ផ្ដល់យោបល់លើសេចក្តីព្រាងឯកសារមហាសន្និបាតបក្ស៖ផ្ទៀងស្ដាប់សម្លេងរបស់ប្រជាជន


ផ្ដល់យោបល់លើសេចក្តីព្រាងឯកសារមហាសន្និបាតបក្ស៖ផ្ទៀងស្ដាប់សម្លេងរបស់ប្រជាជន - ảnh 1
ផ្ដល់យោបល់លើសេចក្តីព្រាងឯកសារមហាសន្និបាតបក្ស៖ផ្ទៀងស្ដាប់សម្លេងរបស់ប្រជាជន (VGP)

        Vovworld-បណ្ដាសេចក្តីព្រាងឯកសាររួមមាន៖ សេចក្តីព្រាងរបាយការណ៍
​នយោបាយរបស់គណៈប្រតិបត្តិមជ្ឈឹមបក្សអាណត្តិទី១១នៅមហាសន្និបាត​ដំណាង
ទូទាំងប្រទេសលើកទី១២របស់បក្ស សេចក្តីព្រាងរបាយការណ៍វាយ​តំលៃ​លទ្ធផល
អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ២០១១-២០១៥និងទិសដៅ​ភារកិច្ច
​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ២០១៦-២០២០។ សកម្មភាពយកយោបល់​ប្រជាជន
ទៅលើសេចក្តីព្រាងឯកសារមហាសន្និបាតដំណាងទូទាំងប្រទេសបក្ស​កុម្មុយនីស្ត
វៀតណាមលើកទី១២បានអូសបន្លាយពីថ្ងៃតី១៥កញ្ញាដល់ថ្ងៃទី៣១​តុលាឆ្នាំ២០១៥។

ពហុបែបខ្លឹមសារយកយោបល់

ការផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍នយោបាយនៃគណៈប្រតិបត្តិ
មជ្ឈឹមបក្សអាណត្តិទី១១នៅមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១២​របស់
បក្សបានប្រមូលផ្ដុំទៅលើខ្លឹមសាររួមមាន ការវាយតំលៃទូទៅលទ្ធផល៥ឆ្នាំ​អនុវត្ត
សេចក្តីសំរេចចិត្តមហាសន្និបាតទូទាំងប្រទេសបក្សកុម្មុយនីស្តវៀតណាមលើកទី១១
៣០ឆ្នាំផ្លាស់ប្តូរថ្មីប្រទេសជាតិនិង៥មេរៀនធំៗ ព្យាករណ៍ស្ថានភាព​ពិភពលោកនិង
ប្រទេសជាតិ គោលដៅភារកិច្ចទូទៅអភិវឌ្ឍន៍ប្រទេសជាតិ៥ឆ្នាំ (២០១៦-២០២០)
ទិសដៅគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គម​និយមជាដើម។

បន្ទាប់ពីសេចក្តីព្រាងឯកសារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២
ទាំងស្រុងបានប្រកាស ប្រជាជនទូទាំងប្រទេសចាត់ទុកថា ខ្លឹមសារនៃបណ្ដា​សេចក្តី
ព្រាងគឺពេញលេញគ្រប់គ្រាន់។ ឧត្តមសេនីយ៍ត្រី Tran Minh Hung កម្មាភិបាលចូល
និវត្តន៍នៅខេត្ត Quang Nam បានវាយតំលៃថា៖

        “ខ្ញុំចាត់ទុកថា ឯកសារមហាសន្និបាតលើកទី១២របស់បក្សជាសំណង់​វិទ្យាសាស្ត្រ
មួយនិងមានគុណភាព។ ខ្លឹមសារគ្រប់គ្រាន់ងាយយល់។ ពោលគឺធ្វើ​បាន​ប៉ិន​ណា
និយាយដល់ប៉ិននោះ។​ រាល់គោលការណ៍ការជោគជ័យនៃអាណត្តិ​មុននិងការកំណត់
ទិសដៅគោលការណ៍ដំណោះស្រាយសំរាប់អាណត្តិខាងមុខសុទ្ធតែមានគ្រប់គ្រាន់។
បណ្ដាសមមិត្តត្រៀមរៀបចំដូច្នេះគ្រប់គ្រាន់ណាស់។”

សកម្មភាពមានអត្ថន័យធំធេង

        អ្នកស្រាវជ្រាវ Nguyen Dinh An អតីតប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្សមាតុ
ភូមិវៀតណាមទីក្រុង Da Nang បានចាត់ទុកថា ការដែលគណៈ​ប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមប្រកាសសេចក្តីព្រាងឯកសារដាក់ជូន​មហាសន្និបាតលើកទី
១២របស់បក្សមានអត្ថន័យដ៏ធំធេងក្នុងការប្រមូលផ្ដុំបញ្ញា​ពង្រីកស្មារតីប្រជាធិបតេយ្យ
ការទទួលខុសត្រូវរបស់កម្មាភិបាលបក្ខជនប្រជាជនគ្រប់ស្រទាប់សហគមន៍ជនវៀត
ណាមនៅឯបរទេសផ្ដល់យោបល់កសាងខ្លឹមសារ​ឯកសាររបស់បក្ស។ អ្នកស្រាវជ្រាវ
Nguyen Dinh An បានសង្កត់ធ្ងន់ថា៖

        “បើចង់អភិវឌ្ឍន៍ប្រទេសជាតិត្រូវមានកំលាំងពលំរបស់ប្រជាជនទាំងមូល ហេតុ
នេះហើយប្រជាជនត្រូវឲ្យយោបល់។ ឯកសារមិនមែនរបស់បក្សទេ គឺជា​របស់ប្រជាជន
ទាំងមូល សំរេចលើបញ្ហាក្នុងជីវភាពរស់នៅរបស់ប្រជាជន ហេតុ​នេះហើយប្រជាជន
ត្រូវចូលរួម។ ក្រោយនេះមានសេចក្តីសំរេចចិត្តហើយ ពី​សេចក្តី​សំរេចចិត្តនោះមាន
កម្មវិធីសកម្មភាពត្រូវបានស្ថាប័នផ្នែកអនុវត្តចូលក្នុង​ជីវភាពរស់នៅ គឺប្រជាជនក៏ត្រូវ
បានចូលរួមដែរ។”

ប្រជាជនគ្រប់ស្រទាប់ក្នុងទូទាំងប្រទេសបានចាប់ផ្ដើមរៀបចំឲ្យយោបល់លើ
ខ្លឹមសារជាក់ស្ដែងក្នុងសេចក្តីព្រាងឯកសារមហាសន្និបាតបក្សដូចជាកិច្ចការ​កសាង
បក្សកសាងរដ្ឋអំណាចសកម្មភាពរណសិរ្សសមូហភាពជាដើម។ ស្មារតី​ប្រជាធិបតេយ្យ
ការទទួលខុសត្រូវរបស់កម្មាភិបាលបក្ខជនប្រជាជនគ្រប់ស្រទាប់សហគមន៍ជនវៀត
ណាមនៅឯបរទេសក្នុងការឲ្យយោបល់កសាងឯកសារ​មហាសន្និបាតលើកទី១២របស់
បក្សមិនត្រឹមតែបង្កើតឯកភាពអំពិការយល់ដឹង​សកម្មភាពក្នុងការរៀនសូត្រជ្រួចជ្រាប
អនុវត្តសេចក្តីសំរេចចិត្តនិងឯកសារ​មហាសន្និបាតលើកទី១២របស់បក្សចូលក្នុងជីវភាព
រស់នៅក្រោយនេះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងសុក្រិដ្ឋសេចក្តីសំរេចចិត្ត
នយោបាយសមស្របនឹងទឹកចិត្តប្រជាជនគោលគំនិតរបស់បក្សទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ