ផ្នែកការទូតវៀតណាមរួមដំណើរជាមួយសហគ្រាសវៀតណាមជំនះពុះពារលើការលំបាក និងធ្វើសមាហរណកម្ម

(VOVWORLD) -នាថ្ងៃទី ១៣ ខែសីហា សន្និសីទការទូតលើកទី ៣០ ត្រូវបានបើកជាផ្លូវការនៅទីក្រុងហាណូយ។ ភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចទាំង ៤ នៃសន្និសីទលើកនេះ គឺផ្នែកការទូតចាំចាច់ត្រូវរួមវិភាគទានជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ក្នុងកាលៈទេសៈអន្តរជាតិកំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ព្រមទាំងជួយឧបត្ថម្ភសហគមន៍សហគ្រាសជំនះពុះពារលើការលំបាក ក្នុងកាលៈទេសៈមានការប្រកួតប្រជែង និង សាកល្បងជាច្រើន។
ផ្នែកការទូតវៀតណាមរួមដំណើរជាមួយសហគ្រាសវៀតណាមជំនះពុះពារលើការលំបាក និងធ្វើសមាហរណកម្ម - ảnh 1 សន្និសីទការទូតលើកទី ៣០

ដោយប្រធានបទ " ការទូតវៀតណាម៖ ម្ចាស់ការ ច្នៃប្រឌិត ប្រសិទ្ធភាព និងអនុវត្តន៍ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបាក្សលើកទី ១២" នោះ  សន្និសីទការទូតលើកនេះ បានផ្ដោតទៅលើកាវាយតម្លៃលើស្ថានភាពពិភពលោក ជំរុញការងារកសាងផ្នែកការទូត  បង្កើតការទូតពហុភាគី ជំរុញការធ្វើសមាហរណកម្ម និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនាពេលខាងមុខ។

វាយតម្លៃ និងជួយឧបត្ថម្ភប្រកបដោយភាពត្រឹមត្រូវ

ក្នុងរយៈពេលកន្លងទៅ ផ្នែកការទូតបានរួមសហការជាមួយក្រសួង និងស្ថាប័ននានា ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងលើគ្រប់ជ្រុងជ្រោយជាមួយដៃគូចំនួន ២៧  និងជំរុញការចរចាដើម្បីចុះហត្ថលេខាងលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦។ នេះគឺជាបុព្វបទនយោបាយ សេដ្ឋកិច្ច និងគតិយុត្តដ៏មានតម្លៃពិសេស សម្រាប់សហគ្រាសវៀតណាមក្នុងការធ្វើ
អាជីវកម្មនៅលើទីផ្សារអន្តរជាតិ ប្រកបដោយសមភាព និងមានផលប្រយោជន៍។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលធ្វើអាជីវកម្មនោះ ស្ថានភាពពិភពលោកក៏បានបណ្ដាលឲ្យមានផលបះពាល់ដល់សហគ្រាសដែរ។ ឧទាហរណ៍គឺ បដិវត្តន៍ឧស្សាហកម្មតែ 4.0 និងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចែករំលែក ពាណិជ្ជកម្មអេឡិចត្រូនិក និងផលិតផលឆ្លាតជាដើម។ ម៉្បាងវិញទៀត នាពេលខាងមុខ វៀតណាមនឹងចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូចំនួន ៥៩។ ប្រការនេះតម្រូវឲ្យវៀតណាមត្រូវអនុវត្តន៍ការសន្យាបើកទូលាយបទបញ្ញត្តិ ច្បាប់ និងការផ្ដល់អនុគ្រោះជាច្រើន។ ទាំងអស់នេះគឺជាសំណួរដ៏ធំសម្រាប់សហគ្រាសវៀតណាម។

ជួយឧបត្ថម្ភសហគ្រាសឆ្ពោះទៅពិភពលោក

ផ្នែកការទូតវៀតណាមរួមដំណើរជាមួយសហគ្រាសវៀតណាមជំនះពុះពារលើការលំបាក និងធ្វើសមាហរណកម្ម - ảnh 2 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc

 តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc ថា វៀតណាមគឺជាប្រទេសមួយដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ប៉ុន្តែជាទូទៅនៅមានគោលនយោបាយមានស្ថិរភាពជាច្រើនដែរ។

“រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump មានការផ្លាស់ប្ដូរជាច្រើន។ យើងខ្ញុំបានដាក់ចេញគោលដៅសំខាន់ៗគឺរក្សាបរិយាកាសអំណោយផលដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរលើគ្រប់
វិស័យ ក្នុងនោះមានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ យើងខ្ញុំខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយតាមនោះ រដ្ឋអំណាចអាមេរិកអាចឃើញតួនាទីសំខាន់ៗរបស់វៀតណាមនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក និងចំពោះអាមេរិក។ ប្រការទាំងនេះបានជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ”។

ផ្នែកការទូតវៀតណាមរួមដំណើរជាមួយសហគ្រាសវៀតណាមជំនះពុះពារលើការលំបាក និងធ្វើសមាហរណកម្ម - ảnh 3 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong

រក្សាបាននូវទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រទេសសាមី និងបង្កើតបរិយាកាសអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម នាំសហគ្រាសវៀតណាមជ្រៀតចូលទីផ្សារជប៉ុនក៏ជាទិសដៅរបស់ស្ថាប័នតំណាងការទូតប្រចាំនៅជប៉ុនដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានចែលរំលែកថា៖

“នាបច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនមានភាពល្អប្រសើរ និងមានឱកាសជាច្រើន។ នាពេលខាងមុខ កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វិក (CPTPP) ចូលជាធរមាននោះ នឹងជាឱកាសដ៏ធំធេងសម្រាប់កសិផលវៀតណាមនៅទីផ្សារជប៉ុន ដោយលើកលែងពន្ធផងដែរ”។

ដោយអាស្រ័យទៅលើយន្តការផ្លាស់ប្ដូរព័ត៌មាន និងរួមសហការយ៉ាងជិតស្និទ្ធ បានជាស្ថាប័នតំណាងការទូត និងសហគ្រាសបានរួមដំណើរក្នុងការអភិវឌ្ឍន៍ប្រទេសេជាតិដោយចីរភាព។អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន TH True Milk បានវាយតម្លៃថា៖

“ក្នុងដំណើរការអភិវឌ្ឍន៍នៃសម្ព័ន្ធក្រុមហ៊ុននោះ គឺសុទ្ធតែមានការ រួមវិភាគទានយ៉ាងជ្រាលជ្រៅរបស់ផ្នែកការទូតវៀតណាម ពោលគឺចាប់ពីគ្រាដំបូង នៅពេល TH True Milk ទៅស្វែងយល់បច្ចេកវិទ្យាល្អ ស្វែងរកដៃគូនានា និងនាំបច្ចេកវិទ្យារបស់អ៊ីស្រាអែល ដើម្បីអនុវតន៍ក្នុងការចិញ្ចិមសត្វនៅវៀតណាម។ តាមនោះ TH True Milk បានកសាងពាណិជ្ជសញ្ញាលល្អ ហើយនាំចេញផលិតផល និងពាណិជ្ជសញ្ញារបស់ខ្លួនទៅកានពិភពលោក”។

ក្នុងកាលៈទេសៈថ្មី ផ្នែកការទូតកំពុងខិតខំប្រឹងប្រែង រួមដំណើរ ជួយឧបត្ថម្ភ និងចែករំលែកជាមួយសហគ្រាស ដើម្បីជំនះពុះពាលើការលំបាក និងធ្វើសមាហរណកម្ម។ ហើយតាមនោះ រូមវិភាគទានក្នុងការអនុវត្តន៍ប្រកបដោយដោយជោគជ័យនូវភារកិច្ចការទូត និងជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ