ប្រធានាធិបតីបារាំងធ្វើដំណើរទស្សនកិច្ចនៅអាមេរិក៖ពង្រឹងទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិកក្នុងកិច្ចការសកល

(VOVWORLD) - នៅថ្ងៃទី ២៩ ខែវិច្ឆិកា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃនៅសហរដ្ឋអាមេរិក។ 
ប្រធានាធិបតីបារាំងធ្វើដំណើរទស្សនកិច្ចនៅអាមេរិក៖ពង្រឹងទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិកក្នុងកិច្ចការសកល - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីបារាំង Emmanuel Macron នៅសេតវិមាន ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។ (រូបថត៖ Andrew Harnik / AP)

ជាមួយនឹងឋានៈរបស់បារាំង ដែលជាក្បាលរថភ្លើងមួយរបស់អឺរ៉ុប ដំណើរទស្សនកិច្ចនេះត្រូវបានចាត់ទុកថា មិនត្រឹមតែជួយកែលម្អទំនាក់ទំនងជាសម្ព័ន្ធមិត្តរវាងបារាំង-អាមេរិកដែលកំពុងស្ថិតនៅកម្រិតទាបប៉ុណ្ណោះទេ ថែមទាំងជាការបោះជំហានដ៏សំខាន់សម្រាប់ទំនាក់ទំនងអឺរ៉ុប-សហរដ្ឋអាមេរិកនិយាយរួម ព្រមទាំងអាចជះឥទ្ធិពលគួរឲ្យកត់សម្គាល់ទៅលើបញ្ហាអន្តរជាតិដ៏ក្ដៅគគុកជាច្រើនផងដែរ។

កាលៈទេសៈពិសេស

ជាមួយនឹងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Emmanuel Macron ក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោក Joe Biden ចូលកាន់តំណែងប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ ២០២១។

ទោះជាយ៉ាងណាក៏ដោយ ប្រការដែលសាធារណមតិយកចិត្តទុកដាក់ជាងគេ គឺវាប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានការណ៍ពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ហើយស្ថានភាពនៃទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិកនិយាយរួម និងទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងបារាំងនិយាយដោយឡែក មិនទាន់មានស្ថេរភាពឡើងវិញនៅឡើយ។ នៅខែកញ្ញា ឆ្នាំ ២០២១ បារាំងបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ក្នុងនោះមានការកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងវ៉ាស៊ីនតោនវិលត្រឡប់មកវិញ ដើម្បីពិគ្រោះយោបល់ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកិច្ចព្រមព្រៀងលក់នាវាមុជទឹកនុយក្លេអ៊ែរទៅឱ្យអូស្ត្រាលីក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាព AUKUS។ ក្នុងហេតុការណ៍នោះ អូស្ត្រាលីបានលុបចោលកិច្ចសន្យាទិញនាវាមុជទឹករបស់បារាំងក្នុងតម្លៃរាប់សិបពាន់លានដុល្លារអាមេរិក ដើម្បីប្តូរទៅទិញនាវាមុជទឹកនុយក្លេអ៊ែរពីអាមេរិក និងអង់គ្លេស។ នៅខែតុលាកន្លងទៅភាពច្របូកច្របល់ក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តដ៏យូរលង់ទាំងពីរនេះ បន្តលេចចេញ នៅពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានរិះគន់សហរដ្ឋអាមេរិកចំពោះ "ស្តង់ដារពីរ" ដោយសារការលក់ឧស្ម័នទៅឲ្យអឺរ៉ុបក្នុងតម្លៃខ្ពស់ច្រើនដងជាងទីផ្សារក្នុងស្រុក។

ប្រធានាធិបតីបារាំងធ្វើដំណើរទស្សនកិច្ចនៅអាមេរិក៖ពង្រឹងទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិកក្នុងកិច្ចការសកល - ảnh 2ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីបារាំង Emmanuel Macron ក្នុងសន្និសីទកាសែតរួមគ្នានៅសេតវិមានក្នុងទីក្រុង Washington, DC ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ (រូបថត៖ Ludovic Marin/AFP/ Getty Images)

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបញ្ហាអន្តរជាតិគួរឱ្យកត់សម្គាល់ជាច្រើន ដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ គឺសម្ព័ន្ធមិត្តអាមេរិក-បារាំង និយាយដោយឡែក និងសម្ព័ន្ធភាពអាមេរិក-អឺរ៉ុបនិយាយរួម កំពុងចែករំលែក ទស្សនៈស្រដៀងគ្នា ព្រមទាំងអនុវត្តន៍សកម្មភាពសម្របសម្រួលជាច្រើន និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តអឺរ៉ុបបានឯកភាពគ្នាធ្វើសកម្មភាពជាមួយសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត ដើម្បីដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងទីក្រុងម៉ូស្គូ ព្រមទាំងផ្តល់ជំនួយជាហិរញ្ញប្បទាន អាវុធ និងយុទ្ធភ័ណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អ៊ុយក្រែន។ សហរដ្ឋអាមេរិក និងអឺរ៉ុបក៏កំពុងចូលរួមក្នុងការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ; សហការជាមួយសម្ព័ន្ធមិត្ត ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ; ដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ; ជំរុញដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា ជាដើម។

របៀបវារៈគួរឲ្យយកចិត្តទុកដាក់

បរិបទខាងលើពន្យល់ពីមូលហេតុដែលរបៀបវារៈនៃជំនួបពិភាក្សាការងារក្នុង ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទៅកាន់សហរដ្ឋអាមេរិកលើកនេះ មិនត្រឹមតែផ្តោតលើទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងរវាងច្រាំងសង្ខាងនៃ មហាសមុទ្រអាត្លង់ទិកប៉ុណ្ណោះទេ ថែមទាំងគ្របដណ្តប់លើបញ្ហាអន្តរជាតិដ៏ក្កដៅគគុកទៀតផង។ ក្នុងនោះ របៀបវារៈនៃជំនួបពិភាក្សាការងាររវាងលោកប្រធានាធិបតី Emmanuel Macron និងលោកប្រធានាធិបតី Joe Biden នាថ្ងៃទី ១ ខែធ្នូ (ម៉ោងនៅអាមេរិក) រួមមានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការកើនឡើងឥទ្ធិពលរបស់ចិននៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ការព្រួយបារម្ភអំពីសន្តិសុខ និងស្ថិរភាពក្នុងតំបន់ Sahel របស់អាហ្វ្រិក ហើយខ្លឹមសារស្នូលគឺយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

មុនពេលជួបពិភាក្សាការងារមួយលោកប្រធានាធិបតី Joe Biden ប្រធានាធិបតី បារាំង លោក Emmanuel Macron នៅថ្ងៃទី ២៩ ខែវិច្ឆិកាបានជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។ នៅទីនេះ លោកស្រីអនុប្រធានាធិបតីអាមេរិកបានអះអាងថា ប្រទេសបារាំងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ហើយដំណើរទស្សនកិច្ចនេះបង្ហាញពីកម្លាំងនៃទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរ។

យោងតាមអ្នកវិភាគ ដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះ របស់ប្រធានាធិបតីបារាំង គឺជាជំហានថ្មីមួយ ក្នុងដំណើរការពង្រឹង និងកែលម្អទំនាក់ទំនងទ្វេភាគី អាមេរិក-បារាំង ក៏ដូចជាទំនាក់ទំនងរួមរវាងអាមេរិក-អឺរ៉ុបផងដែរ។ ជាងនេះទៅទៀត សាធារណៈមតិក៏រំពឹងថា ដំណើរទស្សនកិច្ចលើកនេះ អាចជះឥទ្ធិពលវិជ្ជមានដល់ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែននាបច្ចុប្បន្ន នៅពេលដែលបារាំងបានបញ្ជាក់ជាច្រើនលើកច្រើនសារនូវអាទិភាពរបស់ខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រយុទ្ធហើយបញ្ចប់ជម្លោះ។ កាលពីសប្តាហ៍មុន ទីប្រឹក្សាប្រធានាធិបតីបារាំងបានបង្ហើបឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ លោកប្រធានាធិបតី Emmanuel Macron នឹងមានការផ្លាស់ប្តូរជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញទិសដៅខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ