ផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា

ផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា - ảnh 1
ផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា

VOV-សមាជិកសភាស្ទើរតែទាំងអស់ស្រុះចិត្តគំនិត  ចំពោះបណ្ដាខ្លឹមសារ
របស់​គំរោងការណ៍នេះដោយគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
ដាក់ចេញ​និង​​ចាត់ទុកថា៖​សកម្មភាពរបស់រដ្ឋសភាត្រូវផ្លាស់ប្តូរថ្មីលើគ្រប់
វិស័យ។ ប៉ុន្តែមតិ​ជាច្រើន បានចាត់ទុកថា៖ ការផ្លាស់ប្តូរថ្មី ត្រូវចាប់ផ្តើមពី
របៀប ទំនាក់ទំនងជា​មួយអ្នកបោះឆ្នោត។ តាមនោះ ការជួបសន្ទនាជាមួយ
អ្នក បោះឆ្នោត ត្រូវការបើកទូលាយជាងទៀត រួមទាំងក្របខ័ណ្ឌផង និង
មុខសញ្ញាផង។ លោក Phung Quoc Hien សមាជិកសភា មណ្ឌល Yen Bai
បានថ្លែងថា៖
“មិនជួបផ្ទាល់ជាមួយប្រជាជន គឺនាំមក ព័ត៍មានមិនគ្រប់គ្រាន់។ សំណើរ
ជាច្រើន មិនមែនមកពីប្រជាជន គឺ មកពីក្រុមកម្មាភិបាលមួយចំនួន។ 
ក្នុងរយះពេល​ការជួបសន្ទនានាពេលកន្លងទៅ អ្នកបោះឆ្នោតមានសំណើរ ជាច្រើន ប៉ុន្តែ សមត្ថកិច្ចរបស់សមាជិកសភា មានកំហិត មិនអាចដោះ
ស្រាយបានទាំងអស់ទេ។ នេះគឺជា បញ្ហាដែលធ្វើអោយទំនុកទុកចិត្តចំ
ពោះសមាជិកសភា ត្រូវថយចុះ។”        
ផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា - ảnh 2
លោក Phung Quoc Hien សមាជិកសភា មណ្ឌល Yen Bai

អំពីសកម្មភាពឃ្លាំមើល រួមមានការកែប្រែការផ្លាស់ប្តូរជាថ្មី អំពីការបោះ
ឆ្នោតទំនុកទូកចិត្តចំពោះ មុខនាទី ដោយរដ្ឋសភាជ្រើសតាំង និង អនុម័ត្ត
ប្រចាំឆ្នាំ មតិជាច្រើន បានចាត់ទុកថា៖ លទ្ធផលនៃការបោះឆ្នោតទំនុកទុក
ចិត្ត ត្រូវប្រកាសជាសាធារណះ។ លោកស្រី Le Thi Nga សមាជិកាសភា
មណ្ឌល Thanh Hoa បានស្នើរថា៖ “មុនពេល សមាជិកសភាបោះឆ្នោត គឺ ត្រូវការមានកម្មវិធីធ្វើសកម្មភាពជាក់
ស្ដែង។ ក្រោយរយះពេលពី១-២​ ឆ្នាំ យើងវាយតំលៃអំពីការអនុវត្តកម្មវិធី សកម្មភាពរបស់សមាជិកសភានេះយ៉ាង ដូចម៉្តេច? តាមមតិរបស់ខ្ញុំគឺគួរ
បោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងជារដ្ឋមន្ត្រីឡើងទៅ។”     
ផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា - ảnh 3
លោកស្រី Le Thi Nga សមាជិកាសភា មណ្ឌល Thanh Hoa

ក៏ទាក់ទិនដល់សកម្មភាពត្រួតមើល លោក Truong Van Vo សមាជិក​សភា​
មណ្ឌល Dong Nai បានស្នើថា៖                  “យើងខ្ញុំស្នើថា គួរតែបង្កើនសកម្មភាពឃ្លាំមើល សកម្មភាពរបស់ស្ថាប័ន​យុត្តិធម៍ និង ដោះស្រាយការប្តឹងតវ៉ា របស់ពលរដ្ឋ។ ត្រូវការមានការកំណត់
យ៉ាងច្បាស់លាស់ អំពីការទទួលខុសត្រូវ និងបណ្ដារបៀបចាត់ការ ចំពោះ
ស្ថាប័ន អង្គការ បុគ្គលដែលត្រូវឃ្លាំមើល ។”    
ផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា - ảnh 4
លោក Truong Van Vo សមាជិក​សភា​ មណ្ឌល Dong Nai

ផ្តោតទៅលើសកម្មភាពសួរដេញដោលជាសកម្មភាពសំខាន់មួយក្នុង​ចំណោម​សកម្មភាពសំខាន់របស់រដ្ឋសភាដែលទទួលការយកចិត្តទុកដាក់ច្រើនបំផុត
ពីអ្នកបោះឆ្នោត មតិ​របស់សមាជិកសភាជាច្រើនចាត់តុកថា គប្បីបន្តផ្លាស់ប្តូរ
ថ្មី។​ប៉ុន្តែដើម្បីសកម្មភាព​សួរដេញដោលមានប្រសិទ្ធភាព ត្រូវជ្រើសរើសក្រុម
បញ្ហាក្តៅគរគុកដែល​សាធារណៈ​មតិសង្គម​អ្នកបោះឆ្នោតនិងសមាជិកសភា
យកចិត្តទុកដាក់។ លោក​ Truong Minh Hoang សមាជិកសភា​មណ្ឌល Ca Mau
បានលើកមតិថា​ ត្រូវបង្កើន​ការរៀបចំបណ្ដាសន្និសីទ Onlines ដោយមានការ ចូលរួមរបស់បណ្ដាសមាជិកសភារឺ សន្និសីទ Onlines បណ្ដាសមាជិកសភា ទទួលមន្ទុកដើម្បីសូមមតិអំពីបណ្ដា​គំរោង​ច្បាប់ក្នុងរយៈពេលពាក់កណ្ដាល សម័យប្រជុំរដ្ឋសភាចំនួន២ ត្រូវបង្កើនបរិមាណ​កម្មវិធីផ្សាយសំលេង ទូរទស្សន៍ អំពីរដ្ឋសភាលើបណ្ដាកាណាល់ផ្សាយរលកធាតុ​អាកាសទូទាំងប្រទេស។
 “ខ្ញុំយកឧទាហរណ៍ថា​ជំនួសឲ្យយើងមានកាណាល់ទូទស្សន៍ផ្លូវការរបស់កម្មវិធី​រដ្ឋសភាជាមួយអ្នកបោះឆ្នោតដែលវិទ្យុសំលេងវៀតណាមកំពុងធ្វើនោះ អាចលើក​កំរិតវិទ្យុឡើងជាវិទ្យុសំរាប់រដ្ឋសភា។ ដូច្នេះ ជំនួសឲ្យបណ្ដាខ្លឹមសារដែលយើង​ពិភាគ្សាតាមក្រុមនោះ​យើងអាចរៀបចំសន្និសីទ Onlines នឹងមានប្រសិទ្ធភាព​
ជាង។”
ផ្លាស់ប្តូរថ្មីសកម្មភាពរបស់រដ្ឋសភា - ảnh 5
លោក​ Truong Minh Hoang សមាជិកសភា​មណ្ឌល Ca Mau

សមាជិកសភា​Do Manh Hung មណ្ដល​ Thai Nguyen បានចាត់ទុកថា​បើចង់​ផ្លាស់ប្តូរថ្មីសកម្មភាពរួមរបស់រដ្ឋសភានោះ ត្រូវផ្លាស់ប្តូរថ្មីពីសកម្មភាពរបស់​
សមាជិកសភា។ ទី២​គឺផ្លាស់ប្តូរថ្មីរបស់ស្ថាប័នរដ្ឋសភា។​ក្នុងនោះត្រូវផ្លាស់ប្តូរ​
ថ្មី​បណ្ដា​សម័យប្រជ។គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បណ្ដាគណៈកម្មាធិការ​
និង​សម័យប្រជុំដោះស្រាយនានា។ សមាជិកសភា Do Manh Hung បានថ្លែងថា៖ “ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងការអនុវត្តបណ្ដាគោលនយោបាយ​ច្បាប់ បណ្ដាសេចក្ដីសម្រេចចិត្ត របស់រដ្ឋសភា ប៉ុន្តែ ក្រុមប្រឹក្សារជនជាតិ បណ្ដា​កម្មាធិការរបស់រដ្ឋសភាបានឃើញបញ្ហាអ្វី ដែលអ្នកបោះឆ្នោតយុចិត្តទុកដាក់ ក្តៅ
ជំពាក់ជំពិន គឺ ត្រូវរៀបចំបណ្ដាការអធិប្បាយ។ បណ្ដាកិច្ចប្រជុំអធិប្បាយនេះ នឹង​បង្កលក្ខណះអោយបណ្ដាសមាជិកសភា ទាក់ទងយ៉ាងជ្រៅជាង ចំពោះបញ្ហា ដែល
អ្នកបោះឆ្នោតយកចិត្តទុកដាក់ និង បណ្ដាស្ថាប័ន បុគ្គលទាក់ទិន ក៏ត្រូវអធិប្បាយ
ការទទួលខុសត្រូវ និងដំណោះស្រាយដើម្បី ដោះស្រាយបណ្ដាការជំពាក់ជំពិននោះ
បណ្ដាសំណូមពរនោះ។”        
ផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាពនៃសកម្មភាពរបសរដ្ឋសភា គឺជា ការ
ផ្តើមគំនិតដ៏ត្រឹមត្រូវ មិនគ្រាន់តែ ដើម្បីរដ្ឋសភាខ្លាំងមាំមួនប៉ុណ្ណោះ ថែមទាំងរួមចំ
ណែក ដើម្បីបណ្ដាសមាជិកសភាអនុវត្តយ៉ាងល្អការសន្យាជាមួយអ្នកបោះឆ្នោត។
ដូច្នេះ បណ្ដាមតិ របស់បណ្ដាសមាជិកសភាដំណាងអោយអ្នកបោះឆ្នោតក្នុងទូទាំង
ប្រទេសនៅសម័យប្រជុំលើកនេះជាពិតប្រាកដថា នឹងរួមចំណែកដើម្បីរដ្ឋសភាវៀត
ណាម អនុវត្តយ៉ាងល្អថែមទៀត ភារកិច្ច កាត្វកិច្ចរបស់ខ្លួន ដើម្បីកសាងនីតិរដ្ឋមួយ
ជាពិតជាក់ស្ដែងគឺ ដោយប្រជាជន និង ដើម្បីប្រជាជន៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ