ពាក្យបណ្ដាំក្នុងមតកសាសន៍របស់លោកប្រធានហូជីមិញស្ដីពីការងារកសាងបក្ស
(VOVWORLD) - កាលនៅរស់ លោកប្រធានហូជីមិញជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការងារកសាងនិងពង្រឹងបក្សកុម្មុយនិស្តវៀតណាមដើម្បីក្លាយទៅជាបក្ស កាន់អំណាចដ៏ស្អាតស្អំនិងរឹងមាំយ៉ាងពិតប្រាកដ។
នេះក៏ជាសេចក្ដីប្រាថ្នាមួយក្នុង ចំណោមសេចក្ដីប្រាថ្នាដ៏ធំធេងបំផុតរបស់លោកប្រធានដែលត្រូវបានបង្ហាញក្នុងមតកសាសន៍ដ៏ពិសិដ្ឋដែលបានបន្សល់ទុកមកជូនបក្សទាំងមូល ប្រជាជនវៀតណាម ទាំងមូលនិងកងទ័ពវៀតណាមទាំងមូល។ ក្នុងអំឡុងពេល៥០ឆ្នាំកន្លងទៅ មតកសាសន៍របស់លោកប្រធានហូជីមិញមិនត្រឹមតែជាឯកសារប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបានប៉ុណ្ណោះទេ ថែមទាំងជាពាក្យបណ្ដាំដ៏ជ្រាលជ្រៅនិង ត្រឹមត្រូវចំពោះបក្សកុម្មុយនិស្តវៀតណាមក្នុងការងារកសាងនិងពង្រឹងបក្សទៀតផង។
ជាអ្នកដែលបានស្ថាបនា ដឹកនាំនិងបណ្ដុះបណ្ដាលបក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញជានិច្ចកាលរក្សាយ៉ាងរឹងមាំនូវសតិអារម្មណ៍ដ៏ឥត ងាករេស្ដីពីឋានៈរបស់បក្សកាន់អំណាច។ ហេតុនេះហើយ មតកសាសន៍របស់ លោកប្រធានបានសង្កត់ធ្ងន់លើតួនាទី ឋានៈនិងលក្ខណៈឈានទៅមុខរបស់បក្ស កាន់អំណាច ដែលត្រូវការយកសីលធម៌បដិវត្តន៍ធ្វើជាមូលដ្ឋានគ្រឹះ មានភារកិច្ច ជួយអោយប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ហើយបក្ខជនត្រូវតែ បម្រើប្រទេសជាតិ បម្រើបក្ស និងប្រជាជនយ៉ាងស្មោះត្រង់ជាដាច់ខាតផងដែរ។
ពាក្យបណ្ដាំដែលតម្រង់ទិសយ៉ាងជ្រាលជ្រៅសម្រាប់ការងារកសាងបក្ស
ការងារកសាងនិងពង្រឹងបក្សក្នុងមតកសាសន៍របស់លោកប្រធានហូជីមិញមានខ្លឹមសារធំចំនួន៣។ ទីមួយគឺ ត្រូវតែបង្កើនសាមគ្គីភាពនិងឯកភាពក្នុងបក្ស ដោយសារការរក្សាសាមគ្គីភាពឯកភាពក្នុងបក្សជាកត្តាដែលសម្រេចដល់ភាព ជោគជ័យនៃភារកិច្ចទាំងអស់។ ទីពីរគឺត្រូវតែពង្រីកប្រជាធិបតេយ្យក្នុងបក្ស ធ្វើ ការទិតៀននិងស្វ័យទិតៀនអោយបានទៀងទាត់និងម៉ឺងម៉ាត់។ ទីបីគឺ គោលការណ៍ គន្លឹះក្នុងការងារកសាងបក្សកុម្មុយនិស្តកាន់អំណាចនោះគឺយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការហាត់ពត់លត់ដំសីលធម៌បដិវត្តន៍ ប្ដេជ្ញាបោសសម្អាតលទ្ធិបុគ្គល និយមក៏ដូចជាករណីអាក្រក់និងធ្លាក់ចុះសីលធម៌ក្នុងបក្ស។ សាស្ត្រាចារ្យបណ្ឌិត Nguyen Xuan Thang នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានចាត់ទុកថា៖
“យើងមានការយោគយល់កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃចំពោះតម្លៃនិងសារសំខាន់ពិសេសនៃមតកសាសន៍ចំពោះការងារកសាងបក្ស។ នោះគឺពាក្យ បណ្ដាំដែលមានទស្សនៈវិស័យលើសសម័យស្ដីពីសំណូមពរកសាងបក្សអោយ បានគ្រប់ជ្រុងជ្រោយនិងទៀងទាត់ទាំងខាងសតិអារម្មណ៍ ទាំងខាងចាត់តាំងក្បាល ម៉ាស៊ីន និងខាងសីលធម៌កម្មាភិបាលទៀតផង។ នោះថែមទាំងជាពាក្យបណ្ដាំ របស់លោកប្រធានស្ដីពីការទទួលខុសត្រូវរបស់ប្រជាជន ការទទួលខុសត្រូវរបស់ បក្សចំពោះប្រជាជននិងប្រទេសជាតិ ហើយស្ដីពីមនសិការនៃបក្សកាន់អំណាច មួយដែលត្រូវតែផ្លាស់ប្ដូរថ្មីនិងពង្រឹងដោយឥតឈប់ឈរដើម្បីដឹកនាំបុព្វហេតុ បដិវត្តន៍ក្នុងកាលៈទេសៈនាបច្ចុប្បន្នប្រកបដោយជោគជ័យ”។
កសាង ពង្រឹងបក្សតាមសតិអារម្មណ៍ក្នុងមតកសាសន៍លោកប្រធានហូជីមិញ
ធ្វើត្រាប់តាមពាក្យបណ្ដាំរបស់លោកប្រធានហូជីមិញ ក្នុងអំឡុងពេល៥០ឆ្នាំ កន្លងទៅ បក្សកុម្មុយនិស្ត វៀតណាមបានកសាង ពង្រឹងផ្ទាល់ខ្លួនទាំងខាងនយោ បាយ សតិអារម្មណ៍ ក្បាលម៉ាស៊ីននិងសីលធម៌។ នាបច្ចុប្បន្ន បក្សកុម្មុយនិស្តវៀត ណាមកំពុងបន្តជំរុញខ្លាំងនូវការកសាង ពង្រឹងបក្សតាមសេចក្ដីសម្រេចចិត្តមជ្ឈឹម នីតិកាលទី១១និងនីតិកាលទី១២ស្ដីពី “បង្កើនការងារកសាង ពង្រឹងបក្ស បង្ការ ទប់ស្កាត់ រុញថយក្រោយការធ្លាក់ចុះខាងសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅក្នុងបក្ស”។ ទស្សនៈស្ដីពីការកសាងពង្រឹងបក្សនោះគឺ “មើល ត្រង់លើការពិត និយាយច្បាស់ការពិត វាយតម្លៃត្រឹមត្រូវការពិត”។ គួបផ្សំរវាងការ “កសាង” និងការ “ប្រឆាំង” ក្នុងនោះកសាងបក្សជាភារកិច្ចយុទ្ធសាស្ត្រដ៏យូរអង្វែង ហើយប្រឆាំងនឹងករណីអសកម្មគឺភារកិច្ចសំខាន់និងបន្ទាន់”។ សាស្ត្រាចារ្យ បណ្ឌិត Hoang Chi Bao អតីតសមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម បានចាត់ទុកថា ចំពោះលោកប្រធានហូជីមិញនោះគឺការងារកសាងនិងពង្រឹង បក្ស គឺត្រូវតែធ្វើអោយបក្សនិងកម្មាភិបាល បក្ខជនម្នាក់ៗយល់ឃើញច្បាស់ថា ការបម្រើប្រជាចន ថែទាំដល់សុភមង្គលរបស់ប្រជាជនជាការទទួលខុសត្រូវ កាតព្វកិច្ច កិត្តិយសនិងសុភមង្គលរបស់ផ្ទាល់ខ្លួន។ លោក Hoang Chi Bao បាន ចាត់ទុកថា៖
“សំខាន់បំផុតនាបច្ចុប្បន្ននេះគឺត្រូវយកចិត្តទុកដាក់ជានិច្ចដល់ការថែទាំ ជីវភាពរស់នៅរបស់ប្រជាជន ព្រោះថានេះជាបុព្វបទដើម្បីឆ្ពោះទៅរកការអប់រំ នយោបាយ។ ទីពីរគឺមិនត្រឹមតែថែទាំដល់ជីវភាព ចំណេះដឹង និងសិទ្ធិរបស់ ប្រជាជនប៉ុណ្ណោះទេ ថែមទាំងត្រូវតែយល់ប្រជាជនហើយធ្វើសកម្មភាពដើម្បី ប្រជាជន ទើបធ្វើអោយប្រជាជនជឿជាក់ចំពោះបក្ស។ ហេតុនេះហើយលោក ប្រធានហូជីមិញធ្លាប់បានមានប្រសាសន៍ថា កូនសោជោគជ័យនៃបដិវត្តន៍នោះ គឺត្រូវធ្វើអោយប្រជាជនជឿជាក់ ប្រជាជនយល់ដឹង ប្រជាជនស្រឡាញ់ និង ប្រជាជនគាំទ្រ អញ្ចឹងប្រជាជននឹងការពារ។ ត្រូវយកកម្លាំងពលំក្នុងប្រជាជន ដោយសារនោះគឺមូលដ្ឋានដ៏រឹងមាំនៃការងារកសាងបក្ស”។
ទោះបីជារយៈពេល៥០ឆ្នាំបានកន្លងផុតទៅហើយក្ដី ប៉ុន្តែរាល់ពាក្យបណ្ដាំ របស់លោកប្រធានហូជីមិញក្នុងមតកសាសន៍នៅតែជាពាក្យបណ្ដាំដ៏ជ្រាលជ្រៅដែលមានលក្ខណៈតម្រង់ទិសយ៉ាងត្រឹមត្រូវចំពោះបក្សក្នុងការងារកសាងនិងពង្រឹងបក្ស នាបច្ចុប្បន្ន៕