោះសមត្ថភាពដឹកនាំរបស់ប្រធានាធិបតីលើកទី១២របស់ប់ាគីស្ថាន៕