ផ្ទាំងរូបភាពដ៏រស់រវើកនៃសេរីភាពសាសនានៅវៀតណាម

(VOVWORLD) - វៀតណាមជាប្រទេសពហុសាសនា។  ប្រជាជនគ្រប់សាសនាមានសេរីភាពក្នុងការអនុវត្តពិធីសាសនា និងជំនឿរបស់សាសនាខ្លួន ក្នុងបរិយាកាសស្ថិរភាព សុខដុមរមនា ស្មើភាព និងស្របតាមច្បាប់។ ប៉ុន្មានថ្ងៃថ្មីៗនេះ ផ្ទាំងរូបភាពនៃជំនឿ និងសាសនាកាន់តែមានភាពរស់រវើកជាមួយនឹងបរិយាកាសរីករាយ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី របស់ជនជាតិខ្មែរណាមបូ (ជនជាតិខ្មែរនៅភាគខាងត្បូងវៀតណាម)។ ស្ថានភាពជាក់ស្តែងនៃជីវភាពខាងជំនឿសាសនាកាន់តែរស់រវើក  ដែលជាសក្ខីភាពច្បាស់លាស់នៃការធានានូវសេរីភាពខាងជំនឿនៅប្រទេសវៀតណាម។

ផ្ទាំងរូបភាពដ៏រស់រវើកនៃសេរីភាពសាសនានៅវៀតណាម - ảnh 1បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ (រូបថត៖ baochinhphu.vn)

ប្រសិនបើកាលពី ២១ ឆ្នាំមុន ពោលគឺ ក្នុងឆ្នាំ ២០០៣ វៀតណាមមានអង្គការចំនួន ១៦ ចំណុះសាសនាចំនួន ៦ ដែលមានសាសនិកចំនួន ១៧ លាននាក់ ប៉ុន្តែ  គិតត្រឹមចុងខែវិច្ឆិកាឆ្នាំមុន រដ្ឋបានទទួលស្គាល់ និងផ្តល់ការចុះបញ្ជីប្រតិបត្តិការដល់អង្គការជាង ៤០ ចំណុះសាសនាចំនួន ១៦ ដែលមានសាសនិកចំនួន ២៧ លាននាក់ ស្រូបយក ២៧% នៃចំនួនប្រជាជនវៀតណាម។

សាសនាត្រូវបានអភិវឌ្ឍស្មើៗគ្នា

ក្នុងចំណោមសាសនិកចំនួន ២៧ លាននាក់ សហគមន៍កាតូលិកកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាដោយមានគ្រឹស្តសាសនិកចំនួន ៧,២ លាននាក់ ស្រូបយក  ៧% នៃចំនួនប្រជាជនរបស់ប្រទេសជាតិ។ គ្រឹស្តសាសនិកប្រតិបត្តិសកម្មភាពនៅតាមគ្រឹះស្ថានសាសនាប្រហែល ៩.០០០កន្លែង ។ ស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ បានផ្តល់ដីសម្រាប់សាងសង់កន្លែងសក្ការៈសម្រាប់បណ្តាសាសនា  ក្នុងនោះខេត្ត Dak Lak បានប្រគល់ដីជាង ១១.០០០ ម៉ែត្រការ៉េ សម្រាប់ព្រះសហគមន៍ Buon Ma Thuot; ទីក្រុង Da Nang បានប្រគល់ដីជាង ៩.០០០ ម៉ែត្រការ៉េសម្រាប់ព្រះសហគមន៍   Da Nang ឬខេត្ត Quang Tri បានប្រគល់ដីបន្ថែមចំនួន ១៥ ហិចតាដល់ព្រះសហគមន៍ La Vang...ជាដើម។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែមេសា រដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញពីការអភិវឌ្ឍរបស់សមាគមកាតូលិកវៀតណាម ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ហើយជឿជាក់ថា សហគមន៍កាតូលិកវៀតណាមនឹងរួមចំណែកកាន់តែច្រើនថែមទៀតក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសវៀតណាម។ អញ្ជើញថ្លែងក្នុងពិធីបួងសួងដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១០ មេសា នៅវិហារហាណូយ រដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher បានមានប្រសាសន៍ថា៖  “អំឡុងពេលជិត ២ ថ្ងៃមកហើយ ចាប់តាំងពីខ្ញុំមកដល់ប្រទេសវៀតណាម ខ្ញុំបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាគ្រប់លំដាប់ថ្នាក់។ ពួកគេមិនត្រឹមតែចាប់អារម្មណ៍អំពីដំណើរទស្សនកិច្ចរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតការយកចិត្តទុកដាក់លើរាល់សំណើរដែលខ្ញុំលើកមកផងដែរ។ ប្រការដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺនៅពេលដែលខ្ញុំទៅព្រះវិហារដ៏ស្កឹមស្កៃ វិហារធំក្នុងទីក្រុងហាណូយ ហើយធ្វើពិធីបួងសួងជាមួយគ្រឹស្តសាសនិកនៅទីនេះផងដែរ”។

ផ្ទាំងរូបភាពដ៏រស់រវើកនៃសេរីភាពសាសនានៅវៀតណាម - ảnh 2អាសឺវ៉ែក  Paul Richard Gallagher រដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់  (ខាងក្រោយ) និងអាសឺវ៉ែក Marek Zalewski អ្នកតំណាងបុរីវ៉ាទីកង់នៅវៀតណាម (ខាងមុខ) នៅពិធីបួងសួងនៅវិហារហាណូយ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ (រូបថត៖ Van Diep/TTXVN)

ក្នុងពេលជាមួយគ្នានោះ នៅវៀតណាមព្រះពុទ្ធសាសនាមានពុទ្ធបរិស័ទច្រើនជាងគេ ដោយមានចំនួន ១៤ លាននាក់ និងទីតាំងសក្ការៈជាង ១៨.៥០០ កន្លែង។ វត្តអារាមជាច្រើនត្រូវបានជួសជុលឡើងវិញនិងតុបតែងលំអរយ៉ាងស្អាត។ ពិធីបុណ្យព្រះពុទ្ធសាសនាជាច្រើនបានទាក់ទាញមនុស្សរាប់ម៉ឺននាក់មកចូលរួម ជាពិសេសគឺ៖ ពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅចំនួន ៣ លើក (ឆ្នាំ ២០០៨, ២០១៤, ២០១៩)។ ព្រះតេជគុណ Thich Dong Hoa វត្ត Vinh Nghiem បានសម្តែងថា៖ “ប្រសិនបើនិយាយថា វៀតណាមមិនធានាសេរីភាពសាសនា គឺមិនត្រឹមត្រូវទេ។ ខ្លួនយើងផ្ទាល់ជាឧទាហរណ៍មួយដែរ។ យើងជាព្រះសង្ឃបរទេសដែលបានទទួលការបួសនៅប្រទេសវៀតណាម ហើយកំពុងសិក្សានៅប្រទេសវៀតណាម និងបួសនៅប្រទេសវៀតណាម។ តាំងពីឆ្នាំដំបូងរហូតមកដល់ពេលនេះ (ជាង ១០ឆ្នាំ) ខ្ញុំមិនដែលជួបបញ្ហាអ្វីទាក់ទងនឹងសាសនាទេ។ យើងធ្វើសកម្មភាពសាសនាដោយសេរី  ហើយមានសិទ្ធិចូលសាលា មានសិទ្ធិគោរពបូជា និងមានសិទ្ធិផ្សាយព្រះធម៌”។

គោរព និងធានានូវភាពចម្រុះខាងសាសនារបស់ជនជាតិភាគតិច

ទន្ទឹមនឹងការធានាសេរីភាពខាងសាសនានៃសាសនាធំៗ រដ្ឋវៀតណាមជានិច្ចកាលគោរពនិងធានាសកម្មភាពជំនឿសាសនារបស់ជនជាតិភាគតិច។ ពោលគឺ នៅតំបន់Tay Nguyen  រដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់លើការស្ដារឡើងវិញ និងការលើកកម្ពស់វប្បធម៌ប្រពៃណី ជំនឿ និងតម្លៃសាសនា; បង្កើតលក្ខខណ្ឌសម្រាប់អង្គការសាសនាក្នុងការសាងសង់ ជួសជុល កន្លែងគោរពបូជាស្របតាមច្បាប់ ដើម្បីបំពេញតម្រូវការស្របច្បាប់របស់សាសនិកទាំងអស់។  គ្រូគង្វាល Ai Krol នៃសាខា Ea Hiu នៃសាសនាចក្រប្រូតេស្តង់ (នៅខេត្ត Dak Lak) បានសម្តែងថា៖

“ក្នុងសកម្មភាពរបស់សាសនាចក្រ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគម ។ អ្វីៗ គ្រប់យ៉ាងគឺល្អហើយគ្មានបញ្ហាឬឧបស័គ្គឡើយ។ កាលពីឆ្នាំមុន យើងបានរស់នៅក្នុងព្រះវិហារបណ្ដោះអាសន្នប៉ុណ្ណោះ។ ឥឡូវនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើតគ្រប់លក្ខខណ្ឌសម្រាប់យើងក្នុងការសាងសង់ព្រះវិហារដ៏ស្រស់ស្អាត និងធំទូលាយ។ ដោយសារយើងមានព្រះវិហារបែបនេះ អ្នករាល់គ្នារីករាយខ្លាំងណស់”។

ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជនខ្មែរនៅតាមខេត្តណាមបូមួយចំនួនដូចជា ត្រាវិញ (Tra Vinh) សុកត្រាំង (Soc Trang) បាកលឿ (Bac Lieu)… កំពុងរៀបចំពិធីអបអរសាទរចូលឆ្នាំថ្មី យ៉ាងសប្បាយរីករាយ។ គ្រួសារខ្មែរបានត្រៀមរៀបចំ សម្អាត និងតុបតែងផ្ទះសម្បែងឡើងវិញ។ សិប្បករផ្តោតលើការកែសម្រួលតន្ត្រីពិណពាទ្យ។ យុវជន យុវនារី ហាត់របាំប្រពៃណី ដើម្បីសម្តែងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី...។ លោក Thach Minh Van (Soc Trang) បានសម្តែងថា៖ “ខ្ញុំសប្បាយចិត្តណាស់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ បងប្អូនក្នុងភូមិស្រុកក៏សប្បាយរីករាយផងដែរ។ បុណ្យចូលឆ្នាំថ្មីគឺជាពេលវេលាសម្រាប់បងប្អូនជួបប្រាស្រ័យ ទាក់ទងគ្នា ចែករំលែកបទពិសោធន៍ បង្កើតបរិយាកាសរីករាយ និងជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន”។

ផ្ទាំងរូបភាពនៃសកម្មភាពសាសនាចម្រុះ និងសម្បូរបែបនៅវៀតណាមបង្ហាញថា សមិទ្ធិផលក្នុងការអនុវត្តសេរីភាពខាងសាសនានៅវៀតណាមគឺមិនអាចប្រកែកបាន។ នោះគឺជាលទ្ធផលនៃដំណើរការស្របគ្នាពីការយល់ដឹងដល់សកម្មភាពនៃប្រព័ន្ធនយោបាយទាំងមូល និងក្នុងពេលជាមួយគ្នានេះ ជាការស្រុះចិត្តគំនិត និងការឯកភាពគ្នារបស់ជនរួមជាតិសាសនិកទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ