បេសកកម្មដ៏ខ្ពង់ខ្ពស់របស់វៀតណាមដោយជួយកម្ពុជារស់រានមានជីវិតឡើងវិញ
(VOVWORLD) - នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះទាំងស្រុងរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានវាយតម្លៃថា ជារបបប្រល័យពូជ សាសន៍ដ៏ឃោឃៅព្រៃផ្សៃបំផុតក្នុងសតវត្សទី២០ ហើយបើកចេញយុគសម័យ រស់រៀនមានជីវិតឡើងវិញសម្រាប់ទឹកដីកម្ពុជា។ ក្នុងជ័យជំនះនោះ ស្មារតីអន្តរ ជាតិដ៏ខ្ពង់ខ្ពស់ ការទទួលខុសត្រូវរវាងមនុស្សនិងមនុស្សរបស់ប្រជាជនវៀត ណាមបានសង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍នោះ គឺជា និមិត្តរូបដ៏ខ្ពង់ខ្ពស់នៃចំណងសាមគ្គីភាពតស៊ូប្រយុទ្ធយ៉ាងស្មោះត្រង់រវាងប្រជា ជាតិទាំងពីរវៀតណាមនិងកម្ពុជា។
នាថ្ងៃត្រង់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងបដិវត្តន៍ប្រដាប់អាវុធកម្ពុជារួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមរួមជាមួយ បានរំដោះរាជធានីភ្នំពេញ (រូបថត៖ TTXVN) |
នាខែធ្នូ ឆ្នាំ១៩៧៨ ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពនិងប្រជាជនវៀតណាមបានសហការជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដំណើរការវាយប្រហារលើពួកខ្មែរក្រហម រំដោះប្រទេសកម្ពុជាទាំងស្រុង បញ្ចប់សម័យដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាដើម្បីបើកចេញយុគសម័យថ្មីមួយនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យភាពនិងសង្គមជឿនលឿន។
ជួយប្រទេសមិត្តរស់រាមានជីវិតឡើងវិញ
បន្ទាប់ពីរំដោះប្រទេសកម្ពុជា វៀតណាមបានជួយឧបត្ថម្ភកម្ពុជាយ៉ាងសកម្មក្នុងការចាត់តាំងរដ្ឋអំណាច ហើយបញ្ជូនអ្នកជំនាញបច្ចេកទេសជាច្រើនទៅជួយស្ថាបនានិងជួសជុលប្រទេសកម្ពុជា ក៏ដូចជាជួយការពារ រាំងស្កាត់មិនទុកអោយរបបប្រល័យពូជសាសន៍វិលមកប្រទេសនេះវិញជាថ្មីម្ដងទៀត។ តាមឯកសារពីវិទ្យាស្ថានអភិវឌ្ឍន៍និងសន្តិភាពកម្ពុជាអោយដឹងថា ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក្រោមរបបប៉ុលពត ដោយគ្មានទីផ្សារ គ្មានពាណិជ្ជកម្ម គ្មានរូបិយវត្ថុ និងគ្មានសកម្មភាពសេដ្ឋកិច្ចអ្វីមួយសោះឡើយ ក្រៅពីការកាប់សម្លាប់រង្គាលនិងធ្វើទារុណកម្ម។ នោះត្រូវបានចាត់ទុកថា ជាឆ្នាំលេខសូន្យ ហើយកម្ពុជាត្រូវចាប់ផ្ដើមអ្វីគ្រប់យ៉ាងឡើងវិញពីឆ្នាំ១៩៧៩។ វៀតណាមផ្ទាល់ខ្លួនក៏ទើបនឹងបានឆ្លងកាត់សង្គ្រាមចំនួន២ដែរ។ ប៉ុន្តែ ដោយមានស្មារតីជួយឧបត្ថម្ភដ៏ស្មោះសរ វៀតណាមមិនត្រឹមតែចែករំលែកសម្ភារៈជាមួយកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយកម្ពុជាក្នុងការតស៊ូខាងនយោបាយ គតិយុត្ត និងការទូតទៀតផង។
ក្រោយរយៈពេល២០ឆ្នាំ វៀតណាមបានសម្រេចយ៉ាងពេញលេញនូវគោលដៅយុទ្ធសាស្ត្រនោះគឺ៖ លុបបំបាត់របបខ្មែរក្រហមទាំងស្រុង នាំមកនូវសន្តិភាពនិងវឌ្ឍនភាពសម្រាប់ប្រជាជនកម្ពុជា ហើយជួយកម្ពុជាបង្កើតទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រទេសដទៃ។ ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាគឺឈរលើការយល់ដឹង គោរពគ្នាទៅវិញទៅមក មិនធ្វើអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងរបស់គ្នា ហើយចាត់ទុកគ្នាដូចជាបងប្អូន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងវិទ្យុសម្លេងវៀតណាមជាមួយវិទ្យុជាតិកម្ពុជាដំណាក់កាល២០១៨-២០២០ (រូបថត៖ VOV) |
ស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់និងការទទួលខុសត្រូវរវាងមនុស្សជាមួយមនុស្ស
ជារៀងរាល់ឆ្នាំ ក្នុងឱកាសដែលប្រទេសកម្ពុជារៀបចំការរំលឹកខួបទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ឬក្នុងឱកាសជួបសន្ទនានិងជួបប្រាស្រ័យទ្វេភាគីនានា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនកម្ពុជា ជានិច្ចកាលសម្ដែងនូវការដឹងគុណចំពោះបក្ស រដ្ឋនិងកងទ័ពស្ម័គ្រចិត្តវៀតណាម។ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអះអាងជាច្រើនលើកច្រើនសារថា គុណូបការៈដ៏មហិមារនេះនឹងត្រូវបានឆ្លាក់ជាប់ក្នុងប្រវត្តិសាស្ត្រកម្ពុជាជានិច្ច។
ទោះបីជានាពេលកន្លងទៅ លើពិភពលោកនៅតែមានការវាយតម្លៃនិងអត្ថាធិប្បាយផ្សេងគ្នាជាច្រើនអំពីសង្គ្រាមនេះក៏ដោយ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាន់តែត្រូវបានបំភ្លឺយ៉ាងច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពលីកម្មដ៏ខ្ពង់ខ្ពស់របស់វៀតណាមដើម្បីសង្គ្រោះប្រជាជាតិទាំងមូលរួចផុតពីគ្រោះប្រល័យពូជសាសន៍គឺជាការដែលមិនអាចបដិសេធបានឡើយ។ ក្នុងអត្ថបទសរសេរមួយដែលបានចុះផ្សាយលើកាសែត Chicago Tribune របស់អាមេរិក នាឆ្នាំ១៩៩០ បានអះអាងថា វៀតណាមមានគុណចំណាច់បញ្ចប់ឧក្រិដ្ឋកម្មដ៏ឃោឃៅនៃរបបខ្មែរក្រហម ផ្ដួលរលំប៉ុលពតនិងរបបព្រៃផ្សៃរបស់គាត់ក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី។ តាមអត្ថបទនេះថា ការដែលវៀតណាមបញ្ជូនកងទ័ពទៅជួយកម្ពុជាគឺជាការបោះជំហានមួយក្នុងការរក្សាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍។ ចំណែកឯកាសែត Canberra របស់អូស្ត្រាលីក្នុងច្បាប់ចេញនាថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៨៩ បានវាយតម្លៃថា អ្នកណាក៏ត្រូវទទួលស្គាល់ថា ការដែលវៀតណាមបញ្ជូនកងទ័ពទៅជួយកម្ពុជាបាននាំមកនូវលទ្ធផលដ៏ច្បាស់លាស់។ សកម្មភាពនោះត្រូវបានប្រជាជនកម្ពុជាក្នុងទូទាំងប្រទេសទទួលស្វាគមន៍ដូចជាការរំដោះសម្រាប់ពួកគេ។ ហើយអាចឃើញយ៉ាងច្បាស់ថា ខ្មែរក្រហមមិនអាចវិលត្រឡប់មកភ្នំពេញវិញ គឺដោយសារវត្តមានរបស់វៀតណាម។
ជាពិសេស នាពេលថ្មីៗនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកាកម្ពុជា ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិបានចេញសាលក្រមផ្ដន្ទាទោសអតីតមេដឹកនាំនៃរបបខ្មែរក្រហមលោក ខៀវ សំផន និងលោក នួន ជា ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងប្រឆាំងមនុស្សជាតិ។ នេះគឺជាការទទួលស្គាល់របស់អន្តរជាតិចំពោះភាពត្រឹមត្រូវរបស់វៀតណាមចំពោះសង្គ្រាមសច្ឆធម៌នេះ។
និន្នាការរួមរបស់ពិភពលោកនាបច្ចុប្បន្ននោះគឺសន្តិភាព សប្បុរស និងសុខុដម ដែលយកមនុស្សដាក់នៅទីតាំងជាស្នូល។ នោះក៏ជាគោលដៅសហសវត្សរបស់អង្គការសហប្រជាជាតិផងដែរ។ ហេតុដូច្នេះហើយ ការដែលវៀតណាម ជាប្រទេសដែលជួបការលំបាកជាច្រើនក្ដី ប៉ុន្តែធ្វើបានការងារដ៏មហិមារមួយនោះគឺ សង្គ្រោះប្រជាជាតិផ្សេងមួយ រួចផុតពីគ្រោះប្រល័យពូជសាសន៍ នាំមកនូវសន្តិ ភាព ឯករាជ្យភាព និងភាពម្ចាស់ការសម្រាប់ប្រទេសនោះ គឺជាការអនុវត្តគោលដៅដ៏ខ្ពង់ខ្ពស់ដែលពិភពលោកកំពុងឆ្ពោះទៅរក នោះគឺដណ្ដើមយកវិញនូវសិទ្ធិបានរស់និងសិទ្ធិជាមនុស្ស ផងដែរ៕