ផ្លាស់ប្តូរឌីជីថលសម្រាប់វៀតណាមអភិវឌ្ឍន៍

(VOVWORLD) -ការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លានិងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប នឹង បង្កើតកម្លាំងចលករថ្មីនិងសំខាន់សម្រាប់ការអភិវឌ្ឍរបស់វៀតណាម។ វៀតណាម កំណត់ថានេះជាតម្រូវការបន្ទាន់ក្នុងបរិបទសកលភាវូបនីយកម្មនិងសមាហរណកម្ម អន្តរជាតិយ៉ាងស៊ីជម្រៅ ហើយជាកត្តាមួយក្នុងការលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចក្នុងរយៈពេលខាងមុខ។

វៀតណាមកំពុងនៅចំពោះមុខតម្រូវមានបដិវត្តន៍ជាមួយនឹងការកែទម្រង់យ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ។

ការប្រែប្រួលយ៉ាងសកម្មនៃការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងសេដ្ឋកិច្ចនិងសង្គម

វិស័យធានារ៉ាប់រងសង្គមវៀតណាម គឺជាវិស័យមួយក្នុងចំណោមវិស័យចំនួនបួន ដែលបានផ្លាស់ប្តូរជាឌីជីថលជាមួយនឹងសេវាសាធារណៈតាមអ៊ីនធឺណិតទាំង ១០០%។ ពោលគឺវិស័យនេះបានផ្តល់បែបបទរដ្ឋបាលទាំង ២៥/២៥ (១០០%) តាមអ៊ុ នធឺណិត។ ការដែល ដំណើរការបំពេញបែបបទរបស់វិស័យនេះត្រូវបានអនុវត្តយ៉ាង រលូននៅក្នុងលំហអេឡិចត្រូនិច បានជួយកាត់បន្ថយពេលវេលាសម្រាប់ដោះ ស្រាយបែបបទរដ្ឋបាល។ ចំនួនម៉ោងអនុវត្តបែបបទរដ្ឋបាលបានថយចុះ ៨៦%។ ប្រជា ជនអាចធ្វើប្រតិបត្តិការជាមួយភ្នាក់ងារធានារ៉ាប់រងសង្គម ២៤/៧ យ៉ាងលឿនបំផុត។ បច្ចុប្បន្ននេះ ប្រជាជនចំនួន ៧៤% ដែលទទួលបានប្រាក់សោធនប្រចាំខែ និងអត្ថ ប្រយោជន៍ធានារ៉ាប់រងសង្គមនៅក្នុងតំបន់ទីក្រុង ត្រូវបានស្ថាប័នធានារ៉ាប់រងសង្គម ប្រគល់ជូនតាមរយៈគណនីធនាគារ។ លោក Nguyen The Manh អគ្គនាយកធានា រ៉ាប់រងសង្គមវៀតណាមបានឲ្យដឹងថា៖ “ដំណើរការផ្លាស់ប្តូរឌីជីថលកាន់តែលឿន រួមចំណែកកាត់បន្ថយបែបបទរដ្ឋបាល កាន់តែច្រើន។ ដោយឈរលើទិន្នន័យ ឈរលើមូលដ្ឋាននៃអន្តរប្រតិបត្តិការ និងការចែករំលែកទិន្នន័យ វិស័យធានារ៉ាប់រងនឹងបន្តកាត់បន្ថយនីតិវិធីរដ្ឋបាលសម្រាប់ប្រជា ជន ដោយធ្វើយ៉ាងម៉េចដើម្បីបម្រើប្រជាជន និងអាជីវកម្មតាមរបៀបលឿនបំផុត និង ងាយស្រួលបំផុត” ។

ផ្លាស់ប្តូរឌីជីថលសម្រាប់វៀតណាមអភិវឌ្ឍន៍ - ảnh 1រូបភាព៖ congthuong.vn

នៅក្នុងវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថលក៏នាំមកនូវលទ្ធផលច្បាស់លាស់ផងដែរ។ ឌីជីថលភាវូបនីយកម្មនៃវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង កា រវិនិយោគសំណង់ និងផលិតកម្មត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា។ ប្រាក់ចំណូលពី ពាណិជ្ជកម្មអេឡិចត្រូនិកកើនពី ១៣,៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ឡើងដល់ ២០,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ផលិតផល OCOP (ឃុំមួយ ផលិតផលមួយ) ត្រូវបានលក់តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងប្រទេស និងទៅកាន់ទីផ្សារអន្តរជាតិ បង្កើតការងារធ្វើ និងប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាកសិករ។ ការទូទាត់មិនប្រើសាច់ប្រាក់ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ។ សមាមាត្រ នៃមនុស្សពេញវ័យដែលមានគណនីទូទាត់បានឈានដល់ ៨៧% លើសពីគោលដៅ ៨០%ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២៥។

គួរកត់សម្គាល់ថា ផលិតផលឌីជីថលរបស់សហគ្រាសវៀតណាមបន្តអភិវឌ្ឍន៍ និង នាំចេញទៅកាន់ជុំវិញពិភពលោក។ យោងតាមអគ្គនាយកដ្ឋានគយ ការនាំចេញ ផលិតផលឌីជីថលបានកើនឡើងពី ១១៣,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ដល់ ១១៧,៣ ពាន់លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈ ពេល ៦ ខែដំបូងនៃឆ្នាំនេះឈានដល់ ៦៤,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នានេះ។ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេជា ច្រើនរបស់ពិភពលោកបានធ្វើការបណ្តាក់ទុនធំនៅវៀតណាម ដោយសន្យាថា នឹង ធ្វើការបណ្តាក់ទុនថ្មី និងពង្រីកការវិនិយោគ ជាពិសេសលើវិស័យថ្មីៗដូចជា៖ អេឡិច ត្រូនិច បន្ទះឈីប semiconductor ការស្រាវជ្រាវ និងអភិវឌ្ឍន៍ កម្មសិទ្ធិបញ្ញាសិប្ប

និម្មិត (AI) ជាដើម។ បណ្ឌិត Vo Tri Thanh អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា៖ “ប្រការដែលសំខាន់បំផុតនៃសេដ្ឋកិច្ចនីជីថល គឺសម្រាប់សេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងពិត ប្រាកដ។ មិនមែនជារឿងចៃដន្យទេដែលយើងចាត់ទុកការផ្លាស់ប្តូរឌីជីថល និងការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលថាជាឱកាសមាសសម្រាប់វៀតណាម ក្នុងនាមជាប្រទេស ដើរក្រោយ អាចតាមទាន់ និងអាចដើរទន្ទឹមនឹងសម័យកាល និងបណ្តាប្រទេសផ្សេងៗ”។

ការបង្កើតវិធីសាស្ត្រផលិតកម្មថ្មី ជឿនលឿន និងទំនើប

ការផ្លាស់ប្តូរឌីជីថលមិនមែនគ្រាន់តែជាការអនុវត្តបច្ចេកវិទ្យាឌីជីថលចំពោះ សកម្មភាពសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរការនៃការបង្កើតវិធីសាស្ត្រ ផលិតកម្មថ្មី ជឿនលឿន និងទំនើប ជាមួយនឹងការរួមបញ្ចូលគ្នាប្រកបដោយសុខដុម រមនានៃធនធានមនុស្ស និងបច្ចេកវិទ្យាថ្មី រួមទាំងបញ្ញាសិប្បនិម្មិត (AI)។ ដើម្បីបម្រើ គោលដៅនេះ វៀតណាមមានភាពម្ចាស់ការពីគ្រប់កម្រិត។ ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចមជ្ឈិម លោក Tran Luu Quang បានអះអាងថា៖ “ដោយទទួលស្គាល់សារៈសំខាន់នៃបញ្ញាសិប្បនិមិត្ត ក្នុងរយៈពេលថ្មីៗនេះ បក្សនិង រដ្ឋវៀតណាមបានចេញសេចក្តីណែនាំ គោលនយោបាយ និងទិសដៅជាក់ស្តែងជា ច្រើន ដើម្បីជំរុញការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិ ត។ លោកនាយករដ្ឋមន្ត្រីក៏បានចេញយុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិមិត្តរហូតដល់ឆ្នាំ ២០៣០ ដោយមានគោលដៅធ្វើឱ្យ AI ក្លាយជាវិស័យបច្ចេកវិទ្យាសំខាន់នៅវៀតណាម។ យុទ្ធសាស្ត្រកំណត់ថា ដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ អភិវឌ្ឍន៍រាល់ដំណោះស្រាយ និងប្រើប្រាស់កម្មវិធី AI ក្នុងតំបន់អាស៊ាន”។

ក្នុងពេលជាមួយគ្នានោះ ខេត្ត ក្រុងជាច្រើន កំពុងជំរុញការបណ្តុះបណ្តាលធនធាន មនុស្ស។ ពោលគឺ ទីក្រុង Da Nang បានជំរុញគោលដៅបណ្តុះបណ្តាលវិស្វករផលិតបន្ទះឈីប semiconductor ចំនួន ៥.០០០ នាក់នៅឆ្នាំ ២០៣០។ នៅ Binh Dinh ខេត្ត ទើបនឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបញ្ញាសិប្បនិមិត្ត - ទីក្រុងជំនួយនៅ Binh Dinh (ថ្ងៃទី ១៨ សីហា)។ គម្រោងនេះគឺជាជំហានថ្មីមួយក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ ជាពិសេសបញ្ញាសិប្បនិម្មិត ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់។ លោក Pham Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានឲ្យដឹងថា៖ “មជ្ឈមណ្ឌលបញ្ញាសិប្បនិមិត្ត ទីក្រុងជំនួយនឹងដើរតួជាចំណុចលេចធ្លោនៅក្នុង ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់ខេត្ត ដោយផ្តោតលើសកម្មភាពលើកកម្ពស់ការ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងប្រើប្រាស់ AI ចូលទៅក្នុងវិស័យសំខាន់ៗ”។

ការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លាគឺជាកត្តាសំខាន់សម្រាប់វៀតណាមក្នុងការអភិវឌ្ឍ។ ការជំរុញការផ្លាស់ប្តូរឌីជីថលនឹងរួមចំណែកដល់ការសម្រេចគោលដៅនាំវៀតណាម ស្ថិតក្នុងក្រុមប្រទេសនាំមុខគេចំនួន ៥០ លើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ៣ ក្នុង អាស៊ានទាក់ទងនឹងរដ្ឋាភិបាលអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ