ប្រេស៊ីលស្ថិតក្នុងវិបត្តិនយោបាយនិងការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ច

(VOVworld)-បន្ទាប់ពីការជជែកវែកញែកដ៏ចម្រូងចម្រាស់មក នាថ្ងៃទី១១ឧសភា
ព្រឹទ្ធសភា ប្រេស៊ីលបានបើកសម័យប្រជុំពេញអង្គដើម្បីផ្អាកដំណែងប្រធានាធិបតី
នៃប្រទេសនេះ គឺ លោកស្រី Dilma Rousseff ដែលពាក់ព័ន្ធទៅនឹងការចោទប្រកាន់
ថាលោកស្រីរំលោភច្បាប់ ថវិការជាតិ។រឿងក្តីនេះសរឲ្យឃើញថាប្រេស៊ីលកំពុង
ធ្លាក់ក្នុងវិបត្តិនយោបាយដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រពីមុនមក ហើយនឹងជះ ឥទ្ធិពលអសកម្មទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ ប្រទេសអាមេរិកខាងត្បូងនេះ
ទៀតផង។

ប្រេស៊ីលស្ថិតក្នុងវិបត្តិនយោបាយនិងការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ច - ảnh 1
ប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff

        សម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាប្រេស៊ីលបានចាប់ផ្តើមនៅម៉ោង១រសៀល
តាម ម៉ោង GMT នាថ្ងៃទី១១ឧសភា។ ព្រឹទ្ធសមាជិកចំនួន៨១រូបបានដំណើរការ
បោះឆ្នោត ដើម្បីចេញសេចក្តីសម្រេចចុងក្រោយស្តីពីការផ្អាកដំណែងប្រធានាធិបតី
របស់លោកស្រី Rousseff និងចាប់ផ្តើមដំណើរការថ្កោលទោសថ្នាក់ដឹកនាំរូបនេះ។ ប្រសិនបើព្រឹទ្ធសមាជិក ចំនួន៤១រូបក្នុងចំណោមព្រឹទ្ធសមាជិក៨១រូបនេះ បានអនុ
ម័តលើរឿងក្តីនេះ មានន័យថា ប្រធានាធិបតីប្រេស៊ីលនឹងត្រូវផ្អាកមុខដំណែងរបស់
ខ្លួនក្នុងរយៈពេល៦ខែ ហើយអនុប្រធានា ធិបតី លោក Michel Temer នឹងកាន់ដំ
ណែងនេះជាបណ្តោះអាសន្ន។ ប៉ុន្តែ ប្រធានព្រឹទ្ធសភា លោក Renan Calheiros បាន
វាយតម្លៃថា ដំណើរការចោទប្រកាន់លោកស្រី Rousseff គឺ “យូរអង្វែងនិងពិបាក
ណាស់”។

        ជំទាស់រាល់ការចោទប្រកាន់

        ចំពោះមុខរាល់ការចោទប្រកាន់ថារំលោភច្បាប់ថវិការជាតិនោះ ប្រធានាធិប
តីប្រេស៊ីល លោកស្រី Dilma Rousseff បានថ្កោលទោស អនុប្រធានាធិបតី Michel
Temer និងអតីត ប្រធានសភាជាន់ទាប Eduardo Cunha ជាមេគំនិតឧបាយកលធ្វើ
រដ្ឋប្រហារ ដែលមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ។ ក្នុងពេល
ជាមួយគ្នានោះ មនុស្សដែលគាំទ្រលោក ស្រី Dilma Rousseff បានដុតរនាំងនិង
ស្ទាក់ផ្លូវនៅទូទាំងប្រទេស បង្កឲ្យមាន ការស្ទះចរាចរណ៍លើទូទាំងប្រទេស នាថ្ងៃ
ទី១០ឧសភា សំដៅប្រឆាំងជំទាស់ការចោទប្រកាន់លោកស្រី។ បាតុកម្មប្រឆាំង
នឹងការ ចោទប្រកាន់លោកស្រី Rousseff ដឹកនាំដោយអង្គការ ឆ្វេងនិយម រណសិរ្ស
រួមប្រេស៊ីល។ ក្នុងសារមួយបានបង្ហោះលើបណ្តាញសង្គម Facebook មួយ អង្គការ
នេះបានអះអាងថា នឹង អនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រប់ទីកន្លែង ដើម្បីការពារ
លទ្ធិប្រជាធិបតេយ្យ។ ក្នុងថ្ងៃ ដែល ព្រះរាជអាជ្ញា Eduardo Cardozo ក៏បានសុំឲ្យ
តុលាការកំពូល បោះបង់ការចោទប្រកាន់ ប្រធានាធិបតីដោយលើកមូលហេតុថា បញ្ហានេះមានលក្ខណៈនយោបាយនិងគ្មានមូលដ្ឋាន ច្បាប់នៅឡើយ។

        ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការអង្គការបណ្តាប្រទេសទ្វីបអឺរ៉ុប (OAS)
លោក Luis Almagro បានជូនដំណឹងថា នឹងបើកការពិគ្រោះយោបល់គតិយុត្តជាមួយ
តុលាការសិទ្ធិ មនុស្សអន្តរអាមេរិក ស្តីពីដំណើរការចោទប្រកាន់លោកស្រី Rousseff។​តាមលោករូបនេះគឺ ប្រធានាធិបតីប្រេស៊ីលមិនធ្លាប់ធ្វើឲ្យអ្នកបោះឆ្នោតខកបំណង
ណាមួយឡើយក្នុងអំឡុងពេលលោកស្រី កាន់អំណាច។

        ការលំបាកកាន់តែកើនឡើងសម្រាប់ប្រេស៊ីល

        តាមមជ្ឈដ្ឋានអ្នកសង្កេតការថា​ ការដែលលោកស្រី Rousseff នៅកាន់ដំណែង
ឬលា លេងពីដំណែងក៏មិនអាចដោះស្រាយដល់ឬសគល់នៃបញ្ហានៅសេសសល់
របស់ប្រេស៊ីល ទេ ដោយសារ រដ្ឋសភាប្រេស៊ីលក៏មិនទទួលបានការស្រុះចិត្តគំនិត
ពីប្រជាជន ខណៈ​ដែលក្នុងចំណោមសមាជិកសា ៥៩៤រូបនោះ មានទៅដល់៣៥២
នាក់ក៏ទទួលរងការចោទប្រកាន់ រំលោភច្បាប់ដែរ។​នាបច្ចុប្បន្ន សេដ្ឋកិច្ចរបស់ប្រេ
ស៊ីលកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយឧិនភាព ថវិការឡើងដល់១១% រួមជាមួយគ្នា
នោះគឺជំងឺរីករាលដាល Zika ដែលកំពុងមាននិន្នាការឆ្លង នៅរដ្ឋ ភាគឦសានជា
ច្រើននោះ។

        ដើម្បីដឹកនាំប្រទេសជាតិរួចផុតពីវិបត្តិសេដ្ឋកិច្ច នយោបាយនាបច្ចុប្បន្ននោះ
មានការសាក ល្បងជាច្រើនដែលអ្នកប្រមុខប្រេស៊ីលត្រូវតែរែក ដូចជាកែទម្រង់ប្រ
ព័ន្ធនយោបាយ ត្រួតពិនិត្យចំណាយសាធារណ កែប្រែប្រព័ន្ធគយ និងការជម្រុញ
អភិវឌ្ឍន៍សេដ្ឋកិច្ចជាដើម។ នេះជាការប្រឈមមុខដែលមិនងាយដោះស្រាយទេ ទោះបីជាអ្នកនយោបាយណាក៏ដោយ។  មើលទៅ វិបត្តិនយោបាយនាបច្ចុប្បន្ននៅ
ប្រេស៊ីលនឹងធ្វើឲ្យការដោះស្រាយបញ្ហាសេដ្ឋកិច្ច កាន់តែពិបាកទៅៗផងដែរ៕  

 

ប្រតិកម្មទៅវិញ

ផ្សេងៗ