ផលប៉ះពាល់ដែលភាពតានតឹងខាងពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាងត្បូងបង្កឡើងលើសេដ្ឋកិច្ចតំបន់និងសកលលោក
(VOVWORLD) - ភាពតានតឹងខាងពាណិជ្ជកម្មរវាងប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងបន្ត កើនឡើង ក្រោយពីជំនួបចរចាការទូតមិនអាចសម្រេចបានលទ្ធផលណាមួយ ឡើយ។ ភាគីទាំងពីរសុទ្ធតែមិនទាន់មានកាយវិកាធ្វើសម្បទាននៅឡើយ ហើយ មជ្ឈដ្ឋានអ្នកជំនាញបានព្រមានថា ជម្លោះពាណិជ្ជកម្ម មិនត្រឹមតែធ្វើអោយខឿន សេដ្ឋកិច្ចទាំងពីរនេះទទួល រងការខូចខាតគួរអោយសោកស្ដាយប៉ុណ្ណោះទេ ថែម ទាំងនឹងប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់និងសកលលោកទៀតផង។
ភាពតានតឹងបានកើតមានឡើងចាប់ពីដើមខែកក្កដា នាពេលដែលជប៉ុន សម្រេចដាក់កំហិតលើការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់ទៅកាន់កូរ៉េខាងត្បូង។ ប្រការគួរអោយយកចិត្តទុកដាក់គឺសេចក្ដីសម្រេចរបស់ជប៉ុនត្រូវបានធ្វើឡើង ក្នុង បរិបទដែលប្រទេសទាំងពីរកំពុងមានចម្រូងចម្រាសគ្នាលើបញ្ហាទូទាត់សំណង សម្រាប់ជនរងគ្រោះដែលត្រូវចាប់បង្ខំធ្វើពលកម្មក្នុងសម័យកាលដែលជប៉ុនត្រួតត្រាឧបទ្វីបកូរ៉េ។ នាឆ្នាំ២០១៨ តុលាការកំពូលកូរ៉េខាងត្បូងបានចេញសាលក្រម ដោយសំណូមពរអោយ សម្ព័ន្ធក្រុមហ៊ុន Nippon Steel & Sumitomo Metal (NSSM) និងសម្ព័ន្ធក្រុមហ៊ុន Mitsubishi ត្រូវទូទាត់សំណងសម្រាប់ក្រុមជន រងគ្រោះពោលខាងលើ។ រដ្ឋអំណាចតូក្យូបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានឹងសាលក្រមនេះតែម្ដង។
មិនទាន់មានកាយវិការធ្វើសម្បទាននៅឡើយ
ក្នុងការវិវត្តន៍ថ្មីៗបំផុត រដ្ឋអំណាចសេអ៊ូលបានជម្រាបថា គេមានក្ដីសោក ស្ដាយចំពោះវិធានការរបស់ភាគីតូក្យូ ព្រមទាំងស្នើអោយជប៉ុនលុបបំបាត់ការដាក់ កំហិតទៅលើការនាំចេញមុខទំនិញបច្ចេកវិទ្យាខ្ពស់។ កូរ៉េខាងត្បូងក៏បានច្រាន ចោលព័ត៌មានដែលថា ជប៉ុនបានបកស្រាយយ៉ាងពេញលេញឬជូនដំណឹងចំពោះ សេអ៊ូលមុនការអនុវត្តសេចក្ដីសម្រេចនេះផងដែរ។ ក្នុងពេលជាមួយគ្នានោះ តូក្យូ បានអះអាងថា គេមិនទទួលបានសំណើរណាមួយរបស់កូរ៉េខាងត្បូងទាក់ទិនដល់ ការលុបបំបាត់ការដាក់កំហិតលើការនាំចេញនោះឡើយ។
មុននោះ ជប៉ុនបានប្រកាសថា ចាប់ពីថ្ងៃទី៤ ខែកក្កដា តទៅ គេនឹងរឹតបន្តឹង ការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់ចំនួន៣មុខទៅកាន់កូរ៉េខាងត្បូង ដែលរួមមាន សារធាតុ fluorinated polyimide សារធាតុ resist និងសារធាតុ hydrogen flouride បរិសុទ្ធខ្ពស់ (HF) ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតស្មាតហ្វូន។ នាបច្ចុប្បន្ន កូរ៉េខាងត្បូងកំពុងនាំចូលពីជប៉ុន ៩៤% នៃតម្រូវការសម្ភារៈទាំងនេះ។ ហេតុនេះ ហើយ ការដាក់កំហិតលើការនាំចេញរបស់ជប៉ុន គឺជាព្រនង់ដ៏ខ្លាំងមួយទៅលើ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំសម្បើមរបស់កូរ៉េខាងត្បូងដូចជា Samsung SK Hynix និង LG។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចាត់ទុកថា វិធានការពោលខាងលើរបស់ជប៉ុនគឺសំដៅបង្កឡើងការខូចខាតទៅលើខឿន សេដ្ឋកិច្ចកូរ៉េខាងត្បូងក្នុងគោលដៅនយោបាយ ព្រមទាំងបានអោយដឹងថា សេអ៊ូល នឹងចាត់វិធានការតបតវិញ។ កាយវិការដើមដំបូងនោះគឺ ផ្សារទំនើបទាំងអស់នៅ ទីក្រុងសេអ៊ូលបានបំផុសឡើងយុទ្ធនាការ “កុំទិញ កុំលក់” ផលិតផលដែលត្រូវ បានផលិតដោយជប៉ុន ហើយយុទ្ធនាការធ្វើពហិការទំនិញជប៉ុន ក៏កំពុងរីករាល ដាលលើបណ្ដាញសង្គមកូរ៉េខាងត្បូងផងដែរ។
សេអ៊ូលបានចោទប្រកាន់ថា សេចក្ដីសម្រេចរបស់ជប៉ុនគឺសំដៅសងសឹក សេអ៊ូលក្នុងបញ្ហាពលករដោយបង្ខំក្នុងសម័យសង្គ្រាមលោកលើកទី២។ ក្នុងពេល ជាមួយគ្នានោះ តូក្យូបានអះអាងថា បញ្ហាទាំងអស់ទាក់ទិនដល់ការទូទាត់ សំណងក្នុងសម័យសង្គ្រាម ត្រូវបានភាគីទាំងពីសម្រុះសម្រួលគ្នាក្នុងកិច្ចព្រម ព្រៀងស្ដីពីការស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៦៥។ កិច្ចព្រមព្រៀងនេះមានមាត្រាដែលបានកំណត់ថា តូក្យូនឹងទូទាត់ សំណងចំនួន៣០០ លានដុល្លាអាមេរិក ដោយស្មើនឹង២,៤រយកោដិដុល្លាអាមេរិក នាបច្ចុប្បន្ន។ ប៉ុន្តែ ប្រធានាធិបតីកូរ៉េខាងងត្បូងលោក Moon Jae-in បានជជែក ថា កិច្ចព្រមព្រៀងនេះមិនអាចរាំងស្កាត់ប្រជាជនកូរ៉េខាងត្បូងដាក់ពាក្យបណ្ដឹង ក្រុមហ៊ុនជប៉ុនបានទេ ហើយសាលក្រមរបស់តុលាការគួរតែត្រូវបានគោរព។
ការគំរាមកំហែងដល់ប្រភពផ្គត់ផ្គង់បច្ចេកវិទ្យាទូទាំងពិភពលោក
តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា ជម្លោះពាណិជ្ជកម្មពោល ខាងលើអាចធ្វើអោយខឿនសេដ្ឋកិច្ចទាំងពីរទទួលរងការខូចខាតគួរអោយសោកស្ដាយ ហើយថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចតំបន់និងសកលលោក ទៀតផង។ ការដាក់កំហិតលើការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់របស់ជប៉ុន អាច គំរាមកំហែងដល់ប្រភពផ្គត់ផ្គង់ស្មាតហ្វូននិងកាតមេម៉ូរីលើទូទាំងពិភពលោក។ ព្រោះថា នាបច្ចុប្បន្ន ជប៉ុនកំពុងផលិតពី៧០ទៅ៩០%បរិមាណសរុបទូទាំងពិភព លោកនៃសារធាតុទាំង៣ពោលខាងលើ ហេតុនេះហើយអ្នកផលិតបន្ទះឈីបកូរ៉េ ខាងត្បូងស្ទើរតែមិនអាចរកបានប្រភពផ្គត់ផ្គង់ជំនួសបានឡើយ។ នាថ្ងៃទី១៥ ខែ កក្កដា សម្ព័ន្ធឧស្សាហកម្មកូរ៉េខាងត្បូង (FKI) បានអំពាវនាវអោយជប៉ុនដក សេចក្ដីសម្រេចដាក់កំហិតលើការនាំចេញសម្ភារៈបច្ចេក វិទ្យាខ្ពស់ទៅកាន់កូរ៉េខាងត្បូង ដើម្បីបញ្ជៀសហានិភ័យកើតមានឡើងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំង ពិភពលោក ដែលកំពុងធ្លាក់ចុះក្នុងរយៈពេលមួយឆ្នាំកន្លងទៅ៕