ផ្តោតការយកចិត្តទុកដាក់លើការថែទាំនិងការពារកុមារក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការងារថែទាំ អប់រំនិងការពារកុមារតែងតែបានបក្ស រដ្ឋនិងសង្គមទាំងមូលផ្តោតការ យកចិត្តទុកដាក់ពិសេស ហើយត្រូវបានចាត់ទុកថាជាគោលនយោបាយអាទិភាព មួយក្នុងការធានាសន្តិសុខសង្គមដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព និងយូរអង្វែងរបស់ប្រទេសជាតិ។នៅចំពោះមុខការវិវឌ្ឍន៍និងផលវិបាកដែលមិនអាចទាយទុកជាមុនបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩, កុមារវៀតណាមដែលត្រូវបានគេចាត់ទុកថាជាក្រុមងាយរង គ្រោះបំផុតត្រូវបន្តបានសហគមន៍សង្គមផ្តោតការយកចិត្តទុកដាក់ពិសេសក្នុងការថែទាំងនិងការពារផងដែរ។
បន្ទាប់ពីការិយាល័យនយោបាយបានចេញសារាចរណែនាំលេខ ២០-CT/TW ចុះថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១២ ស្តីពី “បង្កើនភាពជាអ្នកដឹកនាំរបស់បក្សចំពោះការ ថែទាំ អប់រំនិងការការពារកុមារក្នុងស្ថានភាពថ្មី” រដ្ឋសភា រដ្ឋាភិបាល ស្ថាប័នគ្រប់ គ្រងរដ្ឋក្នុងវិស័យកុមារនៅថ្នាក់មជ្ឈឹមនិងថ្នាក់មូលដ្ឋាន រួមទាំងអាជ្ញាធរមូលដ្ឋាន បានរៀបចំជាបន្ទាន់នូវស្ថាប័ននិងចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ពោលគឺ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីកុមារ លោកនាយករដ្ឋមន្រ្តីបានប្រកាសឱ្យ អនុវត្តន៍កម្មវិធីការពារកុមារសម្រាប់ដំណាក់កាល ២០១៦-២០២០ និងផែនការ សកម្មភាពជាតិ ស្តីពីការការពារនិងការប្រឆាំងអំពើហឹង្សានិងការរំលោភបំពាន លើកុមារ ដំណាក់កាល ២០២០-២០២៥ និងសារាចរណែនាំស្តីពី “ការបង្កើនរាល់ ដំណោះស្រាយដើម្បីធានាការអនុវត្តសិទ្ធិកុមារនិងការពារកុមារ”។ ប្រព័ន្ធច្បាប់និងគោលនយោបាយស្តីពីកុមារនិយាយរួមនិងការងារការពារកុមារ និយាយដោយឡែក ត្រូវបានពិនិត្យឡើងវិញ ធ្វើវិសោធនកម្ម បំពេញបន្ថែមឱ្យ ប្រសើរឡើងជាបណ្តើរៗ ហើយជាជំហានដំបូងបានដោះស្រាយយ៉ាងល្អនូវបញ្ហា មួយចំនួនដែលទាក់ទងទៅនឹងកុមារ ក៏ដូចជាឆ្លើយតបនឹងតម្រូវការនៃការងារ ការពារកុមារក្នុងស្ថានភាពថ្មី។
ផ្តោតការយកចិត្តទុកដាក់លើការថែទាំនិងការពារកុមារក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ - ảnh 1រូបថតឧទាហរណ៍៖ tuyengiao.vn
ឈរលើមូលដ្ឋាននៃការកំណត់ទិសដៅ ការដឹកនាំនិងបញ្ជាណែនាំរបស់បក្ស រដ្ឋ គណៈកម្មាធិការ ក្រសួង គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបានអនុវត្តន៍ យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាពនូវគោលការណ៍ណែនាំនិងគោលនយោបាយ ថែទាំ អប់រំនិងការពារកុមារ។ ដោយហេតុនេះ ការងារថែទាំ ការអប់រំនិងការ ការពារកុមារនៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗ។ អាត្រាកុមារដែលមាន ស្ថានភាពពិសេសបានថយចុះដល់ ៥% ហើយកុមារដែលមានស្ថានភាពពិសេស ចំនួន ៨០% ទទួលបានការជួយឧបត្ថម្ភនិងការថែទាំដើម្បីស្តារនីតិសម្បទា សម្រ បខ្លួនជាមួយសហគមន៍និងមានឱកាសអភិវឌ្ឍន៍ខ្លួនផងដែរ។ ការងារឃោសនា ផ្សព្វផ្សាយនិងអប់រំច្បាប់ ចំណេះដឹងនិងជំនាញអំពីការពារ ថែទាំនិងការអប់រំកុមារ ជាពិសេសកិច្ចការពារនិងប្រឆាំងនឹងការរំលោភបំពានលើកុមារ; កិច្ចការពារនិង ទប់ទល់នឹងការលង់ទឹកសម្រាប់កុមារ ដែលត្រូវបានអនុវត្តន៍ដោយខ្លឹមសារនិងទម្រង់ សម្បូរបែប។ រាល់កម្មវិធីនិងគម្រោងការពារកុមារជាពិសេសសម្រាប់កុមារដែល មានស្ថានភាពពិសេសនិងមានហានិភ័យធ្លាក់ចូលទៅក្នុងស្ថានភាពពិសេស ត្រូវ ទទួលបានការយកចិត្តទុកដាក់និងការកៀរគរប្រភពធនធានសង្គមដើម្បីជួយ ឧបត្ថម្ភផងដែរ។ ការងារគាំពារ អន្តរាគមន៍និងការពារសម្រាប់កុមារដែលត្រូវគេ រំលោភបំពាន កុមារប្រឈមនឹងអំពើហិង្សា ការកេងប្រវ័ញ្ច ការបោះបង់ចោលនិង កុមារដែលមានស្ថានភាពពិសេស កំពុងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ពី មួយថ្ងៃទៅមួយថ្ងៃ។ ប្រព័ន្ធផ្តល់សេវាគាំពារកុមារត្រូវបានយកចិត្តទុកដាក់ក្នុងការពង្រឹងនិងវិនិយោគ ទាំងផ្នែកសំភារៈនិងចលនាពីប្រភពកម្លាំងសង្គមដើម្បីគាំពារ។ នាបច្ចុប្បន្ននេះ លើទូទាំងប្រទេសមានមូលដ្ឋាន ផ្តល់សេវាគាំពារកុមារចំនួន ១៤៦ កន្លែង មជ្ឈមណ្ឌលទទួលបន្ទុកការងារសង្គម កិច្ចខេត្តចំនួន ៤០ កន្លែង; ទីតាំងផ្តល់ប្រឹក្សាតាមសាលារៀនចំនួន ១១.០៣៩ កន្លែង និងទីតាំងផ្តល់ប្រឹក្សាសហគមន៍ចំនួន ៦.៣២៣ កន្លែង។ លើសពីនេះទៀត មានមូលដ្ឋានជំនួយសង្គមរាប់រយកន្លែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃ វិស័យការងារនិងមជ្ឈមណ្ឌលការងារសង្គមនៅក្នុងមន្ទីរពេទ្យដែលចូលរួមក្នុងការផ្តល់សេវាការពារកុមារផងដែរ។
ផ្តោតការយកចិត្តទុកដាក់លើការថែទាំនិងការពារកុមារក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ - ảnh 2សិស្សានុសិស្សនៅសាលាបឋមសិក្សា Xuan Phuong ទីក្រុងហាណូយ រង់ចាំការយកសំណាកធ្វើតេស្តកូវីដ ១៩ កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២១។ (រូបថត៖ baotintuc)
នៅក្នុងការវិវឌ្ឍន៍និងផលវិបាកមិនអាចទាយទុកជាមុនបណ្តាលពីជំងឺរាតត្បាត កូវីដ ១៩ នា បច្ចុប្បន្ននេះ កុមារវៀតណាមនៅតែបន្តត្រូវបានចាត់ទុកថាជាក្រុម ងាយរងគ្រោះបំផុត ដែលត្រូវការថែទាំនិងការពារពិសេសពីសង្គម។ ដើម្បី លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ការពារនិងថែទាំកុមារក្នុងគ្រាឆ្លងជំងឺរាត ត្បាត ព្រមទាំងជួយឧបត្ថម្ភដល់កុមារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត កូវីដ ១៩នេះ  ខែធ្វើសកម្មភាពសម្រាប់កុមារឆ្នាំ ២០២១ ផ្តោតលើប្រធានបទ៖ “រួមដៃគ្នាដើម្បីធានាការអនុវត្តសិទ្ធិកុមារ ការពារកុមារក្នុងពេលមានគ្រោះមហន្ត រាយធម្មជាតិនិងជំងឺរាតត្បាត”។ ជាងនេះទៅទៀត ឆ្លើយតបទៅនឹងខែសកម្មភាព នេះ គណៈកម្មាធិការចំនួនប្រជាជន គ្រួសារនិងកុមារ នៃក្រសួងការពារប្រទេស ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ រួមទាំងក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បាន សហការជាមួយសមាគមសន្តិសុខព័ត៌មានវៀតណាមនិងក្រសួង ស្ថាប័នពាក់ព័ន្ធ មួយចំនួន ដើម្បីរៀបចំការប្រឡង សិស្សានុសិស្ស និស្សិតជាមួយសន្តិសុខព័ត៌មាន (ខែមិថុនា ២០២១) និងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំកម្មវិធីបើករដូវ វិស្សមកាល ដើម្បីឆ្លើយតបនឹងខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២១ និងទិវា កុមារអន្តរជាតិ ១ មិថុនា។ ជាពិសេស ការផ្សព្វផ្សាយអំពីចំណេះដឹងនិងជំនាញ ក្នុងកិច្ចការពារនិងប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើកុមារ ក៏ដូចជា ការ ឃោសនាអំពីមជ្ឈមណ្ឌលទូរស័ព្ទជាតិដើម្បីការពារកុមារ (១១១) ដល់គ្រួសារ សហគមន៍សង្គមនិងកុមារ ត្រូវបានបង្កើនផងដែរ។
ដោយពាក្យស្លោកធ្វើសកម្មភាព “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” ស្ត្រីនិង កុមារវៀតណាមត្រូវបានផ្តល់អាទិភាពនៅក្នុងកម្មវិធីបង្ការប្រយុទ្ធប្រឆាំងជំងឺរាត ត្បាតកូវីដ ១៩ របស់រដ្ឋាភិបាល។ ក្នុងចំណោមវិធានការណ៍និងគោលនយោបាយ ជាច្រើនស្តីពីសន្តិសុខសង្គម រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងមូលដ្ឋានបានផ្តោត លើការអនុវត្តឱ្យបានទាន់ពេលវេលា និងដោះស្រាយបញ្ហារបស់កុមារ ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូប្រកបដោយប្រសិទ្ធភាពក្នុងបរិបទរក្សាសុវត្ថភាពសង្គម។ រាល់សេចក្តី សម្រេចចិត្តដែលបានដាក់ចេញទាន់ពេលវេលា មានភាពរឹងមាំនិងសមស្របទាំង នោះ បានរួមចំណែកការពារនិងថែទាំងកាន់តែល្អជាង ដល់កុមារនិងក្រុមងាយរង គ្រោះដទៃទៀត ដើម្បីពួកគេរឹងមាំជៀសផុតពីជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ