ផ្តុំឡើងក្តីសង្ឃឹមក្នុងការស្វែងរកផ្លូវចេញសម្រាប់វិបត្តិរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - រុស្ស៊ីនិងអ៊ុយក្រែនកំពុងដំណើការកិច្ចចរចាលើកទី ៤ តាមទម្រង់អនឡាញ បន្ទាប់ពីបានអនុវត្តន៍កិច្ចចរចាផ្ទាល់ចំនួន ៣លើករួចមក។ ទោះបី ជាបទឈប់បាញ់និងការដកទ័ពមិនទាន់ត្រូវបានសម្រេចក៏ដោយ ប៉ុន្តែការដែលភាគីទាំងពីរបានដំណើរការកិច្ចចរចាជាបន្តបន្ទាប់  រួមទាំងផ្សាយចេញសេចក្តីប្រកាសវិជ្ជមានមួយចំនួន ហាក់ដូចជាផ្តុំឡើងក្តីសង្ឃឹម ក្នុងការស្វែងរកផ្លូវចេញសម្រាប់វិបត្តិម៉ូស្គូ-គៀវអញ្ជឹង។

ផ្តុំឡើងក្តីសង្ឃឹមក្នុងការស្វែងរកផ្លូវចេញសម្រាប់វិបត្តិរុស្ស៊ី-អ៊ុយក្រែន - ảnh 1រុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ជុំទី ៤នៃការចរចាតាមទម្រង់អនឡាញ នៅថ្ងៃទី ១៤ ខែមីនា (ប្រភព៖ TASS)

មុនពេលដំណើរការកិច្ចចរចាជុំថ្មីដែលចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមីនា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយថា គោលដៅនៃវង់ចរចានេះគឺផ្តោតលើការសម្រេចបានបទឈប់បាញ់មួយ ការដកទ័ពចេញនិងការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន។ ថ្វីត្បិតដូច្នេះក៏ដោយ នៅក្នុងសេចក្តីប្រកាសថ្មីបំផុត ភាគីទាំងពីរនៅតែបន្តធ្វើការយ៉ាងប្រញាប់ប្រញាល់ ដើម្បីបញ្ជាក់ច្បាស់រាល់និយមន័យរួម។

នេះជាវង់ចរចាលើកទី៤ រវាងអ៊ុយក្រែននិងរុស្ស៊ី ចាប់តាំងពីទីក្រុងម៉ូស្គូ បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ ការចរចារចំនួនបីលើកមុននេះ ត្រូវបានធ្វើឡើងនៅប្រទេសបេឡារុស ក្នុងលក្ខណៈទល់មុខគ្នា។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរក៏បានជួបគ្នាកាលពីថ្ងៃទី១០ មីនា ដើម្បីរកដំណោះស្រាយសម្រាប់ជម្លោះដ៏ចម្រូងចម្រាស់នេះ។

ស្ថានភាពជាក់ស្តែងនិងគោលជំហររបស់ភាគីនានា

នៅក្នុងជម្លោះនាពេលថ្មីៗនេះ ជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាជម្លោះមួយដែលពិបាកព្យាករណ៍បំផុត ដោយសារតែមានការភ័ន្តច្រឡំនិងពិបាកក្នុងការផ្ទៀងផ្ទាត់ព័ត៌មានពីភាគីទាំងពីរ។ មូលហេតុនៃស្ថានការណ៍នេះ គឺដោយសារតែការប្រយុទ្ធគ្នាយ៉ាងសាហាវនៅសមរភូមិដែលភាគីទាំងសងខាង ម្ខាងរុស្ស៊ីនិងម្ខាងទៀតអ៊ុយក្រែន ហើយអាមេរិកនិងលោកខាងលិច ក៏កំពុងប្រយុទ្ធគ្នាលើប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការពិតដែលមិនអាចប្រកែកបាននោះគឺថា ភាគីទាំងពីរសុទ្ធតែតែរង់ការខាតបង់និងបាត់បង់ជីវិត។

ហេតុដូច្នេះហើយ សាធារណជនពិតជាមានការព្រួយបារម្ភខ្លាំង នៅពេលដែលរាល់កិច្ចចរចានាពេលថ្មីៗនេះ មិនបានបង្កើតឡើងការលោតផ្លោះណាមួយឡើយ ក្រៅពីកិច្ចព្រមព្រៀងឈប់បាញ់មួយចំនួន ដើម្បីជួយបើកច្រករបៀងមនុស្សធម៌ និងជម្លៀសប្រជាជនអ៊ុយក្រែនប៉ុណ្ណោះ។

យោងតាមអ្នកជំនាញ មានកត្តាជាច្រើនដែលប៉ះពាល់ដល់ដំណើរការនិងលទ្ធផលនៃការចរចារ។ ទី១ គឺគោលជំហររបស់ភាគីពាក់ព័ន្ធមិនចុះសម្រុងគ្នា។ ពោលគឺ រុស្ស៊ីប្តេជ្ញាថា ខ្លួនគ្រាន់តែបញ្ឈប់យុទ្ធនាការនេះ លុះត្រាតែអ៊ុយក្រែនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធានាអព្យាក្រឹតភាព មិនចូលរួមសម្ព័ន្ធភាពណាមួយ ទទួលស្គាល់គ្រីមៀជាផ្នែកមួយនៃរុស្ស៊ីនិងទទួលស្គាល់ឯករាជ្យសម្រាប់សាធារណរដ្ឋទាំងពីរ ដោយកងកម្លាំងបំបែកខ្លួនបានបង្កើតឡើងនៅភាគខាងកើតអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ  អ៊ុយក្រែនបានចាត់ទុកថា នេះជាឱសានវាទ ដើម្បីបង្ខំពួកគេឱ្យ "ចុះចាញ់" ហើយអ៊ុយក្រែនគ្រាន់តែទទួលយកការចរចាដោយគ្មាន "លក្ខខណ្ឌចម្បង"ណាមួយឡើយ។ ទន្ទឹមនឹងនោះ នៅក្នុងប្រទេសនីមួយៗ ឆន្ទៈនៃការដឹកនាំនិងការគាំទ្ររបស់ប្រជាជន ក៏ជាកត្តាប៉ះពាល់ដល់គោលជំហររបស់ភាគីនីមួយៗផងដែរ។ រាល់ការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា លោក Putin ទទួលបានការគាំទ្រពីប្រជាជនរុស្ស៊ីចំនួន ៧១% ខណៈដែលលោក Zelensky ទទួលបានការគាំទ្ររបស់ប្រជាជនអ៊ុយក្រែនជាង ៩០%ទៀតសោត។ ទីបំផុត បរិបទតំបន់និងអន្តរជាតិ ឥទ្ធិពលរបស់អាមេរិកនិងលោកខាងលិច ក៏ពិបាកធ្វើឱ្យជម្លោះបន្ធូបន្ថយបានឡើយ។

ផ្តុំឡើងក្តីសង្ឃឹមក្នុងការស្វែងរកផ្លូវចេញសម្រាប់វិបត្តិរុស្ស៊ី-អ៊ុយក្រែន - ảnh 2លោក Mykhailo Podolyak បានបង្ហោះរូបថតអំពីកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែត រវាងមន្ត្រីអ៊ុយក្រែននិងមន្ត្រីរុស្ស៊ី កាលពីថ្ងៃទី១៤ ខែមីនា (រូបថត៖ Twitter លោក Mykhailo Podolyak)

យ៉ាងណាមិញ ទោះបីជាមិនចុះសម្រុងគ្នាយ៉ាងណាក៏ដោយ ក៏ពេលនេះ ភាគីជម្លោះបានរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នា ហើយសុទ្ធតែមានបំណងចង់ដោះស្រាយវិបត្តិនេះតាមរយៈការចរចាយ៉ាងសកម្ម និងការចរចានៅគ្រប់កម្រិត។ ការដែលភាគីទាំងពីរកំពុងដំណើរការកិច្ចចរចារជាបន្តបន្ទាប់គឺជាភស្តុតាងបញ្ជាក់ផងដែរ។

សារវិជ្ជមាន

ទោះបីជាស្ថានភាពយោធានៅតែមានការព្រួយបារម្ភខ្លាំងក៏ដោយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅលើសមរភូមិការទូត មានសញ្ញាបង្ហាញថា ទាំងរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែចង់ចាកចេញពីជម្លោះនេះ។ ប្រសិនបើ នៅដើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា គោលដៅចម្បងរបស់លោកគឺ "ភាពមិនមែនហ្វាស៊ីសនីយកម្ម" "ភាពគ្មានយោធា" នៅអ៊ុយក្រែន ឥឡូវនេះនៅក្នុងសារថ្មីៗបំផុត វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតី V.Putin គឺមិនចាប់អារម្មណ៍នឹងការផ្លាស់ប្តូររដ្ឋាភិបាល ក្រុងគៀវទាល់តែសោះ។ ប្រការនេះបង្ហាញថា ទីក្រុងម៉ូស្គូមិនប្រាកដថា ខ្លួនចង់អូសបន្លាយប្រតិបត្តិការយោធាទៀតសោត។

ផ្ទុយទៅវិញ ភាគីអ៊ុយក្រែនក៏បានផ្តល់សញ្ញាត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាជាមួយរុស្ស៊ីលើបញ្ហារសើបផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថា លោកនឹងមិនចុះចាញ់ឡើយ ប៉ុន្តែលោកបាននិយាយថា ក្រុងគៀវបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយរុស្ស៊ីអំពីស្ថានភាពនៅ Crimea តំបន់ផ្ដាច់ខ្លួននិងទំនងជាមិនចូលរួមជាមួយណាតូឡើយ។ លោក Zelensky បានប្រកាសថា ផ្លូវតែមួយគត់ដើម្បីរួចចេញពីជម្លោះ គឺមេដឹកនាំកំពូលនៃភាគីទាំងពីរត្រូវអង្គុយដំណើការកិច្ចចរចារ។

ច្បាស់លាស់ថា បើតាមអ្នកវិភាគ គោលជំហររបស់ភាគីទាំងពីរបានផ្លាស់ប្តូរក្នុងទិសដៅជាក់ស្តែងជាង។ ប្រការគួរឲ្យចាប់អារម្មណ៍បំផុត គឺសហគមន៍អន្តរជាតិផ្តុំក្តីសង្ឃឹមថា ភាគីនានានឹងឈានដល់ដំណោះស្រាយតាមរយៈការចរចា។ លក្ខខណ្ឌដែលបានដាក់ចេញត្រូវបានភាគីនានាផ្ទៀងស្តាបដើម្បីបង្កើតលក្ខខណ្ឌសម្រាប់បទឈប់បាញ់មួយហើយនឹងបានអនុវត្តន៍នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ