ផ្តល់សិទ្ធិអំណាចដល់ប្រជាជនដើម្បីអនុវត្តបេសកកម្មរក្សា និងអភិវឌ្ឍន៍វប្បធម៌

(VOVWORLD) - បក្សកុម្មុយនិស្តវៀតណាមកំណត់ថា ការកសាងវប្បធម៌ និងកសាងមនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ការអភិវឌ្ឍវប្បធម៌ជាការធ្វើឱ្យបុគ្គលិកលក្ខណៈរបស់មនុស្សកាន់តែប្រសើរឡើង  ហើយការកសាងមនុស្សដើម្បីលើកកម្ពស់ការអភិវឌ្ឍវប្បធម៌។ ដោយសារមនុស្សជាកម្មវត្ថុនៃការច្នៃប្រឌិត ផ្សព្វផ្សាយ ទទួលផលពីវប្បធម៌ និងជាមជ្ឈមណ្ឌលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ហេតុដូច្នេះ ការផ្តល់សិទ្ធិអំណាចជូនប្រជាជនដើម្បីអនុវត្តបេសកកម្មរក្សា និងអភិវឌ្ឍន៍វប្បធម៌ គឺជាកិច្ចការសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាម។

ផ្តល់សិទ្ធិអំណាចដល់ប្រជាជនដើម្បីអនុវត្តបេសកកម្មរក្សា និងអភិវឌ្ឍន៍វប្បធម៌ - ảnh 1សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ Kinh Bac ខេត្ត Bac Ninh នាថ្ងៃទី ១៧ ខែធ្នូ (រូបថត៖ Ngoc Thanh/VOV)

ឆ្លងកាត់តាមរយៈពេលឡើងចុះនៃប្រវត្តិសាស្ត្រ ប្រជាជនវៀតណាមនៅគ្រប់ជំនាន់បានបង្កើតឡើងនូវវប្បធម៌ដ៏វិសេសវិសាល សម្បូរបែប និងពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ការច្នៃប្រឌិតទាំងនោះតែងតែត្រូវបានជំនាន់ក្រោយអភិរក្ស លើកតម្កើង បំពេញបន្ថែមដោយឥតឈប់ឈរ ទន្ទឹមនឹងនោះក៏បង្កើតនូវគុណតម្លៃថ្មី បង្កើតអត្តសញ្ញាណជាតិ បង្កើតកម្លាំងកាយ កម្លាំងចិត្ត ពង្រឹងនិងពង្រីកផែនមហាសាមគ្គី ជួយបញ្ជាក់ពីឋានៈរបស់វៀតណាមនៅលើផែនទីពិភពលោក។

វប្បធម៌ជាកម្លាំងផ្ទៃក្នុង ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ និងការពារមាតុភូមិ

ក្នុងបុព្វហេតុកសាងវប្បធម៌ បក្សកុម្មុយនិស្តវៀតណាមតែងតែផ្តោតសំខាន់ជាពិសេសលើតួនាទីរបស់ប្រជាជនក្នុងការកសាងវប្បធម៌ជាតិ។ "គំរោងការណ៍វប្បធម៌វៀតណាម" ឆ្នាំ ១៩៤៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម សំដៅលើធម្មជាតិនៃវប្បធម៌ថ្មី ដែលប្រជាជនវៀតណាមទាំងមូលមានគោលបំណងកសាង នោះគឺ ខឿនវប្បធម៌បង្កប់ដោយស្មារតីជាតិ ដោយប្រជាជនបង្កើតឡើង ដើម្បីជីវភាពសុខដុមរមនា្យនិងសម្បូរបែបរបស់ប្រជាជន។ ទស្សនៈនេះបន្តត្រូវបានទទួលមរតក និងបំពេញបន្ថែមក្នុងឯកសារ និងសេចក្តីសម្រេចចិត្តរបស់បក្ស ដែលជាការតម្រង់ទិសកសាងវប្បធម៌វៀតណាមពិតប្រាកដ ដែលជាទាំងមូលដ្ឋានគ្រឹះខាងស្មារតីរបស់ប្រជាជន និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ក្នុងសន្និសីទវប្បធម៌ឆ្នាំ ២០២២ នាថ្ងៃទី ១៧ ខែធ្នូដែលប្រព្រឹត្តទៅនៅខេត្ត Bac Ninh ប្រធាននាយកដ្ឋានឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានរំលឹកឡើងវិញនូវខ្លឹមសារសំខាន់ៗដែលមានចែងក្នុងអត្ថបទ “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួន ស្តីពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅកាន់សង្គមនិយមនៅវៀតណាម” របស់អគ្គលេខាបក្សលោក Nguyen Phu Trong ក៏ដូចជាក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ បានអះអាងថា វប្បធម៍គឺជាមូលដ្ឋានគ្រឹះខាងស្មារតីដ៏រឹងមាំរបស់សង្គមនោះគឺ “កម្លាំងផ្ទៃក្នុង កម្លាំងចលករសម្រាប់ការអភិវឌ្ឍជាតិ និងការពារមាតុភូមិ”។ តាមនោះ វប្បធម៌ត្រូវតែឈរលើជើងស្មើគ្នាជាមួយសេដ្ឋកិច្ច នយោបាយ និងសង្គម។ ការកសាង និងអភិវឌ្ឍន៍វប្បធម៌ គឺជាបុព្វហេតុរបស់ប្រជាហើយប្រជាជនជាម្ចាស់៖  “មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ បន្តអះអាង និងលើកតម្កើងឋានៈ និងតួនាទីសំខាន់នៃវប្បធម៌មនុស្ស ចំពោះការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងសម័យកាលថ្មី។ នោះគឺជំរុញទឹកចិត្តស្នេហាជាតិ  ឆន្ទៈមោះមុត កម្លាំងពលំមហាសាមគ្គីជនជាតិទាំងមូល និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន រុងរឿង នាំមកនូវកត្តាមនុស្សជាមជ្ឈមណ្ឌល ដោយចាត់ទុកមនុស្សជាមជ្ឈភាព ជាម្ចាស់កម្មវត្ថុ ជាប្រភពធនធានសំខាន់ និងគោលដៅនៃការអភិវឌ្ឍ។ យកតម្លៃវប្បធម៌វៀតណាមជាមូលដ្ឋានគ្រឹះនៃកម្លាំងផ្ទៃក្នុងសំខាន់ៗ ដើម្បីធានាថា  លើកតម្កើងតម្លៃល្អ សោភ័ណភាពរបស់ប្រទេសជាតិផង  និងទទួលយករាល់លក្ខណៈប្រណិតបំផុតនៃតម្លៃវប្បធម៌មនុស្សជាតិ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសមាហរណកម្មអន្តរជាតិ”។

ប្រគល់សិទ្ធិអំណាចដល់ប្រជាជនដើម្បីអនុវត្តបេសកកម្មថែរក្សា និងអភិវឌ្ឍន៍វប្បធម៌

ក្រោយរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី   រួមជាមួយនឹងសមិទ្ធិផលក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម វៀតណាមក៏សម្រេចបាននូវលទ្ធផលសំខាន់ៗ ក្នុងការកសាង និងអភិវឌ្ឍន៍វប្បធម៌។ ជីវភាពវប្បធម៌ខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អនិងលើកកម្ពស់ដោយឥតឈប់ឈរ។ តួនាទីរបស់ប្រជាជនក្នុងការខ្នៃប្រឌិត ការអនុវត្ត ការប្រគល់សិទ្ធិ និងការទទួលផលវប្បធម៌កាន់តែមានតម្លៃ ហើយការចូលរួមរបស់សហគមន៍ក្នុងវិស័យវប្បធម៌កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គោលនយោបាយរបស់បក្សលើវិស័យវប្បធម៌សំខាន់ៗ ត្រូវបានរៀបចំយ៉ាងប្រសើរ បង្កើតច្រករបៀងច្បាប់ ជំរុញការអភិវឌ្ឍវប្បធម៌។ វៀតណាមបានផ្តល់សច្ចាប័ន ចូលជាធរមាន និងបានធ្វើសមាហរណកម្មអនុសញ្ញាអន្តរជាតិភាគច្រើនស្តីពីសិទ្ធិមនុស្ស រួមទាំងសិទ្ធិវប្បធ៌មតាមស្តង់ដារអន្តរជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយវប្បធម៌ ឧទ្ទេសនាមអំពីប្រទេសជាតិ និងប្រជាជនវៀតណាមទៅកាន់ពិភពលោក។ លោក Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានសង្កត់ធ្ងន់ថា៖

“ នៅក្នុងការសុក្រិតរបៀបរបប ត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសដោយកំណត់ច្បាស់ពីតួនាទីរបស់ម្ចាស់កម្មវត្ថុ ក្នុងការដឹកនាំ ការគ្រប់គ្រង ការអភិវឌ្ឍវប្បធម៌ និងសកម្មភាពវប្បធម៌។ រដ្ឋកសាង និងបំពេញក្របខ័ណ្ឌច្បាប់ បង្កើតបរិយាកាសអភិវឌ្ឍន៍ ប្រើប្រាស់ឧបករណ៍គោលនយោបាយ ដើម្បីគ្រប់គ្រងការអភិវឌ្ឍវិស័យវប្បធម៌ ធានានូវសិទ្ធិច្នៃប្រឌិត និងសិទ្ធិទទួលផលវប្បធម៌សម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ការអភិវឌ្ឍវប្បធម៌តែងតែចាប់ផ្តើមពីប្រជាជន។ ប្រជាជនគឺជាមជ្ឈមណ្ឌល ទាំងអ្នកទទួលផលពីវប្បធម៌ និងជាអ្នកចូលរួមដោយផ្ទាល់ក្នុងការរៀបចំសកម្មភាពវប្បធម៌ ការផ្តល់សេវា និងការអនុវត្តគោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីវប្បធម៌”។

ក្នុងបរិបទដែលវៀតណាមចូលរួមសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ  ជីវភាពរស់នៅខាងសម្ភារៈ ស្មារតី និងការយល់ដឹងរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង យន្តការ និងគោលនយោបាយទាក់ទងនឹងវប្បធម៌ក៏បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងអំណាចសម្រាប់ប្រជាជន។ ប្រការទាំងនេះ បានរួមចំណែក បង្កលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន ចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងវប្បធម៌ជាតិ។

វប្បធម៌គឺជាព្រលឹង ជាអត្តសញ្ញាណជាតិ ហើយវប្បធម៌បានឆ្លុះបញ្ចាំងពីព្រលឹង គុណសម្បត្តិ បុគ្គលិកលក្ខណៈ និងរបៀបរស់នៅដ៏ល្អប្រសើររបស់ប្រជាជនវៀតណាម។ គុណតម្លៃល្អប្រសើរទាំងនោះត្រូវបានអភិរក្សរហូតមកដល់សព្វថ្ងៃនេះ ដោយសារតែប្រជាជនត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការបំពេញបេសកកម្មថែរក្សា និងអភិវឌ្ឍន៍នូវតម្លៃវប្បធម៌របស់ជីដូនជីតា សម្រាប់កូនចៅជំនាន់ក្រោយៗ៕         

ប្រតិកម្មទៅវិញ

ផ្សេងៗ