ប្រមូលផ្តុំអ្នកមានទេពកោសល្យ ដើមើ្បប្រទេសវៀតណាមវិបុលភាព
(VOVWORLD) -នាពេលថ្មីៗនេះ ជំនាញការ អ្នកវិទ្យាសាស្ត្រឆ្នើមវ័យក្មេងឆ្នើមវៀតណាមនៅឯបរទេសកំពុងមានវត្តមាននៅវៀតណាម ដើម្បីចូលរួមកម្មវិធីតភ្ជាប់បណ្ដាញផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត។ នេះគឺជាលើកដំបូងហើយ ដែលក្រសួង និងស្ថានប័នជាច្រើនរបស់វៀតណាមបានជួបជុំគ្នាផ្លាស់ប្ដូរបទពិសិធន៍ជាមួយអ្នកមានទេពកោសល្យជាច្រើនរូប ដែលកំពុងបំពេញការងារលើវិស័យច្ចេកវិទ្យានៅលើពិភពលោក ដើម្បីរកឃើញទិសដៅសមស្របសម្រាប់ប្រទេសជាតិ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីតភ្ជាប់បណ្ដាញផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត។ (រូបថត៖qdnd.vn) |
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលវៀតណាមប្រឈមមុខនឹងតម្រូវការកសាងយុទ្ធសាស្ត្រអំពី បដិវត្តឧស្សាហកម្ម 4.0 ។រដ្ឋាភិបាលវៀតណាមចាត់ទុកថាកត្តាស្នូលនៃបដិវត្តន៍ឧស្សាហកម្ម 4.0 គឺជាទិន្នន័យធំ មនុស្សយន្ត បញ្ញាសិប្បនិម្មិត ហើយកំពុងកសាងយុទ្ធសាស្ត្រជាតិដោយស្មារតីប្ដូរផ្ដាច់ ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍។
ពេលវាលាល្អបំផុត ដើម្បីប្រមូលផ្ដុំអ្នកមាន ទេពកោសល្យរបស់វៀតណាមនៅទូទាំងពិភពលោក
នាសព្វថ្ងៃនេះ តម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ និងរាល់ការសាកល្បង ដែលវៀតណាមកំពុងប្រឈម ធ្វើឲ្យវៀតណាមត្រូវស្វែងរកកូនសោអភិវឌ្ឍន៍ ដើម្បីបង្រួញគំលាតជាមួយខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍នានា។
កូនសោអភិវឌ្ឍន៍នាពេលខាងមុខ គឺជាជាវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មី និងការច្នៃប្រឌិត។ ប្រភពធនធានមនុស្សក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែរ។ ទាំងមនុស្សម្នាក់ៗ និងក្រុមមនុស្សនីមួយៗ មិនអាចបង្កើតប្រភពធនធានមនុស្សឡើយ។ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានបណ្ដាញតភ្ជាប់មនុស្សវៀតណាមដែលមានទេពកោសល្យនៅទូទាំងពិភពលោកលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ បណ្ដាញតភ្ជាប់វិទ្យាសាស្ត្រ អ្នក វិទ្យាសាស្រ្ត និងសហគ្រាសគឺមិនទាន់មានប្រសិទ្ធភាពនៅឡើយ។ នេះគឺជាមូលហេតុដែលបណ្ដាលឲ្យអ្នកវិទ្យាសាស្រ្តនិងបញ្ញវន្តវៀតណាមជាច្រើនរូបនៅឯបរទេសនៅតែប្រយ័ត្នប្រយ៉ែងក្នុងកិច្ចសហប្រតិប្តិតការជាមួយអង្គការនៅ
ក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖
“តាមរយៈការផ្តួចផ្តើមគំនិតអំពីបណ្តាញផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិតវៀតណាមនោះ ជំនាញការ និងអ្នកវិទ្យាសាស្ត្រឆ្នើមវ័យក្មេងវៀតណាមនៅឯបរទេសនឹងតភ្ជាប់ជាច្រើនថែមទៀតជាមួយអ្នកមាន ទេពកោសល្យវៀតណាមនៅទូទាំងពិភពលោក ដើម្បីរួមដំណើរជាមួយអ្នកវិទ្យាសាស្ត្រនៅក្នុងស្រុក បង្កើតឡើង ប្រភពកម្លាំងសំខាន់ៗ។ តាមនោះ នាំប្រទេសជាតិអភិវឌ្ឍន៍ដោយឥតឈប់ឈរផងដែរ” ។
យន្តការគោលនយោបាយជ្រះស្រឡះសម្រាប់សកម្មភាពតភ្ជាប់ដើម្បីផ្លាស់ប្ដូរថ្មី និងថ្នៃប្រឌិត
បណ្តាញផ្លាស់ប្ដូរថ្មី និងថ្នៃប្រឌិតវៀតណាមនឹងធ្វើសកម្មភាពតាមរយៈការផ្ដូចផ្ដើមគំនិតវិទ្យាសាស្រ្ត។ ទន្ទឹមនឹងនេះ ក្រសួងស្ថាប័ននានារបស់រដ្ឋាភិបាលនឹងផ្ទៀងស្ដាប់ បូកសរុប សិក្សាស្រាវជ្រាវ និងទទួលមិតរបស់អ្នកមានទេពកោសល្យវ័យក្មេង អំពីដំណោះស្រាយអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីធ្វើជាសេនាធិការជូនរដ្ឋាភិបាលក្នុងការកសាងយុទ្ធសាស្ត្រ របៀបរបប និងក្របខ័ណ្ឌច្បាប់។ សាស្រ្តាចារ្យរង - បណ្ឌិត Ho Anh Van ប្រធានការិយាសល័យសិក្សាស្រាវជ្រាវអំពីមនុស្សយន្ត នៃវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើបជប៉ុនបានលើកសំណើថា៖
“រូបមន្តទទួលបានជោគជ័យសម្រាប់បណ្តាញផ្លាស់ប្ដូរថ្មីនៅវៀតណាមគឺជាជោគជ័យរបស់រដ្ឋាភិបាល និងបញ្ញវន្តនៅក្នុងនិងក្រៅប្រទេស។ ជោគជ័យ របស់បញ្ញាវន្តនៅឯបរទេសគឺជាការរួមវិភាគទានទៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជូនប្រទេសជាតិ។ រីឯជោគជ័យរបស់ញ្ញាវន្តនៅក្នុងស្រុកគឺជាកិច្ចសហប្រតិបត្តិការ។ លើសពីនេះទៅទៀត រដ្ឋាភិបាលគប្បីតាក់តែងគោលនយោបាយសម្រាប់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយតម្លាភាព និងជំរុញកិច្ចសហប្រតិបត្តិការ”។
ប្រទេសវៀតណាមមានប្រភពកម្លាំង ដែលមិនអាចកាត់ថ្លៃបាន នោះគឺមនុស្សនៅក្នុងនិងក្រៅប្រទេស។ នេះគឺជាពេលវេលាល្អបំផុត ដើមើ្បប្រមូលផ្ដុំអ្នកមានទេពកោសល្យនៅទូទាំងប្រទេស ដើម្បីនាំប្រទេសវៀតណាមអភិវឌ្ឍន៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចផងដែរ៕