ផ្លាស់ប្តូរថ្មីការងារឃោសនាប្រជាជន-ឆ្ពោះទៅមូលដ្ឋាន

ផ្លាស់ប្តូរថ្មីការងារឃោសនាប្រជាជន-ឆ្ពោះទៅមូលដ្ឋាន - ảnh 1
ផ្លាស់ប្តូរថ្មីការងារឃោសនាប្រជាជន-ឆ្ពោះទៅមូលដ្ឋាន (baomoi.com)



        Vovworld-ដោយឃើញច្បាស់ភាពចាំបាច់និងសារៈសំខាន់ការងារឃោសនា​
ប្រជាជន បក្សកុម្មុយនីស្តវៀតណាមបានមានគោលនយោបាយជាច្រើនអំពីការងារ
ឃោសនាប្រជាជនសំដៅពង្រីកប្រសិទ្ធភាពនាំការងារឃោសនាក្នុង​ដំណាក់កាល
បដិវត្តនីមួយៗ។ ថ្មីបំផុតគឺនៅសន្និបាតលើកទី៧នាខែឧសភាឆ្នាំ​២០១៣ គណៈ
កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១បាន​ពិភាគ្សាអំពីការ
បង្កើននិងផ្លាស់ប្តូរថ្មីការដឹកនាំរបស់បក្សចំពោះការងារឃោសនា​ប្រជាជន។ តាមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ថា ក្នុងលក្ខណៈ
បក្សកាន់អំណាច កសាងនីតិរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ សមាហរណកម្ម
អន្តរជាតិនោះ មានបញ្ហាថ្មីជាច្រើនបានដាក់ចេញជះឥទ្ធិពលដល់​សតិអារម្មណ៍
មនោសញ្ចេតនាជីវភាពរស់នៅរបស់កម្មាភិបាលបក្ខជននិងប្រជាជន។ អំពី​ការងារឃោសនាប្រជាជន អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

        “ត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅសតិអារម្មណ៍របស់លោកប្រធានហូជីមិញ
និងបណ្ដាទស្សនៈរបស់បក្សអំពីការងារឃោសនាប្រជាជន អំពីមហាសាមគ្គីជាតិ។
ពិសេស​គឺ​ត្រូវគោរពនិងពង្រីកយ៉ាងពេញលេញសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន
យកចិត្តទុក​ដាក់អស់ពីកំលាំងកាយចិត្តថែទាំជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី
របស់​ប្រជាជន។ កែលំអរការកសាងបក្សរដ្ឋ រដ្ឋអំណាចស្អាតស្អំរឹងមាំជាប្រចាំ យក
ចិត្តទុក​ដាក់​ដល់ផលប្រយោជន៍ផ្ទាល់របស់ប្រជាជន។ កម្មាភិបាលបក្ខជនមន្ត្រី
បុគ្គលិក​ត្រូវធ្វើគំរូឧស្សាហ៍ព្យាយាមជាមួយការងារការទ្រឹស្តីដើរទន្ទឹមនឹងការអនុវត្ត
ដើម្បី​ប្រជាជនជឿជាក់ធ្វើតាម។”

        ក្រោយនឹងសន្និបាតលើកទី៧ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀត​ណាមនីតិកាលទី១១បានមានសេចក្តីសំរេចចិត្តលេខ២៥អំពីបង្កើនការដឹកនាំ​របស់បក្សកុម្មុយនីស្តវៀតណាមជាមួយការងារឃោសនាប្រជាជនក្នុងស្ថានភាពថ្មី។
លោកស្រី Do Yen Khanh ប្រធានគណៈកម្មាធិការចលនាប្រជាជនទីក្រុង Bac Giang
ខេត្ត Bac Giang បានឲ្យដឹងថា៖

        “យើងខ្ញុំផ្លាស់ប្តូរថ្មីការងារឃោសនាចលនា។​ចំពោះការងារជាក់ស្ដែងនិមួយៗ ប្រព័ន្ធនយោបាយទាំងមូលបានប្រជុំពិភាគ្សា បែកចែកភារកិច្ចជាក់ស្ដែង។ មាន​វិធានការនៅបណ្ដាអង្គភាពដោយស្ថានភាពជាក់ស្ដេងនោះខ្លឹមសារឃោសនាត្រូវឲ្យ
សមស្រប។ លើ​មូលដ្ឋានការបែងចែកភារកិច្ច យើងខ្ញុំបានបែងចែកឲ្យត្រូវតាមមុខ
សញ្ញារកឃើញមូលហេតុអ្វី​ដែល​ប្រជាជនមិនស្រុះចិត្តគំនិតនោះ។ ​ក្រៅពីនោះត្រូវ
មានការស្រុះចិត្តគំនិតរបស់​ប្រជាជននៅក្នុងដំបន់ដើម្បីបង្កើតបានប្រសិទ្ធភាព។”

        អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើសំណូមពរបន្តលើក​កំពស់
ការយល់ដឹងរបស់ជួរកម្មាភិបាលបក្ខជននិងប្រជាជនគ្រប់ស្រទាប់អំពីតួនាទីនៃការងារ
ឃោសនាប្រជាជន។ ទន្ទឹមនឹងនោះបណ្ដាដំបន់ត្រូវប្រមូលផ្ដុំដោះ​ស្រាយ​ប្រកប
ដោយមានប្រសិទ្ធភាពរាល់បញ្ហាអរិចិត្តរបស់ប្រជាជន ពិសេសគឺ​អំពីជីវភាពរស់នៅ ការងារធ្វើរំដោះដីធ្លី សំណង ដោះស្រាយបណ្ដឹងតវ៉ាបរិហារជាដើម។ ក្រៅពីនោះត្រូវ
ជំរុញចលនាប្រឡង់​ប្រណាំងស្នេហាជាតិក្នុងស្រទាប់ប្រជាជន ផ្លាស់ប្តូរថ្មីអង្គការ
ចាត់តាំងនិងសកម្មភាព​របស់​រណសិរ្សមាតុភូមិនិងបណ្ដាសមូហភាពនយោបាយ
សង្គមបណ្ដា​សមាគម​មហាជន។ អនុវត្តល្អបទបញ្ញាត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន
ជាដើម។

        ទស្សនៈគោលការណ៍យន្តការគោលនយោបាយនានារបស់បក្សនិងរដ្ឋវៀត
ណាមជាសារវន្តបានបង្ហាញច្បាស់មុនក៏ដូចជាក្រោយការងារឃោសនាប្រជាជន​ដើម្បី
ប្រជាជន​ថែទាំលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីសំរាប់​ប្រជាជននិង
បើក​ទូលាយ​ប្រជាធិបតេយ្យពង្រីកតួនាទីសិទ្ធិធ្វើជាម្ចាស់របស់​ប្រជាជន។ នៅពេល
ដែលគំនិត​របស់​បក្ស ទឹកចិត្តប្រជាជនមានភាពសុខដុមរមនានោះ មានន័យថាការងារ
ឃោសនាប្រជាជនទទួលបានប្រសិទ្ធភាព នឹង​បង្កើតបានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកសាងនិង​ការពារ​ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ