ពង្រីកតួនាតីជាអ្នកដឹកនាំក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤

លោកអ្នកនាងជាទីមេត្រី!

សន្និសីទកម្មាភិបាលទូទាំងប្រទេស លាត ត្រដាងអនុវត្តការពិនិត្យមើលទិតៀន និងស្វ័យទិតៀនថ្នាក់ខេត្ត តាមស្មារតី នៃសេចក្តី​សម្រេចចិត្ត​មជ្ឈឹម​លើកទី​​៤នីតិកាល
ទី១១ស្តីអំពី “បញ្ហាចំាបាច មួយចំនួនអំពីការកសាងបក្សនាបច្ចុបន្បន្ន” ដែល​បាន
ប្រព្រឹត្តទៅ​នៅទីក្រុង​ហាណូយ នាថ្ងៃទី​១៣សីហា ជាសន្និសីទលើកទី២ ដោយ
ការិយាល័យនយោបាយ​រៀបចំ ដើម្បីអនុវត្ត សេចក្តីសម្រេចចិត្តមជ្ឈឹម លើកទី៤ ចាប់ពីដើមឆ្នាំ២០១២នេះដល់សព្វថ្ងៃ។ អ្នក យកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
Thu Hoa មានបទសរសេរក្រោមចំណង ជើងថា “ពង្រីកតួនាតីជាអ្នកដឹកនាំ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤” ​។

ពង្រីកតួនាតីជាអ្នកដឹកនាំក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ - ảnh 1
“ពង្រីកតួនាតីជាអ្នកដឹកនាំ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤”(http://vpdu.dthu.edu.vn)

សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិការទី១១របស់បក្សកុម្មុយនិស្ត វៀត
ណាមស្តីអំពី “បញ្ហាចំាបាច់មួយចំនួនអំពីការកសាងបក្សនាបច្ចុបន្បន្ន” បានអះ
អាង ថា ការពិនិត្យមើល ទិតៀននិងស្វ័យទិតៀនជាគន្លឹះដំបូង មានអត្ថន័យសំខាន់ និងជាក្រិតក្រម១ដើម្បីកសាងនិងអភិវឌ្ឍន៌បក្ស។ តាមស្មារតីនៃសេចក្តីសម្រេច
ចិត្តនេះ ខ្លឹមសារនៃការពិនិត្យមើល ទិតៀននិងស្វ័យទិតៀនលើកនេះគឺផ្តោតទៅ​លើបញ្ហាសំខាន់ចំនួន៣ក្នុងនោះមាន សតិអារម្មណ៏យោបាយ សីលធម៌ របៀប

រស់នៅ ការ​អនុវត្តកំណត់បណ្តាប្រការដែលបក្ខជនមិនត្រូវបានធ្វើ…ជាដើម។
លោក Le Thanh Hai សមាជិកការិយាល័យ​នយោបាយ ​និងជាលេខាគណៈកម្មា
ធិការបក្ស​ទីក្រុងហូជីមិញឲ្យដឹងថា៖

          “ក្នុងដំណោះស្រាយបញ្ជាណែនាំចំនួន៤របស់ការិយាល័យនយោបាយ គណៈ
កម្មាធិ ការមជ្ឈឹម ស្តីអំពីការអនុវត្តសេចក្តីសម្រេចមជ្ឈឹមលើកទី៤ គឺក្រុម ដំណោះ
ស្រាយទី១ គឺទិទាននិងស្វ័យទិទានជាស្នូល។ របៀបធ្វើ​គឺ ថ្នាក់លើត្រូវធ្វើជាគំរូឲ្យ
ថ្នាក់ ក្រោមត្រាប់តាម  ដោយស្មារតីជ្រួតជ្រាប​ចរិតភ្ញាក់រលឹកចរិតធ្វើជាគំរូ។”

          សព្វថ្ងៃ បណ្តា​បក្សភាគនៅតាមបណ្ដា​តំបន់​ នៅបណ្តាមូលដ្ឋាន​បានសម្រេច ការរៀនសូត្រសេចក្តី​សម្រេចចិត្តនេះជារួចរាល់ និងកំពុងអនុវត្តការទិតៀននិងស្វ័យ
ទិតៀន​ក្នុងបណ្តា អង្គការបក្ស។ លោក Le Xuan Truong លេខាគណៈកម្មាធិការបក្ស
 ស្រុក Tu Liem  ទីក្រុងហាណូយ​ឲ្យដឹងថា៖

          “យើងខ្ញុំកសាងផែនការអនុវត្តជាក់ស្តែងក្នុង​បក្សភាគនិង បន្ទាប់មក ទៀតគឺ បញ្ជាណែនាំដល់ថ្នាក់មូលដ្ឋាន ដើម្បីជ្រួតជ្រាបដល់កម្មាភិ​បាល បក្ខជន និងបង្កើន ការងាពិនិត្យមើល ឃ្លាំមើលលើគ្រប់វិស័យសំដៅត្រៀមរៀប ចំឲ្យកម្មថិធីទិតៀន
និងស្វ័យទិតៀន។”

          សេចក្តីសម្រេចមជ្ឈឹមលេខ៤បានសង្កត់ធ្ងន់ជាពិសេសទៅលើការត្រឹមត្រូវ របស់ថ្នាក់ដឹកនាំការគ្រប់គ្រងក្នុងការងារទិតៀននិងស្វ័យទិតៀន។ពីមុនមក  ការងារ កម្មាភិបាលជាការងាររបស់បក្ស អនុវត្តតាមគោលការណ៍ប្រមូលផ្តុំ ប្រជាធិបតេយ្យ​ មានន័យថា៖ ពិភាក្សា និងសម្រេចដោយ​ចំនួន​ភាគ​ច្រើន។ ប៉ុន្តែ ក្នុងការពិតជាក់
ស្ដែង  មានកន្លែងជាច្រើន នៅមានស្ថានភាព​ខ្វះ​ប្រជា​ធិបតេយ្យ​។ ដូច្នេះ ការទិតៀន និងស្វ័យទិតៀនអំពីបណ្ដាភាពអន់ខ្សោយ ​ក្នុងការងារកម្មាភិបាល តាម រយះស្មារតី នៃសេចក្ដីសម្រេចចិត្តរបស់​សន្និបាតមជ្ឈឹមលើកទី ៤ ត្រូវបានអនុវត្តតាមទឹសកំណត់
ច្បាស់ នូវសមត្ថភាព ការទទួលខុសត្រូវរបស់អ្នកដឹកនាំក្នុងការងារកម្មាភិបាល។ 
លោក Ha Dang អតីតសមាជិក​មជ្ឈឹម​បក្សនិងជាអតីតប្រធានគណះកម្មាធិការ  សតិ អារម្មណ៍ វប្បធម៏មជ្ឈឹម បានសង្កត់ធ្ងន់ថា៖

          “យើងត្រូវកំណត់ច្បាស់អំពីសិទ្ធអំណាច និងការទទួលខុសត្រូវ។ ពីមុនមក គេក៏បាននិយាយអំពីបញ្ហានេះជាច្រើន ប៉ុន្តែដល់ឥឡូវត្រូវមានការកំណត់ជាក់ស្ដែង។ ឧទាហរណ៍ លេខាគណះកម្មាធិការបក្សខេត្ត មានសិទ្ធិអំណាចដល់កំរិតណា? លេខា
គណះកម្មាធិការបក្សស្រុកមានសិទ្ធិអំណាចដល់ណា? និងមានសិទ្ធិអំណាចដូច្នេះ គឺ
ការទទួលខុសត្រូវយ៉ាងណា?”

ពង្រីកតួនាតីជាអ្នកដឹកនាំក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ - ảnh 2
អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (internet)

          ក្នុងការស្វ័យទិតៀន និងទិតៀន ត្រូវបានអនុវត្ត តាមសេចក្ដីសម្រេចចិត្តនៃ​សន្និបាតមជ្ឈឹម លើកទី ៤នេះ ការធ្វើជាគំរូរបស់ថ្នាក់ដឹកនាំកំពូលត្រូវបានសង្កត់
ធ្ងន់។ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trongបានអះ អាងថា៖ “ការទិតៀន និងស្វ័យទិតៀន ​ថ្នាក់ដឹកនាំកម្មាភិបាល  ត្រូវធ្វើជាគំរូអោយ គ្រប់ជាន់ថ្នាក់ធ្វើតាម។” ដូច្នេះ ការទិតៀន និងស្វ័យទិតៀនត្រូវចាប់ផ្តើមពីអ្នកមាន
ការទទួលខុសត្រូវខ្ពស់បំផុតរបស់បក្ស ជាការបង្ហាញច្បាស់លាស់អំពីតួនាទីរបស់
ថ្នាក់ដឹកនាំ ក្នុងការអនុវត្តសេចក្ដីសម្រេចចិត្ត លើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ